Category: នយោបាយក្នុងប្រទេស

  • ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

    ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ

    ភ្នំពេញ៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកដល់ព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ព្រះចៅស៊ុលតង់ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកនឹងយាង/អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគី។ ព្រះចៅស៊ុលតង់ នៃព្រុយណេដារូស្សាឡាម ក៏នឹងយាងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម…

  • សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាសុខភាពជាមូលហេតុចម្បងនៃអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា

    សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាសុខភាពជាមូលហេតុចម្បងនៃអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេននៅថ្ងៃទី៩ ខែវិច្ឆិកានេះ បានធ្វើបញ្ជាក់ជាថ្មីម្តងទៀតអំពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា។ មូលហេតុសំខាន់ គឺដោយសារបញ្ហាសុខភាព។ បញ្ជាក់នៅលើបណ្តាញសង្គមទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន បានសរសេរថា “សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។ តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយា ខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ភរិយា ខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន”។ ជាមួយនឹងរូបថតជាច្រើនសន្លឹកអមសំណេរផង សម្តេចតេជោបានបន្តថា “មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំ គឺគ្រប់វេទិកាអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាស៊ី អឺរ៉ុប។ល។ សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ឮជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស តាំងពីក្មេងពាលនៅស្រាតនៅឡើយ”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់នៅឃ្លាចុងដោយសង្កត់ធ្ងន់ថា “នៅមានទៀត ភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។ ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់”។ គួររំលឹកថា កាលពីថ្ងៃទី៦ ខែវិច្ឆិកាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចម្តងហើយអំពីអវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សម្តេចតេជោបញ្ជាក់ថា “ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមក និងការប្រជុំអាស៊ាននាពេលខាងមុខ។…

  • សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា

    សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា នៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគម ប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន (អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្ត ទៅនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ នៅសណ្ឋាគារសុខាភ្នំពេញ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា នឹងចូលរួមផ្តល់នូវអនុសាសន៍ ដោយផ្តោតសំខាន់លើបញ្ហាគន្លឹះ ដែលជាការប្រឈមរួមរបស់ប្រទេសជាសមាជិកអាយប៉ា និងអាស៊ាន នៅក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងសារ អាយប៉ា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នៅសណ្ឋាគារកាំឌីយ៉ាណា។ គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា នឹងនាំយកនូវធាតុចូលដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយសម្តេចអគ្គមហាពាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។ សូមជម្រាបថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន…

  • គ.ជ.ប ចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចំនួន២៦៦១នាក់

    គ.ជ.ប ចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ចំនួន២៦៦១នាក់

    ភ្នំពេញ​៖ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួល និងសម្រេចលើពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដើម្បីសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានចំនួន២៦៦១នាក់។ គ.ជ.ប បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេស ដែលជាសមាជិកនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុញ្ញាតដោយ គ.ជ.ប។ គ.ជ.ប បន្តថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ គ.ជ.ប www.nec.gov.kh និងត្រូវដាក់ពាក្យនៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹកពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទី និងពេលរសៀលពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទី។…

  • នាយករដ្ឋមន្រ្ដីចិន នឹងអញ្ជើញមកដល់កម្ពុជានៅយប់នេះ

    នាយករដ្ឋមន្រ្ដីចិន នឹងអញ្ជើញមកដល់កម្ពុជានៅយប់នេះ

    ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុកនៅយប់ថ្ងៃទី០៨ ខែវិច្ឆិកានេះ ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ខឺឈាង (LI Keqiang) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម លី ខឺឈាង នឹងថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នឹងជួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប…

  • ភ្នាក់ងារគណបក្សនយោបាយជាង៧ពាន់នាក់ ស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

    ភ្នាក់ងារគណបក្សនយោបាយជាង៧ពាន់នាក់ ស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៧.៤១៩ នាក់ ក្នុងនោះស្រ្តីមានចំនួន ១.៥៧២ នាក់។ គ.ជ.ប បានបន្តថា ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន៖ ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ

    សម្តេចតេជោ ហ៊ុន សែន៖ ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ថា ប្រធានអាស៊ានឆ្នាំ២០២២ ចាប់ផ្តើមពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញ និងបន្តពាក់នៅឥណ្ឌូនេស៊ី ពេលប្រជុំ G20 ថ្ងៃ១៥ ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំ APEC នៅថៃថ្ងៃ១៧ និង១៨វិច្ឆិកា ២០២២ ព្រោះសម្តេចចូលរួមទាំងនៅឥណ្ឌូនេស៊ី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ (ខ្មែរធ្វើបាន)។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានបង្ហាញនូវនាឡិកាដៃដែលផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។ សម្ដេចតេជោ…

  • ព្រះមហាក្សត្រនៃព្រុយណេដា​រូស្សាឡាមនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

    ព្រះមហាក្សត្រនៃព្រុយណេដា​រូស្សាឡាមនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

    ភ្នំពេញ៖តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅស៊ុល តង់ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji HASSANAL BOLKIAH MU’IZZADDIN WADD AUL AH) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាមនឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជា ណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០២២។ នេះបើយោងតាមសេចក្តីប្រកាព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រសួងការបរទេសបានបញ្ជាក់ថា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ព្រះចៅស៊ុល តង់ និងសម្តេច អគ្គ មហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា នឹងមានកិច្ចប្រជុំកំពូលទ្វេភាគី នៅវិមានសន្តិភាព…

  • នាយឧត្តមសេនីយ៍ សៅ សុខា ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

    នាយឧត្តមសេនីយ៍ សៅ សុខា ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខរក្សាសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ លើកទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការផ្តាំផ្ញើដល់កម្លាំង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និង អនុវត្តត្រឹមត្រូវតាមតួនាទី ភារកិច្ច គោលដៅទទួលខុសត្រូវ រាយការណ៍តាមឋានានុ​ក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំងគ្រប់រូបត្រូវតែរួមគ្នា សហការសាមគ្គីឯកភាព ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមសហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ។ សូមជម្រាបថា នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ ដល់កងកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ លោកឧត្តមសេនីយ៍ប្រធានស្នងការ…

  • ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធាស្តីពីនយោបាយឈ្នះ ឈ្នះ

    ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធាស្តីពីនយោបាយឈ្នះ ឈ្នះ

    ភ្នំពេញៈ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងក្នុងពិធីបើកសិក្ខាសាលាប្រវត្តិសាស្ត្រយោធា ស្តីពីនយោបាយឈ្នះ ឈ្នះ (គោលការណ៍ ដំណើរការ និងសមិទ្ធផល) “ ចូលរួមចែករំលែក ដើម្បីសន្តិភាព និងសុខដុមភាព” នៅទីស្តីការក្រសួងការពារជាតិនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់កងយោធពលខេមរភូមិន្ទលើកដំបូងនេះនឹងដើរតួនាទីសំខាន់ក្នុងការបំពេញបន្ថែមបន្ទាប់ពីបានប្រមូលធាតុចូលជាច្រើនតាមរយៈលទ្ធផលនៃសិក្ខាសាលាប្រវត្តិសាស្ត្រយោធានៅថ្នាក់យោធភូមិភាគ រួមមានយោធភូមិភាគទី៣, ទី៤ និងទី៥ ដោយមានការចូលរួមពីវាគ្មិនជាថ្នាក់ដឹកនាំអង្គភាព កងពលធំ កងពលតូចតំបន់ប្រតិបត្តិការសឹករងនិងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះមួយចំនួនទៀតដើម្បីធ្វើយ៉ាងណាជំរុញការងារប្រវត្តិសាស្ត្រយោធាឱ្យដំណើរការទៅមុខ ដោយអាចឆ្លើយតបបានទាំងចំពោះតម្រូវការបច្ចុប្បន្ន និងទិសដៅសម្រាប់ពេលអនាគត ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនូវកតញ្ញូតាចំពោះចក្ខុវិស័យដឹកនាំរបស់ សម្ដេចពិជ័យសេនាក្នុងការលើកកម្ពស់គុណ តម្លៃនៃសន្តិភាពតាមរយៈការយកចិត្តទុកដាក់ដោយផ្ទាល់លើការងារប្រវត្តិសាស្ត្រយោធានិងកិច្ចខិតខំប្រឹងប្រែងក្នុងការការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ដើម្បីជាការរំឭកទៅដល់សកម្មភាព និងរឿងរ៉ាវពាក់ព័ន្ធនឹងសង្គ្រាម ជម្លោះបែកបាក់ ការតស៊ូប្រដាប់អាវុធ និងការរួបរួមជាតិដែលកើតមានឡើងនៅក្នុងដំណើរនៃប្រវត្តិសាស្ត្រកម្ពុជាជាពិសេសដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីអត្ថន័យដ៏ធំធេងនៃសន្តិភាព ដែលជាផលសម្រេចនៃ “នយោបាយឈ្នះ ឈ្នះ”។ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងទាំងអស់គ្នាស្រលាញ់សន្តិភាព…