Category: នយោបាយក្នុងប្រទេស

  • អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិនអបអរសាទរកម្ពុជាចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព

    អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិនអបអរសាទរកម្ពុជាចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព

    ភ្នំពេញ៖ ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះ បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលប់នេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ ដែលខ្លួនជឿថាអាចដឹកនាំប្រទេសជាតិបានល្អបំផុតឈរលើមាគ៌ាសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គម-សេដ្ឋកិច្ច៕ដោយ៖ពលជ័យ

  • លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៦,៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលំដាប់ទី២ ទទួលបានជាង៧១ម៉ឺនសំឡេង

    លទ្ធផលបណ្តោះអាសន្ន៖ គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៦,៣លានសំឡេង, គណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលំដាប់ទី២ ទទួលបានជាង៧១ម៉ឺនសំឡេង

    ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២,៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩,២២ភាគរយ។ តាមលទ្ធផលបណ្តោះអាសន្នបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨,២១៤,២២៨ ស្មើនឹង ៨៤,៥៩%៕

  • វេទិកាសន្តិភាពកម្ពុជាគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    វេទិកាសន្តិភាពកម្ពុជាគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    វេទិកាសន្តិភាពកម្ពុជា បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងសូមចូលរួមអបអរសាទរនូវជ័យជម្នះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងឆ្លាតវៃរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតសភាជាតិ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។ ជ័យជម្នះនៃការនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតប្រកួតប្រជែងជាមួយនឹងគណបក្សចំនួន១៧ទៀត ក្នុងនីតិកាលទី៧នេះ បានបង្ហាញថាប្រជាជនកម្ពុជា ដែលរស់នៅក្រោមដំបូលសន្តិភាព ពេញចិត្ត ជឿជាក់ គោរពស្រលាញ់ និងគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ពេញទំហឹង ហើយពួកគាត់បានបោះឆ្នោតដើម្បីសន្តិភាព និងរងចាំបន្តទទួលនូវការអភិវឌ្ឍ នៅក្រោមម្លប់សន្តិភាព នៃ សម្តេចតេជោ ហ៊ុន សែន អគ្គ មគ្គុទ្ទេសក៍សន្តិភាពនៃកម្ពុជា។ វេទិកាសន្តិភាពកម្ពុជា បានសង្កេតឃើញអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស លិខិតបទដ្ឋានគតិយុត្តនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ពិសេស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលមានគណបក្សនយោបាយជាច្រើន បង្ហាញជំហរជឿជាក់លើ គ.ជ.ប…

  • «កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត»

    «កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត»

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោតសកលនៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ ឯកឧត្តម ឈាន ហុងសាន បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យនៃការរៀបចំការបោះឆ្នោត ដែលមានភាពរលូន មានសណ្ដាប់ធ្នាប់ សេរី យុត្តិធម៌ មានតម្លាភាព និងសន្តិវិធី ជាមួយនឹងអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់រហូតដល់ជាង៨៤%។ ឯកឧត្តម បានកោតសរសើរចំពោះវឌ្ឍនភាព សេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់ព្រះរាជាណាចក្រកម្ពុជា ដែលស្តែងចេញតាមរយៈ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដ៏ល្អប្រសើរ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ រួមទាំងគណៈប្រតិភូចិន ចំពោះការវាយតម្លៃប្រកបដោយលក្ខណៈសត្យានុម័ត យុត្តិធម៌ និងមិនលំអៀង។ វត្តមានរបស់អ្នកសង្កេតការណ៍ទាំងនោះ បានបង្ហាញពីសាមគ្គីភាពជាមួយប្រជាជន និងលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។ ការចូលរួមបោះឆ្នោតក្នុងចំនួនច្រើនលើសលុបនេះបានគូសបញ្ជាក់អំពីសេរីភាព និងការអនុវត្តសិទ្ធិរដ្ឋធម្មនុញ្ញពេញលេញរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតជ្រើសរើសគណបក្សនយោបាយ និងថ្នាក់ដឹកនាំ…

  • លិខិតមិត្តអ្នកអាន៖ គ្រាធម្មតាមួយនៃប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ!

    លិខិតមិត្តអ្នកអាន៖ គ្រាធម្មតាមួយនៃប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ!

    ភ្នំពេញ៖ សម្រាប់អ្នកសង្កេតការណ៍បរទេស គេភ្ញាក់ផ្អើលដែលការបោះឆ្នោតនៅកម្ពុជាចាប់ផ្ដើមព្រលឹមខ្លាំងតាំងពីម៉ោង៧ព្រឹក។ ប៉ុន្តែ សម្រាប់ជនជាតិខ្មែរនេះ គ្រាន់តែជាថ្ងៃធម្មតាមួយ ប៉ុណ្ណោះសម្រាប់ពួកយើង។ ពួកយើងចូលចិត្តទៅពេលព្រឹកព្រលឹមដើម្បីចៀសវាងការតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅ។ កាលពីថ្ងៃទី២៣ ខែកក្កដា នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី មានការកកស្ទះចរាចរណ៍នៅម្តុំផ្លូវចូលសាលានៅចន្លោះម៉ោង៧ព្រឹក ដល់ម៉ោង៨ព្រឹក ដោយសារអ្នកបោះឆ្នោតចង់ទៅបោះឆ្នោតឱ្យបានលឿន។ នៅខាងក្នុងបរិវេណសាលារៀន បរិយាកាសមានភាពរស់រវើក។ ប្រជាជនមានភាពញញឹម ញញែម ហើយថតរូបតាមទូរស័ព្ទដៃនៅមុខការិយាល័យបោះឆ្នោត ដោយបង្ហាញស្នាមម្រាមដៃដែលប្រលាក់ទឹកខ្មៅរបស់ពួកគេ។ នៅម៉ោងប្រហែល៧:00ព្រឹក យើងចាប់ផ្តើមឃើញពេញនៅលើ Facebook, Instagram និង Telegram ការជូនដំណឹងពីមិត្តភ័ក្តិដែលបានបង្ហោះ ឬផ្ញើរូបថតបន្ទាប់ពីបោះឆ្នោត។ អ្នកខ្លះបានថតជាមួយគ្រួសារទាំងមូលតែម្តងក៏មាន។ យើងស្ទើរតែមិនឃើញមានជួរវែងទេ នៅមុខការិយាល័យបោះឆ្នោតនីមួយៗ។ អ្នកខ្លះត្រូវឈរស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមុននឹងចូលបោះឆ្នោត។ អ្នកខ្លះមិនធ្វើបែបនេះទេ ព្រោះពួកគាត់បានពិនិត្យមើលបញ្ជីជាមុនតាមរយៈកម្មវិធីទូរស័ព្ទរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ និងអ្នករៀបចំការបោះឆ្នោត សុទ្ធតែមានអាកប្បកិរិយាប្រកបដោយសណ្តាប់ធ្នាប់ មានភាពត្រជាក់ ហាក់ដូចជាពួកគេស៊ាំនឹងដំណើរការនេះរួចទៅហើយ។ ដល់ម៉ោង ១:00 រសៀល ការិយាល័យបោះឆ្នោតកាន់តែមានមនុស្សតិចទៅៗ ដោយសារថា ជាង៧0% នៃអ្នកមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោតរួចទៅហើយ មុនពេលដែលការិយាល័យបោះឆ្នោតត្រូវបិទនៅម៉ោង ៣:00 រសៀល។…

  • ករណីញុះញង់អ្នកបោះឆ្នោតឱ្យគូសបំផ្លាញសន្លឹកឆ្នោត៖ លុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យ១០លានរៀលក្នុងម្នាក់ៗ

    ករណីញុះញង់អ្នកបោះឆ្នោតឱ្យគូសបំផ្លាញសន្លឹកឆ្នោត៖ លុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យ១០លានរៀលក្នុងម្នាក់ៗ

    ភ្នំពេញ៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះមនុស្សចំនួន២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យចំនួន១០លានរៀលក្នុងម្នាក់ៗ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។ មនុស្សចំនួន២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល២០ឆ្នាំ មានឈ្មោះដូចខាងក្រោម៖១.ឈ្មោះ ឆាំ សុភាន់ ភេទ ប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩២.ឈោ្មះ ខាត់ សំណាង ភេទ ស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨៣.ឈ្មោះ ម៉ាត់ វណ្ណនី ភេទ ប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២៤.ឈោ្មះ លួន សុវ៉ាត ហៅ លូន សារ៉ាត (ព្រះសង្ឃ) កើតឆ្នាំ១៩៧៨៥.ឈោ្មះ អូន ពៅ ហៅ…

  • ប្រធានរដ្ឋសភាវៀតណាម ផ្ញើសារអបអរសាទរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងការបោះឆ្នោត

    ប្រធានរដ្ឋសភាវៀតណាម ផ្ញើសារអបអរសាទរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះក្នុងការបោះឆ្នោត

    ឯកឧត្តម វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងជោគជ័យ។ នៅក្នុងលិខិតរបស់ឯកឧត្តម វឿង ឌិញហ្វេ បានសរសេរថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងជោគជ័យ។ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ និងបន្តធ្វើជាគណបក្សកាន់អំណាច។ ក្នុងនាមរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ សម្តេចប្រធាន និងប្រជាជនកម្ពុជាទាំងអស់។ ខ្ញុំមានជំនឿចិត្តថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើន លើមាគ៌ាឆ្ពោះទៅ រកការកសាងប្រទេសកម្ពុជាប្រកបដោយស្ថិរភាព អភិវឌ្ឍនភាព និងវិបុលភាព ហើយតួនាទី និងជំហររបស់ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនទាំងនៅក្នុងតំបន់ និងលើឆាកអន្ដរជាតិ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញ…

  • ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា

    ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា

    ភ្នំពេញ៖ តាមការបញ្ជាក់ នៅក្នុងលិខិតរួមថ្មីៗនេះរបស់ លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្ដរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្ម សម្រាប់វិស័យការពារជាតិរបស់អូស្ដ្រាលី ផ្ញើជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលអូស្រ្តាលី បានប្រកាសថា ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន៨៣,៦លានដុល្លារអូស្រា្តលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារអូស្រា្តលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន៨០,៨លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។ រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលីដល់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីរងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតសកលកូវីដ-១៩ក៏ដោយ។ កាយវិការនេះគឺជាសក្ខីភាព…

  • សមាគមសម្ព័ន្ធយុវជនមុសិ្លមកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    សមាគមសម្ព័ន្ធយុវជនមុសិ្លមកម្ពុជា គាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងសមាជិក សមាជិកានៃសមាគមសម្ព័ន្ធយុវជនមុសិ្លមកម្ពុជា (ស.យ.ម.ក) បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្ន កាលពីរាត្រីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងលើសលប់។ សមាគមសម្ព័នយុវជនមុស្លិមកម្ពុជា សង្កេតឃើញថា ដំណើរការបោះឆ្នោត ក៏ដូចជាប្រកាស លទ្ធផលបោះឆ្នោត ពិតជាមានតម្លាភាព សេរី យុត្តិធម៌ សច្ចភាព និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ដោយពុំមានការបង្ខិតបង្ខំ ការគាបសង្កត់ ការបំភិតបំភ័យ គំរាមកំហែងអ្វីឡើយ។ ក្នុងន័យនេះ ប្រជាជនកម្ពុជាគ្រប់រូប ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ប្រកបដោយភាពជឿជាក់ ក្តីសង្ឃឹម និងមោទនភាពបំផុត។ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានថ្កោលទោសដល់ក្រុមដែលមាននិន្នាការប្រឆាំងពិសេសគឺ ទណ្ឌិត សម រង្ស៊ី អតីតមេបក្សប្រឆាំង និងបក្ខពួកនៅក្រៅប្រទេស ហើយបានញុះញង់ឱ្យប្រជាជនក្នុងប្រទេសធ្វើសកម្មភាពខុសច្បាប់ ដូចជាការគូសខ្វែងសន្លឹកឆ្នោតចោលជាដើម។ ផ្ទុយទៅវិញ សកម្មភាពដែលក្រុមប្រឆាំងកំពុងតែធ្វើនោះ មិនត្រឹមតែពុំបានផលនោះទេ…

  • សមាគមថ្នាលយុវជនកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣

    សមាគមថ្នាលយុវជនកម្ពុជាប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ សមាគមថ្នាលយុវជនកម្ពុជា (ស.ថ.យ.ក) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការបោះឆ្នោតសម្រាប់ នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានចេញសេចក្ដីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ សមាគមថ្នាលយុវជនកម្ពុជា សង្កេតឃើញថា ដំណើរការ ក៏ដូចជាការប្រកាសលទ្ធផល ពិតជាមានតម្លាភាព សេរី យុត្តិធម៌ ត្រឹមត្រូវ ប្រជាធិបតេយ្យពិតប្រាកដ ពុំមានការបង្ខិតបង្ខំ គាបសង្កត់ បំភិតបំភ័យ គឺបងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប បានទៅបោះឆ្នោត ដោយទឹកមុខញញឹម ពេញចិត្តនិងសប្បាយរីករាយទាំងអស់គ្នា។ សមាគមថ្នាលយុវជនកម្ពុជា ក៏បានថ្កោលទោសដល់ក្រុមនិន្នាការប្រឆាំងពិសេស អតីតមេបក្សប្រឆាំងទណ្ឌិត សម រង្ស៊ី និងបក្សពួកដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពខុសច្បាស់ ពិសេសការគូសខ្វែងសន្លឹកឆ្នោត ផ្ទុយទៅវិញ អ្វីដែលក្រុមប្រឆាំងបានកំពុងតែធ្វើនោះគឺមិនត្រឹមមិនបានផលទេ ថែមទាំងធ្វើឲ្យសន្លឹកឆ្នោតមិនមានការថយចុះទៅវិញបើប្រៀបធៀប នឹងការបោះឆ្នោតនីតិកាលទី៧ ឆ្នាំ២០២៣ មានសន្លឹកឆ្នោតមិនបានការចំនួនជាង៤៤ម៉ឺនសន្លឹកប៉ុណ្ណោះ ដែលចំនួននេះតិច ជាងចំនួនសន្លឹកឆ្នោតមិនបានការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានចំនួនរហូត ដល់ ៥៩៤ ៦៥៩សន្លឹក ទិន្នន័យនេះចេញដោយគណកម្មាធិការរៀបចំការបោះឆ្នោត…