-
កូនស្រីលោកកឹម សុខា ៖ សម រង្ស៊ី ជាអ្នកនយោបាយឡឺកឺ ទាំងការនិយាយស្តីនិងទង្វើត្រឡប់ត្រឡិន
កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានបន្តទៅទណ្ឌិត សម រង្ស៊ី និងបានហៅសម រង្ស៊ី ថាជាអ្នកនយោបាយឡឺកឺ ដែលការនិយាយស្តីនិងទង្វើត្រឡប់ត្រឡិន។ ការឃោសនាសម រង្ស៊ី និងបក្ខពួកមកលើឪពុកខ្លួនតាំងពី២០០៧ មកដល់ពេលនេះជាអំពើទុច្ចរិត មួលបង្កាច់។
-
កិច្ចប្រជុំទ្វេភាគីរដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ប្តេជ្ញាកសាងភាពធន់ទប់ទល់នឹងជំងឺកូវីដ-១៩ ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា “នៅក្នុងកិច្ចប្រជុំទ្វេភាគី យើងបានបន្តប្តេជ្ញាកសាងភាពធន់ទប់ទល់នឹងជំងឺកូវីដ-១៩ ពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច និងទេសចរណ៍ លើកស្ទួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកថាមពល និងបច្ចេកទេសជាដើម។ កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងមិត្តភាពដ៏គង់វង្សរបស់មិត្តចិន”។
-
ដាក់វិធានការ៧ចំណុច ករណីទន្ទ្រានក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
-
នាយឧត្តមសេនីយ៍ សៅ សុខា ៖ សមត្ថកិច្ចមានបញ្ជីឈ្មោះមុខសញ្ញាដែលទន្ទ្រានបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់៣
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា មុខសញ្ញាដែលទន្ទ្រានព្រៃលិចទឹកក្នុងតំបន់៣ គឺសមត្ថកិច្ចមានបញ្ជីឈ្មោះអស់ហើយ និងស្រាវជ្រាវអ្នកដែលពាក់ព័ន្ធ។
-
ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ សន្យាទប់ស្កាត់ចំពោះរាល់ការប្រើប្រាស់បណ្តាញសង្គមថៃ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ប្រាវីដ វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទទួលបន្ទុកសន្តិសុខជាតិ និងជាប្រធានគណបក្សផ្លាំងប្រាឆារ៉ាត (អំណាចប្រជាជន) ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាលថៃបន្ចុប្បន្ន បានបង្ហាញឆន្ទៈគាំទ្រ និងសន្យាទប់ស្កាត់ឱ្យបានចំពោះរាល់ការប្រើប្រាស់បណ្តាញសង្គមថៃ ដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា
-
ឯកឧត្តម ញឹក ប៊ុនឆៃ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខភាពនាយករដ្ឋមន្ត្រី
ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានសមត្ថភាព សីលធម៌ អត្តចរិត និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
-
គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុតចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត
គណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រយ៉ាងឱឡារិកបំផុត ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។
-
កម្ពុជា និងហ្វីលីពីន បញ្ជាក់អំពីការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានា
ប្រមុខការទូតនៃប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន បានបញ្ជាក់ជូនគ្នាទៅវិញទៅមកអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសម្របសម្រួល និងបន្តគាំទ្រ គ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនានាជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាននិង អង្គការសហប្រជាជាតិ។
-
ឯកឧត្តម ហ៊ុន ម៉ានិត៖ បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ
ឯកឧត្តម ហ៊ុន ម៉ានិត បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា “បងណែត ជាយុវជនដ៏ឆ្នើមមួយរូបរបស់កម្ពុជាពោរពេញដោយសមត្ថភាព សក្តានុពល ព្រមទាំងមានគុណធម៌ និងសីលធម៌ល្អ ចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
-
ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា៖ បញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ានឹងត្រូវបានបញ្ចប់ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន
លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្ដិភាពកម្ពុជា និងជាអ្នកតាមដាននយោបាយ មានសុទិដ្ឋិនិយម និងមានជំនឿយ៉ាងមុតមាំថា បញ្ហាវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) នឹងត្រូវបានបញ្ចប់ ហើយត្រូវបានដោះស្រាយចប់១០០% នៅពេលកម្ពុជា ធ្វើជាប្រធានប្តូវេនរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំ