Category: នយោបាយក្នុងប្រទេស

  • ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់កោតសសើរចំពោះភាពជាមេដឹកនាំគំរូរបស់សម្តេចតេជោ ហ៊ុន សែន

    ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់កោតសសើរចំពោះភាពជាមេដឹកនាំគំរូរបស់សម្តេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ឯកឧត្តម អ៊ីលហាម អាលីយេវ (Ilham Aliyev) បានកោតសសើរចំពោះភាពជាមេដឹកនាំគម្រូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកបដោយបទពិសោធន៍ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិកម្ពុជា ជាពិសេសការគាំទ្រ និងជំរុញពហុភាគីនិយម ដោយគោរពច្បាប់អន្តរជាតិ និងសូមអបអរសាទរដល់ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងប្រជុំពាក់ព័ន្ធកន្លងទៅ។ ការកោតសរសើរសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានធ្វើឡើងនៅក្នុងជំនួប និងសម្តែងការគួរសមរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួម «វេទិកាបាគូសកល លើកទី១០» (X Global Baku Forum) ក្រោមមូលបទ «ពិភពលោកពេលនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលរៀបចំដោយ មជ្ឈមណ្ឌលអន្តរជាតិនីហ្សាមី ហ្គាន់ចាវី (Nizami Ganjavi International Center-NGIC) និងមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល…

  • ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា “មើលទៅមជ្ឈដ្ឋានប្រឆាំងអស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេរហូតដល់ទៅយកអត្ថបទមួយដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាននៃពាក្យចចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថាជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)”។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រសួងការពារជាតិអាចអោយមហាជនបានដឹងច្បាស់ថាការពិតគឺយ៉ាងណាហើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ សម្តេចនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា…

  • ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន

    ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានស្នាដៃ បទពិសោធន៍ និងការប្តេជ្ញាចិត្តក្នុងការបម្រើជាតិ និងប្រជាជន ដោយឈរលើស្មារតី និងបុព្វហេតុឥតងាករេគ្រប់ជំនាន់ គឺការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនក្លាយជាប្រទេសអ្នកមាន និងប្រជាជនមានជីវភាពធូរធាសម្បូរសប្បាយក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ដូច្នេះ សូមសកម្មយុវជនទាំងអស់បន្តជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា និងបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស ជាពិសេសបន្តធ្វើអំពើល្អបម្រើប្រជាពលរដ្ឋស្របតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មជនយុវជនគណបក្សនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយសហគ្រិនភាព គំនិតច្នៃប្រឌិត និងជំនាញវិជ្ជាជីវៈខ្ពស់ តាមរយៈការចូលរួមចំណែកដោយផ្ទាល់ និងដោយប្រយោលជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចការសង្គម វប្បធម៌ សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងអាចសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ និងជឿទុកចិត្ត សម្រាប់បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា ជានិច្ចតទៅសម្រាប់អ្នកជំនាន់ក្រោយគ្រប់សម័យកាល។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា…

  • សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣

    សម្តេចតេជោ ហ៊ុន សែន អបអរសាទរចំពោះឯកឧត្តម ស៊ី ជីនពីង ជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣

    ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរចំពោះឯកឧត្តម ស៊ី ជីនពីង ដែលត្រូវបានជាប់ឆ្នោតសាជាថ្មីជាប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ស៊ី ជីនពីង បានសរសេរថា “ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួម អបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម ដែលត្រូវបានជាប់ឆ្នោត សាជាថ្មីជាប្រធានាធិបតី នៃ សាធារណរដ្ឋប្រជាមានិតចិន សម្រាប់អាណត្តិទី៣។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ប្រទេសចិនសម្រេចបាននូវសមិទ្ធផលធំធេង ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍជា ប្រវត្តិសាស្ត្រលើគ្រប់វិស័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម នឹងបន្ត ជំរុញឱ្យប្រទេសចិនសម្រេចនូវសមិទ្ធផលដ៏វិសេសវិសាលកាន់តែច្រើនថែមទៀត និងបោះជំហានទៅ មុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅសម្រេចគោលដៅ១០០ឆ្នាំ ទី២ ដើម្បីក្លាយជាប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យ នៅឆ្នាំ២០៤៩ ខណៈដែលដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពពិភពលោក”។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា…

  • ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងពីថ្ងៃទី១៣-១៩ ខែមីនា

    ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃទៅទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំងពីថ្ងៃទី១៣-១៩ ខែមីនា

    ភ្នំពេញ: យោងតាមកំណត់ទូតនៃស្ថានទូតបារាំងចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វីនាយិកានៃនាយកដ្ឋាន​​​​​ សហប្រតិបត្តិការអន្តរជាតិផ្នែកសន្តិសុខនៃក្រសួងមហាផ្ទៃនិងដែនដីឯនាយសមុទ្របារាំងបានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោត​​ជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៣។ ប្រភពដដែលបញ្ជាក់ថា ទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ហ្សាក់កេ ប៉ែលឡេត​(Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ​២០២២ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារនៅសាធារណរដ្ឋបារាំង។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជារួមមាន គ.ជ.ប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.បនិងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហា ផ្ទៃដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា វេលាម៉ោង ៦ និង ៣០នាទី៕ ដោយ៖ពលជ័យ

  • ក្រសួងការពារជាតិ ប្រកាសប្រឆាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី

    ក្រសួងការពារជាតិ ប្រកាសប្រឆាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី

    ភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសប្រឆាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់តាមបណ្ដាញសង្គមមកលើសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តថា ការចោទប្រកាន់យ៉ាងគឃ្លីនរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាដែលប្រឈមនឹងការផ្តន្ទាទោស។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ តែងប្តេជ្ញាដាច់ខាតការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ពូជក្បត់ជាតិ៣ជំនាន់នេះ ហើយកងយោធពលខេមរភូមិន្ទ រង់ចាំជានិច្ច ក្នុងការអនុវត្តបទបញ្ជរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកម្ចាត់ជនក្បត់ជាតិ ទោះក្នុងតម្លៃណាក៏ដោយ៕ដោយ៖ពលជ័យ

  • សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសប្រឆាំងដាច់ខាតចំពោះហ្វេសប៊ុកឈ្មោះ Sam Rainsy ញុះញង់បំបែកបំបាក់ជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសប្រឆាំងដាច់ខាតចំពោះហ្វេសប៊ុកឈ្មោះ Sam Rainsy ញុះញង់បំបែកបំបាក់ជាតិ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ ខ្ញុំនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្តេចពិជ័យសេនាបានសរសេរថា សូមប្រឆាំងដាច់ខាតចំពោះគេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។ ខ្ញុំនិងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។ កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ…

  • សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាមិនឱ្យធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី

    សម្ដេចក្រឡាហោម ស ខេង៖ កម្ពុជាខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាមិនឱ្យធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែបន្ដខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃក្រុមប្រទេសដែលមានហានិភ័យអំពើលាងលុយកខ្វក់។ បើទោះបីអង្គការ FATF បានដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ស្កប់ស្កល់នូវអ្វីដែលទទួលបាននៅពេលនេះទេ ពោលអ្វីដែលធ្វើបន្ដទៀតនោះ គឺប្រឹងប្រែងដើម្បីកុំឱ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះជាថ្មី។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា “បើទោះបីអង្គការ FATF សម្រេចឱ្យកម្ពុជាបានចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងក៏មិនត្រូវស្កប់ស្កល់នឹងលទ្ធផលដែលយើងបានធ្វើនោះទេ។ យើងត្រូវបន្ដខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជាការពង្រឹងនូវការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានដែលមានការពាក់ព័ន្ធ ទាំងការវិនិយោគក្នុងស្រុក ក្រៅស្រុក ភ្ញៀវទេសចរនានាដែលមានការពាក់ព័ន្ធ”។ សម្ដេចក្រឡាហោមបានបន្តថា គណៈកម្មការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុបដកពិសោធន៍ ហើយបន្ទាប់ពីនោះនឹងធ្វើការប្រជុំដើម្បីប្រមូលនូវមតិយោបល់ ឬធាតុចូលនានាហើយដាក់ចេញនូវវិធានការអនុវត្តបន្ដទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬខ្មៅ មិនអាចវិលត្រឡប់មកវិញ ហើយយើងមិនត្រូវមោទនភាពភ្លេចខ្លួនធ្វើអ្វីដែលនាំឱ្យប៉ះពាល់អាច នឹងធ្លាក់ក្នុងបញ្ជីប្រផេះដូចមុនទេ ព្រោះយើងធ្លាប់ធ្លាក់ម្ដងហើយ។ ត្រង់ចំណុចនេះ សម្ដេចបានសង្កត់ធ្ងន់ថា កិច្ចការងារនេះមិនមែនបុគ្គលណា ឬអង្គភាពណាធ្វើតែម្នាក់ឯងបានទេ គឺត្រូវតែរួមជាមួយគ្នាទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស…

  • ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប ឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសរឿងកាត់ទោស កឹម សុខា

    ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប ឆ្លើយតបទៅនឹងការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសរឿងកាត់ទោស កឹម សុខា

    ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានឆ្លើយតបទៅនិងការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេសដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស លោក កឹម សុខា។ ដោយស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបញ្ជាក់ថា ការផ្តន្ទាទោសលោក កឹម សុខា ធ្វើទ្បើងដោយផ្អែកទៅលើបទល្មើសសន្ទិដ្ឋិភាព ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលមានចែងយ៉ាងច្បាស់នៅក្នុង បញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សវនាការ ដោយ យុត្តិធម៌ លើ លោក កឹម សុខា ត្រូវ បាន ធ្វើឡើង យ៉ាង ហ្មត់ចត់ និងបង្ហាញ យ៉ាងច្បាស់ តាម រយៈ ការ បើក សវនាការ ដោយ តម្លាភាព និង ជា សាធារណៈ ចំនួន ៦៦ លើក។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបន្តថា យោងតាមការចេញផ្សាយព័ត៌មានរបស់ក្រុមអ្នករាយការណ៍ពិសេស ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដែលមានចេតនានយោបាយ និងមានបំណងបំភ័ន្តសាធារណជន អំពីការផ្ទន្ទាទោស…

  • សម្តេចក្រឡាហោម៖ គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ

    សម្តេចក្រឡាហោម៖ គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានបញ្ជាក់ថា គោលដៅចម្បងនៃផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ការបម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។ សមិទ្ធផលនៃផែនការយុទ្ធសាស្រ្តនេះ ក៏នឹងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការកំណត់មុខសញ្ញាសង្ស័យនានាទាំងក្នុងប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ទិសដៅការងារដែលត្រូវខិតខំសម្រេចឱ្យបានក្នុងតំណាក់កាលនេះ រួមមានការរៀបចំសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន ប្រព័ន្ទចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ និងប្រព័ន្ធអត្តសញ្ញាណកម្ម។ សម្ដេចបន្ថែមថា ជំហានបន្ទាប់គឺភ្ជាប់ប្រព័ន្ធទាំងអស់ទៅក្នុងប្រព័ន្ធមេមួយដើម្បីប្រមូលផ្ដុំទិន្នន័យ និងសម្អាតទិន្នន័យសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ខណៈបណ្ដាប្រទេសនានាលើពិភពលោកបាននិងកំពុងយកចិត្តទុកដាក់លើការងារធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ពិសេសការប្ដូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះក្នុងប្រព័ន្ធព័ត៌មានវិទ្យា។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកអចិន្ត្រៃយ៍…