-
នាយឧត្តមសេនីយ៍ សៅ សុខា គាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្តន្ទាទោសជនជាប់ចោទឈ្មោះ កឹម សុខា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមសម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តីផ្ទន្តាទោសជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាពម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និង ភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។ អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្តផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ សន្តិភាពប្រទេស សន្តិសុខជាតិ ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូល។ ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅដល់អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិស្រឡាញ់ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិនត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។ ក្នុងនាមជាប្រជាជនកម្ពុជា សូមគាំទ្រដល់កិច្ចដំណើរការនៃការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំសូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវផែនការសម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស…
-
តុលាការផ្តន្ទាទោស កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្កាសព័ត៌មានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៥៦៤២/I ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ដែលត្រូវជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៧ តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានធ្វើសវនាការពិភាក្សាដេញដោលចំនួន៦៦លើក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូត ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមព្រហ្ម ទណ្ឌលេខៈ ១៨២ “ម” ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្ដីដូចខាងក្រោម៖១-ផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ កឹម សុខា ដាក់ពន្ធនាគារកំណត់រយៈពេល…
-
រដ្ឋមន្ត្រីការបរទេស៖ ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សាសន្តិភាព

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការចូលរួមរបស់ស្រ្តីក្នុងយុគសម័យ ឌីជីថលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរួមចំណែកថែរក្សា សន្តិភាព និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រជាពលរដ្ឋកម្ពុជា ទាំងស្ត្រី និងបុរស បាននិងកំពុងចូលរួមយ៉ាងសកម្មដោយស្មើភាព និងស្មើសិទ្ធិ ជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោក ក្នុងការកសាងសហគមន៍មួយដែលមានសុខសន្តិភាព ស្ថិរភាព មានភាពធន់ រឹងមាំ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការសំខាន់ៗ ក្នុងគោលបំណងបង្កើនភាពអង់អាចរបស់ស្ត្រី ជាពិសេស ដើម្បីឈាន…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិកព្រឹទ្ធសភាកាណាដា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម Victor Oh សមាជិកព្រឹទ្ធសភាកាណាដា អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការអញ្ជើញរបស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Victor Oh និងបានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជាពិសេសការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស…
-
យុវជនអង្គការសង្គមស៊ីវិលទាំង១៨ស្ថាប័ន អំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនារបស់វិទ្យុអាស៊ីសេរី,The Cambodia Daily និងលោក អេឡិច

ភ្នំពេញ៖ យុវជនអង្គការ សង្គមស៊ីវិលទាំង១៨ស្ថាប័ន បានអំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត កុំជឿការឃោសនាដដែលៗរបស់សារព័ត៌មានមួយចំនួនដូចជា វិទ្យុអាស៊ី សេរី, The Cambodia Daily និងលោក អេឡិច សូមភ្ញាក់រលឹកឡើង យើងគឺជាម្ចាស់ប្រទេស គួរធ្វើការងារដើម្បីប្រយោជន៍ប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍជាតិ ចៀសវាងចាញ់ការឃោសនាប្រឆាំងដោយខុសច្បាប់ និងគ្មានហេតុផល ដែលនាំឲ្យរងគ្រោះដល់ខ្លួនឯង ដល់គ្រួសារ និងការខាត់បងទ្រព្យសម្បត្តិជាដើម។ នេះបើយោងតាមលិខិតអំពាវនាវនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។ យុវជនអង្គការ សង្គមស៊ីវិលទាំង១៨ស្ថាប័ន បានឱ្យដឹងថា មួយរយៈចុងក្រោយនេះបន្ទាប់ពីមានចរន្ដយុវជន អង្គការ សមាគម ជាច្រើន ដែលធ្លាប់ប្រឆាំង រដ្ឋាភិបាល បានងាកមកធ្វើការជាមួយរដ្ឋាភិបាលវិញ ត្រូវបានវិទ្យុអាស៊ីសេរី វាយប្រហារ ម្ដងហើយម្ដងទៀត។ ក្រោមរូបភាពយកអ្នកវិភាគនយោបាយមកបាំងមុខ។ យើងសង្កេតឃើញនូវពាក្យវាយប្រហារមកលើយុវជនសង្គមស៊ីវិលយ៉ាងអយុត្តិធម៌ ដូចជា ការទិញលក់ដូរ ការយកយុវជនជល់នឹងយុវជន ការធ្វើរឿងពិតទៅប្រឌិត ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បង្កើតឡើងដើម្បីវាយប្រហារស្ថាប័នចាស់ ការប្រើយុវជនក្នុងរយៈពេលខ្លីជាដើម។ល។ ការប្រើពាក្យញុះញង់ ចោទប្រកាន់ ដោយគ្មានទឡ្ហីករទាំងនេះ គឺធ្វើក្នុងគោលបំណងមិនល្អ ដើម្បីឃោសនាមិនឱ្យយុវជន អង្គការ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។ ការលើកទឹកចិត្តនេះក្នុងឱកាសអនុញ្ញាត ឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូតជាអនុប្រធាននិងនាយក ប្រតិបត្តិប្រចាំតំបន់ ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគ នៅសណ្ឋាគារ ហៃយ៉ាត់ រ៉េជេនស៊ី(Hyatt Regency) រាជធានីភ្នំពេញ នៅដើមសប្តាហ៍នេះ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក -អាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជាដើម្បីផ្តល់ ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។បណ្ឌិតក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិក ទាំងអស់ឱ្យបន្តវិនិយោគ និងធ្វើធុរកិច្ច នៅកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ។ ចំណែកឯកឧត្តមឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក- អាស៊ានវិញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ ឯកឧត្តមក៏បានអបអរសាទរកម្ពុជាដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក…
-
ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ ខ្ញុំ ជា សម រង្ស៊ី នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ៖ ដំណឹងពីបរទេស !ក្នុងពេលនេះជន មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថានស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសម្ងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញដែលប្រកាសកាត់ទោស លោក កឹម សុខា ព្រោះគេមានបណ្តាញច្រើននៅប្រទេសកម្ពុជា។ គួរតែអាជ្ញាធរ ក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់៕ដោយ៖ពលជ័យ
-
ឯកឧត្តម អ៊ុច បូររិទ្ធ ៖ ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាចធំៗ

ភ្នំពេញ ៖ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ឆ្នាំ២០២២ គឺជាឆ្នាំដែលពោរពេញទៅដោយការប្រឈមភូមិសាស្ត្រនយោបាយ និងសង្គម សេដ្ឋកិច្ចធំៗ បង្កឡើងដោយការប្រកួតប្រជែងកាន់តែខ្លាំងឡើង ស្មុគស្មាញឡើង រវាងមហាអំណាចធំៗ ការផ្ទុះឡើងនូវសង្គ្រាមនៅអឺរ៉ុប ដែលតិចណាស់នឹកស្មានដល់ ហើយដែលបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិតមនុស្ស ហេដ្ឋារចនាសម្ព័ន្ឋនានា ព្រមទាំងបង្កើតវិបត្តិស្បៀងនិងថាមពល ក្នុងពេលដែលពិភពលោកកំពុងងើបឡើងវិញដោយលំបាកពីផលប៉ះពាល់ពហុវិស័យដោយជំងឺរាតត្បាតកូវីដ-១៩។ ការញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្តថា ព្រមជាមួយនេះ ស្ថានភាពនៅឧបទ្វីបកូរ៉េ បន្តឱ្យមានការព្រួយបារម្ភ ដោយសារការបាញ់សាកល្បងកាំជ្រួច ក្នុងចំនួនច្រើនមិនធ្លាប់មានដោយកូរ៉េខាងជើង និងការឆ្លើយតបពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ។ ស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ក៏ហក់ទៅកាន់កម្រិតធ្ងន់ធ្ងរ និងគ្រោះថ្នាក់ បន្ទាប់ពីប្រធានសភាអាមេរិកទៅបំពេញទស្សនកិច្ចផ្លូវការនៅលើកោះតៃវ៉ាន់។ ក្នុងពេលដែលស្ថានការណ៍នៅសមុទ្រចិនខាងត្បូង រក្សាបានភាពស្ងប់ស្ងៀមបង្គួរ ដោយសារការខិតខំរបស់ភាគីពាក់ព័ន្ធនានាក្នុងការចរចាឱ្យសម្រេចនូវក្រមប្រតិបត្តិ (COC) ដើម្បីជួយគ្រប់គ្រងជម្លោះ និងទំនាស់នានា ដោយសន្តិវិធី នោះប្រទេសមីយ៉ាន់ម៉ា នៅតែរកច្រកចេញពីវិបត្តិនយោបាយ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ កងទ័ពជើងគោក ប្តេជ្ញាការពារអង្គព្រះមហាក្សត្រ ប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោកសូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឱ្យបែកបាក់សាមគ្គីភាពជាតិ។ ពិតណាស់ តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួមរបស់ប្រជាជាតិខែ្មរទាំងមូល។ ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើង ធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ,…
-
ប្រមុខការទូតកម្ពុជា ៖ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល

ភ្នំពេញ៖ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ បានថ្លែងបញ្ជាក់ថា ចំណុច ឬ បាតុភូតលេចធ្លោជាងគេក្នុងដើមសតវត្សទី២១ នេះ គឺការងើបឡើងយ៉ាងជាក់ច្បាស់របស់ចិន មកជាមហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពល មានទម្ងន់ខាងភូមិសាស្ត្រនយោបាយការទូត និងយោធាកាន់តែធំឡើងដំណាល ពេលអាមេរិកជាប់ផុងក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងក្នុងប្រទេសមួយចំនួនទៀត ក្នុងនាមប្រឆាំងភេរវកម្ម ឬ ការពារលទ្ធិប្រជាធិបតេយ្យ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅឆ្នាំ ២០២៣របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា ការងើបឡើងរបស់ប្រទេសចិនបានបង្កទៅជាការប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុតសម្រាប់ ស.រ.អា ចំពោះការរក្សាឋានៈជាមហាអំណាចទីមួយនៃពិភពលោក។ ទំនាក់ទំនងកាន់តែលំបាកឡើងរវាងស.រ.អ. និង ចិន ជះឥទ្ធិពលសំខាន់បំផុតលើដំណើរនៃប្រព័ន្ធអភិបាលកិច្ច និងសណ្តាប់ធ្នាប់សកល។ ការប្រកួតប្រជែងនេះបានស្តែងឡើងតាម រូបភាពចម្រុះ និងតាមការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដែលជាការតបតគ្នាមិនដាច់។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ពិភពលោកបន្តវិវត្តន៍ទៅរកប្រព័ន្ធអន្តរជាតិមួយដែលមានលក្ខណៈសកល ពហុប៉ូល និងស្មុគ្រស្មាញ។ ការវិវត្តនេះបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានបន្តថា ការប្រែប្រួលទាំងនេះ បានស្តែងចេញតាមរយៈនៃការប្រកួតប្រជែងកាន់តែតានតឹង និងស្មុគ្រស្មាញឡើង…