Category: នយោបាយក្នុងប្រទេស

  • រឿងសញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិ៖ សាកលវិទ្យាល័យ WestPoint ​បញ្ជាក់ថាគ្មានការចេញសញ្ញាបត្រពីរខុសគ្នាទេ

    រឿងសញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិ៖ សាកលវិទ្យាល័យ WestPoint ​បញ្ជាក់ថាគ្មានការចេញសញ្ញាបត្រពីរខុសគ្នាទេ

    មន្ត្រីជំនាញផ្នែកកិច្ចការសាធារណផ្នែកទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយនៃបណ្ឌិតសភាយោធា West Point លោក Francis J DeMaron Jr. បានបញ្ជាក់ថា តម្លៃសញ្ញាបត្រនៅបណ្ឌិតសភាយោធាអាមេរិក West Point គ្មានការបែងចែកឬភាពខុសគ្នារវាងសិស្សក្នុងស្រុក និងសិស្សមកពីបរទេសនោះទេ ហើយលោកសង្ឃឹមថាការបញ្ជាក់លើកនេះ នឹងបញ្ចប់ភាពចម្រូងចម្រាសនៃតម្លៃសញ្ញាបត្រសាលារបស់លោកផងដែរ។ ការបញ្ជាក់របស់បណ្ឌិតសភាយោធាអាមេរិកនៅពេលនេះអាចចាត់ទុកជាការបញ្ចប់នូវការលើកឡើងដោយគ្មានអំណះអំណាងរបស់ទណ្ឌិត សម រង្ស៊ី កាលពីកន្លងទៅដែលបានវាយប្រហារមកលើតម្លៃសញ្ញាបត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាជាសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់។

  • ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបដិសេធនូវការលើកឡើងរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់

    ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាបដិសេធនូវការលើកឡើងរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់

    ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងដោយគ្មានទំនួលខុសត្រូវ និងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវរបស់អ្នករាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ទៅលើសកម្មភាពកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍នៅកម្ពុជា។

  • គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន

    គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន

    គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងនឹងធ្វើសមាជនៅពាក់កណ្តាលខែមករា ឆ្នាំ២០២២នេះ ដើម្បីបោះឆ្នោតជ្រើសតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះរាជបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ខណៈដែលក្រុមលោក សាយ ហាក់ លោក ហេង ចន្ថា លោកផាន់ សិទ្ធី លោក ញ៉េប ប៊ុនជិន អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ក៏គ្រោងនឹងធ្វើសមាជដូចគ្នាដែរ ដើម្បីជ្រើសតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី ជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

  • ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ»

    ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ»

    ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ថា “សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ខ្ញុំបានកើតមុនរបបខ្មែរក្រហម ហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមកជាកុមារ និងជាយុវជននៅក្នុងសម័យក្រោយរំដោះ ៧ មករា ដូច្នេះ ខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើន និងការអភិវឌ្ឍប្រទេសកម្ពុជា។

  • ក្រុមអ្នកនាំពាក្យ គ.ជ.ប បំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតរបស់គណៈកម្មការការិយាល័យបោះឆ្នោត

    ក្រុមអ្នកនាំពាក្យ គ.ជ.ប បំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតរបស់គណៈកម្មការការិយាល័យបោះឆ្នោត

    កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រសិនបើភ្នាក់ងារគណបក្សនយោបាយដែលបានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យបោះឆ្នោត ហើយការវេចខ្ចប់កញ្ចប់សុវត្ថិភាព “ក“ ធ្វើឡើងដោយមិនត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

  • អ្នកនាំពាក្យស្ថានទូត​អាមេរិកបញ្ជាក់ថា ស្ដង់ដារ​សញ្ញាបត្រ​របស់​សាលា​អាម៉េរិក​មិនមាន​ការបែងចែក​ស្ដង់​ដារ​កម្រិតអ្វីទេ!

    អ្នកនាំពាក្យស្ថានទូត​អាមេរិកបញ្ជាក់ថា ស្ដង់ដារ​សញ្ញាបត្រ​របស់​សាលា​អាម៉េរិក​មិនមាន​ការបែងចែក​ស្ដង់​ដារ​កម្រិតអ្វីទេ!

    អ្នកនាំពាក្យ​ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា​លោក Chad Roedemeier​បាន​បញ្ជាក់ថា បញ្ហាសញ្ញាបត្រ​លោក ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​សាលា​ទាហាន​អាមេរិក West Point​បកស្រាយ​រួចហើយ​កាលពី ឆ្នាំ​២០១៩ ដែល​មានន័យថា​ស្ដង់ដារ​សញ្ញាបត្រ​របស់​សាលា​អាមេរិក​មិនមាន​ការបែងចែក​ស្ដង់​ដារ​កម្រិត​២​ឬ​សញ្ញាបត្រ​យោគយល់អ្វីទេ។

  • តុលាការសម្រេចឃុំខ្លួនមេដឹកនាំបាតុកម្មមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងម្នាក់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ

    តុលាការសម្រេចឃុំខ្លួនមេដឹកនាំបាតុកម្មមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងម្នាក់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ

    តុលាការបានសម្រេចឃុំខ្លួនមេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ចំនួន២នាក់ និងម្នាក់ដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ មេខ្លោងដឹកនាំបាតុកម្មខុសច្បាប់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការនៅកន្លែងផ្សេងគ្នា ដោយក្នុងនោះមេខ្លោងឈ្មោះ ឈឹម ស៊ីថរ ចាប់ខ្លួននៅពេលដឹកនាំធ្វើបាតុកម្ម កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ មេខ្លោងដែលចាប់ខ្លួនមានដូចជា ឈ្មោះ ឈឹម ស៊ីថរ ខណៈកំពុងដឹកនាំបាតុកម្មខុសច្បាប់, សុខ ណារិទ្ធ និង សុខ គង្គា ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅមីយ៉ាន់ម៉ា ពីថ្ងៃទី៧-៨ ខែមករានេះ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅមីយ៉ាន់ម៉ា ពីថ្ងៃទី៧-៨ ខែមករានេះ

    តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ។

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ កម្ពុជាបានទទួលការគំរាមកំហែងជាច្រើនទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ កម្ពុជាបានទទួលការគំរាមកំហែងជាច្រើនទាក់ទងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

    ទាក់ទងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅប្រទេសមីយ៉ាន់ម៉ារយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ខាងមុខនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាបានទទួលការគំរាមកំហែងជាច្រើន ដូចជា ការដាក់គ្រាប់បែកបង្កៃពីរគ្រាប់នៅក្បែរស្ថានទូតកម្ពុជា ការគំរាមកំហែងតាមហ្វេសប៊ុក និងប្រជាជនមីយ៉ាន់ម៉ាមួយចំនួនជេរកម្ពុជា។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងវគ្គសំណួរចម្លើយនៃ “បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា” កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។

  • ប្រធានាធិបតីឥណ្ឌូនេស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២

    ប្រធានាធិបតីឥណ្ឌូនេស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២

    ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ បានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ និងជឿជាក់ថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។