-
គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងប្រជុំវិសាមញ្ញពីរថ្ងៃ នៅខែក្រោយ
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងអាទិត្យ ទី0៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៅថ្ងៃទី0៧ ខែមិថុនា ឆ្នាំ២០២២។
-
សេចក្តីថ្លែងការណ៍តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី៖ យើងខ្ញុំពិតជាមានពេញចិត្តខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងដំណើរការបោះឆ្នោត និងការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបានអញ្ជើញមកសង្កេតមើលដោយផ្ទាល់នូវបោះឆ្នោតជាតិជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាលទី៥ នៅកម្ពុជាកាលពីថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួនដោយបញ្ជាក់ថា ដំណើរការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសន្តិវិធី និងតាមលទ្ធិប្រជាធិបតេយ្យ។ បើទោះជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅមានភាពក្មេងខ្ចី ក៏ប៉ុន្តែរបបលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា អាចចាត់ទុកជាគំរូដ៏ល្អសម្រាប់ប្រទេសក្រោយសង្គ្រាម (Post-conflict countries) ដែលប្រកាន់ភ្ជាប់នូវការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ យើងខ្ញុំពិតជាមានពេញ ចិត្តខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យក្នុងដំណើរការបោះឆ្នោតនិងការវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
-
សេចក្តីថ្លែងការណ៍រួមរបស់ ICAPP៖ ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ របស់កម្ពុជា ប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិរបស់ ICAPP បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ របស់កម្ពុជានាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល ដោយការបោះឆ្នោតសម្ងាត់ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិមនុស្សសកល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី។
-
គ.ជ.ប បំភ្លឺទៅនឹងការចោទប្រកាន់របស់គណបក្សភ្លើងទៀន
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នេះបើតាមការបញ្ជាក់របស់ គ.ជ.ប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
-
គណបក្សខ្មែរស្រឡាញ់ជាតិទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
“ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះគណបក្សខ្មែរស្រឡាញ់ជាតិ គាំទ្រ និងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះតាមឆន្ទៈប្រជាពលរដ្ឋពិតប្រាកដ”។ នេះជាការបញ្ជាក់របស់លោកខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
-
គណបក្សភ្លេីងទៀនប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
គណបក្សភ្លេីងទៀន បានប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ និងបានប្រកាសថា មិនមានផែនការប្រឆាំងនឹងលទ្ធផលបោះឆ្នោតនោះទេ។
-
លោក សួន សេរីរដ្ឋា៖ ប្រជាពលរដ្ឋជាង៨០% ចេញទៅបោះឆ្នោតបង្ហាញពីជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្ររទេសកម្ពុជា
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៦ ខែមិថុនានេះថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺមានប្រជាពលរដ្ឋជាង៨០ភាគរយ បានចេញទៅបោះឆ្នោត ដែលនេះបង្ហាញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស នៅក្នុងប្ររទេសកម្ពុជា ដែលប្រជាពលរដ្ឋសម្រេចចិត្តចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងនៅថ្នាក់ឃុំ សង្កាត់ ជាពិសេស ដើម្បីជ្រើសរើសមេឃុំ ចៅសង្កាត់ ក្នុងអាណត្តិទី៥ សម្រាប់បម្រើសេវារដ្ឋបាលមូលដ្ឋានដល់ពួកគាត់រស់នៅក្នុងឃុំសង្កាត់នីមួយៗទូទាំងព្រះរាជាណាចក្រកម្ពុជា។
-
អ្នកនាំពាក្យគ.ជ.ប៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៥,៣លានសំឡេង
អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ ប្រាប់ AMS នៅល្ងាចថ្ងៃទី០៦ ខែមិថុនានេះថា គណបក្សនយោបាយចំនួនបួនដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺ១.គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេង ៥.៣៣៧.៧៥៤ សំឡេងគិតជាភាគរយស្មើ ៧៤,៣២ភាគរយ។ ២. គណបក្សភ្លើងទៀន ទទួលបាន ១.៦១០.៤៣៤សំឡេង ស្មើ ២២,២៦ភាគរយ។ ៣. គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៩១.៧៩៣សំឡេង ស្មើ ១,២៧ភាគរយ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ៦៣.៩៤៧សំឡេ ស្មើ ០,៨៨ភាគរយ។ ចំណែកគណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេង ៣៣.៣០៥សំឡេង ស្មើ ០,៥២ភាគរយ។
-
គណបក្សនយោបាយចូលរួមប្រកួតប្រជែង ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ អាចទទួលយកបាន
គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូនគ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយបានកើតឡើងនោះទេ និងអាចទទួលយកបាន។
-
បិទបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយជោគជ័យ
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣នេះ រសៀលបានបិទបញ្ចប់ហើយនៅតាមការិយាល័យបោះឆ្នោតកំពុងតែដំណើការរាប់សន្លឹកឆ្នោត ។