Category: នយោបាយក្នុងប្រទេស

  • កម្ពុជាលើកឡើងក្នុងប្រជុំអាយឆា ជុំវិញបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់ និងការរារាំងពីយោធាថៃ 

    កម្ពុជាលើកឡើងក្នុងប្រជុំអាយឆា ជុំវិញបញ្ហាជនភៀសសឹកជាង២ម៉ឺននាក់ និងការរារាំងពីយោធាថៃ 

    នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងប្រជុំពិសេសលើកទី១ឆ្នាំ២០២៦ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា(ASEAN Intergovernmental Commission on Human Rights,AICHR) ចាប់ពី​ថ្ងៃទី១៧-២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិកគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជាបានលើកឡើងពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ដែលនៅមិនទាន់អាចវិល​ត្រឡប់​ទៅលំនៅឋានវិញដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័រ។ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានបញ្ជាក់ជូនគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ថា ការរារាំងពីសំណាក់យោធាថៃតាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមក៏បានបញ្ជាក់ឡើងវិញនូវកិច្ចព្រមព្រៀងឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសនៅក្នុងចំណុចទី៤ ចែងយ៉ាងច្បាស់ថា៖ “ភាគីទាំងពីរយល់ព្រមអនុញ្ញាតឱ្យជនស៊ីវិល ដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល​ត្រឡប់​ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួក គេវិញឱ្យបានឆាប់បំផុត ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ឯកឧត្តមបានអំពាវនាវឱ្យភាគីពាក់ព័ន្ធគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្សធម៌អន្តរជាតិ ការគោរពសិទ្ធិមនុស្ស ការការពារជនស៊ីវិល និងធានាថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុវត្ថិភាព ស្ម័គ្រចិត្ត សេចក្តីថ្លៃថ្នូរ និងនិរន្តរភាព។ ការខូចខាត ឬការបំផ្លិចបំផ្លាញវត្ថុស៊ីវិល រួមមានផ្ទះ សាលារៀន…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី កាលពីរាត្រីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅអំឡុងពេលនៃពិធីសាយភោជន៍ រៀបចំឡើងដោយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីជំនួបប្រកបដោយផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក៏ដូចជាជំនួបទ្វេភាគីរវាង ឯកឧត្តម ជាមួយ លោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាសហប្រធាននៃគណៈកម្មការអន្តររដ្ឋាភិបាល (IGC) កាលពីខែមិថុនាកន្លងទៅ នៅទីក្រុងកាហ្សាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕ដោយ៖ពលជ័យ

  • សម្តេចតេជោបង្ហាញការចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

    សម្តេចតេជោបង្ហាញការចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

    សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះថា ជាថ្មីម្តងទៀតថ្ងៃនេះ ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរ»។ សម្តេចតេជោបន្តថា ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»។ លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។ ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។ ន័យគឺសង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាម នៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។ មិនថាវាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ…

  • ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌

    ក្រសួងការបរទេសកម្ពុជាជម្រាបជូនអ្នករាយការណ៍ពិសេសអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាប្រឈមផ្នែកមនុស្សធម៌

    ឯកឧត្តម អ៊ិន តារា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត​ឱ្យ​លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅដល់លោក Thomas Andrews ចំពោះការតែងតាំងរបស់លោក ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាអ្នក​រាយការណ៍​ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស ប្រចាំកម្ពុជា និងស្វាគមន៍​ចំពោះទស្សនកិច្ចផ្លូវការលើកទី១របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបានបញ្ជាក់ពីទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយូរអង្វែង និងកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនារវាងកម្ពុជា និងអាណត្តិរបស់រាយការណ៍ពិសេស។ ឯកឧត្តម អ៊ិន តារា បានបញ្ជាក់ពី​​ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័នចំពោះសន្ធិសញ្ញា​សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ និងបន្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។​ ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលយកទាំងអាណត្តិអ្នករាយការណ៍ពិសេសប្រចាំប្រទេស និងវត្តមានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចាប់តាំងពីឆ្នាំ១៩៩៣ មក ដែលវត្តមានការិយាល័យ OHCHR មានវ័យចំណាស់ជាងគេនៅលើពិភពលោក នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជាចំពោះភាពបើកចំហកិច្ចសន្ទនាបែបស្ថាបនា និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែង ប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមករវាងកម្ពុជា និងអាណត្តិរបស់អ្នករាយការណ៍ពិសេស ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ…

  • ក្នុងកិច្ចប្រជុំ AICHR និង SEANWFZ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន

    ក្នុងកិច្ចប្រជុំ AICHR និង SEANWFZ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន

    ភ្នំពេញ៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ (SEANWFZ) កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ពីផលវិបាកនៃស្ថានភាព មនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិលកម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា ជនស៊ីវិលច្រើនជាង ២០.០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការរអំពាវនាវឱ្យពួកគាត់វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់ នៅដូចធម្មតាវិញ ដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានពលរដ្ឋចំនួន ២០.២៨១នាក់ ទៀត ក្នុងនោះស្ត្រី១០.៣៣១នាក់ និងកុមារ៦.០៦៦នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ ពីភូមិករ និងផ្ទះសំបែងត្រូវបានយោធាថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូល ជាធរមាន។ ព្រោះតែអំពើឈ្លានពាន និងការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ…

  • លោក ឆាំង យុ៖ លោក ស៊ីហាស័ក្តិ ភួងកេតកែវ ខ្វះនូវវិជ្ជាជីវៈ និងឥរិយាបថដែលស័ក្តិសមជាថ្នាក់ដឹកនាំមកពីប្រទេសអភិវឌ្ឍន៍ ដូចជាប្រទេសថៃ

    លោក ឆាំង យុ៖ លោក ស៊ីហាស័ក្តិ ភួងកេតកែវ ខ្វះនូវវិជ្ជាជីវៈ និងឥរិយាបថដែលស័ក្តិសមជាថ្នាក់ដឹកនាំមកពីប្រទេសអភិវឌ្ឍន៍ ដូចជាប្រទេសថៃ

    ប្រតិកម្មឆ្លើយតបរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ ចំពោះការប្រើប្រាស់ជម្រើសស្របច្បាប់របស់កម្ពុជា ក្នុងការបង្ខំឱ្យមានដំណោះស្រាយលើជម្លោះព្រំដែនសមុទ្រនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បានធ្វើឱ្យកិត្យានុភាពរបស់ប្រទេសថៃធ្លាក់ចុះ ក្នុងនាមជាប្រទេសដែលគោរពច្បាប់។ គួរកត់សម្គាល់ថា ប្រទេសថៃនៅតែបន្តរក្សាកងកម្លាំងប្រដាប់អាវុធនៅលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដែលនេះគឺជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងច្បាប់អន្តរជាតិ។ ដូច្នេះ នៅពេលដែលរដ្ឋាភិបាលថៃចេញមុខបង្ហាញក្តីខឹងសម្បារចំពោះសកម្មភាពស្របច្បាប់របស់ប្រទេសកម្ពុជា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ គឺរឹតតែឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ថា ប្រទេសថៃយល់ព្រមអនុវត្តតាមច្បាប់អន្តរជាតិ តែក្នុងករណីណាដែលផ្តល់ផលប្រយោជន៍ដល់គោលដៅនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។ ការប្រតិកម្មនេះមិនមែនជាឥរិយាបថត្រឹមត្រូវរបស់ប្រទេសអភិវឌ្ឍន៍ ឬមានភាពចាស់ទុំនោះឡើយ។ ដោយ៖ ឆាំង យុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

  • អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ

    ឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូច ខាងក្រោម៖ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុង សប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។ ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ផ្សេងគ្នា និងយន្តការ ទ្វេភាគីផ្សេងគ្នា។ កម្ពុជាជ្រើសរើសផ្លូវដោះស្រាយតាម UNCLOS គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែ មួយគត់៕ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីនដែលបានរៀបចំកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានអបអរសាទរដល់ប្រទេសហ្វីលីពីនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងខែកក្កដានេះផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕ ដោយ៖ពលជ័យ

  • ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

    ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

    នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ  «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។ ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។…

  • កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងវេទិកាជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

    កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងវេទិកាជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

    ដោយមានការសម្របសម្រួលពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) គណៈប្រតិភូកម្ពុជាមកពីក្រសួងផែនការ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងក្នុង “វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព” (High-Level Political Forum – HLPF) និង “កិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប. (ECOSOC)” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។ ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃកិច្ចប្រជុំកម្រិតខ្ពស់ខាងលើ ឯកឧត្តម ប៉ាន សុបណ្ឌិត រដ្ឋលេខាធិការក្រសួងផែនការ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ជាឧបករណ៍ដ៏សំខាន់ក្នុងការពន្លឿនការសម្រេចបាននូវ SDGs ឯកឧត្តមបានអំពាវនាវឱ្យមានការលើកកម្ពស់ការអប់រំ SDGs ក្នុងចំណោមកុមារ និងយុវជន ដើម្បីជួយកសាងអនាគតប្រកបដោយចីរភាព ព្រមទាំងជំរុញឱ្យពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីដោះស្រាយគម្លាតហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនេះ នៅក្នុងសម័យប្រជុំស្តីពី “ទស្សនៈថ្នាក់តំបន់លើការអនុវត្ត SDGs” នៃកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អ.ស.ប.…