-
មតិរបស់អ្នកតាមដានសង្គម៖ កុំសន្និដ្ឋានថាជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិនថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ មករា ២០២៣ ម្សិលមិញ បានធ្វើឱ្យមជ្ឈដ្ឋានអ្នកតាមដាននយោបាយ និងសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា សមត្ថកិច្ចបានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។ អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេចថាជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។ មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំងនោះគួរពិនិត្យ និងសួររកហេតុផលឱ្យបានច្បាស់លាស់ជាមុនសិនថាតើលោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជនដទៃទៀតដែលធ្វើឱ្យខាតប្រយោជន៍របស់គេ។ អស់លោក អស់អ្នកទាំងនោះ មានបានសួរទេថាតើលោក ថាច់ សេដ្ឋា បានចេញសែកដែលភាសាច្បាប់ហៅថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការសន្យារបស់គាត់ហើយឬនៅ? នេះគឺជាទំនាក់ទំនងទំនាស់ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌរវាងបុគ្គលនិងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា? តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់…
-
គ.ជ.ប ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនរដ្ឋវិញឱ្យមក គ.ជ.ប

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានសម្រេចប្រគល់ដីដែលលោកគង់ គាំ បានប្រគល់មករដ្ឋវិញឱ្យមក គ.ជ.ប ដើម្បីប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប ។ បន្ទាប់ពីទទួលបានដីដែលរដ្ឋាភិបាលប្រគល់ជូនមក គ.ជ.ប គឺ គ.ជ.ប នឹងសាងសង់ធ្វើទីស្នាក់ការថ្មី។ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលព័ត៌មានអំពីការសម្រេចរបស់រាជរដ្ឋាភិបាលអំពីការប្រគល់ដីដែលលោកគង់ គាំ ប្រគល់ដីជូនរដ្ឋវិញមកឱ្យ គ.ជ.ប។ ឯកសារផ្លូវការនៃការប្រគល់ដីនេះ គឺ គ.ជ.ប នៅមិនទាន់បានទទួលជាផ្លូវការនៅឡើយទេ។ ដូចបានជ្រាបហើយ គ.ជ.ប នឹងរៀបចំអគារថ្មី គឺនៅឆ្ងាយប៉ែកខាងជើងរាជធានីភ្នំពេញ។ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា “ការសម្រេចរបស់រដ្ឋាភិបាលដែលផ្តល់ដីមកថ្មីនេះ គឺសំខាន់រៀបចំទីស្នាក់ការ គ.ជ.ប ថ្មី ហើយសូមអរគុណដល់រដ្ឋាភិបាលដែលបានប្រគល់ដីមក គ.ជ.ប ហើយអាចធំជាងកន្លែងចាស់។ ការរៀបចំសាងសង់ គឺនៅពេលដែលបានមកយើងនឹងរៀបចំទៅតាមនីតិវិធី និយាយឱ្យខ្លីគឺយើងធ្វើអគារទីតាំង គ.ជ.ប ថ្មី”។…
-
តុលាការសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងករណីចេញសែកគ្មានប្រាក់,អ្នកនាំពាក្យអយ្យការបញ្ជាក់អំពីការ
ចាប់ខ្លួន
ភ្នំពេញ៖លោក ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធនឹងករណីចេញសែកស្អុយ(សែកគ្មានប្រាក់)។នេះបើតាមដីកាឃុំខ្លួនរបស់ចៅក្រមស៊ើបសួរលោក ទិត ដាលីន។លោកថាច់ សេដ្ឋា ត្រូវបានឃាត់ខ្លួនតាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរកាលពីម៉ោង៥:៤០នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ”។ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបង្គាប់៣ចំណុចដូចតទៅ៖ ១. ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស អាយុ ៦៥ឆ្នាំ សញ្ជាតិខ្មែរ (មានសាវតាជាតិដូចខាងលើ) ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមនីតិវិធីនៃច្បាប់។២. ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។៣.ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់។ សូមបញ្ជាក់ថា កម្លាំងនគរបាលនៅល្ងាចថ្ងៃទី១៦ ខែមករានេះបានឃាត់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន តាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ការចាប់ខ្លួនបានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងហេតុការណ៍ចាប់ខ្លួននេះ…
-
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនតាមដីកាតុលាការពាក់ព័ន្ធពីបទចេញសែកស្អុយ

ភ្នំពេញ៖លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅល្ងាច ថ្ងៃទី ១៦ ខែមករានេះតាមដីការបស់តុលាការក្រោមបទចោទប្រកាន់ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (សែកស្អុយ)។ ការចាប់ខ្លួនលោក ថាច់ សេដ្ឋា បានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ទិត ដាលីនចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកសាន សុខសីហា បានបញ្ជាក់ប្រាប់ AMS ថា ពិតមានការចាប់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា “នៅវេលាម៉ោងប្រហែល ៥និង៤០នាទីល្ងាច ពិតជាមានការឃាត់ខ្លួនលោកថាច់ សេដ្ឋា តាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដោយបានធ្វើការឃាត់ខ្លួននៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺពាក់ព័ន្ធករណីចេញសែកស្អុយ (សែកអត់លុយ”។ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនបានឱ្យដឹងថា លោកថាច់ សេដ្ឋា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាម មាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សង។ យល់ឃើញថា ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា មិនព្រមចូលខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួនលេខ ៦៤ “ម”…
-
គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធអំពីដំណើរការនៃការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង និងស្រុក ទើបបង្កើតថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយអំពីប្រតិទិននៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូននៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ឆ្នាំ២០២៣។ លោក នុត សុខុម ប្រធានដឹកនាំកិច្ចប្រជុំបានមានប្រសាសន៍ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ និងបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ។ អនុលោមតាមមាត្រា ៧៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាសម្រាប់ក្រុង ស្រុក ខណ្ឌ បង្កើតថ្មីក្នុងរយៈពេលយ៉ាងយូរ ២៤០ថ្ងៃ បន្ទាប់ពីការបង្កើត។ តាមរយៈសេចក្តីសម្រេចលេខ ០២ ស.ស.រ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣…
-
មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។ ការអះអាងនះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសថា គណបក្សភ្លើងទៀន នឹងពិចារណាអំពីលទ្ធភាពនៃការចូលរួមបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានលើគណបក្សភ្លើងទៀន។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែមករានេះថា ការចូលរួម ឬមិនចូលរួមរបស់គណបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាសិទ្ធិរបស់គណបក្សនយោបាយ ពីព្រោះគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ថា “កន្លែងនេះ យើងមិនអាចទៅបង្ខំ ឬទៅណែនាំគាត់ឱ្យចូលរួមកាប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ ដោយសារច្បាប់កំណត់អំពីសិទ្ធិរបស់គណបក្សនយោបាយដែលចង់ចូលរួម ឬមិនចូលរួម”។ អគ្គលេខាធិការរងបានបញ្ជាក់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀនថា គាត់អាចនឹងពិចារណា មិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឧទាហរណ៍ថា គាត់មិនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏មិនបានធ្វើឱ្យដំណើរការនៃការបោះឆ្នោតជួបប្រទះបញ្ហាអ្វីដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានកំណត់កាលបរិច្ឆេទដែលត្រូវរៀបចំ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ៥ឆ្នាំម្តងនៃការបផះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានអនុវត្តតាមការគ្រោង។ ការចូលរួម ឬមិនចូលរួមរបស់គណក្សនយោបាយ គឺជាសិទ្ធិ។ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោតែងតែគិតគូរគ្រប់ជ្រុងជ្រោយសំដៅធ្វើយ៉ាងណារៀបចំការផ្តល់ អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមាជូនដល់កម្មករ-និយោជិត

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សបជាជន កម្ពុជា និងជាអនុប្រធានគណៈចលនាមហាជនបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និង ជាអតិបរមាជូនដល់បងប្អូនកម្មករ- និយោជិត ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ។ ឯកឧត្តមថាការគិតគូរមិនឈប់ឈរបែបនេះប្រៀបបានទៅនឹងឪពុកបង្កើតដែលតែងតែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើននិងបន្តរុងរឿងសម្បូរ ហូរហៀរ តទៅទៀត។ ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់យើងដែលតែង មានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញុង, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ។ ការបញ្ជាក់នេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព នៅថ្ងៃទី១៥ ខែមករា។ក្នុងឱកាសនេះឯកឧត្តម…
-
ឯកឧត្តម សោម សូរីដា ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួនជាង ៩,៧លាននាក់ និងដកសិទ្ធិបោះឆ្នោតជាង ២៧០.០០០នាក់

ភ្នំពេញ៖ ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលនឹងត្រូវបិទផ្សាយមានចំនួនជាង ៩,៧លាននាក់ និងប្រជាពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោតមានចំនួនជាង ២៧០.០០០នាក់។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.បប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម សោម សូរីដា បានបន្តថា គ.ជ.បតែងរៀបចំបញ្ជីបោះឆ្នោតនេះដោយផ្អែកទៅលើលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល ៥០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត គឺគ.ជ.ប នឹងរៀបចំបញ្ជីបោះឆ្នោតដំបូង ដែលក្នុងការរៀបចំបញ្ជីបោះឆ្នោតដំបូងនេះ យើងមានរៀបចំបញ្ជីពីរ ទី១. បញ្ជីឈ្មោះដែលឈ្មោះអ្នកចុះឈ្មោះបោះឆ្នោត ដែលបានរក្សាក្នុងបញ្ជីបោះឆ្នោត រួមជាមួយនឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មី និងទី២. បញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត នោះមានន័យថា អ្នកដែលបានចុះឈ្មោះបោះឆ្នោតកន្លងមក…
-
លោកញឹក ប៊ុនឆៃ គាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានគាំទ្រនូវគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។ លោកថា នេះជាចំណុចសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។ លោកក៏មានការព្រួយបារម្ភដែរ បើសិនជាអ្នកនយោបាយមិនមែនជាសញ្ជាតិខ្មែរពីកំណើត គឺវាអាចមានផលវិបាកទៅថ្ងៃក្រោយ។ ដូច្នេះហើយលោកសូមគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍បញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី១៣ ខែមករា នេះថា សម្រាប់លោក គឺលោកសូមគាំទ្រចំពោះអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយវាក៏ជាសារៈសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន។ “ពីព្រោះយើងតែងតែមានការព្រួយបារម្ភដោយសារថានៅក្នុងប្រទេសយើង មានខាងបរទេសមករស់នៅច្រើន។ បើសិនជាទៅថ្ងៃក្រោយទៅអ្នកទាំងនោះអាចមានសញ្ជាតិខ្មែរសម្រាប់ខ្ញុំមានការ ព្រួយបារម្ភដែរចំណុចនេះបើសិនជាអ្នកនយោបាយរបស់យើងមិនមែនជាសញ្ជាតិខ្មែរពីកំណើតទេក៏វាអាចមានផលវិបាក ទៅថ្ងៃក្រោយ។ លោកបន្តថាបើសិនជាគេនៅជាកងកម្លាំងក៏វាមានបញ្ហាដល់យើងដែរបើសិនជាអ្នកនោះមិនមានសញ្ជាតិខ្មែរពីកំណើតនោះទៅកាន់ការងារធំៗ នៅក្នុងកងទ័ពក្តី អ្នកនយោបាយក្តី គឺសម្រាប់ខ្ញមានការព្រួយបារម្ភមែនទែនចំណុចនេះ”។លោកសូមគាំទ្រប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមានចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយ ព្រមទាំងកងកម្លាំងប្រដាប់អាវុធមានសញ្ជាតិតែមួយ ដែលនេះគឺជាចំណុចដែលលោកពេញចិត្ត និងគិតដល់ផលប្រយោជន៍ប្រទេសជាតិ ប្រជាជន និងពូជសាសន៍របស់យើងសម្រាប់ទៅថ្ងៃអនាគតដ៏វែងឆ្ងាយ។ សូមជម្រាបថា ក្នុងពិធីបើកការដ្ឋានដ្ឋានពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី០៩…
-
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥-១៧ ខែមករា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ឯកឧត្តម អូ ស្មាន ហា ស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាផ្លូវការជាមួយឯកឧត្តមប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ…