-
សម្តេចធិបតី ជំរុញការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទោះបីជាយើងទទួលបានជោគជ័យ ក៏ប្រទេសកម្ពុជានៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀតនៅសកលលោក។ បញ្ហានេះ តម្រូវឱ្យយើងត្រូវបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារ ជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាត្រូវបន្តជំរុញការយក ចិត្តទុកដាក់ដោះស្រាយបញ្ហាជំងឺរបេង ប្រកបដោយស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាព គុណភាពនៃការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ៖ «មែនហើយ ! យើងអាចបញ្ចប់ជំងឺរបេងបាន៖ ប្តេជ្ញា វិនិយោគ អនុវត្ត” នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។ សម្តេចធិបតីបានបន្តថា ប្រជាពលរដ្ឋមានសុខុមាលភាព រួមចំណែក អភិវឌ្ឍន៍ធនធានមនុស្ស និងសកម្មភាពសង្គម សេដ្ឋកិច្ច ដើម្បីបង្កើនលទ្ធភាព និងជីវភាពរស់នៅកាន់តែល្អប្រសើរ ស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងរួមចំណែកក្នុង កិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការបញ្ចប់ជំងឺរបេង ដោយយើងទាំងអស់គ្នាត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន…
-
ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា បានរីកចម្រើនជាលំដាប់។ ឯកឧត្តមប្រធាន ADB ក៏បានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាង ADB និងកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានោះ, ឯកឧត្តមប្រធាន ADB ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ របស់ឯកឧត្តម មកកាន់កម្ពុជា នាឱកាសនេះ ឯកឧត្តម និង គណៈប្រតិភូ បានអញ្ជើញបំពេញទស្សនកិច្ចនៅខេត្តកែប ដើម្បីស្វែងយល់អំពីគម្រោងនៃ “ការពង្រឹងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា”…
-
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ពាក់ព័ន្ធ ដូចខាងក្រោម៖១.ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.១៦៦.០០០.០០០ យ៉េន (ប្រមាណ ៨,៣ លានដុល្លារអាមេរិក) សម្រាប់គម្រោងពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និង២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣០០.០០០.០០០ យ៉េន (ប្រមាណ ២,១ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា។ ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើ នឹងរួមចំណែកដល់យុទ្ធសាស្ត្រ ជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមីន នៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
-
អ្នកនាំពាក្យក្រសួងមហាផ្ទៃឆ្លើយតបចំពោះការលើកឡើងរដ្ឋាភិបាលកាណាដា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមានសន្តិសុខសុវត្ថិភាពមិនគួរឱ្យព្រួយបារម្ភ ដូចជាការលើកឡើងរបស់រដ្ឋាភិបាលកាណាដានោះទេ ភ្ញៀវអន្តរជាតិជារាល់ថ្ងៃជាមធ្យម គឺចូលមកទឹកដីកម្ពុជាប្រមាណជា៥ម៉ឺននាក់។ ភ្ញៀវទេសចរបរទេសមកទេសចរណ៍នៅកម្ពុជាអត់មានអ្វីព្រួយបារម្ភទេ គឺដើរលេងសប្បាយ មិនដូចជាការជូនដំណឹងរបស់រដ្ឋាភិបាលកាណាដាដល់ប្រជាពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្នពេលមកកម្ពុជានោះទេ។ ការលើកឡើងនេះ វាហាក់បីដូចជាកម្ពុជាអសន្តិសុខ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកាណាដាតាមរយៈគេហទំព័ររបស់ខ្លួនបានព្រមានពីហានិភ័យសន្តិសុខសង្គមដល់ពលរដ្ឋរបស់ខ្លួននៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ដោយក្នុងនោះរដ្ឋាភិបាលកាណាដាបានលើកឡើងពីសកម្មភាពឆក់ប្លន់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ភ្ញៀវទេសចរ ការប្រើប្រាស់អំពើហិង្សា និងអំពើឆបោកភ្ញៀវទេសចរបរទេសនៅក្រោមរូបភាពជាច្រើន។ បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទាក់ទងភ្ញៀវអន្តរជាតិជារាល់ថ្ងៃ ជាមធ្យមគឺមានភ្ញៀវបរទេសចូលមកទឹកដីកម្ពុជាប្រមាណជា៥ម៉ឺននាក់។ ក្នុងនោះ បើមកពីអង់គ្លេស អាមេរិក ជាមធ្យមក្នុងមួយថ្ងៃ៦០០នាក់។ កំណើនបរទេស បូកនឹងភ្ញៀវទេសចរមានការកើនឡើងជាប្រចាំទោះមើលប្រាសាទអង្គរវត្ត ទៅមើលតំបន់ទេសចរណ៍ទៅមើលកន្លែងនេះកន្លែងនោះ ក្នុងរាជធានីភ្នំពេញជនបរទេសដើរហើរដោយសេរីអត់មានការព្រួយអត់មានការបារម្ភ។ ទាំងឡានៗមកទេសចរណ៍នៅកម្ពុជាអត់មានអ្វីដែលព្រួយបារម្ភហួសហេតុហួសប្រមាណពីសំណាក់បណ្តាទូតមួយចំនួនដែលជូនដំណឹងហាក់បីដូចជាកម្ពុជាអសន្តិសុខ ហើយសូមឱ្យការជូនដមនឹងនោះប្រកបដោយវិជ្ជាជីវៈនៃការជូនដំណឹងឱ្យពិតប្រាកដត្រឹមត្រូវ កុំឱ្យប៉ះទង្គិចផ្នែកទំនាក់ទំនងអន្តរជាតិ នយោបាយការបរទេស។ អ្នកនាំពាក្យដដែលបានបន្តថា ការឆក់ ការលួច ការប្រើអំពើហិង្សា គឺមានការថយចុះ ពោលសមត្ថកិច្ចជំនាញគ្រប់គ្រងបាន។ ការឆក់ភ្ញៀវបរទេស អ្នកទេសចរបរទេស ក៏មានការថយចុះគួរឱ្យកត់សម្គាល់។ បើទោះបីជាយូរៗមានករណីមួយ គឺសមត្ថកិច្ចបានដុតដៃដុតជើងនៅក្នុងការចេញទៅបង្ក្រាបរហូតដល់បណ្តេញចាប់ជនល្មើសបានយកមកផ្តន្ទាទោស ហើយប្រគល់សម្ភារៈផ្សេងៗឲ្យទៅភ្ញៀវបរទេស ហើយភ្ញៀវបរទេសក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា។ នៅស្រុកណាក៏ដោយ គេជៀសមិនផុតអំពីមានករណីចោរលួចចោរឆក់។ តើកាណាដាខ្លួនឯងគ្មានបទល្មើសនឹងឬយ៉ាងម៉េច? ពិភពលោកទាំងមូល គឺគ្មានបទល្មើស និងមានតែកម្ពុជាមួយឬក៏យ៉ាងម៉េច?…
-
អ្នកវិភាគ៖ រដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ គឺក្រុមសេនាប្រមុខ លន់ នល់ យកបញ្ហាទឹកដីជាឈ្នាន់, បច្ចុប្បន្នក្រុមប្រឆាំងយកបញ្ហាទឹកដីក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ អ្នកវិភាគបានថ្លែងថា ប្រសិនបើកម្ពុជាមិនមានការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុមសេនាប្រមុខ លន់ នល់ និងទ្រង់ សិរីមតៈ នាថ្ងៃទី១៨ មីនា ១៩៧០ និងមិនមានការលូកដៃពីបរទេសកកូរកកាយកិច្ចផ្ទៃក្នុងពីមហាអំណាច កម្ពុជាមិនធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍នោះទេ។ ការធ្វើរដ្ឋប្រហារទម្លាក់សម្តេច សីហនុ គឺគេយកបញ្ហាទឹកដី ដោយចោទប្រកាន់សម្តេចព្រះ នរោត្តម សីហនុ លក់ទឹកដី ហើយដូចរាល់ថ្ងៃនេះ គឺក្រុមប្រឆាំងគេបញ្ជេះបំផុសអំពីបញ្ហាទឹកដីក្នុងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ លោក ជា ច័ន្ទបរិបូរណ៍ អ្នកវិភាគបានឱ្យដឹងទៀតថា នៅក្នុងពាក់កណ្តាលទសវត្ស ៦០ ស្ថានភាពពេលនោះថ្វីត្បិតមានសន្តិភាព ប៉ុន្តែមានឧទ្ទាមប្រដាប់អាវុធដោយមានការលូកដៃពីបរទេសគាំទ្រ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាមិននឹងទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ គឺមានប៉ុនប៉ងទិញ ទិញមិនបាន ក៏មានការធ្វើឃាតសម្តេចព្រះ នរោត្តម សីហនុ រហូតដល់ទៅ២លើកទៅទៀត តែមិនបានសម្រេច។ រហូតដល់ថ្ងៃទី១៨ មីនា ១៩៧០ គឺទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ ហើយនៅថ្ងៃទី៩ តុលា ប្រកាសបង្កើតនូវរបបសាធារណរដ្ឋខ្មែរដែលមានសេនាប្រមុខលន់ នល់…
-
ឯកឧត្តម ហ៊ុន ម៉ានី៖ ១៨ មីនា ១៩៧០ ជាមេរៀនប្រវត្តិសាស្រ្តមួយ ដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ជាមួយគ្នានេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសរំលេចឱ្យដឹងថា មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើមគឺជាប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល។ ឯកឧត្តម ហ៊ុន ម៉ានី ឱ្យដឹងទៀតថា ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី…
-
សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ បានសរសេរលើបណ្តាញសង្គមថា យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។ សម្តេចតេជោ បានបន្តថា នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនា ដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។ ដូចសម្តេចបានជម្រាបអង្គប្រជុំអាស៊ាន អាមេរិក ចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឱ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក។ សម្តេចបានលើកឡើងថា ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី ដូណាល់ ត្រាំ៕
-
ចាប់ខ្លួនបុរសម្នាក់ដែលប្រមាថ និងប្រៀបធៀបការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន ជាមួយសម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យសម្ដីប្រមាថ និងប្រៀបធៀបគ្នារវាងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ការចាប់ខ្លួនជននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជននេះឈ្មោះ ឡុក អូវីដេ អាយុ៣៥ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានមុខរបរលក់ចាប់ហួយ។ ជននេះប្រើឈ្មោះនៅតាម Facebook Luock Oriday។ ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយនឹងបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ស្អែកនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ សូមរំលឹកថា កាលពីម្សិលមិញ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែលបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា បន្ទាប់ពីលោក ឌូតឺតេ នឹងដល់វេនសម្តេច។…
-
មេដឹកនាំគណបក្សធម្មាធិបតេយ្យ៖ ទណ្ឌិត សម រង្ស៊ី ប្រៀបធៀបលោក រ៉ូឌ្រីហ្គូ ឌុយទើតេ ជាមួយសម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុងតែម្តង
ភ្នំពេញ៖ លោកជំទាវ ពោធិតីសាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ទណ្ឌិត សម រង្ស៊ី ជាមនុស្សតោងកន្ទុយក្បិនគេ ហើយបុគ្គលរូបនេះល្ងង់ខ្លៅគ្មានលេខដាក់។ ដោយសារគាត់ទៅប្រៀបធៀបអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌុយទើតេ ជាមួយសម្តេចតេជោ ហ៊ុន សែន គឺខុសទាំងស្រុងតែម្តង ពីព្រោះសម្តេចតេជោមិនដែលដឹកនាំបង្ក្រាបគ្រឿងញៀនសម្លាប់មនុស្ស ឬធ្វើអ្វីដែលខុសសីលធម៌នោះឡើយ។ ការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី គឺជារឿងប្រឌិតមកលើសម្តេចតេជោ។ លោកជំទាវ ពោធិតីសាវត្ថី បានបញ្ជាក់ថា “ខ្ញុំគិតថា បុគ្គលនេះគួរតែឱ្យច្បាប់ពិន័យគាត់ គឺច្បាប់អន្តរជាតិតែម្តង។ ខ្ញុំក៏សូមអំពាវនាវទៅដល់អន្តរជាតិផងដែរ។ គាត់ (សម រង្ស៊ី) លើកឡើងពីបាតុកម្មឆ្នាំ១៩៩៧ និងបាតុកម្មឆ្នាំ២០១៣។ ការពិតទៅអ្នកដែលបង្កើតបញ្ហា គឺ សម រង្ស៊ី តែម្តង គឺជាអ្នកបង្កើតបាតុកម្ម អ្នកបង្កើតហិង្សាទាំងឡាយ គឺផ្តើមចេញពីទណ្ឌិត សម រង្ស៊ី តែម្តង។ បើសិនជាកាត់ទោសតុលាការត្រឹមត្រូវយុត្តិធម៌ គឺត្រូវរកអ្នកបង្កាត់ភ្លើងដំបូងហ្នឹងហើយ”។ ប្រធានគណបក្សធម្មាធិបតេយ្យ បានបន្តទៀតថា ការដែលចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី មកលើសម្តេចតេជោ…
-
អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី៖ ក្រុមការងារអន្តរក្រសួងចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន
អនុវត្តតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនូវដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។ អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍។ ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែលសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ៕ដោយ៖ពលជ័យរូបភាព៖ឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត