Category: នយោបាយក្នុងប្រទេស

  • សភាសម្ព័ន្ធសហជីពជាតិកម្ពុជាគាំទ្រប្រសាសន៍សម្ដេចតេជោ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ នៃរដ្ឋសភា

    សភាសម្ព័ន្ធសហជីពជាតិកម្ពុជាគាំទ្រប្រសាសន៍សម្ដេចតេជោ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី្រនីតិកាលទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) តំណាង៦៤ សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមាន សមាជិកជាង៣០០០០០នាក់ ជាគ្រូបង្រៀន និស្សិតបញ្ញាវន្ត កម្មករ និយោជិត កំពុងបម្រើការនៅក្នុងវិស័យកាត់ ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងការរៀបចំឲ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា…

  • គ.ជ.ប ធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ

    គ.ជ.ប ធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ

    ភ្នំពេញ៖ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ គ.ជ.ប បានធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរូមពីអ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយផងដែរ។ គ.ជ.ប បានទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៣ គ.ជ.ប បានទទួលសម្ភារឯកសារ ជាពិសេសលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត។ ការទទួលនេះក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីភាពភាពត្រឹមត្រូវនៃលទ្ធផលនៃការបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានីខេត្ត។ តាមច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្រ្ត គឺ គ.ជ.ប ជាស្ថាប័នត្រូវពិនិត្យមើលចុងក្រោយ ហើយធ្វើការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវ…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺជាសមទ្ធិផលដែលបានមកពីប្រជាប្រិយភាព ការគាំទ្រ ការជឿទុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី គឺជាសមទ្ធិផលដែលបានមកពីប្រជាប្រិយភាព ការគាំទ្រ ការជឿទុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា សេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លើយតបទៅនឹងអ្វីដែលជាសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់គាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការឆ្លើយតបដ៏សមរម្យ សមហេតុផល ហើយក៏ជាការទាន់ពេលវេលាដែលប្រជាពលរដ្ឋខ្មែររង់ចាំ និងគាំទ្រ។ ដូច្នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងអញ្ជើញមកកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាពេលខាងមុខនេះ គឺជាសមទ្ធិផលដែលបានមកពីប្រជាប្រិយភាព ការគាំទ្រ ការជឿទុកចិត្ត និងជឿជាក់ពីប្រជាពលរដ្ឋ ជាអ្នកបោះឆ្នោត។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថា វាជាពេលវេលាសមរម្យបំផុត ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយ គឺប្រជាពលរដ្ឋខ្មែរបោះឆ្នោតយ៉ាងច្រើនលើសលុបគាំទ្រគណបក្សប្រជាជនកម្ពុជា គឺទី១.ដោយសារមានជំនឿទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ទី២.ដោយសារការគោរពស្រឡាញ់ ជឿទុកចិត្ត និងស្មោះស្ម័គ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងទី៣.ជឿជាក់លើបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេន។ លោកបានបន្តថា ប្រសាសន៍ និងសេចក្តីថ្លែងការណ៍ពិសេសរបស់សម្តេចតេជោ ហ៊ុន…

  • ក្រសួងព័ត៌មានគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

    ក្រសួងព័ត៌មានគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ សូមគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយទន្ទឹមនឹងនេះសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាព កាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ដបន្តទៀត៕

  • សហភាពសហព័ន្ធយុវជនកម្ពុជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង

    សហភាពសហព័ន្ធយុវជនកម្ពុជា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង

    ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការវាយតម្លៃ និងសន្និដ្ឋានថា ពិនិត្យឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេសការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។ នេះបើយោងតាមសេចក្ដីថ្លងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា តាមរយៈយុទ្ធនាការពលរដ្ឋល្អ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនេះ គឺជាបេសកកម្មដ៏សំខាន់របស់យុវជន ដើម្បីរួមចំណែកនៅក្នុងកិច្ចដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់នៅរៀងរាល់៥ឆ្នាំម្ដង ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរទាំងពីរភេទនៅទូទាំងប្រទេស ប្រើសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំប្រទេសជាតិ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន។ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួនសរុបចំនួន…

  • សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី

    សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី

    ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សូមតំណាងឱ្យគ្រប់សមាគមក្នុងសម្ព័ន្ធ និងបងប្អូនខ្មែរខ្សែស្រឡាយចិនទូទាំងប្រទេសសូមអបអរសាទរគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧នៃរដ្ឋសភា។ ជាពិសេស សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពអោយកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ដបន្តទៀត។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ជាពិសេស បងប្អូនខ្មែរខ្សែស្រឡាយចិនទូទាំងប្រទេស នឹងបន្តខិតខំប្រឹងប្រែងតាមរយៈការទាក់ទាញការវិនិយោគទុនពីបរទេសចូលរួមកិច្ចការគ្រប់វិស័យដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង។ ជាចុងក្រោយ សូមសម្តេចតេជោ ហ៊ុន សែន…

  • អ្នកនាំពាក្យរដ្ឋសភាប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧

    អ្នកនាំពាក្យរដ្ឋសភាប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានសម្រេចចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧

    ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ដែលបានសម្រេចចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានសមត្ថភាព និងគុណធម៌យ៉ាងពេញលេញ សម្រាប់បម្រើជាតិក្នុងតួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយក៏ទទួលបានការអបអរសាទរពីប្រជាជនកម្ពុជាដ៏ច្រើនលើសលុបរួចទៅហើយផងដែរ។ នេះបើយោងតាមបញ្ញត្តិគាំទ្រនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ ញ្ញាត្តិគាំទ្របានបន្តថា យើងខ្ញុំសូមកោតសរសើរចំពោះសេចក្តីសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកាយវិការដ៏ថ្លៃថ្លាបំផុតមួយ បង្កលក្ខណៈសម្បត្តិឱ្យប្រទេសកម្ពុជា មាននិរន្តរភាព ស្ថេរភាព តទៅមុខទៀត ជាលក្ខណចាំបាច់បំផុតដើម្បីប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព និងសន្តិសុខកាន់ត រឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តី សុខក្សេមក្សាន្ត ហើយមានជីវភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ក្នុងរយៈពេលយូរអង្វែង។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំ…

  • សម្តេចតេជោ ហ៊ុន សែន៖ ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស

    សម្តេចតេជោ ហ៊ុន សែន៖ ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមតេឡេក្រាមថា “ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានាក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។” ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះសម្តេច និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ។ សូមជម្រាបថា តាមរយៈសារនយោបាយពិសេសកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ៕

  • គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណត ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧

    គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណត ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧

    ភ្នំពេញ៖ គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដោយបានផ្តល់នូវសេចក្តីទុកចិត្តបានផ្ទេរតំណែងជូនទៅឱ្យឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណត ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នៃរដ្ឋសភាជាតិ។ សមាជិក សមាជិកា នៃគណបក្សកម្លាំងប្រជាធិបតេយ្យ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តការអភិវឌ្ឍន៍ជាតិ និងការពារ សន្តិភាពឱ្យបានរឹងមាំប្រកបទៅដោយលទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ការរស់នៅរបស់ប្រជាពលរដ្ឋទទួលបានការគោរពសិទ្ធិគ្នា និងមានជីវភាពកាន់តែធូរធារល្អប្រសើរឡើងថែមទៀត។ ក្នុងឱកាសដ៍ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមប្រកបនូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

  • គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ នៃរដ្ឋសភា

    គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ គណបក្សខ្មែរតែមួយ បានប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងនីតិកាលអាណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣- ២០២៨ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនរុងរឿង និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានជីវភាពធូរធារ ប្រកបដោយភាតរភាពរវាងខ្មែរ និងខ្មែរ ក្នុងសង្គមសន្តិភាពនាសម័យសម្ដេចពុក។ គណបក្សខ្មែរតែមួយ បានកោតសរសើរ និងការដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្រគំរូម្នាក់ក្នុងប្រវត្តិសាស្ត្រខ្មែរដែលសម្តេចតេជោ បានយកជីវិតធ្វើជាដើមទុនដើម្បីប្ដូរ យកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។ ការប្រកាសលះបង់តួនាទី និងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ គឺបានបង្ហាញពីវីរៈភាពដ៏កម្រគំរូមួយសម្រាប់សង្គមជាតិ និងជាការផ្តល់ឱកាសដល់កូនខ្មែរអ្នកជំនាន់ក្រោយៗ។ គណបក្សខ្មែរតែមួយ ជឿជាក់ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្តីថ្មី នៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្លីខាងមុខនេះ មានឧត្តមគតិថ្មី របៀបដឹកនាំថ្មីដើម្បីភាពជាម្ចាស់លើមាតុភូមិកម្ពុជា និងការបង្កើតពុម្ពលទ្ធិប្រជាធិបតេយ្យបែបខ្មែរនិយមមួយ ដើម្បីលុបបំបាត់ចោលនូវវប្បធម៌លទ្ធិប្រជាធិបតេយ្យបរទេសជ្រុលនិយមនៅពីក្រោយខ្នងក្រុមគណបក្សជ្រុលនិយមនៅកម្ពុជា។ គណបក្សខ្មែរតែមួយ បន្តចូលរួមចំណែកថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕