-
សម្ដេចក្រឡាហោម ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមចូលរួមបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីសម្រេចបានជោគជ័យការរៀបចំព្រឹត្តិការណ៍ជាតិធំៗនាពេលខាងមុខ រួមទាំងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមសហការគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការដោះស្រាយបញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ស្ថិតនៅភូមិព្រៃត្បែង ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោម ស ខេង បានរំលឹកអំពីប្រវត្តិសាស្រ្ត នៃការឆ្លងកាត់សង្គ្រាមកាប់សម្លាប់ និងការនិរាសព្រាត់ប្ដីប្រពន្ធកូន រួមទាំងក្រុមគ្រួសារសម្ដេច ទម្រាំមានសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។ សម្ដេចបានទាញការកត់សម្គាល់ថា សុខសន្តិភាព និងស្ថិរភាពជាតិ ជាសមិទ្ធផលស្នូល ដែលនាំឱ្យកើតមានវឌ្ឍនភាពនូវសមិទ្ធផលសំខាន់ៗផ្សេងទៀតរបស់ជាតិ រួមទាំងសមិទ្ធផលដែលបានប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ។ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីជោគជ័យនៃការដឹកនាំជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩…
-
ក្រុមយុវជនសង្គមស៊ីវិលគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀន ដល់បណ្តាសារព័ត៌មានផ្សេងៗទៀត។ នេះប;យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ មេត្តារួមគ្នាបណ្តុះស្មារតីរួបរួមជាតិជាចម្បង ជាមួយនឹងមនសិការក្នុងការផ្សព្វផ្សាយ និងការសម្ដែងទស្សនៈជាតិនិយម ដោយមើលប្រទេសក្នុងគំនិត វិជ្ជមានដើម្បីយើងទាំងអស់គ្នាមានឱកាសរួមចំណែកជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជឿនលឿន ជាជាងខិតខំប្រឹងប្រែង រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង ក្នុងគោលបំណងប្រឆាំងការអភិវឌ្ឍប្រទេសជាតិ ដោយមិនគិតអំពីប្រយោជន៍ជាតិ មិនតែប៉ុណ្ណោះ អាចបង្កភាពអាម៉ាស់ដល់ប្រជាជាតិខ្លួនឯងទៅវិញ ថែមទាំងអាចផ្ដល់ឱកាសដល់ជនជ្រុលនិយមសម្រាប់ការប្រើប្រាស់រូបភាពធ្វើសកម្មភាពផ្សេងៗ ដើម្បីយកផលចំណេញនយោបាយប្រឆាំង។ ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិល បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀនដល់បណ្តាសារព័ត៌មានផ្សេងៗទៀត។ ករណីការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាន និងឯកសារច្បាស់លាស់គឺ ជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់បណ្ដាសាធារណជន និងអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ (សារព័ត៌មានជាអំណាចទី៤)។ ក្រុមយុវជនសង្គមស៊ីវិលសង្ឃឹមថា បណ្តាសារព័ត៌មានសង្គមស៊ីវិលទាំងអស់ ត្រូវហ៊ានទទួលស្គាល់ការពិត និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការបំប៉ោងសមត្ថភាពខ្លួន បំភ្លៃការពិត ជ្រៀតជ្រែកការងារ បំផ្លាញគោល នយោបាយជាតិ ហើយបែរមកចូលរួមចំណែកក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីបុព្វហេតុជាតិពិតប្រាកដសម្រាប់កូនចៅយើងជំនាន់ក្រោយ៕ដោយ៖ពលជ័យ
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជន គឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរ និងមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច រួមជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាបាននូវបុព្វហេតុតែមួយគត់ និងមិនអាចងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើប្រជាពលរដ្ឋ និងការអភិឌ្ឍជាតិ។ ជារួម យុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ពិតជាមានមោទកភាពចំពោះមហាគ្រួសារមួយនេះ ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយក៏បានប្តេជ្ញាចិត្តបន្តរួបរួមគ្នាបំពេញភារកិច្ចទោះជាក្នុងលក្ខណៈបុគ្គលក្តី ឬជាក្រុមក្តី ដើម្បីបម្រើជាតិ និងប្រជាជន។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត៣ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសប្បាយរីករាយជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង។ ក្នុងរយៈកាលជាង៤០ឆ្នាំកន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃមហាគ្រួសារមួយនេះ បានចូលរួមនៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍៖…
-
សម្តេចតេជោ ហ៊ុន សែន ដឹកនាំថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានជួបប្រជុំការងារនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានរបសគណបក្សប្រជាជនកម្ពុជា បានបន្តថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនង នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមកអំពីស្ថានការណ៍របស់គណបក្ស និងប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេស លទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេលកន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។ ភាគីទាំងពីបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្ន ទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ…
-
បណ្ឌិត គិន ភា៖ សូមកុំទន្ទឹងរង់ចាំការវិលត្រលប់មកវិញនៃវីអូឌី, គួរចាប់យកឱកាសមាស

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការយល់ឃើញនូវឱកាសការងារដ៏ល្អមួយដែលគួរតែចាប់យកឱ្យបាន។ ទស្សនៈរបស់លោកបណ្ឌិតបានសំដៅត្រង់ទៅអតីតបុគ្គលិកវិទ្យុវីអូឌី ដែលពេលនេះបានទទួលនូវការផ្តល់ការងារក្នុងក្របខ័ណ្ឌរដ្ឋ។ លើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែកុម្ភៈនេះ បណ្ឌិត គិន ភា បានសរសេថា “មិនថាពេលនេះឬពេលណាទេ ការងាររាជការតែងតែជាក្តីប្រាថ្នានៃអ្នកសិក្សាភាគច្រើននៃសង្គមខ្មែរយើងរាប់ជំនាន់មកហើយ។ បើបងប្អូនអតីតបុគ្គលិក VOD មិនចាប់យកឱកាសមាសដែលជាការផ្តល់ជូនជាករណីពិសេសនៃប្រមុខរាជរដ្ឋាភិបាលនាពេលនេះទេ នោះបងប្អូននឹងបាត់បង់ឱកាសមាសបែបនេះជារៀងរហូត ហើយសូមកុំទន្ទឹងរង់ចាំការវិលត្រឡប់មកវិញនៃ VOD”។ បណ្ឌិត គិន ភា បន្តថា បងប្អូនប្រហែលជាដឹងហើយថា ការប្រឡងប្រជែងចូលការងាររាជការ មិនមែនជាការងាយស្រួលទេ ក្នុងមួយឆ្នាំៗ មានបេក្ខជនរាប់ម៉ឺននាក់ដាក់ពាក្យប្រឡងចូលការងាររាជការ តែអ្នកមានវាសនាក៏មិនច្រើនដែរ ដ្បិតចំនួនក្របខណ្ឌដែលរាជរដ្ឋាភិបាលផ្តល់ជូនសម្រាប់ក្រសួង-ស្ថាប័ននីមួយៗ គឺមានកម្រិតណាស់។ ដូច្នេះសូមបងប្អូនម្នីម្នារូតរះទៅដាក់ពាក្យសុំចូលបម្រើការងាររាជការក្នុងក្របខណ្ឌស្របតាមសមត្ថភាព ជំនាញវិជ្ជាជីវៈ និងឧបនិស្ស័យការងាររបស់បងប្អូនរៀងៗខ្លួន។ សូមបងប្អូនកុំបណ្ដែតបណ្ដោយឱ្យខកខានពេលវេលារហូតដល់ឱសានវាទចុងក្រោយ ដែលបណ្ដាលឱ្យបាត់បង់ឱកាសមាសដ៏កម្រនេះ។ បើបងប្អូនពិតជាស្រឡាញ់ជាតិ និងពិតជាចង់ជួយជាតិមែន សូមបងប្អូនរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការងាររាជការ ហើយធ្វើការដោយបេះដូងស្មោះនឹងជាតិយើង។សម្រាប់បងប្អូនដែលមិនមានបំណងដាក់ពាក្យសុំចូលបម្រើការងាររាជការដែលជាការផ្តល់ជូនរបស់ប្រមុខរាជរដ្ឋាភិបាល ហើយសុខចិត្តទៅធ្វើស្រែ ឡើងត្នោត ឬដាំស្ពៃនោះ សូមបងប្អូនអញ្ជើញទៅធ្វើខ្លួនឯងចុះ, តែសូមកុំបូបាច់ផ្លែផ្កា រុញឱ្យខ្លោច រោចឱ្យឆៅ។ លោកបានបញ្ជាក់នៅចុងបញ្ចប់នៃសំណេររបស់លោកថា “កម្ពុជាត្រូវការយើងទាំងអស់គ្នា មានភាពជាពលរដ្ឋល្អ មានសុភវិនិច្ឆ័យ…
-
ព្រះមហាក្សត្រអំពាវនាវឱ្យអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជូនជនរួមជាតិ អ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ព្រះរាជសារព្រះមហាក្សត្រ បានបន្តថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។ ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់…
-
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន។ នៅក្នុងអនុក្រឹត្យត្រង់មាត្រា១ ឱ្យដឹងថា របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ត្រូវបានកែប្រែ និងដំឡើង ដូចខាងក្រោម៖កម្រិត១ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ៦៩០ ០០០ (ប្រាំមួយសែនប្រាំបួនម៉ឺន) រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល ក្នុងមួយខែកម្រិត២ : របបសន្តិសុខសង្គមប្រចាំខែ ក្នុងចន្លោះចាប់ពី ៧៧០ ០០១ (ប្រាំពីរសែនប្រាំពីរម៉ឺនមួយ) រៀល ដល់ត្រឹម ១ ០០០ ០០០ (មួយលាន) រៀល ត្រូវផ្ដល់ជូនបន្ថែមចំនួន ២០ ០០០ (ពីរម៉ឺន) រៀល ក្នុង១(មួយ)ខែកម្រិត៣ : របបសន្តិសុខសង្គមប្រចាំខែ ចាប់ពី ១ ០០០ ០០១…
-
ថ្ងៃទី២៣ កុម្ភៈ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ រឿង គ.ជ.ប ប្តឹង

ភ្នំពេញ៖ តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងពីបទបរិយាកេរ្តិ៍ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបើកសវនាការកាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោក សុន ឆ័យ លើសំណុំរឿងចោទប្រកាន់មូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា និងសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈដោយបានចោទប្រកាន់ស្ថាប័ន គ.ជ.ប ជាចោរលួចបន្លំសន្លឹកឆ្នោត។ លើសំណុំរឿងបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា គឺតុលាការបានផ្តន្ទាទោសលោកសុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល និងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣០០០លានរៀល។ ចំណែកសំណុំរឿងបណ្តឹងរបស់ គ.ជ.ប បានពិន័យ៩លានរៀល បង់ចូលថវិកាជាតិ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីសវនាការចប់ ចៅក្រមបានប្រកាស សាលក្រមយកតែម្តង ដោយសម្រេចផ្ដន្ទាទោសលើឈ្មោះ សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៨លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។ ផ្តន្ទាទោសនូវទោសបន្ថែមលើជនជាប់ចោទរួមមានៈ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាមរយៈការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យនឹងនៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយដែលមានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើងវិញប្រកបដោយក្តីសង្ឃឹម ការរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើងនូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ ការរក្សាលំហរបៃតង ការផ្តល់សេវាគ្រប់គ្រងសំណល់ ការគិតគូរទៅលើលំហូរចរាចរណ៍ ការគិតគូរទៅលើផាសុកភាពរស់នៅរបស់កុមារ និងមនុស្សចាស់ ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម៕ដោយ៖ពលជ័យរូបភាព៖ហ្វេសប៊ុកឯកឧត្តម…
-
ព្រឹទ្ធសភាប្រជុំវិសាមញ្ញ នីតិកាលទី៤ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងចំនួនពីរនៅថ្ងៃទី២០ ខែកុម្ភៈ

ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រជុំជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០២៣ខាងមុខនេះ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត។ ការកំណត់ថ្ងៃទី២០ ខែកុម្ភៈ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ ដែលសេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក ១០៩មាត្រា និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ដែលមាន ១៥ជំពូក ៦៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី កសាងក្របខ័ណ្ឌគតិយុត្តគោលនិងចាំបាច់សម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅថា “ថវិកាសមិទ្ធកម្ម” សមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សេចក្តីព្រាងច្បាប់ នេះ ក៏នឹងក្លាយជាក្របខ័ណ្ឌគតិយុត្តមួយ កំណត់ពីគោលការណ៍ជាមូលដ្ឋានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនិងការរៀបចំច្បាប់ហិរញ្ញវត្ថុ ព្រមទាំងកំណត់អំពីមុខងារនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធ…