Category: នយោបាយក្នុងប្រទេស

  • គណបក្សនយោបាយគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលជ្រើសប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ

    គណបក្សនយោបាយគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលជ្រើសប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ

    ភ្នំពេញ៖ បណ្តាគណបក្សនយោបាយនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជ្រើសប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដើម្បីដោះស្រាយដោយសន្តិវិធី លើតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ (MOU 2001 ឬដែលភាគីថៃហៅថា MOU 44)។ គណបក្សនយោបាយមើលយល់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវត្រឹមដែលជ្រើសប្រើប្រាស់ច្បាប់អន្តរជាតិ គឺយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ ពីព្រោះយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) បង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ គណបក្សនយោបាយបានបញ្ជាក់ថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕ដោយ៖ពលជ័យ

  • ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ

    ប្រមុខរដ្ឋស្តីទីប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់សម្តេចដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 សម្តេចពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។ សម្តេចគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ…

  • សម្តេចធិបតី៖ កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ​ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ 

    សម្តេចធិបតី៖ កម្ពុជាបានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ​ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ 

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation)  ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ  បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា–ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ សម្តេចធិបតីបានបន្តថា ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា–ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។  សម្តេចធិបតីបានបន្តទៀតថា ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។  ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនុះទេ។  ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតីក៏ចង់បញ្ជាក់បន្តិចដែរថា  យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ៕ ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ

    ភ្នំពេញ៖ ឯកឧត្ត ប្រាក់ សុខុន មឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៦ថា ថ្ងៃនេះ គណៈរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០១ (MoU 2001) ពាក់ព័ន្ធទៅនឹងការទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្ររវាងគ្នាកម្ពុជា–ថៃ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសទាំងពីរដើម្បីដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ នៅបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្ររវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។  រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា ៖ “កម្ពុជាចាត់ទុកថា ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈឆ្នាំ២០០១នេះ គឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នា និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង។ កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀត ចំពោះការសម្រេចចិត្តនេះ។ ជាការឆ្លើយតបទៅនឹងការបញ្ចប់នៅអនុស្សារណៈឆ្នាំ២០០១នេះ កម្ពុជាមិនមានជម្រើសអីប្រសើរជាងការផ្តើមគំនិតជំរុញនូវយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដែលបានសម្រេចនៅឆ្នាំ១៩៨២”។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ ឬក៏ការដកខ្លួនចេញពីអនុស្សារណៈនៃការយោគយល់ឆ្នាំ២០០១នេះ មិនប៉ះពាល់ទៅដល់សិទ្ធិស្របច្បាប់របស់កម្ពុជា នៅលើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោម UNCLOS បញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាង ដោយសន្ដិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ

  • អ្នកនាំពាក្យ៖ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃ

    អ្នកនាំពាក្យ៖ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃ

    ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ MOU- 2001 មិនមែនត្រឹមតែជាកិច្ចព្រមព្រៀងខាងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានអត្ថន័យខាងនយោបាយធំធេងដែរសម្រាប់កម្ពុជានិងថៃព្រោះវាបង្ហាញឲ្យឃើញអំពីសុឆន្ទៈរបស់ប្រទេសទាំងពីរ និងបម្រើផលប្រយោជន៍នៃប្រទេសទាំងពីរ តាមរយៈការព្រមព្រៀងគ្នាលើក្របខណ្ឌទ្វេភាគីដើម្បីធ្វើអាជីវកម្មរួមគ្នានៅក្នុងតំបន់ត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្រ ដោយផ្អែកលើច្បាប់អន្តរជាតិ។ ហេតុដូច្នេះហើយ កម្ពុជាពិតជាមានការសោកស្ដាយប្រសិនបើអនុស្សរណៈនេះត្រូវបានលុបចោលជាឯកតោភាគីដោយភាគីថៃ ពីព្រោះវានឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ម្យ៉ាងទៀត អនុស្សរណៈឆ្នាំ២០០១ នេះក៏ជាក្របខណ្ឌដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរដោយផ្អែកលើច្បាប់អន្តរជាតិ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងមិត្តភាព សហប្រតិបត្តិការ និងបម្រើឱ្យវិបុលភាពរួមគ្នារវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជានៅតែតាំងចិត្តគោរពអនុវត្តទៅតាម MOU ឆ្នាំ២០០១ ទាំងខ្លឹមសារទាំងស្មារតី។ ប៉ុន្តែ ក្នុងករណីដែលគណៈរដ្ឋមន្ត្រីថៃអនុម័តសម្រេចដកខ្លួនចេញពី MOU នេះ គឺមានន័យថា ថៃបោះបង់ចោលនូវយន្តការឬក៏កិច្ចព្រមព្រៀងទ្វេភាគីសម្រាប់ដោះស្រាយវិវាទក្នុងតំបន់ត្រួតស៊ីគ្នានៃខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរដែលត្រូវបានប្រើប្រាស់ក្នុងរយៈពេល២៥ឆ្នាំមកហើយ។ ក្នុងករណីអស់យន្តការឬក្របខណ្ឌទ្វេភាគីនេះ កម្ពុជានឹងបន្តស្វះស្វែងរកច្រកទាំងឡាយណាដែលអាចដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់៕ ដោយ៖ពលជ័យ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិ និងគុណភាពវិជ្ជាជីវៈ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិ និងគុណភាពវិជ្ជាជីវៈ

    តាមរយៈសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកប្រចាំឆ្នាំលើកទី៣៣ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ថ្មីៗនេះ តាមរយៈលទ្ធផលនៃការស្ទង់មតិរបស់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ រីឯការពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាក៏មានលក្ខណៈល្អប្រសើរផងដែរ។ ការណ៍នេះបានបង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងរីកចម្រើនជាបន្តបន្ទាប់ទាំងសិទ្ធិនិងគុណភាពវិជ្ជាជីវៈ ហើយនេះក៏បញ្ជាក់ថាកម្ពុជាកំពុងរក្សា តុល្យភាពរវាងសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាន ដែលជាគន្លឹះសម្រាប់សង្គមឌីជីថល។ សម្តេចធិបតីបន្តថា លទ្ធផលនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខលើការពង្រឹងវិស័យសារព័ត៌មាន ដោយផ្តោត លើការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវសេរីភាពសារព័ត៌មាននិងសេរីភាពនៃការបោះពុម្ពផ្សាយ និងការអភិវឌ្ឍវិជ្ជាជីវៈអ្នកសារព័ត៌មាន។ នេះជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយ ដែលមានសុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ ទន្ទឹមនេះ ការអភិវឌ្ឍ លើវិស័យនេះ ត្រូវការការចូលរួមបន្ថែមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាសេរីភាពសារព័ត៌មានត្រូវបាន អនុវត្តជាក់ស្តែង និងមានតុល្យភាពជាមួយនឹងការគោរពច្បាប់និងសិទ្ធិ ករណីយកិច្ច និងការទទួលខុសត្រូវ។ សម្តេចធិបតីបានបន្តទៀតថា ខណៈដែលព្រះរាជាណាចក្រកម្ពុជា និងប្រទេសនានាលើពិភពលោកកំពុងប្រារព្ធទិវាសេរីភាព សារព័ត៌មានពិភពលោក លើកទី៣៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព»…

  • សម្តេចតេជោ៖ តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?

    សម្តេចតេជោ៖ តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១ ខែឧសភានេះថា កន្លងទៅមានបណ្ឌិត អ្នកវិភាគ និងអ្នកស្រាវជ្រាវថៃជាច្រើនរូប តែងតែលើកមកវិភាគពាក់ព័ន្ធ MoU តំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជាជាមួយថៃ ដែលការវិភាគទាំងនោះមាននំនោរមិនចង់ឱ្យលុប ដែលខ្ញុំសូមសម្តែងនូវការគោរពចំពោះយោបល់ទាំងនោះ។ តាមរយៈបណ្តាញសង្គមដដែល សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ៖ ថ្ងៃនេះខ្ញុំសូមបង្ហោះនូវអត្ថបទទាំងស្រុង (បកប្រែក្រៅផ្លូវការ) របស់លោកបណ្ឌិត Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ ខ្ញុំសូមអធ្យាស្រ័យពី លោកបណ្ឌិត Surachart Bamrungsuk ដែលយកអត្តបទរបស់លោកមកបង្ហោះ ដើម្បីឱ្យប្រជាជនកម្ពុជា និងប្រជាជនថៃ យល់កាន់តែច្បាស់លើរឿង MoU នេះ។ ថៃបាននិងកំពុងព្យាយាមឈានដល់ការលុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ? In the past, many Thai scholars, analysts, and researchers have frequently…

  • អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន៥លើក ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន៩គ្រាប់

    អ្នកនាំពាក្យក្រសួងការពារជាតិ៖ មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន៥លើក ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន៩គ្រាប់

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែងនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។ ជាមួយគ្នានេះ កងកម្លាំងរបស់កម្ពុជាបាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:២០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ សូមគូសបញ្ជាក់ផងដែរថា មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP)…

  • ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ

    ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ

    ភ្នំពេញ៖ ក្រសួងព័ត៌មានបានបង្ហាញរបាយការណ៍នៃការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឱ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជា បានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថាមានភាពល្អប្រសើរ។ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍នៅក្នុងសន្និសីសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាកត្តាចាំបាច់សម្រាប់ប្រទេសនីមួយៗ នៅលើសកលលោក ព្រោះវាជាសូចនាករបង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។ ក្នុងយុគសម័យឌីជីថល ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺរឹតតែមានសារៈសំខាន់ ដើម្បីពិនិត្យតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយ។ មិនតែប៉ុណ្ណោះ ការវាស់វែងនេះ ក៏នឹងជួយកំណត់អត្តសញ្ញាណនៃបញ្ហាប្រឈមថ្មីៗ និងបង្ហាញឱ្យឃើញនូវកាលានុវត្តភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្រាប់កម្ពុជា ក្នុងរយៈពេល ២ឆ្នាំ រួចមកហើយ ដែលក្រសួងព័ត៌មានបានដឹកនាំ និងរៀបចំធ្វើ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្កតថា សម្រាប់ឆ្នាំ២០២៦ ដូចឆ្នាំមុនៗដែរ ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះឡើង ជាមួយគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ទី១-ដើម្បីវាយតម្លៃលើខ្លួនឯង អំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ហើយធានាថា ការអភិវឌ្ឍវិស័យនេះមានទិសដៅច្បាស់លាស់។ ទី២- ដើម្បីផ្តល់ព័ត៌មានផ្លូវការផ្អែកលើទិន្នន័យ…

  • ក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅច្រកជ័យជំនះដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស

    ក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅច្រកជ័យជំនះដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស

    លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។ អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥៕ដោយ៖ពលជ័យ