-
សម្ដេចក្រឡាហោម ស ខេង៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពទៅនឹងសំណើរបស់ អ.ស.ប ស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាពទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។ ក្នុងកិច្ចប្រជុំនោះដែរ សម្ដេចក្រឡាហោម ស ខេង បានរម្លឹកថាក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្ម UN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ…
-
សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង៧០០នាក់ នៅខណ្ឌមានជ័យ ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗទៀត ចំនួនជាង៧០០នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជា បានធ្វើពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំងនោះជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន៧០៥នាក់ ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីប្រធានគណបក្សខណ្ឌ ប្រធាន អនុប្រធានគណបក្សសង្កាត់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យផងដែរ។ សូមជម្រាបថា អតីតមន្ត្រីជាន់ខ្ពស់ និងសមាជិកគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗ បានសម្រេចចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេ គ្មានជំហរច្បាស់លាស់ ញុះញង់ប្រជាពលរដ្ឋ ជេរប្រមាថ…
-
កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិកដល់តួកគី

ភ្នំពេញ៖ កម្ពុជាមានក្តីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ធពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស។ ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ៕
-
កម្ពុជានិងកូវ៉ែត ប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម មូហាម៉េដ សាអេដ សាហ្វី អាល់-ហាចរី (Muhammad Saeed Shafi Al-Hajri) ឯកអគ្គរាជទូតនៃប្រទេសកូវ៉ែតប្រចាំកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតចូលជួបសម្តែងការគួរសមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅទីស្តីការក្រសួង។ ប្រភពក្រសួងការបរទេសបញ្ជាក់ថា ក្នុងឱកាសនេះភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យមួយចំនួន រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការរុករកប្រេង/ឧស្ម័ន។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមថា សកម្មភាពរួមគ្នាមួយចំនួន នឹងត្រូវយកមកពិនិត្យនិងរៀបចំ ដើម្បីអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-កូវ៉ែត នៅឆ្នាំ២០២៤។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរាជទូត បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់មួយចំនួន រួមទាំង កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ។ ឯកឧត្ដមឯកអគ្គរាជទូតថ្មី បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន កាលពីឆ្នាំមុន ផងដែរ៕ ដោយ៖ ពល ជ័យ
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩-១១ ខែកុម្ភៈ

ភ្នំពេញ៖តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ ខែកុម្ភៈ ។អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានរដ្ឋមន្រ្តី ឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំង ថ្នាក់ដឹកនាំធុរកិច្ច ។ ប្រភពដដែលបញ្ជាក់ថាក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួម ក្នុងតំបន់ និងអន្តរជាតិ។ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក…
-
រដ្ឋមន្ត្រីការបរទេស ៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម

ភ្នំពេញៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់មហាអំណាចធំ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំងបង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងយោធា។ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣» នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ(Hyatt Regency Phnom Penh)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទៅមន្រ្តីដែលចូលរួមថា តទៅមុខ សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។ មានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើន ដែលបាន និងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា,…
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការផ្សាយព័ត៌មានគ្មានការពិតរបស់វិទ្យុ VOA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើការច្រានចោល និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភអំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភ័ន្ទសាធារណជនក្រោមហេតុផលនយោបាយ។ ទាក់ទងការផ្សាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យក្រសួការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការបកស្រាយបំភ្លឺលើអត្ថបទរបបស់វិទ្យុសំឡេងសហរដ្ឋអាមរិកចំនួន៣ចំណុចសំខាន់ៗ៖១.ការថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាទៅប្រទេសចិនសប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចីដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិតគឺថាគម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ គម្រោងនេះនឹងបើកផ្លូវសម្រាប់ការវិនិយោគក្នុងរូបភាព BOT។២.របាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ ថែមទាំងមានការលក្ខណៈបំភ័ន្តដោយសាធារណៈមតិក្នុងន័យនយោបាយ។ ពុំមានលក្ខណៈវិជ្ជាជីវៈ ពីព្រោះអ្នករាយការណ៍របស់សំឡេងសហរដ្ឋអាមេរិក (VOA) ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានដែលខ្លួនទទួលបាន។ នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA។ បំភ័ន្ទសាធារណមតិក្នុងន័យនយោបាយ ពីព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនាតែម្តង។ មានចេតនាយ៉ាងម៉េច? ត្រង់ថា កន្លងមកសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រីកម្ពុជាជាច្រើនបានធ្វើការបកស្រាយបំភ្លឺលើគម្រោងនេះជាច្រើនលើកច្រើនសារ។ រាជរដ្ឋាភិបាលកម្ពុជាពុំមានបំណងខ្ចីនៅទឺកប្រាក់ឱ្យច្រើនលើសលប់ទៅលើគម្រោងបែបនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជាតែងតែមានភាពម៉ឺងម៉ាត់នៅក្នុងការគ្រប់គ្រងបំណុលបរទេស ក៏ដូចជាផ្តល់អាទិភាពដលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់ននឹងចាំបាច់ដូចជាផ្លូវថ្នល់។ ទោះបីជាមានការពន្យល់ជាច្រើនលើកច្រើនសាក៏ដោយ ក៏អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយដោយចេតនាចំពោះការបំភ្លឺទាំងអស់នោះ និងបន្តលេងនូវអ្វីដែលគេហៅថានយោបាយកង្វក់ចំពោះទំនាក់ទំនងកម្ពុជាចិន។ទី៣.ជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍នូវការវិនិយោគលើគម្រោងនេះ…
-
អ្នកវិភាគចៅចាក់ស្មុក៖ កម្ពុជាគឺជាជនរងគ្រោះនៃការចេញរបាយការណ៍លាបពណ៌របស់អង្គការសង្គមស៊ីវិលស៊ីឈ្នួលបរទេស, គ្មានការបង្កាច់បង្ខូច គ្មានប្រាក់ជំនួយសម្រាប់ពួកគេ

ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បើមិនធ្វើរបាយការណ៍អាក្រក់ពីកម្ពុជា ពួកគេនឹងមិនទទួលបានជំនួយហិរញ្ញវត្ថុ ដើម្បីបើកប្រាក់ខែ និងដំណើរការអង្គការរបស់ខ្លួនឡើយ ហើយក៏នឹងមិនទទួលបានការធានាសិទ្ធិទៅរស់នៅប្រទេសទីបីឡើយ ករណិពួកគេបំពានច្បាប់ធ្ងន់ធ្ងរ។ ដូច្នេះដើម្បីអង្គការខ្លួន អាចបន្តរស់ និងបក្ខពួកខ្លួនអាចបានប្រាក់ខែចិញ្ចឹមជីវិតបន្តទៀត ពួកគេត្រូវតែផលិតរបាយការណ៍ផ្សេងៗអំពីកម្ពុជា តម្រូវចិត្តម្ចាស់ជំនួយបរទេសរបស់ពួកគេ និងតម្រូវតាមទឹកប្រាក់ដែលគេដាក់លក្ខខណ្ឌឱ្យប្រើ។ របាយការណ៍ដែលពួកគេតែងតែចេញនៅអំឡុងពីខែធ្នូ ដល់ខែកុម្ភៈនៃឆ្នាំនីមួយៗ ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ម្ចាស់ជំនួយនិងដើម្បីការពារ គម្រោងស្នើសុំជំនួយហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆ្នាំបន្ទាប់។ របាយការណ៍ដែលពួកគេតែងតែចេញផ្សាយបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិតពីក្រោយមានដូចជារបាយការណ៍បរិហារអំពីការរំលោភសិទ្ធិមនុស្ស កម្រិតលទ្ធិប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន លំហប្រជាធិបតេយ្យរួមតូច របៀបដឹកនាំបែបផ្តាច់ការ អំពើពុករលួយ និងបរិហារថាកម្ពុជាជាប្រទេសកាប់បំផ្លាញព្រៃឈើច្រើនជាង គេនៅលើពិភពលោក ឬបរិហារថាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមិនបំពេញតួនាទី ការរំលោភសិទ្ធិកាន់កាប់ដីធ្លី សិទ្ធិជនជាតិដើមភាគតិចជាដើម។ ទាំងនេះគឺជាប្រធានបទដែលសមាគមនិងក្រុមអង្គការសង្គមស៊ីវិលទាំងជាតិនិងអន្តរជាតិអាចយកទៅរកលុយបានពីម្ចាស់ ជំនួយបរទេសមួយចំនួនដែលមានរបៀបវារៈនយោបាយ និង ប្រើប្រាស់ប្រធានបទទាំងនេះដើម្បីវាយប្រហារដាក់សម្ពាធ គាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា និងក៏ជាការបង្កើតអាវុធឱ្យក្រុមគណបក្សប្រឆាំងយកមកប្រើប្រាស់ដើម្បីប្រឆាំងនឹងគណបក្សប្រជាជន កម្ពុជា ប្រឆាំងនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន, ដើម្បីគោលដៅទាញទម្លាក់ជំនឿទុកចិត្តពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍ដែលពួកគេចេញ ក៏ជាលេសមួយដ៏ល្អសម្រាប់ បរទេសប្ចាស់ជំនួយឆ្លៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាក្រោមលេសពាំនាំនូវក្តីព្រួយបារម្ភនេះព្រួយបារម្ភនោះក្នុងនាមពលរដ្ឋកម្ពុជាមកឱ្យរាជរដ្ឋាភិបាលដោះស្រាយ។ តាមពិត នេះគឺជាយុទ្ធសាស្ត្រដែលបរទេសមួយចំនួនចាប់ចងដៃរាជរដ្ឋាភិបាលដើម្បីឱ្យក្រុមបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលស៊ី ឈ្នួលខ្លួនវាយប្រហារមកលើរដ្ឋាភិបាល គណបក្សប្រជាជន និងថ្នាក់ដឹកនាំដើម្បីសម្រេចទិសដៅនៃការផ្តួលរំលំរបបដឹកនាំនៅកម្ពុជាតាមវិធីសាស្ត្រទុច្ចរិតនិងមធ្យោបាយមិនប្រជាធិបតេយ្យបដិវត្តន៍ពណ៌ ក្រោមលេស…
-
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម វីក្រម មីស្រ៊ី (Vikram Misri) ទីប្រឹក្សារងសន្តិសុខជាតិនៃសាធារណរដ្ឋឥណ្ឌា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ ក្នុងជំនួបនេះ ឯកឧត្តម វីក្រម មីស្រ៊ី បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះការមកដល់ប្រទេសឥណ្ឌារបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការនៅក្នុងឆ្នាំ១៩៥២។ ឯកឧត្តមទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។ ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រទេសឥណ្ឌាក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងគ្រាលំបាក ដែលពិតជាបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ស្មោះត្រង់ដោយមិនអាចបំភ្លេចបាន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានបង្ហាញនូវក្តីរីករាយចំពោះការគាំទ្ររបស់ឯកឧត្តម ទីប្រឹក្សារងសន្តិសុខជាតិ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងប្រទេសទាំងពីរជានិយាយជារួម និងនិយាយដោយឡែកក្នុងកម្រិតកងទ័ពជើងគោក ដែលកំពុងមានវឌ្ឍនភាពជឿនលឿនតាមរយៈការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន…
-
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ជម្រាបឯកឧត្តម ហ៊ុន ម៉ាណែត ថា ឯកឧត្តមទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា បង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងការបញ្ជាក់ថា ឯកឧត្តមបានទន្ទឹងរង់ចាំវត្តមាន នៃទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាយូរមកហើយ។ ទន្ទឹមនេះ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការលើកឡើងទាំងនេះ ក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួប សម្តែងការគួរសមជាមួយនឹងឯកឧត្តម ក្នុងពេលដែលឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឥណ្ឌា។ មន្រ្តីក្រុមការងារបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ (Subrahmanyam Jaishankar)រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ខណៈដែលឯកឧត្តមកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី នៃសាធារណរដ្ឋឥណ្ឌា។ ក្នុងជំនួបនេះ ឯកឧត្តម ស៊ុប្រាម៉ានៀម ជែស្យាងការ បានបញ្ជាក់ជូនឯកឧត្តម ហ៊ុន ម៉ាណែត អំពីការទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះជាយូរមកហើយ ដែលជាទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា មកកាន់សាធារណរដ្ឋឥណ្ឌានិងបានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា…