Category: នយោបាយក្នុងប្រទេស

  • សម្ដេចតេជោ ហ៊ុន សែន៖ សូមចាំទុក និងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

    សម្ដេចតេជោ ហ៊ុន សែន៖ សូមចាំទុក និងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត

    ភ្នំពេញ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលអនុវត្តស្តង់ដារពីរនៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដារពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅថ្ងៃទី១៧ ខែកុម្ភៈថា យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអធ្រាត្រទៅហើយតែខ្ញុំមិនទាន់សម្រាកទេព្រោះនៅមិនអស់ចិត្តរឿងស្តង់ដារពីរ។ ផែង វណ្ណ: ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៊ីលុយបរទេសទាមទារឱ្យថ្កោលទោសដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុវីអូឌីស្លាប់ដែលគ្មានពេលចាប់ជាតិ។(ខ្ញុំមិនកាន់ជើងផែង វណ្ណ:ទេ)។ តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណ: និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។ ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយជីដូន ម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា តើអង្គការទាំង៤០នេះ ក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ សម្ដេចតេជោបានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា សូមចាំទុកនិងសូមឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត៕ម៉ោង1.49នាទីថ្ងៃ១៧កុម្ភ:២០២៣

  • សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    សាធារណរដ្ឋកូរ៉េ នឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

    ភ្នំពេញ៖ «យើងខ្ញុំនឹងបន្តផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា» នេះជាការអះអាងរបស់ ឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូត ថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក្នុងឱកាសដែលឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះតួនាទីរបស់ឯកឧត្តម នៅកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្រ្ត និងកេរ្តិ៍មរតកវប្បធម៌ដ៏អស្ចារ្យ ព្រមទាំងបានអះអាងអំពីការប្តេជ្ញាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ដើម្បីលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើនគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការពេញចិត្តថា ឆ្នាំ២០២២ គឺជាឆ្នាំប្រសើរបំផុតនិងប្រកបដោយអត្ថន័យ នៅក្នុងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ដោយសារមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់យ៉ាងច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយការពេញចិត្តចំពោះជំនាញ និងបទពិសោធន៍របស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងត្រួសត្រាយផ្លូវបន្ថែមទៀតសម្រាប់កិច្ចសហការដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេស ក្នុងបរិបទនៃការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើមធ្យោបាយ និងវិធីសាស្រ្តនានា ដើម្បីលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូទ្វេភាគី ក្នុងវិស័យជាច្រើន ដូចជា…

  • កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

    កម្ពុជា និងថៃ ជឿជាក់ថា ទំនាក់ទំនងគ្រប់វិស័យនឹងត្រូវពង្រីកបន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងមានជំនឿថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ នឹងត្រូវពង្រីកបន្ថែមទៀត ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរាជទូត ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាអំពីភាពជាដៃគូទ្វេភាគី ក្នុងវិស័យមួយចំនួន ដូចជា ពាណិជ្ជកម្ម និងការវិនិយោគ ការងារ អប់រំ ការដោះមីន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ រួមទាំង ច្រកព្រំដែនអន្តរជាតិផងដែរ។ ភាគីទាំងពីរបានផ្តល់សារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា សំដៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគី ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥ និងប្រតិបត្តិការបោសសម្អាតមីននៅតាមបណ្តោយព្រំដែន ដោយពុំចាំបាច់រង់ចាំការបញ្ចប់ការងារកំណត់ព្រំដែន នោះឡើយ។ អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងរៀបចំឯកសារ ស្តីពីកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល៣ឆ្នាំ បន្ទាប់…

  • អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើឱ្យគណបក្សនយោបាយមួយ

    អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើឱ្យគណបក្សនយោបាយមួយ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងថា វិទ្យុ វីអូឌី មានខ្នងបង្អែកបរទេសនៅពីក្រោយ និងបម្រើកលនយោបាយរបស់គណបក្សនយោបាយ ដើម្បីវ៉ៃប្រហារលើរាជរដ្ឋាភិបាល និងជាពិសេសលើក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ មិនគោរពច្បាប់វិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ ការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ និងស្របច្បាប់។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ការសម្រេចចិត្តរបស់ក្រសួងព័ត៌មានក្នុងការលុបអាជ្ញាបណ្ណរបស់វិទ្យុ វីអូឌី គឺជាការសម្រេចចិត្តមួយដ៏៏ត្រឹមត្រូវ ហើយស្របច្បាប់ ពីព្រោះមុននឹងឈានដល់កម្រិតនៃការសម្រេចចិត្តនេះ សម្តេចតេជោបានផ្តល់ឱកាសរយៈពេល៧២ម៉ោងឱ្យថ្នាក់ដឹកនាំវិទ្យុ វីអូឌី ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពសុំទោសដល់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីលាងជម្រះនៅព័ត៌មានមិនពិតដែលខ្លួនបានផ្សាយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ថ្នាក់ដឹកនាំវិទ្យុ វីអូឌី ដែលអាងបរទេសជាបង្អែក បានបំភ្លេចចោលនូវច្បាប់វិជ្ជាជីវៈក្រមសីលធម៌ជាអ្នកសារព័ត៌មាន។ សម្តេចតេជោ ហ៊ុន សែន មានមេត្តាចិត្តខ្ពង់ខ្ពស់បំផុតហើយ ពីព្រោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែល វីអូឌី បានព្យាយាមធ្វើការផ្សាយជាសាធារណៈនៅក្នុងគេហទំព័រក្តី នៅក្នុងការវិភាគតុមូលរបស់ខ្លួនក្តី ហៅវាគ្មិនរបស់ខ្លួនមកនិយាយដើម្បីសំដៅវ៉ៃប្រហារទៅលើសម្តេចតេជោ និងឯកឧត្តម…

  • ក្រសួងការបរទេសបង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់

    ក្រសួងការបរទេសបង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ មានកិច្ចសន្ទនា ផ្លូវការជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី១៥ ខែកុម្ភៈ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តម ប្រធានាធិបតី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយបានគូសបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបង្អស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតកំពុងកាន់តំណែង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ បន្ទាប់ពីកិច្ចសន្ទនាផ្លូវការនេះ ឯកឧត្តម ហ្រាំ្វង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ បានអញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងថ្ងៃដដែល ឯកឧត្តមប្រធានាធិបតី…

  • លោកបណ្ឌិត គិន ភា៖ ចំណាត់ការរបស់ក្រសួងព័ត៌មានបិទវិទ្យុ វីអូឌី គឺជាការត្រឹមត្រូវ

    លោកបណ្ឌិត គិន ភា៖ ចំណាត់ការរបស់ក្រសួងព័ត៌មានបិទវិទ្យុ វីអូឌី គឺជាការត្រឹមត្រូវ

    ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា ចំណាត់ការរបស់ក្រសួងព័ត៌មានដែលបានធ្វើការបិទវិទ្យុ វីអូឌី នេះ គឺក្រសួងបានអនុវត្តទៅតាមគោលការណ៍ច្បាប់ ក៏ដូចជាទៅតាមបទបញ្ជា នៃប្រមុខរាជរាជរដ្ឋាភិបាល។ បើពិនិត្យទៅលើអង្គហេតុឃើញថា វិទ្យុ វីអូឌី ហាក់ដូចជាមិនមានចេតនាទទួលស្គាល់នៅចំណុចខុសឆ្គងរបស់ខ្លួន ក៏ដូចជាកំហុសខាងវិជ្ជាជីវៈរបស់ខ្លួន។ បើទោះបីជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តល់នៅពេលវេលាសមស្រប ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានផ្តល់ពេលវេលាសមស្រប ដើមម្បីឱ្យវិទ្យុនេះពិនិត្យ និងកែតម្រូវហើយធ្វើការសុំទោសជាសាធារណៈនូវអត្ថបទចេញផ្សាយរបស់ខ្លួនដែលពាក់ព័ន្ធជាមួយនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ដូចជាការដឹកនាំរបស់រាជរដ្ឋាភិបាល។ ក៏ប៉ុន្តែជាឥរិយាបថមើលទៅ គឺវិទ្យុ វីអូឌី មិនមានសុឆន្ទៈនៅក្នុងការកែតម្រូវ និងធ្វើការសុំទោសជាសាធារណៈចំពោះប្រមុខរាជរដ្ឋាភិបាល រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ខាងវិទ្យុ វីអូឌី ព្យាយាមអូសបន្លាយពេលវេលារហូតដល់ក្រសួងព័ត៌មានបានកោះហៅអ្នកគ្រប់គ្រងវិទ្យុនេះទៅធ្វើការសួរនាំ ហើយឱ្យអនុវត្តនៅច្បាប់ស្តីពីរបបសារព័ត៌មាន។ លោកបណ្ឌិតបានបន្តថា សេចក្តីបំភ្លឺរបស់វិទ្យុ វីអូឌី ក្នុងលិខិតទី១ ផ្ញើជូនសម្តេចតេជោ ហ៊ុន…

  • ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

    ប្រធានាធិបតីអាល្លឺម៉ង់ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ ជាពិសេសប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយប្រព័ន្ធការពារសុខុមាលភាពសង្គម កែលម្អគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកបចីរភាពក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ការវាយតម្លៃនះ ក្នុងជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបថា នេះគឺលើកទី១ ដែលឯកឧត្តមបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ គឺជាសក្ខីកម្មបង្ហាញអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានាធិបតីបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ បង្ហាញអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាការបន្តកិច្ចសហការប្រតិបត្តិការនៅពេលអនាគត។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅខេត្តសៀមរាប ដែលបានឃើញអំពីស្លាកស្នាមនៃសង្គ្រាមស៊ីវិលរាប់សិបឆ្នាំដែលបានបន្សល់ទុកនៅប្រទេសកម្ពុជា និងការអញ្ជើញទៅទស្សនកិច្ចនៅទីតាំងប្រតិបត្តិការដោះមីនរបស់អង្គការ HALO Trust ព្រមទាំងការអភិរក្សសម្បត្តិវប្បធម៌នៅតំបន់អង្គរ។ ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងខ្លួនសម្តេចផ្ទាល់ និងភរិយា សម្តេចវិបុលសេនាភក្តី សាយ…

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងស្វ័យ​ការពារជើងគោកជប៉ុន ចុះហត្ថលេខាលើឯកសារ​”លក្ខខណ្ឌ​ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី”

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងស្វ័យ​ការពារជើងគោកជប៉ុន ចុះហត្ថលេខាលើឯកសារ​”លក្ខខណ្ឌ​ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី”

    ភ្នំពេញ៖សមភាគីកម្ពុជា – ជប៉ុន បានចុះហត្ថលេខាលើឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហ​ប្រតិបត្តិ​ការរវាង​កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន”។ការចុះហត្ថលេខាលើឯកសារមានតម្លៃជាប្រវត្តិនេះបានធ្វើឡើង​នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធ​ពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ (Yoshida Yoshihide) ​មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេស​ជប៉ុន នៅក្នុងឆ្នាំ២០២៣នេះ។ ប្រភពព័ត៌មានបានបញ្ជាក់ថា ឯកសារ “លក្ខខណ្ឌស្តីពីកិច្ចសហ​ប្រតិបត្តិ​ការរវាង​កងទ័ពជើងគោក នៃកងយោធពល​ខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន”ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង​ចំណងមិត្តភាព និងពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានកម្រិតខ្ពស់ឡើង។ សមិទ្ធផលថ្មីនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រ​ថ្មីមួយក្នុងទំនាក់ទំនងកម្រិតកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងជាការបោះជំហាន​ប្រកបដោយសក្តានុពល ដើម្បីជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យមានលក្ខណៈសកម្មរស់រវើក ក្នុងវិស័យ​សំខាន់ៗមួយចំនួន ជាអាទិ៍ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងនាយទាហានគ្រប់កម្រិត, ការហ្វឹកហ្វឺន និងលំហាត់រួម, ការភ្ជាប់ទំនាក់​ទំនង​រវាង​អង្គភាព និងអង្គភាព, ការផ្លាស់ប្តូរព័ត៌មាន ព្រមទាំងជំនួយសម្ភារ-បរិក្ខារយោធា និងបច្ចេកវិទ្យា ជាដើម។ ដោយឡែកក្នុងជំនួបខាងលើសមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលកិច្ច​សហប្រតិបត្តិការទ្វេភាគី ដែលសម្រេច​បានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសការរក្សាបាននូវការប្រាស្រ័យទាក់ទងជាប់ជាប្រចាំ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រយៈពេលជាង៤០ឆ្នាំមកនេះ កេរដំណែលចម្បងបំផុតរបស់សម្តេចតេជោ គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ រយៈពេលជាង៤០ឆ្នាំមកនេះ កេរដំណែលចម្បងបំផុតរបស់សម្តេចតេជោ គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ក្នុងចំណោមសមិទ្ធផលជាច្រើនរបស់សម្តេចតេជោ ដែលបានកសាងក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ កេរដំណែលចម្បងបំផុត គឺការសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិ និងប្រជាជន។ សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅអនាគត សម្តេតេជោ មានមហិច្ឆតាក្នុងការប្រែក្លាយប្រទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដូចទៅនឹងបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងអស់ផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោល ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខជានិច្ចនិរន្តន៍។ ឯកឧត្តមបានលើកឡើងថា សាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបណ្តុះបណ្តាលអប់រំចិត្តគំនិត និងអាកប្បកិរិយាប្រកបដោយគុណធម៌ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ដែលអាចផ្តល់ផលដល់បុគ្គលជាអ្នកប្រតិបត្តិផ្ទាល់ ក៏ដូចជាសង្គមជាតិទាំងមូល ដោយនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និងគតិបណ្ឌិត ដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន…

  • សម្តេចតេជោសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនអតីតបុគ្គលិកវិទ្យុ វិអូឌី ដែលមានបំណងចូលបម្រើការងាររដ្ឋ

    សម្តេចតេជោសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនអតីតបុគ្គលិកវិទ្យុ វិអូឌី ដែលមានបំណងចូលបម្រើការងាររដ្ឋ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ថា ដោយសារតែវិទ្យុវីអូឌីត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ និងដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ។ ខ្ញុំសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកទៀតថា សូមបងប្អូនធ្វើទំនាក់ទំនងជាមួយក្រសួងមុខងារសាធារណៈដើម្បីដាក់ពាក្យសុំធ្វើការ។ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវទទួលយកពាក្យសុំ និងបែងចែកទៅតាមក្រសួងនានាស្របតាមមុខជំនាញនិងត្រូវសុំការសម្រេចចុងក្រោយពីខ្ញុំ។ សូមអ្នកដទៃកុំលូកលាន់កិច្ចការផ្ទៃក្នុងរបស់យើង ហើយយើងសូមបញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរការសម្រេចចិត្តរបស់យើងនោះឡើយ។ ជនបរទេសគ្មានសិទ្ធិមកបង្គាប់បញ្ជាឲ្យយើងធ្វើនេះឬធ្វើនោះ តាមការចង់បានរបស់ពួកគេឡើយ ព្រោះនេះជាកិច្ចការផ្ទៃក្នុងរបស់យើង។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាចុងក្រោយថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយ វាមិនធ្វើឲ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយតែផ្ទុយ ទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសិលធម៍វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង៕ដោយ៖ពលជ័យ