Category: នយោបាយក្នុងប្រទេស

  • អតីតបុគ្គលិកវិទ្យុ វីអូឌី លាតត្រដាងការពិតរបស់ វីអូឌី ក្នុងការសរសេរព័ត៌មានបំប៉ោង​រិះគន់រដ្ឋាភិបាល

    អតីតបុគ្គលិកវិទ្យុ វីអូឌី លាតត្រដាងការពិតរបស់ វីអូឌី ក្នុងការសរសេរព័ត៌មានបំប៉ោង​រិះគន់រដ្ឋាភិបាល

    ភ្នំពេញៈ អតីតបុគ្គលិកវិទ្យុ វីអូឌី (VOD) បានចេញមកលាតត្រដាងការពិតអំពីទង្វើដ៏ខ្មៅងងឹងរបស់ ក្រុមមេដឹកនាំ VOD ដែលគាំទ្រគណបក្សប្រឆាំង និងវ៉ៃប្រហារលើរដ្ឋាភិបាល បើទោះបីជារដ្ឋាភិបាលបានខិតខំប្រឹងប្រែងកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិឲ្យមានការរីកចម្រើនយ៉ាងណាក៏ដោយ។ អ្នកមិនដឹងមើលពីក្រៅឃើញថា VOD មានជំហរអព្យាក្រឹត្យ ឬឯករាជ្យ ប៉ុន្តែតាមការពិត គឺបណ្តុះគំនិតមើលឃើញតែពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល។ លោកឡាយ សាមាន អតីតបុគ្គលិកវិទ្យុ VOD បានថ្លែងក្នុងបទសម្ភាសមួយកាលពីថ្ងៃ ២១ ខែកុម្ភៈថា អំឡុងពេលដែលលោក​បម្រើការនៅវិទ្យុ វីអូឌី ចក្ខុវិស័យរបស់គេ​ផ្តល់ការគាំទ្រទៅគណបក្សប្រឆាំងនិងរិះគន់រដ្ឋាភិបាលបើទោះបីជា​រដ្ឋាភិបាល​ខិតខំអភិវឌ្ឍន៍កសាងប្រទេសយ៉ាងណាក៏ដោយ ក៏គេមើលមិនឃើញ ហើយរកតែចំណុចអវិជ្ជមានក្នុង​ការសរសេរ​បំប៉ោង​រិះគន់រដ្ឋាភិបាលតែម្តង។ ប៉ុន្តែដោយឡែក​សម្រាប់បក្សប្រឆាំងគឺគេផ្តល់សំឡេងឱ្យបក្សប្រឆាំងច្រើន ដើម្បីយកមក​ធ្វើ​ជាអត្ថបទព័ត៌មានដើម្បីឱ្យសាធារណ​ជន​​បានដឹងដែរ។ លោកបានបញ្ជាក់ថា “គាត់ថាឯករាជ្យ អ្នកនៅក្នុងនឹងបានដឹង គឺមើលឃើញរដ្ឋាភិបាលខ្មៅងងឹតតែម្តង ពីព្រោះខ្ញុំធ្លាប់​ធ្វើនៅ វីអូឌី ខ្ញុំដឹង។ ពេលខ្ញុំយើងមើលឃើញគោលនយោបាយរដ្ឋាភិបាលល្អ អត់សរសេរពីល្អទៅចេញជាបែប​អវិជ្ជមាន​ទៅវិញ ហើយភាគច្រើនគឺប្រឆាំង។ ខ្ញុំមើលឃើញការលះបង់របស់សម្តេចតេជោ គឺមិនថានៅក្នុងស្រុកមិនបានសម្រាកទេ ខិតខំស្វះស្វែងវិនិយោគទាំងក្រៅស្រុកនិងក្នុងស្រុក ប៉ុន្តែយើងអត់លើកយកប្រធានបទនឹងមកសរសេរទេ ដោយយកប្រធានបទបែបអវិជ្ជមានមកវ៉ៃវិញ”។ ជាមួយគ្នានេះ លោកឡាយ សាមាន អតីតបុគ្គលិកវិទ្យុ VOD បានសូមឲ្យសាធារណជនធ្វើការវាយតម្លៃដូចដែលអ្វីលោក​បានបកស្រាយ។ ដោយលោកបានលើកឡើងថា ពេលខ្លះយើងមើលពីក្រៅឃើញថា VOD…

  • រដ្ឋសភាថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ធ្វើការវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ

    រដ្ឋសភាថ្កោលទោសចំពោះទណ្ឌិត សម រង្ស៊ី ធ្វើការវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ

    ភ្នំពែញ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្កោលទោសដ៏ធ្ងន់ធ្ងរបំផុតចំពោះ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ដែលថ្មីៗនេះបានបន្តធ្វើការវាយប្រហារ និងប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជាជាតិខ្មែរទាំងមូល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋសភានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ជាថ្មីម្តងទៀត រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទាមទារដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មានអយ្យការអមតុលាការគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ និងប្ដឹងទៅតុលាការ ដើម្បីចាប់ជនក្បត់ជាតិ សម រង្ស៊ី មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តដង្ហែតាមអង្គព្រះមហាក្សត្រដោយឥតងាករ និងប្តេជ្ញាបន្តការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររាជបល្ល័ង្ក ពិសេសការពារអង្គ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មិនឱ្យនរណារំលោភបំពានបានជាដាច់ខាត៕ដោយ៖ពលជ័យ

  • ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

    ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត

    ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសបានបញ្ជាក់ថា លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ដែលបានចែងនៅក្នុងលិខិតប្ដូរសារដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។ ប្រភពដដែលបានបញ្ជាក់ថា កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕ដោយ៖ពលជ័យ

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហានតំបន់ប្រតិបត្តិការសឹករងតាកែវ នៅក្រុងដូនកែវ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការសឹករងតាកែវតទៅខាងមុខទៀត។ ការតែងតាំងមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេចដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការពិគ្រោះយោបល់យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗនៅក្នុងអង្គភាពត្រូវឈរលើមូលដ្ឋាននៃគោលការណ៍៣ ដែលជាកាតាលីករជួយជំរុញឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖ទី១. គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារនៅក្នុងអង្គភាពផ្ទាល់,…

  • តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ៖ កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត

    តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ៖ កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត

    ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ បានសម្តែងការគួរឱ្យសោកស្ដាយដែលអ្នករាយការណ៍ពិសេសបីរូប បានធ្វើសេចក្ដីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធស្ថានីយវិទ្យុដែលទទួល មូលនិធិពីបរទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាមានភាពចាំបាច់ត្រូវលើកឡើងនូវការពិតដូចខាងក្រោម៖1.ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្ខូចដោយចេតនា ដែលគ្រប់ប្រទេសទាំងអស់តែងតែថ្កោលទោស។ អង្គភាពសារព័ត៌មានមួយនេះបានចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជាស្តីពីការផ្ដល់ជំនួយមនុស្សធម៌។2.ការលើកឡើងដោយលំអៀងរបស់អ្នករាយការណ៍ពិសេសនេះ បានមើលរំលងការពិតមិនអាចប្រកែកបាន ដែលមណ្ឌលផ្សព្វផ្សាយនោះបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសារព័ត៌មាន។ មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា “ក្នុងករណីបុគ្គលសារធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិតដោយចេតនាអាក្រក់ប្រឆាំងនឹងបុគ្គលសាធារណៈនោះ គឺជាការប្រមាថ និងត្រូវបានហាមឃាត់”។3.ការចោទប្រកាន់ដែលថា វិធានការនេះនឹងងលែងឱ្យមានប្រព័ន្ធផ្សព្វផ្សាយសេរីប្រតិបត្តិការនៅក្នុងប្រទេស គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈនយោបាយខ្ពស់។ សេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបន្តរស់រវើក និងប្រកបដោយថាមវ័ន្ត។ ប្រជាជនទូទៅកំពុងទទួលបានសិទ្ធិអំណាចក្នងការទទួលបានសេវាអ៊ីនធឺណិតចល័តដោយគ្មានការរំខានក្នុងតម្លៃចំណាយទាបបំផុតក្នុងតំបន់។ សំឡេងរបស់ពួកគាត់ត្រូវបានពង្រីកបន្ថែមដោយវត្តមានដ៏រឹងមាំនៃប្រព័ន្ធផ្សព្វផ្សាយទាំងឌីជីថល និងប្រពៃណីជិត២០០០ អង្គភាព រួមទាំងសារព័ត៌មានដែលធ្វើការទិតៀន ដែលសុទ្ធតែទទួលបាននូវការធានាការសម្ងាត់នៃប្រភព និងដោយគ្មានការពិនិតផ្ទៀងផ្ទាត់ជាមុន។4.ការអះអាងថាជាសារព័ត៌មាន“ឯករាជ្យ” មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយ និទណ្ឌភាព ឬដើម្បីគេចវេសពីការទទួលខុសត្រូវ និងគណនេយ្យភាពឡើយ។ ចំណាត់ការស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះមិនធ្វើឱ្យចុះខ្សោយសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ តែផ្ទុយទៅវិញ…

  • អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រ

    អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រ

    ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើញ្ញត្តិប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជាន់ សម រង្ស៊ី ដែលបានប្រមាថជាថ្មី ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានចោទប្រកាន់យ៉ាងគឃ្លីន លើព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបានជាដាច់ខាត ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោសតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រមាថរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមអំពាវនាវ អាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតក្បត់ជាតិបីជំនាន់ សម…

  • គ.ជ.ប ប្រកាសការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន៧សែននាក់

    គ.ជ.ប ប្រកាសការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩លាន៧សែននាក់

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៩.៧១០.៦៥៥ នាក់។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២នេះ គឺជាបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ទើបអាចបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានមានប្រសាសន៍អំពីខ្លឹមសារសំខាន់មួយចំនួនទាក់ទងនឹងការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលក្នុងនោះមានការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២…

  • គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” ទម្លាយវិដេអូលោកកឹម សុខា និយាយអំពីផែនការផ្តួលរំលំរដ្ឋាភិបាល

    គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” ទម្លាយវិដេអូលោកកឹម សុខា និយាយអំពីផែនការផ្តួលរំលំរដ្ឋាភិបាល

    ភ្នំពេញ៖គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” បានទម្លាយវីដេអូលោកកឹម សុខា និយាយអំពីផែនការនិងយុទ្ធសាស្ត្រ ពីអ្នកជំនាញការនិងសាស្ត្រាចារ្យល្បីៗដែលអាមេរិក​ជួលមកឱ្យបង្រៀនពីយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំនៅក្នុងប្រទេសកម្ពុជា ពោល​គឺយកគំរូបតាមប្រទេសយូហ្គោស្លាវី នៅសឺប៊ី។ លោកកឹម សុខា ក៏បាននិយាយអំពីផែនការ​របស់ខ្លួន និងបក្ខពួក គឺមានរយៈពេល ២០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៩៣ ដោយទទួលបានការបណ្តុះបណ្តាលពីអាមេរិក។ នៅក្នុងវីដេអឃ្លីបនោះលោកកឹម សុខា បានបញ្ជាក់ថា អាមេរិកឱ្យលោកដកខ្លួនចេញអំពីនយោបាយមួយរយៈសិន។ លោកក៏លាឈប់ពីនយោបាយនៅឆ្នាំ២០០២ ដើម្បីទៅបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ “តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរអ្នកដឹកនាំផ្តាច់ការ យើងមិនអាចទៅជល់ខាងលើទេមុននឹងដូរខាងលើបានទាល់ តែគាស់អាក្រោមសិន ប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ”។ តាមរយៈវីដេអូឃ្លីបរយៈពេល ១០:៤២នាទី ដែលលោកកឹម សុខា និយាយកាលពីឆ្នាំ​២០១៣អំពីផែនការផ្តួលរំលំរដ្ឋា ភិបាលស្របច្បាប់ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” បង្ហោះផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅក្នុងវីដេអូឃ្លីប លោកកឹម សុខា បាននិយាយយ៉ាងដូច្នេះថា “វាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលកំពុងតែតស៊ូយកអាយុ ជីវិតទៅប្តូរតទល់ជាមួយពួកផ្តាច់ការមិនមែនអង្គុយថាទេ។ខ្ញុំកឹមសុខាធ្វើ២០ឆ្នាំហើយដែលតស៊ូប្រឆាំងជាមួយនឹងពួកហ៊ុនសែន អត់ដែលថយមួយជំហានទេ ឈរលើគោលការណ៍ជានិច្ច។មិនមែនដោយសារជោគជ័យបានដោយសារ ថ្ងៃចុងក្រោយនេះទេ គឺបានដោយសារការសន្សំយូរណាស់មកហើយ។ ប្រជារាស្ត្របានក្រោកឡើងនេះគឺមិនមែន…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ

    រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃផងដែរ។ មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត…

  • ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសទង្វើប្រមាថព្រះមហាក្សត្រ និងបំភ្លៃការពិតរបស់ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី

    ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសទង្វើប្រមាថព្រះមហាក្សត្រ និងបំភ្លៃការពិតរបស់ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី

    ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើរបស់ជនក្បត់ជាតិតពូជបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថ និងរំលោភបំពានចំពោះ អង្គព្រះមហាក្សត្រ ម្តងហើយម្ដងទៀត បំពានលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ » និងជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោស និងទាត់ចោលទាំងស្រុង នូវការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររូបនេះ ដែលបានថ្លែងបំផ្លើសផ្ទុយពីការពិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នានាជាធរមាន និងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ។ ក្រុមមេធាវីរាជរដ្ឋាភិបាល បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឹងម៉ាត់ចំពោះ ទណ្ឌិតអន្ធពាល សម រង្ស៊ី និង បក្ខពួក ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លីន នេះ…