-
បន្ទាប់ពីផែនការសម្ងាត់ប្រមូលមនុស្សបីម៉ឺននាក់មកអុកឡុកការបោះឆ្នោតត្រូវបែកធ្លាយ លោក ប៊ុត ធារី មនុស្សជំនិតរបស់ សមរង្ស៊ី រត់គេចខ្លួនចេញពីកម្ពុជាទៅបារាំងវិញ
តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន បានឱ្យដឹងថា គណបក្សនេះ បានទទួលផែនការសម្ងាត់ពីមេឧទ្ទាមក្រៅច្បាប់ សម រង្សី ឱ្យប្រមូលកម្លាំងពីបណ្តាខេត្តឱ្យឡើងភ្នំពេញឱ្យបានយ៉ាងតិចបីម៉ឺននាក់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនរាប់ពាន់គ្រឿងដើម្បីធ្វើសកម្មភាពអុកឡុករំខានដល់ដំណើរការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ ប៉ុន្តែផែនការដ៏ពិសពុលនេះ ត្រូវបានបែកធ្លាយមុនពេលពួកគេចាប់ផ្តើម។ បន្ទាប់ពីបែកធ្លាយផែនការសម្ងាត់នេះ ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលជាមនុស្សជំនិតរបស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាទៅប្រទេសបារាំងវិញ។ ការគេចខ្លួនយ៉ាងស្លន់ស្លោនេះ គឺកើតឡើងបន្ទាប់ពីផែនការអាក្រក់បែកការណ៍
-
ការបោះឆ្នោតជិតមកដល់៖ ប្រធាន គ.ជ.ប អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ អញ្ជើញទៅបោះឆ្នោត
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ឱ្យបានគ្រប់ៗគ្នា។ ការអំពាវនាវរបស់ប្រធាន គ.ជ.ប បានធ្វើឡើងនៅព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសល់ត្រឹមតែ៥ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
-
យុទ្ធនាការឃោសនា១១ថ្ងៃ៖ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា ឆ្នាំ២០២២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបានធ្វើសកម្មភាពឃោសនាតាមលទ្ធភាព និងមធ្យោបាយផ្សេងៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។ នេះបើយោងតាមរបាយការណ៍បូកសរុបប្រចាំថ្ងៃរបស់ គ.ជ.ប ដែល AMS ទទួលបាននៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។
-
អ្នកនាំពាក្យគណបក្សប្រជាជនអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមការឃោសនារបស់វិទ្យុពីក្រៅប្រទេស ដែលផ្ទុយពីការពិតនៅក្នុងកម្ពុជា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿតាមការឃោសនាអកុសលរបស់វិទ្យុពីក្រៅប្រទេស ដែលផ្ទុយពីការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា និងអញ្ជើញទៅបោះឆ្នោតឱ្យស្របទៅតាមស្នាដៃរបស់គណបក្សនីមួយៗ ដែលខ្លួនពេញចិត្ត និងកុំជឿតាមការឃោសនាពីខាងក្រៅដែលផ្ទុយពីការពិត។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោជាអ្នកដឹកនាំផ្ទាល់ គឺរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់៣ធំៗ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដោយមានសម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែងនៃឱកាសទាំងនេះ សម្រាប់ទាំងពេលបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយតរៀងទៅ តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាកំណត់ ៣ធំៗ គឺ១.ការពារសុខសនិ្តភាព ២.រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និង៣.ពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ។
-
ពិធីប្រគល់-ទទួលលិខិតរបស់សម្តេចតេជោ ហ៊ុន សែន និងវីដេអូចម្រៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក”
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីប្រគល់-ទទួល លិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងវីដេអូបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» រវាងលោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
-
គ.ជ.ប វាយតម្លៃពីសភាពការណ៍ទូទៅថ្ងៃទីដប់ នៃការឃោសនា គឺគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីដប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ បណ្ដាគណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតចំពោះគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា “មន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋានជាប់ប្រចាំដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ យុវជនត្រូវចងចាំថា មូលដ្ឋានគឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើងនៅគ្រប់ការបោះឆ្នោត ព្រោះប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញជាក់ស្តែងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បរិយាកាសភូមិ-ឃុំមានសុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ ព្រមទាំងការយកចិត្តផ្តល់សេវាសាធារណៈកាន់តែកៀកជិតនឹងប្រជាពលរដ្ឋ”។
-
គ.ជ.ប ដឹកសម្ភារ ឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ទៅកាន់គណ:កម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត
គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកសម្ភារឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានដូចជា បញ្ជីបោះឆ្នោតផ្លូវការ សន្លឹកឆ្នោតផ្លូវការ ត្រាសម្ងាត់ ទឹកខ្មៅលុបមិនជ្រះ ហិបឆ្នោត បន្ទប់សម្ងាត់ និងឯកសារផ្សេងទៀត ទៅកាន់គណ:កម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត។ ការដឹកសម្ភារសម្រាប់បម្រើឱ្យការបោះឆ្នោត គឺដឹកចេញពីឃ្លាំងដាក់សម្ភាររបស់ គ.ជ.ប ដែលមានទីតាំងស្ថិតគីឡូម៉ែត្រលេខ៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។
-
ថ្ងៃទីប្រាំបួន នៃការឃោសនា៖ ប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង
ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃទីប្រាំបួន នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាស្វែងរកសំឡេងឆ្នោតនៅតាមមណ្ឌលបោះឆ្នោតឃុំ សង្កាត់ ទៅតាមកម្មវិធីរបស់គណបក្សនយោបាយនីមួយៗ។