Category: នយោបាយក្នុងប្រទេស

  • លោក សួន សេរីរដ្ឋា៖ ការលើកឡើងរបស់លោក មាស នី គឺមិនបានថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាទេ

    លោក សួន សេរីរដ្ឋា៖ ការលើកឡើងរបស់លោក មាស នី គឺមិនបានថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជាទេ

    ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅការការលើកឡើងរបស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមថា នឹងមានការរារាំងការគំរាមកំហែង ដើម្បីបិទខ្ទប់លំហរសេរីភាពប្រជាធិបតេយ្យ នៅមុនការបោះឆ្នោត គឺជារឿងមួយដែលជាការចោទប្រកាន់មកលើបក្សកាន់អំណាចសុទ្ធសាធ ដែលយើងមើលឃើញថា លោក មាស នី គឺអត់បានប្រើខួរក្បាលជាបញ្ញវន្ត អត់បានប្រើតួនាទីជាអ្នកវិភាគ ដើម្បីធ្វើការនិយាយថ្លឹងថ្លែងឱ្យគ្រប់ជ្រុងជ្រោយចំពោះស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទេ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជាបានថ្លែងថា បើពិនិត្យមើលខ្លឹមសារទាំងមូលដែលលោក មាស នី បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily មិនដឹងថា គាត់ឈរលើទស្សនៈជាអ្នកវិភាគដែលគ្រប់ជ្រុងជ្រោយ ដែលមានលក្ខណៈជាអ្នកអព្យាក្រឹត្យ ដែលសមជាបញ្ញវន្តមានសញ្ញាបត្របណ្ឌិត ឬក៏គាត់ឈរជាអ្នកអត្ថាធិប្បាយដើម្បីគាំទ្រគណបក្សមួយដែលគាត់កំពុងតែគាំទ្រយ៉ាងផ្កាប់មុខនោះទេ ពីព្រោះការមើលឃើញរបស់លោក ខ្លឹមសារទាំងមូលនៃការលើកឡើងរបស់លោក មាស នី គឺគាត់មិនបានឈរនៅក្នុងទស្សនៈជាអ្នកវិភាគដែលគ្រប់ជ្រុងជ្រោយដែលមានជំហរ នៃការគិតប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹត្យទេ ប៉ុន្តែគាត់កំពុងតែបង្ហាញខ្លួនបញ្ជាក់អំពីការបារម្ភរបស់គាត់ចំពោះគណបក្សមួយដែលគាត់កំពុងតែគាំទ្រផ្កាប់មុខ ហើយដែលគាត់កំពុងតែចង់ឱ្យគណបក្សមួយនោះ អ្នកនយោបាយនៅក្នុងក្រុមបក្សនោះ វិលត្រឡប់ចូលមកក្នុងឆាកនយោបាយវិញ ដើម្បីបង្កចលាចល បង្កភាពវឹកវរនៅក្នុងសង្គមនយោបាយនៃប្រទេសកម្ពុជា ដូចដែលមេដឹកនាំរត់ចោលស្រុករបស់ពួកគេចង់បានអ៊ីចឹង។ លោកបានបន្តថា អ្វីដែលជាការលើកឡើងរបស់លោក មាស នី គឺនិយាយមិនមែនជាការវិភាគទេ…

  • ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា

    ក្រសួងការបរទេសបង្ហាញលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្សាការតា

    ភ្នំពេញ៖ នៅថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ លើសពីនេះ នេះជាប្រវត្តិសាស្ត្រដែលលោកជំទាវ អាដាល់ជីហ្សា ម៉ាកណូ (Adaljiza Magno) រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាលើកដំបូង បន្ទាប់ពីទីម័រឡេស្តេទទួលបានការឯកភាព ជាគោលការណ៍កា្លយជាប្រទេសសមាជិកអាស៊ានទី១១ ដោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅកម្ពុជា។ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣២ ត្រូវបានចាប់ផ្តើមឡើងដោយបទបង្ហាញយ៉ាងលម្អិតរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ ស្តីពីអាទិភាពគន្លឹះ ក្រោមមូលបទ «សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាពថា អាស៊ានពិតជាមានសារសំខាន់ ហើយបានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង និងមានជំនឿយ៉ាងមុតមាំថា សមិទ្ធភាពអាទិភាពគន្លឹះរបស់ប្រធានអាស៊ាននៅក្នុងឆ្នាំនេះ នឹងជួយប្រែក្លាយអាស៊ានឱ្យទៅជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព។ កិច្ចប្រជុំបានកោតសរសើរដល់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ (HLTF-ACV) ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន…

  • រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា

    រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់កម្ពុជា

    ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម រចនា ស៊ីង (Rajnath Singh) បានកោតសរសើរឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូបនិងមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។លោកក៏​បានកត់សម្គាល់ផងដែរអំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ។ឯកឧត្តមបាន​មាន​ប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលឯកឧត្តមអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។ មន្រ្តីក្រុមការងារបានប្រាប់ឱ្យដឹងថា នៅក្នុងជំនួបខាងលើនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបាន​ជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាល​ពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ។ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកប​ដោយថាមភាពមួយរូប ដែលមាន​សារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា ក៏បានកត់សម្គាល់ផងដែរ​អំពីកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់កម្ពុជា ព្រមជាមួយនឹងការកោតសរសើរអំពីជោគជ័យរបស់កម្ពុជាក្នុងយុទ្ធនាការ​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ពជើងគោកនៃកងយោធពលខេមរ​ភូមិន្ទនាឱកាសនេះ ដែលពិតជាបានបង្ហាញអំពី​ចំណង​មិត្តភាពជិតស្និទ្ធ…

  • វត្តមានលើកដំបូងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋឥណ្ឌា

    វត្តមានលើកដំបូងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋឥណ្ឌា

    ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹង ឯកឧត្តម ចាក់ឌីប ថាំងកា (Jagdeep Dhankha) អនុប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃ ដំណើរបំពេញទស្សន កិច្ចនៅរដ្ឋធានី ញូវដែលី នៃសាធារណរដ្ឋឥណ្ឌា ។នេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើក ដំបូងបង្អស់របស់មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជាការ អបអរសាទរ ខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការចាប់តាំងពីឆ្នាំ១៩៥២ មក។ ប្រភពពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តម ចាក់ឌីប ថាំងកា បានរំឭកអំពីទំនាក់ទំនងជា ប្រវត្តិសាស្ត្រ ដ៏យូរលង់រវាងកម្ពុជា និង ឥណ្ឌា និងបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពជាប្រពៃណី ដែលត្រូវបានថែរក្សារឹងមាំរហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេសការ រីកចម្រើនទៅមុខនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ និងវប្បធម៌។ ឯកឧត្តម…

  • ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៤-១៦ ខែកុម្ភៈ

    ប្រធានាធិបតីអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៤-១៦ ខែកុម្ភៈ

    ភ្នំពេញ: ប្រសិនជាពុំមានអ្វីប្រែប្រួលទេឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier )ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមកម្មវិធីដែលបានគ្រោងទុកក្នុងឱកាសស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជាឯកឧត្តមប្រធានាធិបតីនិងប្រតិភូនឹងអញ្ជើញសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ប្រតិភូនឹងអញ្ជើញ​​ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងពិធីដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ។ ឯកឧត្តមប្រធានាធិបតីក៏នឹងមានកិច្ចប្រជុំជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រតិភូជាន់ខ្ពស់នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបញ្ជាក់ថាគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងទស្សនាស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាផងដែរ។ទន្ទឹមនេះនឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត៕ ដោយ៖ពលជ័យ

  • អ្នកនាំពាក្យក្រសួងការបរទេស៖ ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ

    អ្នកនាំពាក្យក្រសួងការបរទេស៖ ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន ក្នុងតុលាការរបស់ប្រទេសណាមួយឡើយ

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសង្កេតទៅលើការប្រកាសនាពេលថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានសម្រេចផ្តល់ពានរង្វាន់ដល់បុគ្គលល្មើសច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា ដូចតទៅ៖១.ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។ ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។២.ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្តោះអាសន្នបាន»។៣.ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ជាមួយភស្តុតាងរឹងមាំដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ៕ដោយ៖ពលជ័យ

  • អ្នកវិភាគចៅចាក់ស្មុក៖ អ្នកឈរស្រែកតវ៉ាញុះញង់ និងបំផ្លាញឆ្នាំងបាយបុគ្គលិកកម្មករត្រូវបានលើកទឹកចិត្ត និងផ្តល់ពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្ស, គួរឱ្យខ្មាសបក្សាបក្សី

    អ្នកវិភាគចៅចាក់ស្មុក៖ អ្នកឈរស្រែកតវ៉ាញុះញង់ និងបំផ្លាញឆ្នាំងបាយបុគ្គលិកកម្មករត្រូវបានលើកទឹកចិត្ត និងផ្តល់ពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្ស, គួរឱ្យខ្មាសបក្សាបក្សី

    ភ្នំពេញ៖ ទោះបីជាក្រុមជនប្រឆាំងនិងជនបរទេសខ្លះខិតខំបំពងសំឡេង ថ្លែងអបអរសាទរជនសង្ស័យម្នាក់ឈ្មោះ ឈឹម ស៊ីថរ ដែលជា មេបាតុករខុសច្បាប់ បំផ្លាញផលប្រយោជន៍បុគ្គលិកណាហ្គា វើល បំផ្លាញក្រោយការរៀបចំផ្តល់ពានរង្វាន់សិទ្ធិមនុស្សពីក្រសួងការបរទេសសហរដ្ឋអាម៉េរិកក្តី តែប្រជាពលរដ្ឋខ្មែរទូទៅហាក់ដូចជាគ្មានការភ្ញាក់ផ្អើសនិងមិនចាប់អារម្មណ៍អ្វីសូម្បីបន្តិចឡើយ។ មិនភ្ញាក់ផ្អើលនិងមិនចាប់អារម្មណ៍ដោយសារតែនេះមិនមែនជាលើកទី១ ទេ ជន ដែលដើរបញ្ច្រាស់ច្បាប់ អ្នកស្រែកតវ៉ាតាមដងផ្លូវ អ្នកញុះញង់ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអ្នកដែលបម្រើផែនការនយោបាយបរទេសប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងផលប្រយោជន៍ជាតិតែងតែត្រូវបានផ្តល់ពានរង្វាន់ពីបរទេស និងលកើតម្កើងទៅជាវីរៈបុរសនិងវីរនារី ឬតួឯកខាងសិទ្ធិមនុស្ស ផ្នែកបរិស្ថានឬធនធានធម្មជាតិ។ នេះគឺ ជាការបំពាក់បំប៉នមនោគមន៍វិជ្ជា លើកទឹកចិត្តបន្ថែមដល់ក្រុមជនល្មើសច្បាប់និងក្រុមជនដែលបម្រើផលប្រយោជន៍បរទេស ឱ្យបន្តបំពានច្បាប់និងធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងប្រទេសខ្លួន ខណៈអ្នកការពារសិទ្ធិមនុស្ស លើកស្ទួយសិទ្ធិមនុស្ស សង្គ្រោះជីវិតមនុស្ស អ្នកការពារបរិស្ថានធនធានធម្មជាតិ និងការពារលទ្ធិប្រជាធិបតេយ្យពិតប្រាកដធ្វើឱ្យពលរដ្ឋរួចរស់ជីវិត មានសិទ្ធិពេញលេញមិនត្រូវបានលើកទឹកចិត្តផ្តល់ពានរង្វាន់ឡើយ។ ប៉ុន្តែអ្នកការពារសិទ្ធិមនុស្ស និងការពារជីវិតមនុស្សជាសិទ្ធិមូលដ្ឋានរបស់មនុស្សជាតិបែរជាត្រូវបានស្តីបន្ទោស រងការរិះគន់វាយប្រហារ និងដាក់ទណ្ឌកម្ម។ មជ្ឈដ្ឋានទូទៅយល់ឃើញថា ជនសង្ស័យ ឈឹម ស៊ីថរ មិនស័ក្តិសមនឹងត្រូវបានលើកតម្កើងដូច្នេះហើយក៏មិនស័ក្តិសមនឹង ឈ្មោះថាជាអ្នកការពារសិទ្ធិមនុស្សដែរ ប៉ុន្តែអាចជា«ខ្ញុំកញ្ជះបរទេសដាច់ថ្លៃ» ទើបស័ក្តិសមជាង ព្រោះបើយោងលើសកម្មភាពដែបុគ្គលនេះបានធ្វើនាពេលកន្លងមក គឺមិនមែនដើម្បីការពារ ផលប្រយោជន៍អតីតបុគ្គលិកណាហ្គាវើលឡើយ និងក៏មិនមែនជាអ្នកការពារសិទ្ធិមនុស្សផេះកណ្តាលចង្ក្រាន្តស្អីទេ ប៉ុន្តែជាសកម្មភាពនៃបាតុកម្មខុសច្បាប់ ទទួលបានការបង្គាប់បញ្ជា និងរៀបចំផែនការពីបរទេស ទទួលការគាំទ្រថវិកាពីក្រៅប្រទេសដែលអាចជាលុយកខ្វក់ ឬមានការពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម…

  • មន្ត្រីជាន់ខ្ពស់ គ.ជ.ប ឆ្លើយតបទៅនឹងអ្នកវិភាគរត់ចោលស្រុកមួយរូបដែលល្ងង់ធ្វើចេះ

    មន្ត្រីជាន់ខ្ពស់ គ.ជ.ប ឆ្លើយតបទៅនឹងអ្នកវិភាគរត់ចោលស្រុកមួយរូបដែលល្ងង់ធ្វើចេះ

    ភ្នំពេញ៖ អ្នកវិភាគរត់ចោលស្រុកមួយរូប ដែលល្ងង់ធ្វើចេះ និយាយគ្មានមើលច្បាប់ដែលចោទថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បកស្រាយបំភ្លៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងធ្វើសកម្មភាពនយោបាយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហាញភាពមិនស្មើគ្នាក្នុងការប្រកួតប្រជែងនយោបាយ គឺផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់នានាស្ដីពីការបោះឆ្នោត គឺជាការមិនត្រឹមត្រូវនោះទេ ពីព្រោះសកម្មភាពរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ននេះ គឺមិនមែនជាការឃោសនាបោះឆ្នោតនោះទេ ប៉ុន្តែគឺជាសកម្មភាពដែលគណបក្សនយោបាយ ឬអ្នកនយោបាយ អនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈនេះថា សកម្មភាពរបស់គណបក្សនយោបាយ ឬក៏សកម្មភាពអ្នកនយោបាយបច្ចុប្បន្ននេះ គឺមិនមែនជាការឃោសនាបោះឆ្នោតទេ ប៉ុន្តែគឺជាសកម្មភាពដែលគណបក្សនយោបាយ ឬក៏អ្នកនយោបាយអនុវត្តតាមច្បាប់ស្តីពីគណបក្សនយោបាយ កន្លែងនេះចែកឱ្យដាច់អំពីការឃោសនាបោះឆ្នោត អំពីការធ្វើសកម្មភាពឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពតាមច្បាប់ស្តីពីការគណបក្សនយោបាយ។ ឯកឧត្តមបញ្ជាក់ថា ការឃោសនាបោះឆ្នោតមានទិសដៅឱ្យគណបក្សនយោបាយ បេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត។ ចរិតនៃការឃោសនាបោះឆ្នោត ឬអាចនិយាយថា និយមន័យ នៃការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈតាមមាត្រា ៦៨ ពីព្រោះមាត្រា ៦៨ ចែងពីសកម្មភាពនយោបាយរបស់គណបក្សនយោបាយក្នុងការធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈក្នុងអំឡុងពេល២១ថ្ងៃ ដែលកំណត់ដោយច្បាប់ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។…

  • លោក គង់ គាំ គោរពថ្លែងអំណរគុណចំពោះទឹកចិត្តសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន

    លោក គង់ គាំ គោរពថ្លែងអំណរគុណចំពោះទឹកចិត្តសន្ដោសរបស់សម្ដេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនបានគោរពថ្លែងនូវអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់នូវការសន្ដោសចំពោះរូបលោក និងក្រុមគ្រួសាររបស់លោកក្នុងការមិនប្តឹងផ្តល់ក្នុងករណីដីធ្លីផ្ទះសម្បែង។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់លោកជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមករា។ លិខិតខាងលើបានរៀបរាប់ ខ្ញុំបាទ គង់ គាំ និងភរិយា សូមគោរពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។ តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជាថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន(ថ្នាក់ដឹកនាំ ទាំងអស់)គណបក្សប្រជាជនកម្ពុជាបានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញជាថ្នាក់ដឹកនាំគណបក្សប្រឆាំងឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣។ ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើសទាំងបង្ខំចិត្តដកហូតដីផ្ទះលេខ៧១ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។ លិខិតដដែលបានបញ្ជាក់ា ខ្ញុំបាទ គង់ គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច…

  • លោក គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

    លោក គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន

    ភ្នំពេញ៖ លោក គង់ គាំ បានប្រកាសជាផ្លូវការនូវសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ។ នេះបើយោងតាមលិខិតរបស់លោក គង់ គាំ និងភរិយា គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ នៅក្នុងលិខិតរបស់លោក គង់ គាំ បានបញ្ជាក់ថា “ខ្ញុំបាទ គង់ គាំ និងគណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចការរួបរួម គឺដើម្បីគោលដៅ អនុវត្តវប្បធម៌នយោបាយថ្មី និងដើម្បីចូលរួមកសាងលំហប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិនយោបាយ បរិយាកាសបោះ ឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ (គ្មានវត្តមានក្រុមជ្រុលនិយមផ្តួល រំលំក្រៅសំឡេងឆ្នោតទៀតទេ)”។ លិខិតដែលបន្តថា ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែល យល់ឃើញថា កាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។…