-
អ្នកនាំពាក្យ គ.ជ.ប៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥ ពុំមានភាពមិនប្រក្រតីកើតឡើងនោះទេ
ឯកឧត្តម សោម សូរីដា អគ្គលេខាធិការងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់AMSនៅមុននេះបន្តិច ថា គិតត្រឹមពេលនេះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះនៅតាមបណ្តាការិយាល័យបោះឆ្នោតទាំង២៣.៦០២ ការិយាល័យ ពុំទាន់មានបញ្ហានៃភាពមិនប្រក្រតីកើតឡើង។
-
ខេត្តតាកែវគិតត្រឹមម៉ោង១២ប្រជាពលរដ្ឋជាង៦៩ភាគរយបានអញ្ជើញមកបោះឆ្នោត
គិតត្រឹមម៉ោង១២ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២នេះនៅក្នុងក្របខណ្ឌទូទាំងខេត្តតាកែវមានប្រជាពលរដ្ឋជាង៦៩ ភាគរយបានអញ្ជើញមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់រួចហើយ។ នេះបើយោងតាម របាយការណ៍សង្ខេបរបស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ដែល AMS ទទួលបាននៅមុននេះបន្តិច។
-
មន្ត្រីគ.ជ.ប៖គិតត្រឹមម៉ោង១១ក្នុងក្របខណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋបានចេញមកបោះឆ្នោតចំនួន៥៦,១៧ភាគរយ
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងជាប្រធាន ប្រតិកម្មព័ត៌មានគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS មុននេះបន្តិចថា គិតត្រឹមម៉ោង១១ ថ្ងៃទី៥ខែមិថុនាឆ្នាំ ២០២២នេះ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតក្នុងក្របខណ្ឌទូទាំងប្រទេសបានចំនួន ៥៦,១៧ភាគរយ។ លោកបានបញ្ជាក់ថា ពុំមានអ្វីរំខានដល់ដំណើរការបោះឆ្នោតនេះទេ។
-
មន្រ្តីគ.ជ.ប៖មិនមានករណីសកម្មជនចូលអុកឡុកការិយាល័យបោះឆ្នោតទេ,វិដេអូដែលបង្ហោះគឺជាវិដេអូចាស់
ឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិក គ.ជ.ប និង ជាអ្នកនាំពាក្យគ.ជ.ប បានប្រាប់បណ្តាញសារព័ត៌មានថា វិដេអូដែលបានបង្ហោះ នោះគឺវិដេអូចាស់ ដែលបានកើតឡើង កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២២កន្លងទៅ។លោកបញ្ជាក់ទៀតថាអ្វីដែលជនអនាមិកយកមកបង្ហោះនៅថ្ងៃនេះ គោលបំណងធ្វើឲ្យមានការភាន់ច្រឡំថា កើតមាននៅថ្ងៃនេះ។ តែតាមពិតជាវិដេអូចាស់ទេ។
-
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានចាប់ផ្តើម
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល។ ប្រជាពលរដ្ឋបានឈរតម្រង់ជួរតាមលំដាប់លំដោយ ដើម្បីចូលទៅក្នុងការិយាល័យបោះឆ្នោត ក្នុងការបោះឆ្នោតជូនគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដោយមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមសង្កេតការណ៍អំពីដំណើរការនៃការបោះឆ្នោត។
-
គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដល់ម៉ោង១២យប់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិថា គ.ជ.ប នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង៨:០០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖
-
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ៖ ប្រជាពលរដ្ឋដែលនឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួនច្រើន បង្ហាញពីប្រជាធិបតេយ្យខ្លាំង
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានសង្កេតឃើញថា ចំនួនប្រជាពលរដ្ឋដែលនឹងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺមានចំនួនច្រើន គណបក្សនយោបាយ និងប្រជាពលរដ្ឋមានភាពចាស់ទុំ ដែលនេះបង្ហាញពីប្រជាធិបតេយ្យខ្លាំង ដែលប្រជាពលរដ្ឋបានយកសិទ្ធិរបស់គាត់ទៅបោះឆ្នោត។
-
គ.ជ.ប ៖ ថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាប្រព្រឹត្តទៅមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ
ថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២២ ជាថ្ងៃទីដប់បួន និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
-
គ.ជ.ប ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេល១៤ថ្ងៃ បិទបញ្ចប់ដោយរលូន
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នេះ ទោះបីមានករណីខ្លះបានកើតឡើងក្នុងអំឡុង ពេលឃោសនាបោះឆ្នោតក៏ដោយ ប៉ុន្តែដោយមានការសម្របសម្រួល និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូនល្អ ពុំមានករណីអំពើហិង្សា ឬការគំរាមកំហែង។
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និង ប្រតិបត្តិករគ្រប់លំដាប់ថ្នាក់
គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រលើសលប់ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក។