Category: នយោបាយក្នុងប្រទេស

  • ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

    ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ាណែ​ត ជួបពិភាក្សា​ការងារ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​យោធា មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​

    ​ភ្នំពេញ៖ក្នុងឱកាស​ចូលរួម​អម​ដំណើរសម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរងន​កងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ពជើងគោក បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​ជាមួយនឹង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ (Zhang You Xia) អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​កុ​ម្មុយ​នី​ស្ត​ចិន ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់នាយ​ឧ​ត្ត​ម​សេនីយ៍ លី ឈី​វ​មីង (Li Qiao Ming) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ឧ​ត្ត​ម​សេនីយ៍​ទោ លី ពី​ន (Li Bin) ប្រធានការិយាល័យ​កិច្ចសហប្រតិបត្តិការ​យោធា​អន្តរជាតិ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​។​ ​ក្នុងជំនួប​នេះនាយ​ឧ​ត្ត​ម​សេនីយ៍ ចាំង យូ​សៀ បាន​សម្តែង​នូវ​ការស្វាគមន៍និង​ក្តី​រីករាយ​ចំពោះ​ឱកាស​ដ៏​មាន​អត្ថន័យ ដែល​បាន​ជួប​សំណេះសំណាល​ជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ស្របពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋា​ភិបាល​កម្ពុជា មកកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នាឱកាស​លើក​នេះ​។ ឯកឧត្តម បានកត់សម្គាល់​ប្រកបដោយ​ការវាយតម្លៃ​ខ្ពស់ អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ផ្នែក​យោធា​កម្ពុជា​-​ចិន ក្នុង​រយៈកាល​កន្លងមក​នេះ និង​បានបង្ហាញ​នូវ​ការគាំទ្រ​លើ​គោល​គំនិត និង​ទិសដៅ​សហប្រតិបត្តិការ​នានារ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ និយាយ​ជារួម…

  • ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើឱ្យវិទ្យុ វីអូឌី បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកចុះហត្ថលេខាជំនួសសម្ដេចតេជោ ព្រមទាំងឱ្យធ្វើការសូមទោស និង កែសម្រួលព័ត៌មានជាបន្ទាន់

    ឯកឧត្តម ហ៊ុន ម៉ាណែត ស្នើឱ្យវិទ្យុ វីអូឌី បង្ហាញភស្តុតាងដែលបញ្ជាក់ថាលោកចុះហត្ថលេខាជំនួសសម្ដេចតេជោ ព្រមទាំងឱ្យធ្វើការសូមទោស និង កែសម្រួលព័ត៌មានជាបន្ទាន់

    ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ាណែត ដែលគេស្គាល់ថា ជាបុត្រាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យវិទ្យុវីអូឌី( VOD )បង្ហាញឯកសារដែល​បញ្ជាក់​ថា​លោកបានចុះហត្ថលេខាជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះទេ។នេះបើយោងតាមសាររបស់លោក ដែលបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកព្រលឹមថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣។ សាររបស់ឯកឧត្តមបានសរសេរថា “ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebookតាមអារម្មណ៍មិនមាន អាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារពត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារពត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពច្បាស់លាស់៖ខ្ញុំសុំឱ្យវិទ្យុ VODបង្ហាញឯកសារដែលបញ្ជាក់ថាខ្ញុំបានចុះហត្ថលេខា ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះខ្ញុំមិនបានដឹងរឿងនេះ ហើយខ្ញុំក៏មិនមានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រាជរដ្ឋាភិបាលដែរ។ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់”។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងសារដដែលនេះថា “បើ VODមិនមានឯកសារហើយចុះផ្សាយពត៌មាន មិនត្រឹមត្រូវដោយអចេតនានោះសូមធ្វើការសុំទោសព្រមទាំងធ្វើការកែសម្រួលពត៌មាននិងផ្សព្វផ្សាយជាសាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបខ្ញុំក្នុងរឿងនេះ។ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវនិងច្បាស់លាស់ទេ។“៕ដោយ៖ពល ជ័យ

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅតួកគីទេ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដីនៅតួកគីទេ

    ភ្នំពេញ៖ ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគីទេ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្តថា តាមការស្រាវជ្រាវនិងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន២ (ពីរ) រូប ដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ និស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា ដែរ។ ប្រភពដដែលបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត៕ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ

    សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប. ឡាវ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅ ស.ប.ប. ឡាវ ពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចមួយចំនួន។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមានជំនួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃ ស.ប.ប.ឡាវ និង ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភុមវិហាន ប្រធានរដ្ឋសភា នៃ ស.ប.ប.ឡាវ ក៏ដូចជា ទទួលការជួបសម្តែងការគួរសមពីសំណាក់ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី…

  • ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី

    ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី

    ភ្នំពេញៈ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ និង លោកជំទាវ អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសពព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់អំពីកម្មវិធីសង្ខេបថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី នឹងមានកិច្ច​សន្ទនាផ្លូវការ ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាដែលមានផលប្រយោជន៍រួមនឹងត្រូវលើកយកមកពិភាក្សា។ ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។…

  • ឯកអគ្គរាជទូតអង់គ្លេស ៖ ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន នឹងប្រព្រឹត្តទៅដោយ សន្តិភាព

    ឯកអគ្គរាជទូតអង់គ្លេស ៖ ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន នឹងប្រព្រឹត្តទៅដោយ សន្តិភាព

    ភ្នំពេញ៖ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ឯកឧត្តម ដូមីនីក វីល្លៀម (Dominic Williams) ជឿជាក់ថា ការបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះ​នឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង។ ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព​។ ការលើក​​ឡើង​នេះនៅក្នុង​ជំនួបជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បី​ពិភាក្សាការងារ​ពាក់ព័ន្ធនឹងការបោះឆ្នោតនៅប្រទេសកម្ពុជា នៅទីស្ដីការ គ.ជ.ប កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ប្រភព គ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តម ដូមីនីក វីល្លៀម បានលើកឡើង​ថា ការបោះឆ្នោតនាពេលខាង​មុខ​នេះ ឯកឧត្តមចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធ​នឹងការបោះឆ្នោត​មាន​​​សិទ្ធិធ្វើសកម្មភាព ដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល​។ ឯកឧត្តម​ជឿជាក់ថា ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្សនយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្ត​ទៅដោយសន្តិភាព គ្មានការគំរាមកំហែង ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព។ ឯកឧត្តម ដូមីនីក វីល្លៀម បានបន្តថា ឯកឧត្តមក៏ចង់ដឹងអំពីដំណើរការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ផងដែរ។ ឆ្លើយតបទៅនឹងសំណើខាងលើ…

  • សម្ដេចក្រឡាហោម ស ខេង ៖រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី

    សម្ដេចក្រឡាហោម ស ខេង ៖រាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់អាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារឱ្យបានដាច់ខាត់នូវសន្តិសុខ សុវត្ថិភាព សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ និង ការការពារប្រតិភូ កីឡាករ-កីឡាការិនី ព្រមទាំងប្រជាពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រកួតកីឡានេះ ទទួលបានជោគជ័យ។ ការណែនាំនេះ ក្នុងពិធីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីស្ដាប់របាយការណ៍សង្ខេប ស្ដីពីផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ នឹងប្រារព្ធរៀបចំធ្វើឡើង នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ហើយក៏ជាព្រឹត្តិការណ៍ជាប្រវិត្តិសាស្ដ្រមួយសម្រាប់ប្រទេសកម្ពុជា និងក៏ជាលើកដំបូងបន្ទាប់ពីកម្ពុជា…

  • ឯកអគ្គរដ្ឋទូតកូរ៉េ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងធ្វើឱ្យ​មានការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ

    ឯកអគ្គរដ្ឋទូតកូរ៉េ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងធ្វើឱ្យ​មានការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ

    ភ្នំពេញៈ ឯកឧត្តម ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងធ្វើឱ្យមានការកើនឡើងខ្ពស់នៃការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ឯកឧត្តមសង្ឃឹមថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងពង្រឹងពង្រីកឡើងវិញកិច្ចសហប្រតិបត្តិការនានា និងការផ្លាស់ប្តូរនូវវប្បធម៌ ព្រមទាំងទំនាក់ទំនងទ្វេភាគីដើម្បីឈានដល់ចំណុចមុនការរាតត្បាតនៃជំងឺ កូវីដ-១៩និងលើសពី កម្រិតនេះថែមទៀត។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម ផាក ជុងវុក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានសង្ឃឹមថាក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងត្រូវពង្រឹងពង្រីកកាន់តែរីកចម្រើនខ្លាំងក្លាជាងនេះទៀតដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ ក្នុងឱកាសនោះ ឯកឧត្តម ផាក ជុងវុក បានសម្តែងនូវសេចក្តីរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយវប្បធម៌ និងមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ ជាពិសេសមានមរតកដ៏អស្ចារ្យជាប្រាង្គប្រាសាទជាដើម។ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅប្រទេសកម្ពុជា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល…

  • អ្នកនាំពាក្យគណបក្សភ្លើង​ទៀន​៖ ព័ត៌មានថា លោក រ៉ុង ឈុន ត្រៀមយក​តំណែងកំពូល​នៅក្នុងគណបក្សជា​ព័ត៌មាន​ក្រៅផ្លូវការ ខណៈលោក រ៉ុង ឈុន ថា រង់ចាំពេលសមាជ!

    អ្នកនាំពាក្យគណបក្សភ្លើង​ទៀន​៖ ព័ត៌មានថា លោក រ៉ុង ឈុន ត្រៀមយក​តំណែងកំពូល​នៅក្នុងគណបក្សជា​ព័ត៌មាន​ក្រៅផ្លូវការ ខណៈលោក រ៉ុង ឈុន ថា រង់ចាំពេលសមាជ!

    ភ្នំពេញ៖អ្នកនាំពាក្យ​គណបក្សភ្លើងទៀន បានបញ្ជាក់ថា ទាក់ទងនឹងព័ត៌មាន​លោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូល​នៅក្នុង​គណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗស្ថិតនៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ។ចំណែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលពាក់ព័ន្ធនឹងព័ត៌មាននេះបាននិយាយថា មិនប្រាកដទេ រង់ចាំពេលសមាជ។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យ​គណបក្សភ្លើងទៀនបានបញ្ជាក់ប្រាប់ AMS នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា ទាក់ទង​ព័ត៌មាន​លោករ៉ុង ឈុន ត្រៀមទទួលតំណែងកំពូល​នៅក្នុង​គណបក្សភ្លើងទៀន គឺជាព័ត៌មានក្រៅផ្លូវការ ហើយអ្វីៗ​ស្ថិត​នៅក្នុងការសម្រេចរបស់ថ្នាក់ដឹកនាំកំពូល និងអង្គសមាជដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ ពីព្រោះតែងតាំងអ្នកណាម្នាក់​ធ្វើ​ជា​ប្រធានត្រូវឆ្លងកាត់នីតិវិធីត្រឹមត្រូវ បើមិនចឹងទេក្រសួង​មហាផ្ទៃអត់ទទួលស្គាល់ទេ ហើយវាទាល់តែថ្នាក់ដឹកនាំកំពូលៗយល់ព្រម និងត្រូវឆ្លងកាត់អង្គសមាជដែលត្រូវធ្វើនៅថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ។ការពិត​វា​ទាល់តែសមាជហើយ ព័ត៌មាន​ច្បាស់ការណ៍។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “អង្គសមាជ គឺជាស្ថាប័នកំពូលត្រូវ​ធ្វើសេចក្តីសម្រេច​លើបញ្ហាធំៗ លើយុទ្ធសាស្ត្រ​របស់​គណបក្សដូចជា សារនយោបាយ គោលនយោបាយ ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រួមទាំង​ការត្រៀម​ខ្លួនសម្រាប់ការ​បោះឆ្នោតដែលនឹង​ប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ”៕ ចំណែកលោករ៉ុង ឈុន បានបញ្ជាក់យ៉ាងខ្លីប្រាប់AMSថា “មិនប្រាកដទេ រង់ចាំពេលសមាជ”។ គួរបញ្ជាក់ថា…

  • ស្របពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជវិសាមញ្ញ៖ព័ត៌មានមួយទម្លាយថា លោក រ៉ុង ឈុន ត្រៀមយកតំណែង​កំពូលក្នុងគណបក្សនេះ

    ស្របពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជវិសាមញ្ញ៖ព័ត៌មានមួយទម្លាយថា លោក រ៉ុង ឈុន ត្រៀមយកតំណែង​កំពូលក្នុងគណបក្សនេះ

    ភ្នំពេញ៖ ខណៈដែលគណបក្សភ្លើងទៀនប្រកាសជាផ្លូវការអំពីការប្រារព្ធសមាជវិសាមញ្ញនៅថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯខេត្តសៀមរាប មានព័ត៌មានមួយដែលទម្លាយដោយមនុស្សជំនិតលោករ៉ុង ឈុន បានឱ្យដឹងថា លោក រ៉ុង ឈុន​ ប្រធាន​​សហភាពសហជីពកម្ពុជា កំពុងតែត្រៀមឈានទៅកាន់​កាប់​​តំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន។ នៅរាត្រីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ខ្ញុំ ជា​សមរង្ស៊ី ” បានសរសេរថា ៖”យោងតាម​​មនុស្សជំនិតរបស់លោក រ៉ុង ឈុន បានលួចបង្ហើប​ឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យលើការរៀបចំ ធម្មយាត្រា​ពីភ្នំពេញទៅខេត្តពោធិ៍សាត់ដោយប្រើឆ័ត្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ រ៉ុង ឈុន ហាក់មានទម្ងន់ និងទឹកមាត់ប្រៃខ្លាំងនៅក្នុងគណបក្សភ្លើងទៀនហើយត្រៀមយកតំណែងកំពូលក្នុងបក្សនេះ”។ គណនីដដែលបន្តថា៖”លោក រ៉ុង ឈុន សង្ឃឹមថា គាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី​​របស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះ ក្នុងចំណោមមេដឹកនាំបក្សភ្លើងទៀននៅកម្ពុជា រួមមាន ទាវ វណ្ណុល ជាប្រធាន និងសុន ឆ័យ អនុប្រធានបក្សសុទ្ធតែមានសញ្ជាតិពីរ ដែលមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ចំណែក…