Category: នយោបាយក្នុងប្រទេស

  • គ.ជ.ប៖ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងប្រធាន​គ.ជ.បគឺក្នុងបំណងបំភាន់ទស្សនមហាជននិងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន

    គ.ជ.ប៖ការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងប្រធាន​គ.ជ.បគឺក្នុងបំណងបំភាន់ទស្សនមហាជននិងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន

    ភ្នំពេញៈ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារមួយចំនួនទាក់ទងសមត្ថកិច្ច គ.ជ.បក្នុងបំណងបំភាន់ទស្សនមហាជន និងបម្រើផលប្រយោជន៍របស់បក្ខពួកខ្លួន។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីបំភ្លឺបានបន្តថា ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះឆ្នោត គ.ជ.បមានកាតព្វកិច្ចបំភ្លឺជូនដូច ខាងក្រោម៖ ១. រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូល ហើយប្រធាន គ.ជ.បគ្រាន់តែជា អ្នកដឹកនាំរាល់ការប្រជុំ តាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។២. ការអត្ថាធិប្បាយថា “ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោតនេះ(ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២) មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ” ។ តាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍បោះឆ្នោតជាតិភាគច្រើនបានចេញ សេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រការបោះឆ្នោត។ បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិភាគច្រើនក៏បានចេញ…

  • គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី ព្រោះរំលោភច្បាប់មេធាវី

    គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី ព្រោះរំលោភច្បាប់មេធាវី

    ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី អត្តលេខ៣០០ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយ​ វិទ្យុបារាំងអន្តរជាតិ(RFI)ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់) មាត្រា៧(ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មាន ជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីប្រការ១ និងប្រការ៣នៃបទបញ្ជាផ្ទៃក្នុង នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី ជូង ជូងី មកឆ្លើយការពារខ្លួនចំពោះ មុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី ជូង ជូងី ក៏បានទទួលស្គាល់កំហុសផងដែរ៕ ដោយ៖ពលជ័យ

  • គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់

    គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់

    ភ្នំពេញ៖គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមប្រឹក្សាគណៈមេធាវី​​បានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានពណ៌នាថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី សំ សុគង់ បានផ្តល់ បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី(RFA)ផ្សាយ​លើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍ នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា១(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និង មាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី នៃព្រះរាជា​ណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី សំ សុគង់ មកឆ្លើយការពារ ខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី សំ សុគង់ក៏បានទទួលស្គាល់ កំហុសផងដែរ៕ ដោយ៖ពលជ័យ

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះ

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាតាមរយៈសារជាសំឡេងនៅថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ​២០២៣បានដាក់ចេញនូវបទបញ្ជាឱ្យយកសត្វក្ងោក ដែលចាប់យកទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់។សម្ដេចតេជោបញ្ជាដាច់ណាត់ថា ត្រូវតែ​យកសត្វក្ងោកនេះទៅឱ្យម្ចាស់ដើមគេវិញជាបន្ទាន់នៅថ្ងៃនេះតែម្តង។រឿងអ្វីផ្សេងទៀតទុកនិយាយនៅពេលក្រោយ៕ សូមជូនសារជាសំឡេង៖

  • ប្រមុខការទូតកម្ពុជា ៖ ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយនៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេសក៏ដូចជារបស់ស្ថានតំណាងកម្ពុជា

    ប្រមុខការទូតកម្ពុជា ៖ ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយនៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេសក៏ដូចជារបស់ស្ថានតំណាងកម្ពុជា

    ភ្នំពេញៈ ប្រុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការទូតបែបឌីជីថល គឺជា​មធ្យោបាយ​ដ៏សំខាន់មួយ នៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថានតំណាងកម្ពុជា។ ការទូតបែបឌីជីថលនេះ តែងត្រូវបានគេអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រួមមាន៖ គេហទំព័រ និងប្រព័ន្ធបណ្តាញសង្គមនានា ជាឧបករណ៍ក្នុងការផ្សព្វផ្សាយពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាព​ជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា”នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ឯកឧត្តមបានបន្តថា តាមការអនុវត្តកន្លងមកនេះ ស្ថានតំណាងកម្ពុជានៅបរទេសសុទ្ធសឹងតែមានគេហទំព័រ និង​បណ្តាញសង្គម ( ឧទាហរណ៍៖Facebook និង Telegram ជាដើម) រៀងៗខ្លួន ដើម្បីចែករំលែក ព័ត៌មាន សកម្មភាព និង​ទំនាក់ទំនងជាមួយសាធារណៈជន។ ហេតុនេះ ការពង្រឹងសមត្ថភាពជំនាញឌីជីថលនឹងចូលរួមចំណែក​ពង្រីក​វិសាលភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានតំណាងជូនសាធារណជន បានយល់ដឹង និងជួយលើកតម្កើនកិត្យានុភាព​ជាតិលើ​ឆាកអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញ​ពីការរីកចម្រើននៃបច្ចេកវិទ្យា​នៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ទ្បើងវិញនូវផែនផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថ​ការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ការប្រើប្រាស់មនុស្ស​យន្ត​​​(Robot),…

  • ថ្ងៃចុងក្រោយសម្រាប់អតីតបុគ្គលិកវិទ្យុវីអូឌី៖ ២៥នាក់ហើយបានដាក់ពាក្យគិតត្រឹមព្រឹកនេះ

    ថ្ងៃចុងក្រោយសម្រាប់អតីតបុគ្គលិកវិទ្យុវីអូឌី៖ ២៥នាក់ហើយបានដាក់ពាក្យគិតត្រឹមព្រឹកនេះ

    ភ្នំពេញ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយហើយសម្រាប់​អតីត​បុគ្គលិកវិទ្យុ វីអូឌី(VOD)សម្រាប់ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋក្រោម​ការ​​អនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈ​​​ឆ្នាំ២០២៣ មានអតីតបុគ្គលិកវិទ្យុវីអូឌី ចំនួន២៥នាក់បានដាក់ពាក្យចូលបម្រើការងាររួចហើយដែរ។ ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ មាន​អតីត​បុគ្គលិក VOD សរុប ២៥នាក់ ក្នុងនោះនារី ៦នាក់ បាន​ទៅដាក់ពាក្យ​បម្រើ​ការងារក្នុងក្របខ័ណ្ឌរដ្ឋ។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឱសានវាទនៃការទទួលពាក្យ​នឹងត្រូវបិទ​បញ្ចប់នៅ​ល្ងាច​ថ្ងៃនេះ តាមការកំណត់របស់សម្តេចតេជោ។ លោករដ្ឋមន្ត្រី រំពឹងថា នៅថ្ងៃនេះនឹង​មាន​អតីតបុគ្គលរបស់ VOD មកដាក់ពាក្យបន្តទៀត។ គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារ​ក្របខ័ណ្ឌមន្ត្រី​រាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ វីអូឌី ដើម្បីដោះស្រាយការលំបាក បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួង​ព័ត៌មាន​បិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ…

  • លោក ម៉េង ហេង ប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ

    លោក ម៉េង ហេង ប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ

    ភ្នំ​ពេញ៖ លោក ម៉េង ហេង អតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយលោក អេឡិច (ជនជាតិអេស្បាញ) និង​ជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរនោះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការរៀបចំបង្កើតអង្គការ​មាតាធម្មជាតិដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។ តាមរយៈវីដេអូឃ្លីបដែលមានរយៈពេលជាង២:១១នាទី លោក ម៉េង ហេង បានបញ្ជាក់ថា៖ “ខ្ញុំបាទ ម៉េង ហេង សូមប្រកាស​បង្កើតអង្គការមាតាធម្មជាតិ ចាប់ពីពេលនេះតទៅ ដើម្បីកៀរគរ ក៏ដូចជាឱ្យយុវជនទាំងអស់គ្នា​ជាពិសេសសកម្មជន​ចលនាមាតាធម្មជាតិ ដែលកំពុងដើរគោលនយោបាយចាញ់បោក ក៏ដូចជាចាញ់កលជនមួយចំនួន ក្រោម​លេសនៃការ​ការពារបរិស្ថាន ដើម្បីចង់បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ក៏ដូចជាប្រទេស​កម្ពុជាអាប់ឱនកិត្តិយស”។ លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជា​បិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានផ្តល់ឱកាសដល់រូបគេ ចូលរួមក្នុងការការពារបរិស្ថាន។លោកបានអំពាវនាវ​ដល់សមាជិកចលនាមាតាធម្មជាតិទាំងអស់ចូលរួមជាមួយលោក ក្នុងអង្គការមាតាធម្មជាតិ ដើម្បីលើកស្ទួយវិស័យបរិស្ថាន។ ជាមួយគ្នានេះ លោកម៉េង ហេង បានអំពាវនាវដល់សមាជិកយុវជនចលនាមាតាធម្មជាតិដែលជាក្រុមខុសច្បាប់របស់លោក អេឡិច មួយចំនួនដែល ចង់បង្កើតបដិវត្តន៍ពណ៌ និងបង្ហូចឈ្មោះរាជរដ្ឋាភិបាលក្នុងគោលបំណងឱ្យកម្ពុជាអាប់ឱន​កិត្តិយស​ក្រោមលេសការពារបរិស្ថាន ព្រមទាំងសកម្មជន និងក្រុមយុវជនដែលស្រលាញ់បរិស្ថាន និងធម្មជាតិ មេត្តាចូល​រួមសកម្មភាពជាមួយ…

  • សម្តេចតេជោ ហ៊ុន សែន៖ យើងចង់បញ្ចប់វប្បធម៌​លាប​ពណ៌និងការប្រមាថ ហើយសូមទោសតាមផ្លូវតុលាការដើម្បីឱ្យមនុស្សអាក្រក់រាងចាល

    សម្តេចតេជោ ហ៊ុន សែន៖ យើងចង់បញ្ចប់វប្បធម៌​លាប​ពណ៌និងការប្រមាថ ហើយសូមទោសតាមផ្លូវតុលាការដើម្បីឱ្យមនុស្សអាក្រក់រាងចាល

    ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនទទួលយកការសុំទោសរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានលួច​សន្លឹក​​ឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅនេះ ។ ក្នុងសារលើបណ្ដាញសង្គមតេឡេក្រាមផ្លូវការនៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់ថា”យើងមិនទទួលយកការសុំទោសនោះឡើយ។យើងចង់បញ្ចប់វប្បធម៌លាបពណ៌និងការប្រមាថ។យើងទទួលយកមិនបាននូវការចោទប្រកាន់ថាយើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល”។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា “ភាព(សយ សុភាព) ខ្លួនឯងបានដឹងច្បាស់ហើយតើសមរង្ស៊ីធ្លាប់បានសូមទោសខ្ញុំតែទីបំផុតវាកើតដដែល។អ្នកគាំទ្រវាគឺដូចគ្នាដែលយើងត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ”។ សូមជម្រាបថា នេះគឺជាសារឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក សយ សុភាព កាលពីថ្ងៃទី១៣ខែកុម្ភៈ កន្លងទៅនេះ៕ដោយ៖ពលជ័យ

  • មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបប្រជុំទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

    មេបញ្ជាការកងទ័ពជើងគោកកម្ពុជាជួបប្រជុំទ្វេភាគីជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សមភាគីទាំងពីរបានបង្ហាញនូវមោទកភាពចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធ រវាងកម្ពុជា និងសិង្ហបុរី រាប់ចាប់តាំងពីការបង្កើតចំណងការទូតផ្លូវការក្នុងឆ្នាំ១៩៦៥ ដែលនៅពេលនោះកម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងបង្អស់ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ ហើយបន្តរហូតមកដល់បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ក៏មានវឌ្ឍនភាពរីកចម្រើនជាលំដាប់។ ចំពោះកិច្ចសហប្រតិបត្តិការយោធាសមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមកនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារ ជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ ក្នុងន័យនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន លំហាត់រួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ការលោតឆត្រមិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និងធំជាងគេនៅកម្ពុជា ដោយមានការចូលរួមពីសហគ្រិនពីគ្រប់វិស័យ និងគ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះមានភាពមហោឡារិក និងបានបង្កជាបរិយាកាសអំណោយផលសម្រាប់ការបង្កើត និងពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និងទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្មដែលកំពុងដំណើរការ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA) សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) និងសមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នាក្នុងការរៀបចំវេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា យោងតាមបទពិសោធន៍នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរអាចរួមសហការគ្នា…