-
កូនស្រីច្បងរបស់លោក កឹម សុខា ឆ្លើយតបទៅមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួក
កូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter) ឆ្លើយតបទៅមេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក ទណ្ឌិត សម រង្ស៊ី និងបក្ខពួកថា ឪពុករបស់នាងមានសិទ្ធិបញ្ចេញមតិ ហៅដៃគូបោកប្រាស់ឱ្យបញ្ឈប់កេងចំណេញ និងបោកប្រាស់សាធារណជន។
-
ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរភាពជោគជ័យរបស់កម្ពុជាសម្រេចបាននៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ ហើយបានបង្ហាញនូវបំណងបន្តពង្រឹង និងពង្រីកឱ្យខ្លាំងក្លាបន្ថែមទៀតជាមួយកម្ពុជា។
-
លោក គង់ គាំ កោតសរសើរលោក កឹម សុខា ដែលបានថ្កោលទោស សម រង្ស៊ី
លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ បានកោតសរសើរ លោក កឹម សុខា ដែលបានថ្កោលទោស សម រង្ស៊ី (ដែលជាមេដឹកនាំ លោតហក់ ឆក់កណ្តៀត គ្រប់រឿង)ក្រៅគោលការណ៍ដោយអំពាវនាវឱ្យ លោក សម រង្ស៊ី និងសហការី ឈប់បំពានមកលើរូបលោក ដូចជា ការយកឈ្មោះ និងរូបថតលោក ពុំមានការអនុញ្ញាត
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ហ្វីលីពីន នឹងដឹកនាំកិច្ចប្រជុំ 3rd JCBC នៅដើមខែធ្នូខាងមុខនេះ
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីលីពីន នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
-
លោក ហ៊ុន កុសល៖ យុទ្ធសាស្ត្រចាញ់ៗៗៗ
លើបណ្ដាញសង្កមហ្វេសប៊ុកនៅថ្ងៃនេះ លោក ហ៊ុន កុសល បានធ្វើការវិភាគទៅលើយុទ្ធសាស្ត្រចំនួនបីរបស់ទណ្ឌិត សម រង្ស៊ី ថា «យុទ្ធសាស្ត្រចាញ់ៗៗៗ»។ លោកបានសរសេរថា យើងបានទទួលព័ត៌មានថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់ (outlawed guerrillas movement) បានដាក់ចេញយុទ្ធសាស្ត្រចំនួនបីដើម្បីធ្វើឱ្យខ្លួនគាត់មានទម្ងន់ និងឥទ្ធិពលនយោបាយឡើងវិញ
-
មនុស្សជំនិតលោក កឹម សុខា វ៉ៃបក៖ សម រង្ស៊ី ភ័យរហូតលែងឱ្យឆ្កែកាចបកខាំលោក កឹម សុខា
លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានឆ្លើយតបទៅមេឧទ្ទាមក្រៅច្បាប់ថា ស្របពេលជាមួយគ្នាលោក សម រង្ស៊ី បង្ហាញពីការភ័យខ្លាចខ្លាំង បន្ទាប់ពីលោក កឹម សុខា បានប្រកាសឱ្យឈប់យកឈ្មោះ និងរូបថតគាត់ទៅប្រើប្រាស់ដើម្បីមហិច្ឆតានយោបាយរបស់គាត់ និងក្រុមគាត់ ព្រោះអស់មានអ្វីត្រូវយកទៅកុហកអ្នកគាំទ្រទៀត។
-
លោក កឹម សុខា៖សម រង្ស៊ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទេ
លោក កឹម សុខា បានប្រកាសជាផ្លូវការថា សម រង្ស៊ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពរបស់ សម រង្ស៊ី និងបក្ខពួក ពុំមានការអនុញ្ញត ឬគាំទ្រពីរូបលោក (កឹម សុខា)។ ជាក់ស្តែង លោក សម រង្ស៊ី និងសហការី បានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម។
-
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា-០១ ខែធ្នូ
តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១។
-
នាយករដ្ឋមន្ត្រីឡាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាចុងខែវិច្ឆិកានេះ
តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
-
ក្រុមគាំទ្រនៅអាមេរិកអំពាវនាវឱ្យ សម រង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោក កឹម សុខា និងពាក្យស្លោកថា ” សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ” ទៅប្រើដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ពួកខ្លួន
ក្រុមគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់លោក សម រង្ស៊ី និងបក្ខពួកបញ្ឈប់ជាបន្ទាន់នូវការយកឈ្មោះ និងរូបភាពលោកកឹម សុខា និងពាក្យស្លោកថា ” សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ ” ទៅប្រើដើម្បីបំភ័ន្ត និងបិទបាំងទង្វើទុច្ចរិតរបស់ពួកខ្លួនតទៅទៀត។ នេះបើយោងតាមបានសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។