Category: នយោបាយក្នុងប្រទេស

  • សម្តេចធិបតី៖ ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ

    សម្តេចធិបតី៖ ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍលើគ្រប់វិស័យ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលេចអំពីតម្លៃនៃសុខសន្តិភាព ដោយបានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ។ កត្តាសុខសន្តិភាពនេះ ក៏បានផ្តល់លទ្ធភាពឱ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទានតាមសេចក្តី​ប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និង​អាណាចក្រ។ ការបញ្ជាក់នេះ ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយប្រគេន សម្តេចព្រះមហាសង្ឃរាជសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥។ សម្តេចធិបតីមានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនា ជាមរតកដូនតាខ្មែរ ហើយការបង្រៀនរបស់ព្រះពុទ្ធ ជាប្រភព នៃសេចក្តីស្រឡាញ់, បញ្ញាញាណ, សន្តិភាពផ្លូវចិត្ត និង បានជ្រួតជ្រាបក្នុងស្មារតី, ផ្នត់គំនិត, អារម្មណ៍, ឥរិយាបថ, សកម្មភាពរបស់ប្រជាជនខ្មែរ ដែលបានបង្ហាញឱ្យឃើញច្បាស់ តាមរយៈចរិតរួសរាយរាក់ទាក់, ស្មោះត្រង់, សុភាពរាបសារ, ទន់ភ្លន់ និង ម៉ឺងម៉ាត់។ នៅព្រះរាជាណាចក្រកម្ពុជា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ហើយសេរីភាពខាងជំនឿ និង…

  • ឯកឧត្តម ប៉ែន បូណា៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

    ឯកឧត្តម ប៉ែន បូណា៖ សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា មួយជីវិតនយោបាយរបស់ទណ្ឌិត សម រង្ស៊ី បានបង្ហាញច្បាស់ថា គាត់ជាអ្នកនយោបាយដែលគ្មានគោលការណ៍ គ្មានគំនិតអ្វីថ្មី គ្មានទស្សនៈវិស័យ និងគ្មានទាល់តែសោះភាពជាអ្នកដឹកនាំ។ កុំថាឡើយដល់ទៅដឹកនាំប្រទេស សូម្បីតែដឹកនាំបក្សនយោបាយមួយក៏ធ្វើមិនកើតផង។ គាត់ជាមនុស្សចេះតែបើកមាត់និយាយ តែពាក្យសម្តីប្រហោងក្នុងដូចស្គរ។ ក្រៅពីពាក្យញុះញង់ ភូតកុហក គាត់ក៏មានជំនាញជាអ្នកនយោបាយឱកាសនិយមដោយរង់ចាំតែព្រឹត្តិការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោកដើម្បីភ្ជាប់ខ្លួនជាមួយ មិនខុសអ្វីពីមនុស្សដែលចាំតែ «តោងកន្ទុយក្បិនគេ» នោះឡើយ។ ឯកឧត្តមបន្តថា ជាក់ស្តែង កាលពីលោកស្រី អោងសាន ស៊ូជី ឈ្នះការបោះឆ្នោតនៅភូមា បុគ្គលឱកាសនិយមនេះក៏ទៅភ្ជាប់ខ្លួនជាមួយលោកស្រី ស៊ូជី ហើយប្រកាសថា កម្ពុជានឹងមានស្ថានភាពនេះដែរ។ ប៉ុន្តែ ពេលលោកស្រី អោងសាន ស៊ូជី ក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល លោកស្រីមិនអាចធ្វើអ្វីដូចកាលពីនៅជាមេដឹកនាំបក្សប្រឆាំងទេ។ សម រង្ស៊ី ក៏ខកចិត្តហើយបិទមាត់ឈប់និយាយរឿងនេះ។ ក្រោយមកទៀត ពេលលោក អានវ៉ា អ៊ីប្រាហ៊ីម ឈ្នះឆ្នោតនៅម៉ាឡេស៊ី សម រង្ស៊ី ក៏ប្រញាប់ភ្ជាប់ខ្លួនជាមួយលោក អានវ៉ា ហើយប្រកាសថា កម្ពុជានឹងមានថ្ងៃនោះដែរ។ ប៉ុន្តែ…

  • ឯកឧត្តម ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន

    ឯកឧត្តម ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជាប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច គឺនៅលើមតិភាគច្រើន មានន័យថា គ្មានក្រុមណាមួយត្រូវបានទាត់ចោលទេ។ អ្នកនៅក្នុងក្រុមមតិភាគតិចក៏មានសិទ្ធិបញ្ចេញមតិ និងលើកពីសំណូមពរនានាបានដែរ។ ប្រសិនបើមតិយោបល់ឬសំណូមពរទាំងនោះសមហេតុផល ក្រុមមតិភាគច្រើនអាចយកទៅពិចារណាដើម្បីជាធាតុចូលឬដោះស្រាយតាមការជាក់ស្តែង។ ប៉ុន្តែ ប្រសិនបើមតិយោបល់នោះមិនសមហេតុផល ឬគ្រាន់តែដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួនដូចដែលក្រុមមនុស្សមួយចំនួនបានធ្វើ គ្មានការចាំបាច់ដែលត្រូវលើកយកមកពិចារណាឡើយ។ អ្នកនាំពាក្យបានបន្តទៀតថា នៅកម្ពុជា មានមនុស្សមួយចំនួនតូច ជាពិសេសក្រុមដែលប្រកាន់មនោគមន៍វិជ្ជាជ្រុលនិយមហួសហេតុ ហាក់ដូចជាកំពុងវង្វេងនៅលើវិថីប្រជាធិបតេយ្យនេះ ដោយពួកគេហៅខ្លួនឯងថា «អ្នកប្រជាធិបតេយ្យ» ប៉ុន្តែ អ្វីដែលពួកគេធ្វើផ្ទុយស្រឡះពីគន្លងប្រជាធិបតេយ្យ។ ជាក់ស្តែង ពួកគេចាញ់ឆ្នោតតែបែរជាដេញអ្នកឈ្នះឆ្នោតឱ្យចុះចេញពីតំណែង។ ពួកគេកៀរគរមនុស្សមួយចំនួនតូចដែលពេលខ្លះមិនដល់១%ផង ឱ្យធ្វើបាតុកម្មហើយដាក់សម្ពាធលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ អាក្រក់ជាងនេះ ពួកគេប៉ុនប៉ងប្រើកម្លាំងក្រៅច្បាប់ដែលហៅថា ចលនា «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ក្រៅពីនោះ នៅមានក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបង្កើតឡើងដោយមនុស្សមួយក្រុមតូច បែរជាតាំងខ្លួនជាតំណាងប្រជាពលរដ្ឋហើយដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន។ ក៏ដូចជាក្រុមអ្នកនយោបាយជ្រុលនិយមដែរ ក្រុមអង្គការសង្គមស៊ីវិលលម្អៀងទាំងនោះតែងយករឿងអវិជ្ជមានតិចតួចដែលកើតឡើងក្នុងសង្គមទៅធ្វើជាមូលដ្ឋានក្នុងការវាយតម្លៃសភាពការណ៍ទូទាំងប្រទេសដោយមិនខ្វល់ទាល់តែសោះពីចំណុចវិជ្ជមានដ៏ច្រើនលើសលប់ដែលរាជរដ្ឋាភិបាលសម្រេចបាន។…

  • សម្តេចធិបតី៖ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ

    សម្តេចធិបតី៖ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំងពូកែ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ៤៤២៦នាក់ (នារី៣៩២៤នាក់) កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ថា៖ ប្រទេសមួយខ្លាំងបាន លុះត្រាតែមានមូលធនមនុស្សខ្លាំង, ប្រទេសមួយមានអារ្យធម៌រុងរឿងបាន លុះត្រាតែមានមូលធនមនុស្សពូកែ។ ការកសាងសង្គមជាតិមួយឱ្យរុងរឿងទាមទារឱ្យមានស្ថិរភាព, សង្គតិភាព និងការពូនជ្រំសមិទ្ធផល, រក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី, ប្រមូលផ្តុំកម្លាំង និងចំណេះដឹង ចំណេះធ្វើ ពីមួយជំនាន់ទៅមួយជំនាន់។ ប្រសិនបើសង្គមមួយដែលរវល់តែឈ្លោះគ្នា, បែកបាក់គ្នា, មានសង្គ្រាមរ៉ាំរ៉ៃ, មានការផ្លាស់ប្តូររបបគ្រប់គ្រងឥតឈប់, និងមានភាពរកាំរកូសជាមួយប្រទេសជិតខាង, សង្គមនោះ ពិតជាគ្មានពេលវេលា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់, កសាងស្ថាប័ន និងកសាងសមត្ថភាពនៃមូលធនមនុស្សរបស់ខ្លួនបានឡើយ។ សង្គមបែបនោះ ប្រឈមនឹងការខាតបង់នូវធនធានជាច្រើន ដើម្បីគាំទ្រដល់ការប្រយុទ្ធតតាំងគ្នា ជាជាងការកសាងជាតិ។ បើសង្គមមួយមានសន្តិភាព និងស្ថិរភាព, ប៉ុន្តែសង្គមទាំងមូលមិនបានផ្តល់តម្លៃលើការសិក្សាអប់រំ ហើយពលរដ្ឋមិនខិតខំកសាងសមត្ថភាពរបស់ខ្លួន, សង្គមនោះនឹងមានធនធានមនុស្សទន់ខ្សោយ, ខ្វះឯករាជ្យម្ចាស់ការ, មិនមានភាពប្រកួតប្រជែង, និងក៏មិនអាចរីកចម្រើនជឿនលឿនបានដែរ។ បន្ថែមលើនេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការពង្រឹងធនធានមនុស្ស គឺដើម្បីបង្កើនផលិតភាព…

  • មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សមាជមហាជនដែលបង្កើតឡើងដោយជនក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល៖ សមាជមហាជនដែលបង្កើតឡើងដោយជនក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    ភ្នំពេញ៖ មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលបានអះអាងថា សមាជមហាជនដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺគោលបំណងតែមួយគត់ចង់ធ្វើយ៉ាងណាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ។ ទាំងសកម្មភាពនិងសំដីរបស់ទណ្ឌិតក្បត់ជាតិ ក៏ដូចជាក្រុមបក្ខពួករបស់ខ្លួន គឺបានបង្កប់នូវអត្ថន័យហិង្សាសកម្ម បង្កប់នៅរូបភាពហិង្សាសកម្ម ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាកំចាត់និងថ្កោលទោសឱ្យខានតែបាន។ លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល បានថ្លែងថា ផែនការសកម្មភាព ពាក្យសំដី របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានធ្វើការបង្ហោះនៅលើបណ្តាញសង្គម គឺហាក់បីដូចជាបង្កើតចលនាខុសច្បាប់ ហើយក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមិនដែលទទួលស្គាល់នូវអ្វីដែលជាសន្តិភាព ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ។ សីលវិធីរបស់ជនក្បត់ជាតិរូបនេះ គឺមិនមែនជាលើកទី១ ទី២ នោះទេ គឺកើតមានជាយូរមកហើយ គឺតែងតែបំផុសគោលនយោបាយ សកម្មភាព រូបភាព ពាក្យសំដីដែលមានចរិកញុះញង់ឱ្យប្រជាពលរដ្ឋខ្មែរមានការភ័ន្តច្រឡំ។ ដូចបានដឹងហើយថា ប្រជាពលរដ្ឋទាំងមូល គឺរួបរួមគ្នា និងបានអំពាវនាវដល់បណ្តាស្ថាប័នជាតិ និងអន្តរជាតិឱ្យពិនិត្យក្នុងការតាក់តែងច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស គឺជាក្រុមភេរវករដែលមានចរិតជាភេរវកម្ម។ លោក ហេង សំណាង បានបន្តទៀតថា ក្នុងនាមជាយុវជន ក៏ដូចជាអ្នកដែលធ្វើកិច្ចការការងារឆ្លើយតបប្រតិកម្មរហ័សចំពោះក្រុមប្រឆាំង គឺនៅតែបន្តថ្កោលទោសទៅដល់ក្រុមទណ្ឌិតក្បត់ជាតិ ដែលមានបុគ្គល សម រង្ស៊ី ជាមេក្លោង ក៏ដូចជាសំណូមពរដល់ស្ថាប័នជាតិ និងអន្តរជាតិឱ្យពិនិត្យមើលឲ្យបានល្អិតល្អន់ចាត់ទុកក្រុមប្រឆាំងទាំងនោះ គឺជាក្រុមភេរវករ…

  • អ្នកនាំពាក្យ៖ ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ

    អ្នកនាំពាក្យ៖ ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្រ្តី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើយ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឱ្យដឹងថា នាថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា ការតែងតាំងមុខតំណែងដល់ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់ថា៖«នាយករដ្ឋមន្ត្រីលើកសំណើថ្វាយព្រះមហាក្សត្រ តែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ នូវមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិន នៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាលជាតិដូចខាងក្រោម៖ មុខតំណែង និងក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់ស៊ីវិល យោធិននៃកងយោធពលខេមរភូមិន្ទ និងមន្ត្រីនគរបាល ជាតិចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើង ត្រូវតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យ តាមសំណើ របស់នាយករដ្ឋមន្ត្រី ស្របតាមបទប្បញ្ញត្តិជាធរមាន»។ ដូច្នេះការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក…

  • សម្តេចធិបតី៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី

    សម្តេចធិបតី៖ គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា​ គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី

    ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនយោជិត និងសម្ពោធទារកដ្ឋាន នៅរោងចក្រម៉ាវ៉ល ហ្កាមិន នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះ រហូតដល់កូនមានអាយុ២ឆ្នាំ គឺជានយោបាយរបស់សម្តេចតេជោ ហើយបន្តរហូតដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជានយោបាយដ៏ល្អដើម្បីជួយដល់ស្រ្តី ដោយក្នុងនោះ ស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក ហើយត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨០ម៉ឺន កូនភ្លោះ២ ទទួលបាន ១ លាន ២ សែន​ រៀល កូនភ្លោះ៣ ទទួលបាន១លាន៦សែនរៀល និងការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀត។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានគូសរំលេចអំពីគោលបំណងដែលសម្ដេចអញ្ជើញមកពិនិត្យដោយផ្ទាល់នៅទារកដ្ឋាននេះ គឺដើម្បីចង់មកមើលឃើញជាក់ស្ដែងនូវការអនុវត្តការងារបង្កើតទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស ដែលសម្ដេចបានដាក់ចេញគោលការណ៍នេះ កាលពីពេលដែលសម្ដេចអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតទារកដ្ឋាន

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់អំពីសារៈសំខាន់នៃការបង្កើតទារកដ្ឋាន

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា គោលការណ៍បង្កើតទារកដ្ឋាននេះ ជាគោលការណ៍មួយក្នុងចំណោម១០ ដែលរាជរដ្ឋាភិបាលបានដាក់ចុះតាំពីដើមអាណត្តិ តាមរយៈក្រសួងការងារដែលជាសេនាធិការដឹកនាំរៀបចំ។ ទារកដ្ឋាននេះសម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពី ៣ខែ រហូតដល់អាយុ៣ឆ្នាំ ដែលជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង បន្ថែមពីនេះ ទារកដ្ឋាននេះ ត្រូវបានរៀបចំបង្កើតឡើងសម្រាប់ជាកន្លែងដែលផ្តល់សេវាថែទាំកុមារតូចៗ ជាកូនរបស់បងប្អូនកម្មករនិយោជិតជាស្ត្រីនៅ រោងចក្រ ម៉ាវ៉ល ប្រកបដោយសុវត្ថិភាព និងធំធាត់ឡើង ដោយមានសុខភាពល្អ។ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន នៅតំបនើសេដ្ឋកិច្ចពិសេសភ្នំពេញនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ សម្តេចធិបតីបានបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្ដល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលពិនិត្យសុខភាពទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀលក្នុង១លើក និងត្រូវពិនិត្យផ្ទៃពោះចំនួន៤លើក មុនពេលសម្រាល, ពេលឆ្លងទន្លេ កូន១ ឧបត្ថម្ភថវិកា ៨០ម៉ឺន កូនភ្លោះ២ ឧបត្ថម្ភ១,២លានរៀល កូនភ្លោះ៣ ឧបត្ថម្ភ ១,៦លានរៀល និងកូនភ្លោះ៣ទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល ថែមទៀតផង៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • មេដឹកនាំគណបក្សធម្មាធិបតេយ្យអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស កុំចូលរួមសមាជមហាជនគាំទ្រចលនាខុសច្បាប់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅទីក្រុងប៉ារីស នាថ្ងៃទី២២ ខែមីនា

    មេដឹកនាំគណបក្សធម្មាធិបតេយ្យអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស កុំចូលរួមសមាជមហាជនគាំទ្រចលនាខុសច្បាប់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅទីក្រុងប៉ារីស នាថ្ងៃទី២២ ខែមីនា

    ភ្នំពេញ៖ មេដឹកនាំគណបក្សធម្មាធិបតេយ្យបានអំពាវនាវដល់ប្រជាពលរដ្ឋ​នៅក្រៅប្រទេសសូមកុំចូលរួមជាមួយជនក្បត់ជាតិ សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមដែលប្រកាសធ្វើសមាជមហាជនក្នុងគោលបំណងគាំទ្រចលនាជាតិតស៊ូ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលនឹងប្រព្រឹត្តនៅទៅក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះពីព្រោះការប្រកាសកៀរគរប្រជាពលរដ្ឋនេះ គឺដើម្បីប្រមូលលុយពីប្រជាពលរដ្ឋយកទៅប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយចលនាជាតិតស៊ូ គឺជាចលនាខុសច្បាប់។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថា ៖ ចលនាជាតិតស៊ូដែលជាចលនាខុសច្បាប់ ហើយបើសិនជារដ្ឋាភិបាលកម្ពុជាសរសេរញត្តិសួរទៅរដ្ឋាភិបាលបារាំង តើចលនារបស់ក្រុមប្រឆាំងជ្រុលនិយមមានច្បាប់មកពីណា? បើយកច្បាប់នៅកម្ពុជាទៅប្រើនៅប៉ារីសវាជារឿងចម្លែកមួយហើយ គឺវាមិនអាចទេ។ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកកុំដើរផ្លូវខុសដូចជាទណ្ឌិត សម រង្ស៊ី។ លោកជំទាវបានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី គឺមានទំនាយដូចឪពុកខ្លួនអ៊ីចឹង ទំនាយរបស់គាត់មិនអាច គឺមិនអាចទៅជាអ្នកស្នេហាជាតិបានទេ គឺទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិក្នុងប្រវត្តិសាស្ត្រដូចជាឪពុកគាត់អ៊ីចឹង។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ពិចារណា កម្ពុជាបច្ចុប្បន្ននេះបានសុខសប្បាយ និងមានសន្តិភាពប៉ុណ្ណឹង គឺរក្សាប៉ុណ្ណឹងទៅ ទឹកដីសល់ប៉ុណ្ណារក្សាឲ្យបានប៉ុណ្ណឹងទៅ។ កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម។ ជាមួយគ្នានេះ លោកជំទាវ ពោធិតី សាវត្ថី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងអស់កុំចូលរួមសមាជមហាជនដើម្បីគាំទ្រចលនាជាតិតស៊ូដែលជាចលនាខុសច្បាប់ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយសូមកុំចំណាយលុយខុសរឿង ពីព្រោះទណ្ឌិត សម រង្ស៊ី ធ្វើនេះដើម្បីតែប្រមូលលុយពីប្រជាពលរដ្ឋតែប៉ុណ្ណោះ។…

  • សម្តេចធិបតី៖ វិនិយោគិនជាតិ​ និងអន្តរជាតិ​ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និង​និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា

    សម្តេចធិបតី៖ វិនិយោគិនជាតិ​ និងអន្តរជាតិ​ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និង​និរន្តរភាពនៃធុរកិច្ច នៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នាព្រឹកថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៥ ថា វិនិយោគិនជាតិ​ និង​​ អន្តរជាតិ​​ បាននិងកំពុងទទួលផលប្រយោជន៍ពីបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ច នៅកម្ពុជ ។ កម្ពុជា ត្រូវបានទទួលស្គាល់ថាជាគោលដៅកំពូល សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។​ ជាក់ស្តែង​, ក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណជិត​​ ៧ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ​ និងប្រទាក់ក្រឡា, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។ បន្ថែមលើនេះ កម្ពុជា បាន និងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម,…