-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការពង្រឹងប្រៀបការពារជាតិ គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការពង្រឹងប្រៀបការពារជាតិ គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយដែលទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ ដែលកំពុងដំណើរការទៅមុខ ឱ្យសមស្របនឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ក្នុងទិសដៅនេះ កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្តជំរុញផងដែរនូវដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្តនៃសភាពការណ៍ដែលបន្តប្រែប្រួលឥតឈប់ឈរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី១ កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមភាគទី១ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានល្អប្រសើរជូនប្រជាជនក្នុងរយៈកន្លងមកនេះ ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរគួរជាទីមោទនៈ។ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ទៀតថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នៅក្នុងវិស័យការងារ សម្តេចតេជោបានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣ រួមមាន៖ ទី១)ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។ ទី២) ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។ ទី៣)ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដោយសារការរួមចំណែកយ៉ាងសំខាន់នៃវិស័យកាត់ដេរ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់សម្រាប់ការគាំទ្រដល់ការលូតលាស់នៃវិស័យនេះ ជាពិសេសសុខុមាលភាពរបស់កម្មករ-និយោជិត។ ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្មករ-និយោជិត នៅក្នុងវិស័យកាត់ដេរត្រូវបានចាត់ទុកជាក្រុមអាទិភាព ដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ…
-
កម្ពុជា និងជប៉ុន នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងសកម្មភាពកំចាត់មីន

ភ្នំពេញ៖ «កម្ពុជា បង្ហាញពីគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព» នេះគឺជាការកោតសរសើររបស់ ឯកឧត្តម កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុន ក្នុងឱកាសដែលឯកឧត្តម បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលត្រូវបានដំឡើងដល់កម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីភាពជាដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកំចាត់មីន នៅក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងអង្គការសហប្រជាជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញជាមួយសេចក្តី អំណរគុណ ចំពោះការរួមចំណែកដ៏សំខាន់របស់កងកម្លាំងស្វ័យការពារជប៉ុន នៅក្នុងដំណើរការរក្សាសន្តិភាព ក៏ដូចជា ការគាំទ្ររបស់ជប៉ុនជាបន្តបន្ទាប់ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។ ឯកឧត្តមអគ្គនាយក បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ជប៉ុន ធ្វើការជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ” នៅឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព។…
-
ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបបង្កើតថ្មី និងឯកសារពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសសមាសភាពគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប)។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារលើឯកសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះ រួមមាន៖១-សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំ អ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។២-ឯកសារសម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។៣-ឯកសារបោះពុម្ពផ្សាយ ចំនួន៣មុខ សម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖•ខិត្តបណ្ណអំពីគំរូឯកសារផ្លូវការសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣•ខិត្តបណ្ណស្តីពីការបោះឆ្នោតដោយសម្ងាត់ សេរី យុត្តិធម៌ និងតម្លាភាព•សៀវភៅផ្នត់សម្រាប់អប់រំអ្នកបោះឆ្នោត។៤-សេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តបណ្ណនៅក្នុងផ្សាររបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសមោ្ពធសមិទ្ធផលនានារបស់សាលាពលទាហានទី៣ ផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និងកងវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៣ រួមមាន៖ (i) ទីចាត់ការ ១ខ្នង កម្ពស់២ជាន់, អគារស្នាក់នៅរបស់យោធាចារ្យ ២ខ្នង និងអគារស្នាក់នៅរបស់សិក្ខាកាម ១ខ្នង សម្រាប់សាលាពលទាហានទី៣, (ii) អគារទីបញ្ជាការផ្នែកសឹករង ចំនួន៧ខ្នង សម្រាប់បណ្តាផ្នែកសឹករងចំណុះតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ និង (iii) អគារស្នាក់ចំនួន២ខ្នង សម្រាប់កងវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…
-
ប្រតិភូ គ.ជ.ប ប៉ាឡេស្ទីន វាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជាដែលមានចំនួនដល់ទៅជាង៨០ភាគរយ

ភ្នំពេញ៖ ប្រតិភូ គ.ជ.ប ប៉ាឡេស្ទីន ដែលដឹកនាំដោយលោក អាស្រាហ្វ ស៊ូអាប៊ី (Ashraf SHUAIBI) អគ្គលេខាធិការរង គ.ជ.ប ប៉ាឡេស្ទីន បានវាយតម្លៃខ្ពស់ចំពោះការចុះឈ្មោះបោះឆ្នោតនៅកម្ពុជា ដែលមានចំនួនដល់ទៅជាង៨០ភាគរយ។ ប្រតិភូប៉ាឡេស្ទីន ក៏បានសង្កេតឃើញ និងកោតសរសើរចំពោះវគ្គអប់រំអ្នកបោះឆ្នោតបន្ត ដែល គ.ជ.ប កម្ពុជា សហការជាមួយ JICA បាននិងកំពុងរៀបចំនៅតាមគ្រឹះស្ថានសិក្សានានា ដើម្បីបញ្ជ្រាបការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជូនដល់យុវជន។ ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប។ ជំនួបនេះ តបតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃរដ្ឋប៉ាឡេស្ទីន និងដោយមានការអនុញ្ញាតពីឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងក្រោមកិច្ចសម្របសម្រួលពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការងាររៀបចំការបោះឆ្នោត។ បន្ទាប់ពីភាគីទាំងពីរបានមានមតិស្វាគមន៍ចំពោះគ្នារួចមក ឯកឧត្ដម ទេព…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោបានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង៤០ឆ្នាំ ប្រកបដោយការធ្វើបុណ្យទាំងកាយ និងចិត្ត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈកាលជាង៤០ឆ្នាំ ប្រកបដោយការធ្វើបុណ្យទាំងកាយ និងចិត្ត ហើយក្នុងដំណាក់ កាលថ្មីៗនេះ សម្តេចបានធ្វើបុណ្យដ៏ធំមួយ គឺការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ តាមរយៈការគិតគូរខ្វល់ខ្វាយ និងខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ដោយបានធ្វើការដឹកនាំបញ្ជាផ្ទាល់ និងសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ រហូតទទួលបានជោគជ័យនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ-១៩នេះ ហើយប្រទេសជាតិក៏ត្រូវបានបើកឱ្យដំណើរការឡើងវិញលើគ្រប់វិស័យដោយសុខសុវត្ថិភាពរហូតមកដល់បច្ចុប្បន្ន។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តក្នុងវត្តអមរា ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ នៅពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តនោះ សម្តេចតេជោ នៅតែស្មោះត្រង់ បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនទៅមុខ រួមជាមួយនឹងការជ្រោងកិត្យានុភាពជាតិឱ្យកាន់តែខ្ពស់ទ្បើងនៅលើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់ក្នុងទីអារាមដែលមានវ័យជាង២០០ឆ្នាំនេះ ដោយកើតទ្បើងពីកិច្ចខិតខំប្រឹងប្រែងកសាងកុសលផលបុណ្យរបស់ពុទ្ធបរិស័ទប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ជាមួយការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា…
-
ព្រឹទ្ធសភាអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង

ភ្នំពេញ៖ ព្រឹទ្ធសភា បានពិនិត្យនិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជា ដោយមានសំឡេងគាំទ្រចំនួន៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការអនុម័តនេះ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ សមាជិកព្រឹទ្ធសភាហត្ថលេខីចំនួន២១រូប បានស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ត្រង់ប្រការ២ ប្រការ៧ ប្រការ៨ ប្រការ២៩ ប្រការ៣៩ ប្រការ៤២ ប្រការ៥៧ ប្រការ៦០ ប្រការ៧២ និងប្រការ៨៤ ហើយសេចក្តីស្នើនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចតទៅ៖១-បង្កើតឱ្យមាននីតិវិធីអនុវត្តជាក់លាក់ សម្រាប់ធានានូវការប្រព្រឹត្តទៅដោយរលូនក្នុងដំណើរការសម័យប្រជុំដំបូង នៃនីតិកាលនីមួយៗ របស់ព្រឹទ្ធសភា ស្របតាមស្មារតីមាត្រា ១០៦ ថ្មី (ពីរ) មាត្រា ១០៩ថ្មី និងមាត្រ ១១៤ថ្មី (មួយ)នៃរដ្ឋធម្មនុញ្ញ និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។២-អនុញ្ញាតឱ្យដំណើរការសម័យប្រជុំព្រឹទ្ធសភា អាចធ្វើទៅតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមស្មារតីមាត្រា ១០៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ប្រការ៦១ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងការអនុវត្តជាក់ស្តែងក្នុងបរិបទកូវីដ-១៩។៣-ធានាឱ្យអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការទំនាក់ទំនងការងាររបស់ព្រឹទ្ធសភាជាមួយនឹងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍនានា ព្រមទាំងបំពេញការងារការទូតសភាឱ្យកាន់តែមានប្រសិទ្ធភាព និងសង្គតិភាពទៅនឹងការអនុវត្តរបស់រដ្ឋសភា។ ជារួមការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា រៀបចំឡើងដើម្បីកែសម្រួលបំពេញបន្ថែមនូវខ្លឹមសារ ដើម្បីឱ្យមានសង្គតិភាពទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់…
-
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភាកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ

ភ្នំពេញ៖ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានរឹងមាំ ការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩បានល្អ ការសម្រេចបានកំណើនសេដ្ឋកិច្ចឡើងវិញក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការជួយប្រជាជនឱ្យរក្សាបានលំនឹងជីវភាព ជោគជ័យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ការអភិវឌ្ឍគោលនយោបាយបរទេសឯករាជ្យដោយផ្អែកលើច្បាប់ ដែលបានធានានូវផលប្រយោជន៍ សារវន្តរបស់កម្ពុជា និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាលេចត្រដែតឡើងលើឆាកអន្តរជាតិ។ ព្រឹទ្ធសភាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋានដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដែលបានអានសម័យប្រជុំលើកទី១០ នីតិកាលទី៤ កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍បានបន្តថា ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាបីខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពនៅមូលដ្ឋានតាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ សាធារណរដ្ឋកូរ៉េបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត ផាក ជុងវ៉ូក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះ។ ឯកឧត្តមបណ្ឌិត បានអបអរសាទរនិងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ។…