-
អ្នកនាំពាក្យ៖ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិតក្រុមការងារបច្ចេកទេសរវាងក្រសួងព័ត៌មាន-យុត្តិធម៌ រួចរាល់ហើយ
អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះថា បច្ចុប្បន្ននេះ សេចក្តីព្រាងច្បាប់សិទ្ធិទទួលព័ត៌មានបានបញ្ចប់កិច្ចពិភាក្សាក្នុងកម្រិតក្រុមការងារបច្ចេកទេស រវាងក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ រួចរាល់ហើយ។ ក្រសួងព័ត៌មានក៏កំពុងរៀបចំឯកសារពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះទៅតាមនីតិវិធី ដើម្បីស្នើសុំការសម្រេចក្នុងកិច្ចប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំ នៃក្រសួងទាំងពីរ និងអនុសាសន៍ណែនាំបន្ថែម សម្រាប់ការដាក់ស្នើសុំការអនុម័តលើសេចក្ដីព្រាងច្បាប់នេះ ទៅទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិតាមនីតិវិធី។
-
កាន់តែច្បាស់ហើយ! មនុស្សជំនិតលោក កឹម សុខា លាតត្រដាងអំពីអំពើក្បត់សម្ព័ន្ធភាពរបស់ទណ្ឌិត សម រង្ស៊ី
លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានលាតត្រដាងអំពីអំពើក្បត់សម្ព័ន្ធភាព និងការប្រមាថមាក់ងាយជាន់ឈ្លីរបស់ទណ្ឌិត សម រង្ស៊ី មេក្លោងឧទ្ទាមក្រៅច្បាប់ គឺចាប់តាំងតែពីសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា កាលពីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧មកម៉្លេះ ហើយបានបកអាក្រាតអំពើក្បត់របស់ទណ្ឌិត សម រង្ស៊ី ជាច្រើនថែមទៀតផង។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ ខែមកិថុនានេះ លោក មុត ចន្ថា បានសរសេរថា លោក សម រង្ស៊ី បានក្បត់ឯកឧត្តម កឹម សុខា តាំងតែមួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។
-
គ.ជ.ប ស្នើសមត្ថកិច្ចចាត់វិធានការតាមច្បាប់ជាបន្ទាន់ចំពោះទំព័រហ្វេសប៊ុកឈ្មោះ “ វីរភាព សម រង្ស៊ី “
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃនេះ បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចធ្វើការ ស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ជាបន្ទាន់ចំពោះទំព័រហ្វេសបុក (Facebook) ឈ្មោះ “ វីរភាព សម រង្ស៊ី ” ដែលបានបង្អួចកេរ្តិ៍ឈ្មោះ គ.ជ.ប ថា ជា “ ចោរ គ.ជ.ប…” ដើម្បីធានាឯករាជ្យភាព អព្យាក្រឹត សច្ចៈ យុត្តិធម៌ និងតម្លាភាព របស់សា្ថប័នជាតិ គ.ជ.ប។
-
លោក កឹម សុខា ៖ “ចប់ហើយ ខ្ញុំជាមួយសម រង្ស៊ី , អត់មាន សម រង្ស៊ី-កឹម សុខា តែមួយទៀតទេ”
ចប់ហើយសម្ព័ន្ធភាពរវាងអតីតមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី និង កឹម សុខា គឺមិនមានទៀតទេ។ ចប់ដោយសារតែទណ្ឌិត សម រង្ស៊ី បានវ៉ៃប្រហារយ៉ាងចាស់ដៃ និងចំៗទៅលើលោក កឹម សុខា ដែលជាដៃគូសម្ព័ន្ធភាពរបស់ខ្លួន ដែលមិនបានចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបានចោទប្រកាន់ថា លោក កឹម សុខា បានប្រមាថអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ។ ការវ៉ៃប្រហារលើលោក កឹម សុខា បានធ្វើឡើងតាមរយ:វិទ្យុអាស៊ីសេរី កាលលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។
-
គ.ជ.ប បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ផែនការមេ និងប្រតិទិនការងាររបស់ គ.ជ.ប។ នេះបើតាមប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅថ្ងៃទី ១៦-១៧ ខែមិថុនា
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ចៃហ្សានកា (S. Jaishankar) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។
-
រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីកោតសរសើរកម្ពុជា ដែលបានបន្តនូវការងារលើវិស័យរក្សាសន្តិភាព
រដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោកជំទាវ Kathryn Campbell បានថ្លែងកោតសរសើរចំពោះកម្ពុជា ដែលបានបន្តនូវការងារលើវិស័យរក្សាសន្តិភាពនាសម័យកាលអ៊ុនតាក់សំដៅជួយដល់បណ្តាប្រទេសរងគ្រោះមហន្តរាយដោយជម្លោះប្រដាប់អាវុធ និងទទួលបានការលើកទឹកចិត្តពីបណ្តាប្រទេសនានាក្នុងតំបន់និងអន្តរជាតិ ព្រមទាំងអះអាងពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាពជាបន្តទៀតជាមួយកម្ពុជា។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេសបារាំង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Bertrand LORTHOLARY ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានី នៃក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
-
តុលាការបារាំងគ្រោងនឹងបើកសវនាការលើសំណុំរឿងសម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា ប្តឹង សម រង្ស៊ី ពីបទបរិហារកេរ្តិ៍នៅថ្ងៃទី0១ ខែកញ្ញា
តុលាការទីក្រុងប៉ារីស ប្រទេសបារាំងគ្រោង នឹងបើកសវនាការលើសំណុំរឿងសម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា ប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ ខណៈដែលការបើកសវនាការឈានចូលជិតមកដល់ក្រុមមេធាវីជនជាតិបារាំងចំនួន៤រូប ដែលជាមេធាវីតំណាងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា ជាដើមបណ្តឹងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ នៅតុលាការទីក្រុងប៉ារីស ប្រទេសបារាំង បានជួបពិភាក្សាជាមួយសម្តេចតេជោនៅភូមិគ្រឹះរបស់សម្តេច នាទីក្រុងតាខ្មៅ។
-
គណបក្សប្រជាជនកម្ពុជា ប្តឹង សុន ឆ័យ ដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទារសំណងជំងឺចិត្តមួយលានដុល្លារចំពោះការបំភ្លៃលើដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់
គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន លើកការចោទ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ ដោយស្នើសុំឱ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តបួនពាន់លានរៀល ឬស្មើនឹងមួយលានដុល្លារអាមេរិក។ បណ្តឹងនេះបានប្រគល់សិទ្ធជូនលោក គី តិច ជាមេធាវី តំណាងឱ្យគណបក្សប្រជាជនកម្ពុជា។