-
រដ្ឋមន្រ្តីការបរទេស៖ កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យនិងផ្អែកលើច្បាប់ ដែលការពារផលប្រយោជន៍ស្នូល ធានាអធិបតេយ្យភាពនិងសន្តិភាព និង ជំរុញទំនាក់ទំនងសេដ្ឋកិច្ច»

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី ១ ខែកុម្ភៈឆ្នាំ២០២៣។ ក្នុងសេចក្តីផ្តើមនៃបទបង្ហាញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងច្បាស់លាស់ថា «ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់» ។ ចំពោះបរិបទអន្តរជាតិនិងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ដោយសង្ខេបនូវការវិវត្តមួយចំនួន ដូចជា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ ការបង្កើតសម្ព័ន្ធភាពនិងគំនិតផ្តួចផ្តើម យ៉ាងច្រើនអនេកលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅពាសពេញតំបន់ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន វិបត្តិនៅមីយ៉ាន់ម៉ា និងភាពតានតឹងនៅឧបទ្វីបកូរ៉េ ជាដើម។ល។ ចំពោះទិដ្ឋភាពក្នុងប្រទេសវិញបទបង្ហាញក៏បានរំលេចផងដែរនូវការគ្រប់គ្រងប្រកបដោយជោគជ័យនូវជំងឺរាតត្បាតកូវីដ-១៩…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមជំនួបលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ នៅទីក្រុងហ្សាការតា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រភពដដែលបានឱ្យដឹងថា កិច្ចប្រជុំ ACC លើកទី៣២ នឹងផ្តោតលើការបន្តតាមដាន «សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត» និង«សេចក្តីប្រកាសស្តីពីសេដ្ឋកិច្ចបៃតង»។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងពិភាក្សាអំពីអាទិភាពនានានៅក្នុងឆ្នាំ២០២៣ ផងដែរ។ ប្រកាសព័ត៌មានខាងលើបានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីនឹងពិភាក្សាអំពីការបន្តតាមដានការងាររបស់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ រួមទាំង «ការពិនិត្យឡើងវិញនិងការសម្រេចរបស់ថ្នាក់ដឹកនាំ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច» និង «អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន ដោយក្រុមការងារកម្រិតខ្ពស់លើចក្ខុវិស័យក្រោយឆ្នាំ២០២៥របស់សហគមន៍អាស៊ាន» ព្រមទាំងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។ ប្រភពដដែលបន្តថា ឥណ្ឌូនេស៊ី នឹងដឹកនាំដំណើរការអាស៊ាននៅឆ្នាំនេះ ក្រោមមូលបទ…
-
ឯកអគ្គរាជទូតជប៉ុនវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក

ភ្នំពេញ៖ ឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញអ្នកទេសចរទូទាំងពិភពលោក និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា ជប៉ុន ជាកត្តាដ៏សំខាន់សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ប្រទេសទាំងពីរ ជប៉ុន-កម្ពុជា បានកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុន បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ស្របពេលនឹងការប្រារព្វខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជាប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនទៅជា ”ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។…
-
គ.ជ.ប ប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងសំណើសុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេចមួយចំនួន

ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ និងសំណើសុំពិនិត្យ និងសម្រេចលើសេចក្តីសម្រេចមួយចំនួន រួមទាំងពិនិត្យលើសំណើសំខាន់ៗមួយចំនួនទៀត។ សេចក្តីព្រាងសេចក្តីសម្រេច និងសំណើមួយចំនួនដែល គ.ជ.ប ពិនិត្យសម្រេចមានដូចជា៖១.សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការដាក់ឱ្យប្រើប្រព័ន្ធបច្ចេកវិទ្យា ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣២.សេចក្តីព្រាងគំរូទម្រង់ ខ្លឹមសារសម្ភារឯកសារបោះឆ្នោត ស្រោមសំបុត្រធំ មធ្យម និងតូច ចំនួន ២៣ប្រភេទ ស្បោងដាក់សម្ភារឯកសារចំនួន ៩ប្រភេទ និងបណ្ណប្រកាសហាមប្រើប្រាស់ទូរស័ព្ទ ម៉ាស៊ីន និងឧបករណ៍ថតរូប សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៣.គំរូត្រា ៣ប្រភេទ ស្លាកសម្គាល់ទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ និងស្លាកសម្គាល់ការិយាល័យបោះឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៤.សំណើសុំពិនិត្យ និងសម្រេចលើ៖
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន

ភ្នំពេញ៖ “ដោយសារកត្តាសន្តិភាព និងសេរីភាព គ្រិស្តសាសនិកជននៅកម្ពុជាមានឱកាសពេញលេញក្នុងការប្រតិបត្តិជំនឿរបស់ខ្លួន ហើយអាចបន្តចែករំលែកសេចក្តីស្រឡាញ់ និងមេត្រីភាពដល់អ្នកប្រតិបត្តិជំនឿដូចគ្នា និងដល់សង្គមជាតិទាំងមូល ព្រមទាំងបានរួមចំណែកក្នុងការលើកស្ទួយសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈការទប់ស្កាត់ ការកាត់បន្ថយ និងការលុបបំបាត់រាល់អំពើខុសច្បាប់ និងអំពើអកុសលទាំងពួង ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពដ៏ពេញលេញ ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវស្មារតី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ជាផលប្រយោជន៍រួម ប្រកបដោយភាពសុខដុមរមនាជាដរាបតទៅ”។ នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរមរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣) កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការប្រារព្ធពិធីមរតកដំណឹងល្អ ខួប១០០ឆ្នាំ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់គ្រិស្ទសាសនិកជននៅកម្ពុជា ដើម្បីសម្ដែងនូវការរំឭក និងការអរព្រះគុណដល់ព្រះយេស៊ូគ្រិស្ត និងដើម្បីសម្ដែងនូវការដឹងគុណចំពោះបេសកជនមកពីនិកាយផ្សេងៗ និងប្រទេសនានា ដែលបាននំាសេចក្តីស្រឡាញ់ មេត្រីភាព និងដំណឹងល្អជូនប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩២៣ រហូតមកដល់ពេលបច្ចុប្បន្ន ដោយបានវិវត្តខ្លួនស្របតាមកាលៈទេសៈជាច្រើនដែលប្រទេសកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សុខដុមនីយកម្ម ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ…
-
អ្នកនាំពាក្យក្រសួងការបរទេស៖ «អ្នករាយការណ៍ព័ត៌មានគួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ»

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានការខកចិត្ត និងច្រានចោលអត្ថបទដែលបង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុងនូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស។ ទី១ ការផ្សព្វផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិនមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាពលម្អៀង និងមានការរើសអើង។ ការពិតគឺ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយអនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។ ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២.៩០០ នាក់ និងបានផ្តល់ដោយគ្មានការរើសអើង នូវជំនួយរដ្ឋបាល កុងស៊ុល និងសម្ភារៈជូនពលករនិងនិស្សិតខ្មែរសរុប ជាង ២៦.០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន ។ វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌…
-
គ.ជ.ប ច្រានចោលទាំងស្រុងគណនីអនាមិក “លោកចោរស្របច្បាប់”

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា កន្លងមក គណនី Facebook អនាមិកឈ្មោះ “លោកចោរស្របច្បាប់” ដោយលួចដាក់រូបថត ឯកឧត្តមប្រធានស្ថាប័ននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាទង្វើអសីលធម៌ និង មិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិ បំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវជាឱឡារិកដល់សាធារណជន សូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លឺ ការបំផ្លើស ការបរិហារកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នេះទេ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់៕ដោយ៖ពលជ័យ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកឧត្តម លី ធុជ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥”

ភ្នំពេញ៖ នៅទីស្នាក់ការអាជ្ញាធរមីនមានការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការបោសសម្អាតមីន គាំទ្រពី “មូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥” ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើទ្បើងរវាងអាជ្ញាធរមីន ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងគោលបំណងដើម្បីធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីសរុបប្រមាណ ១៨០.២៧៨.៨១៧ ម៉ែត្រក្រឡា ដោយប្រើប្រាស់ថវិកាសរុបចំនួន៣០លានដុល្លារសហអាមេរិក តាមរយៈ “មូលនិធិកម្ពុជា គ្មានមីន ឆ្នាំ២០២៥” និងគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះ នឹងត្រូវបានបែងចែកទៅដល់៖ (១) កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដើម្បីធ្វើការបោសសម្អាតលើផ្ទៃដីប្រមាណ ៤៦.៨៤៣.៧៤០ ម៉ែត្រក្រឡា នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ…
-
រដ្ឋមន្ត្រីមហាផ្ទៃព្រមានចាត់វិធានការច្បាប់ចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាមិនផ្តល់នូវរបាយការណ៍មុនដំណាច់ខែកុម្ភៈ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមានចំពោះសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បើសិនជាសមាគមមិនផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់នោះទេ។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ស្តីពីករណីការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើបាតុកម្មខុសច្បាប់ដោយធ្វើការដើរហែរក្បួនពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញ យ៉ាងអាណាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ នៅក្នុងលិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនលោកស្រី អ៊ុក ឆាយ៉ាវី ថា ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំក្រុមបាតុករធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបានធ្វើការដង្ហែរក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្តី្រ ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដូចបញ្ជាក់ក្នុងកំណត់ហេតុកិច្ចប្រជុំ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២…
-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ បុគ្គល ឡុងសុគន្ធារៈ យកទឹកដីអាមេរិកធ្វើយុទ្ធនាការនយោបាយដើម្បីឱ្យកម្ពុជាកើតចលាចល

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែមករានេះថា ពាក់ព័ន្ធសកម្មភាពរបស់បុគ្គលឡុង សុគន្ធារៈ ដែលបានប្រើប្រាស់បណ្តាញសង្គម និងក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិរបស់កងទ័ពយកមកពាក់ និងបានវ៉ៃប្រហារទៅលើកិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត គឺមិនអាចទទួលបានទេ ពីព្រោះបើស្តាប់ខ្លឹមសារទាំងអស់ដែលបុគ្គលនេះ បាននិយាយ គឺអត់មាននិយាយអ្វីដែលជាប្រយោជន៍ជាតិទេ ប៉ុន្តែជាវប្បធម៌នយោបាយរបស់ពួកអ្នកដែលរត់ចោលស្រុកដែលមានអង្គការចាត់តាំងពីលើដល់ក្រោម។ បុគ្គលនេះ និងបក្ខពួកបានយកទឹកដីអាមេរិក ដើម្បីធ្វើយុទ្ធនាការនយោបាយក្នុងបំណងឱ្យកម្ពុជាកើតនៅចលាចលវឹកវរតាមបំណងនយោបាយរបស់មេដឹកនាំនយោបាយរត់ចោលស្រុករបស់ពួកគេ។ លោកបានបន្តថា ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់បុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងប្រើប្រាស់ឯកសណ្ឋាន និងឋានន្តរស័ក្តិរបស់កងទ័ពយកមកពាក់រួចវ៉ៃប្រហារទៅលើកិត្តិយស កេរ្តិ៍ឈ្មោះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងមើលងាយវ៉ៃប្រហារជាន់ឈ្លីកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងដែលយើងជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ជាឈាមខ្មែរទាំងអស់គ្នាដែលជាអ្នកទទួលបាននូវសុខសន្តិភាពដោយសារការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិ មាតុភូមិ គឺយើងមិនអាចនឹងទទួលយកបាននៅអ្វីដែលបុគ្គល ឡុង សុគន្ធារៈ…