-
ឯកឧត្តម គង់ ភោគ៖ សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានបញ្ជាក់ថា ប្រសិទ្ធភាពនៃវិធីសាស្ត្របង្ការតាមរយៈការទូត ពឹងផ្អែកលើឆន្ទៈនយោបាយ ហើយបានគូសបញ្ជាក់ថា សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ។ ការបញ្ជាក់បែបនេះ នៅក្នុងសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានអំពាវនាវដល់ឧត្តមភាគីចុះកិច្ចព្រមព្រៀងទាំងអស់ ឱ្យប្រែក្លាយគោលការណ៍ដ៏យូរអង្វែងរបស់សន្ធិសញ្ញាទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថា សន្ធិសញ្ញា TAC បន្តធ្វើជាមូលដ្ឋានដ៏រស់រវើកសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់។ ក្រោមមូលបទ «ការពង្រឹងសន្ធិសញ្ញា TAC ឡើងវិញ៖ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលកំពុងមានការប្រែប្រួល» សន្និសីទជាន់ខ្ពស់នេះបានប្រមូលផ្តុំតំណាងនៃឧត្តមភាគីចុះកិច្ចព្រមព្រៀងមកពីជុំវិញពិភពលោក ដើម្បីអបអរសាទរខួបលើកទី៥០ នៃសន្ធិសញ្ញា TAC។ ឧត្តមភាគីចុះកិច្ចព្រមព្រៀងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ជាមូលដ្ឋាននៃសន្ធិសញ្ញា រួមមាន ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ការបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី។ ស្របពេលដែលបរិបទភូមិសាស្ត្រនយោបាយកំពុងវិវត្ត ភាពតានតឹងសកលកាន់តែកើនឡើង និងពហុភាគីនិយមកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង សន្ធិសញ្ញា…
-
បណ្ឌិត គិន ភា៖ «មួយឆ្នាំកន្លងផុតទៅ តែស្នាមរបួសនៃការឈឺចាប់នៅតែកប់យ៉ាងជ្រៅក្នុងក្រអៅបេះដូងខ្មែរគ្រប់រូប»

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានបញ្ជាក់ថា មកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺគម្រប់មួយឆ្នាំគត់ ចាប់តាំងពីថៃបានបើកការឈ្លានពានមកលើទឹកដីកម្ពុជា និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ ពេលវេលាមួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែស្នាមរបួសនៃការឈឺចាប់និងកំហឹងនៅតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងកូនខ្មែរគ្រប់រូប។ នោះគឺជាការឈឺចាប់ដែលកើតចេញពីការរំលោភបំពានលើទឹកដីខ្មែរ ការបាញ់ប្រហារលើកងទ័ព នគរបាល និងប្រជាពលរដ្ឋស៊ីវិល ការរាំងខ្ទប់មិនឱ្យប្រជាពលរដ្ឋចូលទៅប្រកបរបរនៅតាមស្រែចម្ការ ការលួចប្លន់ទ្រព្យសម្បត្តិ ការកម្ទេចនិងដុតបំផ្លាញផ្ទះសម្បែង ការកាត់ផ្តាច់ផ្លូវថ្នល់និងស្ពាន ព្រមទាំងការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកបំផ្លាញវត្តអារាមនិងសាលារៀន។ អ្វីដែលគួរឱ្យឈឺចាប់ជាងនេះទៅទៀតនោះ គឺប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏ពិសិដ្ឋរបស់ដូនតាខ្មែរ ក៏ត្រូវរងការខូចខាត និងត្រូវបានដណ្ដើមយកទៅអះអាងជាកម្មសិទ្ធិរបស់ពួកគេផងដែរ។ បណ្ឌិត គិន ភា បានបន្តថា អ្វីដែលខ្លោចផ្សាបំផុតនោះ គឺប្រជាពលរដ្ឋស៊ីវិលរាប់ពាន់គ្រួសារ និងមនុស្សរាប់ម៉ឺននាក់ត្រូវបាត់បង់ទីជម្រក។ រហូតមកដល់ពេលនេះ ពួកគេជាច្រើននៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងស្រុកកំណើតរបស់ខ្លួនវិញបាននៅឡើយ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋខ្មែរជាងកន្លះលាននាក់ដែលបានរងផលប៉ះពាល់ដោយផ្ទាល់ពីសង្គ្រាមឈ្លានពាននេះ កំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត ភាពបាក់ស្បាត និងការរស់នៅក្នុងភាពភ័យខ្លាចជាប្រចាំ។ ការរំឭកខួបគម្រប់មួយឆ្នាំនៃសង្គ្រាមឈ្លានពាននេះ មិនត្រឹមតែជាការដាស់ស្មារតីជាតិរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់យើងទាំងអស់គ្នាធ្វើតុល្យការ វាយតម្លៃភាពខ្លាំង និងចំណុចខ្វះខាតរបស់ខ្លួន ព្រមទាំងទាញយកមេរៀនជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។…
-
សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។ខ្លឹមសាររបស់លោកស្រីដូចខាងក្រោម៖ ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍»។ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា។ នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ។ ខ្ញុំស្រឡាញ់ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខមាភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕ One year ago, conflict…
-
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធីនិងប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ

ទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។ ឯកឧត្តមបានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់ អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជា ដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង២ម៉ឺននាក់នៅតែជាជនភៀសសឹក។ ជាទីបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ៕ដោយ៖ពលជ័យ
-
ប្រមុខការទូតកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសអាម៉េរិកអំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ខណៈដែលកម្ពុជាធ្វើជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ ២០២៤-២០២៧ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស Marco Rubio ដើម្បីជំរុញភាពជាដៃគូទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេស Marco Rubio អំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនផងដែរ៕ដោយ៖ពលជ័យ
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ប្រាប់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបង្កឱ្យមានជនភៀសសឹកជាង ៦៤០ ០០០នាក់។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្នជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០ នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរាយបន្លាលួស ការដាក់ទូរកុងតឺន័រ ការកម្ទេចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ការកាន់កាប់ដោយខុសច្បាប់របស់ យោធាថៃលើទឹកដីកម្ពុជា។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និង ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។កិច្ចប្រជុំនេះផ្តោតលើវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការពង្រឹងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឯកឧត្តម កែវ សុទ្ធិ បានលើកឡើងពីជំហររបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (The Cambodia-Thailand Joint Boundary Committee –…
-
ឥណ្ឌាគាំទ្រកម្ពុជាយ៉ាងពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឥណ្ឌានាពេលកន្លងមក។ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ពីសារសំខាន់នៃការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ក៏ដូចជាការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញ រវាងមជ្ឈមណ្ឌលសម្របសម្រួលបទល្មើសបច្ចេកវិទ្យានៃប្រទេសឥណ្ឌា (I4C) និង គ.ប.ឆ.ប.។ ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ក៏បានជម្រាបជូនភាគីឥណ្ឌាអំពីគម្រោងដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ ព្រមទាំងបានស្នើឱ្យភាគីឥណ្ឌាផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។ ជាការឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា…
-
កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ នៅចន្លោះថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាព ឈូសឆាយដីធ្វើផ្លូវថ្មីនៅចន្លោះបង្គោលព្រំដែនលេខ៨ និងលេខ៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរំលោភចូលជ្រៅទៅក្នុងទឹកដីកម្ពុជា។ ការរំលោភបំពានបន្ថែមទៀត បានកើតឡើងនៅចន្លោះថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃបានបន្តធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ និង រាយបន្លាលួស នៅចន្លោះបង្គោលព្រំដែនលេខ១៩ និងលេខ២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សកម្មភាពទាំងនេះ គឺជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១:២០០.០០០ ផលិតដោយ គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០…
-
FBI អាម៉េរិកកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង និងប្រតិបត្តិការរបស់កម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមនាយក FBI បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ។ ក្នុងន័យនេះ, ឯកឧត្តមបានសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ គឺការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ជំនួសឱ្យការដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ ការកោតសរសើរនេះ ក្នុងជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម Kash Patel បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយ FBI នាពេលកន្លងមក។ ទន្ទឹមនេះ, ឯកឧត្តម បន្ថែមលើនេះ, ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហប្រតិបត្តិការគាំទ្រ និងធ្វើការជាដៃគូ ជាមួយស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងសហរដ្ឋអាម៉េរិក-កម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម…
-
អ្នករាយការណ៍ពិសេសរបស់ អ.ស.ប នឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews បានបញ្ជាក់ថា លោកបានតាមដានយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ហើយលោកនឹងចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន ដើម្បីជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០២៦។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះបំណងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្នុងការចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជាជាក់ស្តែង នៅតំបន់ព្រំដែន និងបានពន្យល់បន្ថែមអំពីប្រវត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងទទួលរង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងការអបអរសាទរចំពោះលោក ថូម៉ាស អាន់ឌ្រូ ដែលត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ជំនួសលោក វិទិត មុនតាប៊ន ដែលបានលាលែងពីតំណែង។ សម្តេចបានបង្ហាញក្តីសង្ឃឹមថា បេសកកម្មរបស់លោកនៅកម្ពុជា នឹងជួយឱ្យមានការយល់ដឹងកាន់តែច្បាស់ អំពីវឌ្ឍនភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការសិក្សាពីស្ថានភាពជាក់ស្តែង។ ជាការឆ្លើយតប លោក ថូម៉ាស អាន់ឌ្រូ បានចាត់ទុកថា ការជួបពិភាក្សាជាមួយសម្តេចតេជោ គឺជាសញ្ញាវិជ្ជមានដែលឆ្លុះបញ្ចាំងពីការបើកចំហ និងការផ្តល់តម្លៃដល់កិច្ចសន្ទនាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ លោកក៏បានកោតសរសើរកម្ពុជាជាប្រទេសមួយក្នុងតំបន់ ដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិជាច្រើន និងបានតាមដានយកចិត្តទុកដាក់ ចំពោះស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ។…