Category: នយោបាយក្នុងប្រទេស

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជីនពីង ដែលអបអរសាទរសម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជីនពីង ដែលអបអរសាទរសម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនចំពោញឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។ តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងស្មោះ អស់ពីដួងចិត្តចំពោះពាក្យពេចន៍អបអរសាទររបស់ឯកឧត្តម ផ្ញើជូនខ្ញុំ សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់ គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា​ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការកោតសរសើរចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំរបស់ CPP។ ឆ្លៀតឱកាសនេះ ខ្ញុំសូមអបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC) ដែលមាន ឯកឧត្តម ជាស្នូល សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ដែលជា មូលដ្ឋានគ្រឹះដ៏រឹងមាំ…

  • សម្តេចតេជោ ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

    សម្តេចតេជោ ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Twitter ថា “វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណៈរដ្ឋមន្រ្តី នាថ្ងៃ២២ សីហា ២០២៣ខាងមុខនេះ។ ល្ងាចនេះ ទូរទស្សន៍បាយន្ត័ចាក់ផ្សាយរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ភាគ៧២ គឺចំពេលដែល ម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០ តុលា ១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុកវិញ”។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “ពេលកូនក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជា កូនត្រូវតែការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន”៕

  • គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

    គណបក្សមហាសាមគ្គីជាតិខ្មែរ ប្រកាសគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រនូវការសម្រេចចិត្តដ៏ត្រឹមត្រូវខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងការណ៍នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាអាណត្តិថ្មីនេះ។ គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្តី បានប្រកាសផ្តល់ការគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុតសម្រាប់កម្ពុជា។ ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រកាសគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដើម្បីបន្តដឹកនាំ ប្រទេសឆ្ពោះទៅរកមាគ៌ាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕

  • ឯកឧត្តម ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ

    ឯកឧត្តម ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ

    ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់ខ្លួន ដោយលើកឡើងថា “សាររបស់សម្តេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ”។ ការបង្ហោះសារបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារពិសេសកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសារឯកឧត្តម ស សុខា បានលើកឡើងថា ៖សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេសព្រះរាជតម្រិះរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន ៖ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ ក្នុងសារដដែល ឯកឧត្តម ស សុខា បានបន្តថា នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបាន សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។…

  • សម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) ប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី នីតិកាលទី៧

    សម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) ប្រកាសគាំទ្រចំពោះសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី នីតិកាលទី៧

    ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា នៃសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) សូមប្រកាសគាំទ្រទាំងស្រុងចំពោះសារនយោបាយពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិទី៧ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន ប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយ សេចក្តីសុខសាន្ដបន្តទៀត។ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា…

  • បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា គាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

    បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា គាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា

    ភ្នំពេញ៖ បណ្តុំអង្គការសង្គមស៊ីវិល និងបណ្តាញអង្គកាសមាគមនានា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។ បណ្តុំអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជន គឺមិនអាចកាត់ថ្លៃបាននោះទេ ជាពិសេសយើងខ្ញុំសូមសម្តែងការគ្រាំយ៉ាងពេញទំហឹង សម្រាប់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីឆាប់ៗខាងមុខនេះ។ សូមជូនពរដល់សម្តេច ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំទាំងអស់ឱ្យយជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំជាយុវជនខ្មែរនៅតែបន្តឆន្ទៈគាំទ្រ និងដើរតាមមាគ៌ាគោលនយោបាយឈ្នះៗរបស់សម្តេច តេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ច។ សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា…

  • លោកបណ្ឌិត សេក សុជាតិ ៖ ការមិនបន្តមុខតំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការលះបង់តួនាទីដ៏សំខាន់និងផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើជាអ្នកដឹកនាំប្រទេស

    លោកបណ្ឌិត សេក សុជាតិ ៖ ការមិនបន្តមុខតំណែងនាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការលះបង់តួនាទីដ៏សំខាន់និងផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើជាអ្នកដឹកនាំប្រទេស

    ភ្នំពេញ៖លោកបណ្ឌិត សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានថ្លែងទាក់ទងនឹងការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន ដែលថា យោងទៅលើការសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជាហើយ យោងទៅលើសម្តេចតេជោបានចូលទៅគាល់ព្រះមហាក្សត្រ សម្ដេចនឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រីអត់ទៅទៀតនោះទេ នេះគឺជាសញ្ញាវិជ្ជមានមួយអំពីការលះបង់តួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គសំខាន់នៅក្នុងនយោបាយកម្ពុជា។ លោកបណ្ឌិតបន្តថាការលះបង់នេះគឺជាការលះបង់មួយដើម្បីផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយបានធ្វើការក្នុងនាមជាអ្នកដឹកនាំប្រទេសដោយប្រើប្រាស់សមត្ថភាពរបស់អ្នកជំនាន់ក្រោយ។ការផ្តល់លទ្ធភាពទៅឱ្យអ្នកជំនាន់ក្រោយនេះគឺជាលទ្ធភាពដែល ប្រជាពលរដ្ឋបានគាំទ្រ និងបោះឆ្នោតទៅដល់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈដល់ទៅ ១២០អាសនៈនៅក្នុងសភាសម្រាប់នីតិកាលទី៧ នេះ។ នៅក្នុងអាសនៈដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺបានពីការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លោកបណ្ឌិត សេក សុជាតិ បានបន្តថា សម្តេចតេជោ ហ៊ុន សែន លះបង់តួនាទីជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ ដោយផ្តល់លទ្ធភាពទៅឱ្យបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលតួនាទីជា នាយករដ្ឋមន្ត្រី ជំនួសសម្តេចតេជោ ហ៊ុន សែន សម្រាប់នីតិកាលទី៧គឺជាសញ្ញាវិជ្ជមានមួយដោយផ្តល់លទ្ធភាពទៅឱ្យអ្នក បន្តវេនបានធ្វើកិច្ចការសំខាន់សម្រាប់ប្រទេសជាតិរបស់យើងនាពេលបច្ចុប្បន្ន៕ដោយ៖ពលជ័យ

  • សមាគមយុវជនខ្មែរមហានគរប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧

    សមាគមយុវជនខ្មែរមហានគរប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧

    ភ្នំពេញ៖សមាគមយុវជនខ្មែរមហានគរ និងបណ្តាញយុវជនខ្មែរមហានគរ រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិលសូម ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មីសម្រាប់ អាណត្តិទី៧នេះដើម្បីបន្តដឹកនាំប្រទេសកម្ពុជាពង្រឹងសុខសន្តិភាពកាន់តែរឹងមាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។  សមាគមយុវជនខ្មែរមហានគរ និងបណ្តាញយុវជនខ្មែរមហានគរ រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិលក៏ដូចជាយុវជនខ្មែរ មួយរូប និងប្រជាជនខ្មែរទាំងមូល សូមថ្លែងអំណរដឹងគុណដល់សម្តេចតេជោ ហ៊ុន សែនដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត សាច់ស្រស់ ឈាមស្រស់ ជាង៤០ឆ្នាំមកនេះប្តូរយកសន្តិភាព និងការអភិវឌ្ឍជូនមាតុភូមិទាំងមូល។ ការខិតខំរបស់សម្តេច ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនគឺមិនអាចកាត់ថ្លៃបាននោះទេ ជាពិសេសយើងខ្ញុំសូមសម្តែងការគ្រាំយ៉ាងពេញទំហឹង សម្រាប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តីឆាប់ៗខាងមុខនេះ។ សូមជូនពរដល់សម្តេច ក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំទាំងអស់ឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំជាយុវជនខ្មែរនៅតែបន្តឆន្ទៈគាំទ្រ និងដើរតាមមាគា គោលនយោបាយឈ្នះៗរបស់សម្តេច តេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានិច្ច៕ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសអាមេរិកដែលថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌

    អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសអាមេរិកដែលថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌

    ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបំការបោះឆ្នោត (គ.ជ.ប) បាន​ប្រតិកម្មតបទៅនឹងការចោទប្រកាន់របស់ក្រុមប្រឆាំង​នៅក្រៅប្រទេសមួយចំនួនតូចរួមទាំងប្រទេសមួយចំនួនដែលថា ការបោះឆ្នោតនៅកម្ពុជា គឺជាការបោះឆ្នោតក្លែងក្លាយ គ្មានភាពសេរី និង​យុត្តិធម៌។ អ្នកនាំពាក្យបានបញ្ជាក់ថា អ្នកដែលចោទថា ជាការបោះឆ្នោតក្លែងក្លាយគឹអ្នកទាំងនោះប្រហែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ឬក៏​មានបំណងដាក់ទណ្ឌកម្ម ឬក៏ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការឆ្លើយតបរបស់អ្នកនាំពាក្យគ.ជ.ប បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា តបទៅនឹងសេចក្តីថ្លៃងការណ៍របស់ក្រសួងការបរទេស​សហរដ្ឋអាមេរិក ដែលចោទប្រកាន់ថា ការបោះឆ្នោតជាតិនៅកម្ពុជានៅថ្ងទី២៣ខែកក្កដា គ្មានភាពសេរី និងយុត្តិធម៌។ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា ការលើកឡើងទាំងឡាយណាដែលផ្ទុយនឹងការអនុវត្ត និងការប្រព្រឹត្ត​ទៅនៃការបោះឆ្នោតនៅកម្ពុជានោះអាចចេញពីអ្នកប្រជាធិបតេយ្យក្លែងក្លាយ។ ហេតុអ្វីបានជាប្រើពាក្យថា អ្នកប្រជាធិបតេយ្យក្លែងក្លាយ ត្រង់ដែរថា បើយើងប្រើពាក្យថាប្រជាធិបតេយ្យ គឺត្រូវផ្សាភ្ជាប់ជាមួយនឹងនីតិរដ្ឋ។ច្បាប់បង្កើត គ.ជ.ប ច្បាប់តម្រូវឱ្យ គ.ជ.ប អនុវត្តទៅ​តាមច្បាប់។ ដំណាក់កាលទាំងបួន ដែលគ.ជ.ប តែងតែលើកបង្ហាញ គឺបង្ហាញអំពីការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋមាន​ឈ្មោះក្នុងបញ្ជី​ជាង៩,៧លាននាក់, ប្រជាពលរដ្ឋ ៨៤,៥៨ភាគរយ បានចេញទៅបោះឆ្នោត ដំណើរការបោះឆ្នោតមានការឃ្លាំមើលពីអ្នក​សង្កេតការណ៍​ជាតិ និងអន្តរជាតិ និងមានការវាយតម្លៃថា ជាការបោះឆ្នោតដែលល្អត្រឹមត្រូវទទួលយកបាន គណបក្សនយោបាយចំនួន១៨ បានចូល​ក្នុងទីលានប្រកួតប្រជែង ហើយនេះ គឺជាការបោះឆ្នោតពិតប្រាកដ មិនមែនជាការបោះឆ្នោតក្លែងក្លាយ។…

  • អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិនអបអរសាទរកម្ពុជាចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព

    អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិនអបអរសាទរកម្ពុជាចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព

    ភ្នំពេញ៖ ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះ បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលប់នេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច៕ដោយ៖ពលជ័យ