Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់អំពីការតវ៉ាជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់អំពីការតវ៉ាជាថ្មីទៀតចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន

    ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីប្បន្នភាពស្តីពី «ការវិវត្តស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាយ៉ាងខ្លាំងនិងជាផ្លូវការ​ចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន។ ការតវ៉ានេះបានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃ នៅចន្លោះថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើសកម្មភាពជីកដីលើកទំនប់ និងរាយបន្លាលួស តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ​។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃក៏បានរំលោភចូលក្នុងទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់បង្គោលព្រំដែនលេខ ២២ ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដូចដែលបានកំណត់ និងខណ្ឌសីមាតាមផែនទីខ្នាត ១/​២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧។ សកម្មភាពទាំងនេះ ក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងប្រទេសទាំងពីរស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MoU ឆ្នាំ២០០០) ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រម​ទាំងបំពានលើចំណុចទី២និងចំណុចទី៦…

  • ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ

    ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែកព័ត៌មានលើបណ្តាញសង្គម ហើយបញ្ជប់ការចែកចាយព័ត៌មានមិនពិត ដើម្បីចៀសវាងការបង្កភាពច្របូកច្របល់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ក្នុងពិធីអនុវត្តន៍ផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលការចូលរួមពីលោក ស្រី គឹម ចន្នី អភិបាលរងនៃគណ:អភិបាលខេត្តកែប តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រួអ្នកគ្រូសិស្សានុសិស្សប្រមាណ១,០០០នាក់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានបញ្ជាក់ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ ៤,០០០ ករណីកាលពីឆ្នាំ២០២៥។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីនេះមានចំនួនជាង ២,០០០ ករណី ដែលបង្ហាញពីការកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព…

  • អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

    អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបញ្ជាក់ថា ម៉ាឡេស៊ីនៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តសហការនិងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះភាគីកម្ពុជា ដែលបានប្តេជ្ញាចិត្តនៅក្នុងការអង្គុយចុះដើម្បីពិភាក្សាគ្នាជាមួយភាគីថៃ តាមរយៈយន្តការដែលមានស្រាប់ ដូចជា GBC និងJBC សំដៅដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយសង្ឃឹមថាកម្ពុជាថៃនឹងអាចដោះស្រាយគ្នាបានតាមរយៈវេទិកា និងកិច្ចប្រជុំ ADMM និង ADMM-Plus។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺមានគោលដៅចម្បងមួយដើម្បីជួបជាមួយឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពយើងទាំងពីរ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានជម្រាបផងដែរ…

  • អាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

    អាម៉េរិកបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់របស់ខ្លួនក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ

    លោកស្រី Aleksandra Zittle ភារធារីស្ដីទីនៃស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់ និងការចូលរួមរបស់ សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ការបញ្ជាក់នេះ ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោកស្រី Zittle ក្នុងឱកាសដែលលោកស្រីបានមកបំពេញបេសកកម្មការទូតនៅកម្ពុជាជាលើកទីពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រី Zittle អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកស្រី Aleksandra Zittle បានកត់សម្គាល់នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឆាប់រហ័សរបស់កម្ពុជា បើធៀបជាមួយបេសកកម្មការទូតពីមុនរបស់លោកស្រីនៅកម្ពុជា និងបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ព្រមទាំងបានបញ្ជាក់ពីការគាំទ្រជាបន្តបន្ទាប់ និងការចូលរួមរបស់ សហរដ្ឋអាម៉េរិកក្នុងដំណើរស្វែងរកសន្តិភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ភាគីទាំងពីរបានបញ្ជាក់ការប្ដេជ្ញាចិត្តសាជាថ្មីក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដើម្បីជាផលប្រយោជន៍ទៅវិញទៅមក៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេសកម្ពុជា

  • សម្តេចតេជោ៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamrungsuk ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»

    សម្តេចតេជោ៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamrungsuk ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ៖ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ហើយនៅក្នុងការសំណេររបស់លោកបានលើកឡើងអំពី សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២។ ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ហើយនៅក្នុងការសំណេររបស់លោកបានលើកឡើងអំពី សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២​។ ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាបនិងយល់ដឹង​បន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖«រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ» ដោយលោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃបង្ហោះផ្សាយលើគណនី Facebook: Matichon Weeklyมติชนสุดสัปดาห์: ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦…

  • អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងវិញអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ឡើងវិញអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា

    អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ឡើងវិញអំពីជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចាការទូត និងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា ដូចតទៅ៖ក្នុងនាមជាប្រទេសដែលធ្លាប់ហែលឆ្លងកាត់វិនាសកម្មនៃភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ ទម្រាំស្វែងរកបានយ៉ាងលំបាកនូវសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី និងបញ្ចៀសការប្រើប្រាស់អាវុធ តាមរយៈការចរចាការទូត ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ។ ជាក់ស្តែង គិតចាប់បទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ មក គណៈកម្មការ JBC ភាគីកម្ពុជាបានផ្ញើកំណត់ទូតចំនួន៩ លើកហើយទៅកាន់ភាគីថៃដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងបន្តពីការងារដែលភាគីទាំងពីរបានអនុវត្តកាលពីពេលកន្លងទៅ។ សំណើនេះធ្វើឡើងស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៣ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគី ទាំងពីរក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងឱ្យបានឆាប់បំផុតដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការដាក់សំណើរជាបន្តបន្ទាប់ទៅកាន់ភាគីថៃដើម្បីរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្តែងនេះបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីសុឆន្ទៈស្រឡាញ់សន្តិភាពរបស់កម្ពុជា និងគោលបំណងចង់ដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការទ្វេភាគី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញនូវខ្លឹមសារចំណុចទី៣នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ…

  • អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីអញ្ជើញមកដល់កម្ពុជា និងបន្តដំណើរចុះទៅពិនិត្យមើលសភាពការណ៍នៅព្រំដែន

    អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីអញ្ជើញមកដល់កម្ពុជា និងបន្តដំណើរចុះទៅពិនិត្យមើលសភាពការណ៍នៅព្រំដែន

    ភ្នំពេញ៖ បន្ទាប់ពីអញ្ជើញមកដល់កម្ពុជាភ្លាមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី អញ្ជើញចុះទៅខេត្តបន្ទាយមានជ័យ ជួបជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងអញ្ជើញចុះទៅពិនិត្យមើលតំបន់ព្រំដែនផងដែរ។ តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី៨ ខែកក្កដា នេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងស្តាប់បទបង្ហាញដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន។ បន្ទាប់ពីស្តាប់បទបង្ហាញរួច អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនឹងអញ្ជើញចុះទៅពិនិត្យសភាពការណ៍នៅតំបន់ព្រំដែននៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម…

  • ទូតជប៉ុនគាំទ្រកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS និងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន

    ទូតជប៉ុនគាំទ្រកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS និងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន

    ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងការគាំទ្រចំពោះកម្ពុជាក្នុងការប្រើប្រាស់យន្តការអន្តរជាតិ UNCLOS ហើយជប៉ុននឹងបន្តជួយកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន។ ទន្ទឹមនេះ ភាគីជប៉ុននឹងបន្តជំរុញវិនិយោគិនជប៉ុនឱ្យបន្តមកវិនិយោគនៅកម្ពុជា ទោះបីវិនិយោគិនខ្លះមានការលើកឡើងពីបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្តី។ ការលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា ជប៉ុនរីករាយនឹងសហការជាមួយកម្ពុជាលើការប្រយុទ្ធប្រឆាំង Online Scams និងបានចាត់ទុកបញ្ហានេះជាបញ្ហារបស់ប្រទេសទាំងអស់ក្នុងតំបន់ មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានសម្តែងនូវកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងការពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជា មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ជាដើម។ ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ឯកឧត្តម Ueno Atsushi គឺជាមិត្តដ៏ល្អរបស់កម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា រហូតឈានដល់ការតម្លើងកម្រិតភាពជាដៃគូរវាងកម្ពុជា-ជប៉ុនទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។…

  • សម្តេចធិបតីប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្ស

    សម្តេចធិបតីប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្ស

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទ ព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ តាមរយៈលិខិតដដែលសម្តេចធិបតីបានបន្តថា ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពី កត្តាសុវត្ថិភាពយ៉ាងណាក្តី។ សម្តេចធិបតីបានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិ បេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ ក្នុងឱកាសនេះ សូមសម្តែងនូវសេចក្តី សោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា…

  • ផ្ទុះគ្រាប់បែករបួសទាហានកម្ពុជា៤នាក់! គណៈបញ្ជាការនៅជួរមុខនិងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត

    ផ្ទុះគ្រាប់បែករបួសទាហានកម្ពុជា៤នាក់! គណៈបញ្ជាការនៅជួរមុខនិងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត

    អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥ នាទីរសៀល កងកម្លាំងរបស់យើងបានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។ នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។ ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕ដោយ៖ពលជ័យ