-
រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាថ្ងៃស្អែក
លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។
-
អង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅបុគ្គលចំនួន១១នាក់ ឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធសំណុំរឿងមួយចំនួន
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានចេញលិខិតកោះហៅបុគ្គលចំនួន១១រូប ឱ្យចូលខ្លួនបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ជាលើកទី២ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងងន់ទោស ការក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសសារក្លែង និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ។ អ.ប.ព.បានបញ្ជាក់ថា ក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះទេអ.ប.ព.នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួន ដែលអនុញ្ញាតឱ្យមន្ដ្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន។
-
ក្រសួងការបរទេសបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ីកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី អំពីដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី៧៨ ខែមករា ឆ្នាំ២០២២ ថា បានធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) ឱ្យដំណើរការទៅមុខ។ សម្តេចយល់ឃើញថា អ្វីដែលមីយ៉ាន់ម៉ាត្រូវការជាចាំបាច់គឺ ដំណោះស្រាយនយោបាយមួយដែលមានលក្ខណៈពេញលេញ និងយូរអង្វែង។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ សម្តេចតេជោសម្រេចចិត្តដ៏ត្រឹមត្រូវដាក់ចេញនូវវិធានការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនជាង១១ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានបញ្ជាក់ថា ពិតណាស់ នៅចំពោះមុខការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង០២ ឆ្នាំកន្លងមកនេះ យើងមានករណីឆ្លងជាង១២ម៉ឺននាក់ ហើយករណីស្លាប់ជាង៣ពាន់នាក់ ប៉ុន្តែនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ និងត្រឹមត្រូវ ដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាព ទាំងការទប់ស្កាត់ ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនយើងចាស់ក្មេងបានជាង១១ ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានបញ្ជាក់ថា គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សប្រជាជនកម្ពុជា ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះពលិកម្មដែលពួកគាត់បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ។
-
ឯកឧត្តម ហ៊ុន ម៉ានី ស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី បានស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឱ្យកាន់តែសកម្មដូចភ្លៀងរលឹមជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហានានាដែលពួកគាត់កំពុងជួបប្រទះ និងចូលរួមដោះស្រាយ។
-
លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាមនៅកម្ពុជា
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ខែមករាឆ្នាំ២០២២បានប្រកាសជាផ្លូវនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៩-២០ ខែមករាឆ្នាំ២០២២
-
រដ្ឋមន្រ្តីការបរទេសកម្ពុជាជម្រាបតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបអំពីផែនការរបស់កម្ពុជាដើម្បីដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានជម្រាបជូនឯកឧត្តមតំណាងជាន់ខ្ពស់គណៈកម្មការអឺរ៉ុបអំពីការរៀបចំដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសស្តីពីមីយ៉ានម៉ា និងសំណើគំនិតផ្តួចផ្តើមចំនួនពីរ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាជាសកម្មភាពតាមដានបន្តពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា នាពេលថ្មីៗនេះ រួមមាន ការបង្កើតយន្តការមួយដែលមានសមាសភាពមកពី អាស៊ានTroikaនិងអគ្គលេខាធិការអាស៊ានដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC)និងកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីមធ្យោបាយចែកចាយជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។
-
ក្រសួងការបរទេសកម្ពុជាសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធា និងកងកម្លាំងឧទ្ទាមប្រដាប់អាវុធ។ អំពើហិង្សាដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។
-
បន្ទាប់ពីផ្ទុះរឿងក្នុងគណបក្សហ៊្វុនស៊ិនប៉ិច៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឱ្យធ្វើការសម្របសម្រួលធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវធ្វើការសម្របសម្រួលផ្ទៃក្នុងគណបក្ស ដើម្បីធ្វើសមាជជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស។ ការស្នើនេះបានធ្វើឡើងខណៈពេលដែលក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច គឺក្រុមលោកសាយ ហាក់ លោក ហេង ចន្ថា និង លោកផាន់ សិទ្ធី និងក្រុមលោក ឆឹង ចំរើន និងលោក អាំង សំបូរ គ្រោងនឹងរៀបចំធ្វើសមាជជ្រើសរើសប្រធានគណបក្សថ្មីជំនួសសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ។