Category: នយោបាយក្នុងប្រទេស

  • ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្ការី ហៅការផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” គឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ

    ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្ការី ហៅការផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” គឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ

    ឯកឧត្តម ជា ចន្ទបរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី បានលើកឡើងថា ការចេញផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” ដើម្បីពិពណ៌នាអំពី Cambodia មិនត្រឹមតែជាការបង្ហាញអវិជ្ជមានវិជ្ជាជីវៈ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ខូចកិត្តិយសជាតិមួយទាំងមូល ដោយខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ។ ជាក់ស្តែង បញ្ហាអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា (cybercrime) គឺជាបញ្ហាសកល មិនមែនកើតឡើងតែក្នុងប្រទេសណាមួយនោះទេ ប្រទេសជាច្រើនជុំវិញពិភពលោក ក៏ដូចជាប្រទេសអភិវឌ្ឍខ្ពស់ក៏កំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ដូច្នេះ ការប្រើពាក្យស្លោកដូចជា “Scambodia” គឺជាការបង្ហាញមតិដែលបំភាន់សាធារណៈ និងបង្កើតការយល់ច្រឡំលើស្ថានភាពពិត។ លើសពីនេះ ការបង្ហាញថា ប្រទេសមួយត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្ម គឺជាការសន្និដ្ឋានដ៏ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ភាពជឿជាក់អន្តរជាតិ ការវិនិយោគ និងឱកាសអភិវឌ្ឍន៍របស់ប្រជាជនវាមិនមែនជាការយុត្តិធម៌ក្នុងការចោទប្រកាន់ប្រជាជនជាច្រើនលាននាក់ ដោយផ្អែកលើសកម្មភាពរបស់ក្រុមតិចតួចនោះឡើយ។ លើសពីនេះទៅទៀត ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌យូរអង្វែង ពោរពេញដោយវប្បធម៌ ប្រពៃណីដ៏ថ្លៃថ្នូរ និងគុណតម្លៃសង្គមដែលផ្អែកលើសេចក្តីគោរព សុចរិតភាព និងមនុស្សធម៌ ប្រជាជនខ្មែររស់នៅដោយមានសេចក្តីថ្លៃថ្នូរ មិនមែនជាសង្គមដែលលើកស្ទួយអំពើអសីលធម៌ ឬអាជីវកម្ម បេស្យាចារ បំផ្លាញគុណតម្លៃមនុស្សដូចដែលអាចឃើញនៅប្រទេសខ្លះនោះទេ។ ការយកករណីអវិជ្ជមានមួយចំនួនមកធ្វើជារូបតំណាងសម្រាប់ប្រទេសទាំងមូល គឺជាការមិនត្រឹមត្រូវ និងមិនគោរពចំពោះអត្តសញ្ញាណ…

  • ឯកឧត្តម វ៉ាង យី៖ សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការ​ពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន

    ឯកឧត្តម វ៉ាង យី៖ សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការ​ពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន

    ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានបញ្ជាក់ថា សម្ដេចតេជោ គឺជាតួអង្គដ៏សំខាន់ក្នុងការពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា និងចិន។ ឯកឧត្តមក៏បានសង្កត់នូវពាក្យថា មិត្តភាពដែកថែបរវាងកម្ពុជានិងចិន គឺអាចកើតមានឡើងគឺដោយសារសម្ដេចតេជោ ដែលលោកបានខិតខំប្រឹងប្រែងនៅក្នុងការពង្រឹងចំណងមិត្តភាពកន្លងមក ហើយបន្តនៃចំណងមិត្តភាពដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានលើកឡើងថា មិត្តភាពដែកថែបនេះ ឯកឧត្តម ស៊ី ជីនពីង ធ្លាប់បានបញ្ជាក់ហើយថា មិនមែនមិត្តភាពដែកថែបមានតែឈ្មោះទេ ប៉ុន្តែគឺជាមិត្តភាពដែកថែបដែលបានអនុវត្តជាក់ស្ដែងជាមួយគ្នា។ ការបញ្ជាក់នេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបឯកឧត្តម វ៉ាង យី សាជាថ្មី។ សម្ដេចតេជោបានចាត់ទុកឯកឧត្តមជាមិត្តចាស់របស់កម្ពុជាដែលបានធ្វើការជាមួយគ្នាជាយូរឆ្នាំមកហើយ។ សម្ដេចបានលើកឡើងអំពីដំណើររបស់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់ចិនមកកាន់ប្រទេសកម្ពុជានៅពេលនេះក្នុងការចូលរួមនៅក្នុងកិច្ចប្រជុំកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ រវាងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ…

  • ប្រមុខការទូតកម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ

    ប្រមុខការទូតកម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ

    ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន  និងប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី បានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេច​នេះ​ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការរួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំង​រាល់ការប៉ុនប៉ងទាំងឡាយណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ការឯកភាពដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិងចិន នៅទីស្តីការក្រសួងការបរទេសកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា និងចិន ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចសន្ទនាយុទ្ធសាស្ត្រ  ២+២ រវាងរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិននឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្របង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។ ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។ នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលជាមូលហេតុនៃការសប្បាយរីករាយមួយទៀតនោះ គឺភាគីទាំងពីរបានឯកភាពគ្នាដំឡើងកម្រិត ឬក៏ពង្រីកទម្រង់នៃការជួបគ្នាពីរបូកពីរទៅជាបីបូកបី។ សេចក្តីសម្រេចនេះឆ្លើយតបទៅនឹងសេចក្តីត្រូវការជាបន្ទាន់នៅក្នុងការរួមសហការគ្នា ដើម្បីការពារអធិបតេយ្យ ការពារផលប្រយោជន៍ជាតិរៀងៗខ្លួន និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជា ប្រយុទ្ធរួមគ្នាប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន។  ចំណែកឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ៖ យើងកំពុងតែជួបប្រទះនៅឧបសគ្គ នៃការប្រែប្រួលសភាពការណ៍អន្តរជាតិស្មុគស្មាញ ហើយក៏មានការប្រឈមមុខដូចគ្នា។ ដូច្នេះចិននិងកម្ពុជា ដែលជាមិត្តភ័ក្ត្រ និងជាដៃគូសហគមន៍វាសនារួមក្នុងគ្រប់រដូវកាល។ ដូច្នេះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺទាន់ពេលវេលា អ្វីដែលប្រទេសទាំងពីរបានជួបប្រទះនាពេលបច្ចុប្បន្ននេះ។ ដោយឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាកាន់តែស្អិតរមួត លើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បញ្ចូលថាមពលកាន់តែស្អិតរមួតថែមទៀតទៅនឹងការកសាងសហគមន៍វាសនារួមយុគសម័យថ្មីគ្រប់រដូវកាល រវាងចិននិងកម្ពុជា។ យើងក៏សប្បាយរីករាយនៅពេលដែលឃើញថា កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាកាន់តែស្អិតរមួលថែមទៀត។  រដ្ឋមន្ត្រីការបរទេសចិនសង្ឃឹមថាវេទិកាពីរបូកពីរ ជាវេទិកាដ៏សំខាន់ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងចិន និងកម្ពុជា ឡើងខឿនថ្មីមួយទៀត ហើយសម្របសម្រួលកាន់តែជិតស្និទ្ធជាយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាកាន់តែច្រើន។ ហើយបង្កើនជំនឿទុកចិត្តនយោបាយ តែស៊ីជម្រៅដើម្បីរួមចំណែកទៅដល់ការការកសាងសហគមរួមរវាងចិននិងកម្ពុជាដោយចីរភាព និងអភិវឌ្ឍន៍កាន់តែទូលំទូលាយថែមទៀត។មហាក្សត្រកម្ពុជា៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការបរទេស

  • រដ្ឋមន្ត្រីការបរទេសកម្ពុជានិងចិន ប្រជុំទ្វេភាគីពង្រឹងនូវជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ

    រដ្ឋមន្ត្រីការបរទេសកម្ពុជានិងចិន ប្រជុំទ្វេភាគីពង្រឹងនូវជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានជួបប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងការបរទេស។ ប្រជុំទ្វេភាគីរវាងប្រមុខការទូតទាំងពីរបានផ្ដល់ទៅលើការពង្រឹងនៅជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ចិន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដែលជាឱកាសដ៏សំខាន់ឱ្យភាគីទាំងពីរបញ្ជាក់សាជាថ្មីម្ដងទៀតនៅការប្ដេជ្ញាចិត្ត ចំពោះទំនាក់ទំនងពិសេសដែលតភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាការប្ដេជ្ញាចិត្តនៅក្នុងការពង្រឹង នៅជំនឿទុកចិត្តទាំងខាងនយោបាយ ទាំងខាងយុទ្ធសាស្ត្ររវាងរដ្ឋាភិបាល គណបក្សទាំងពីរបានប្រកបទៅដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរដ្ឋមន្ត្រីការពារជាតិចិននិងកម្ពុជា គឺបានបញ្ជាក់ថាយើងបានសម្រេចនូវគោលបំណងរបស់យើងនៅក្នុងការពង្រឹង ទៅការសម្របសម្រួលជាយុទ្ធសាស្ត្រ ក្នុងវិស័យនយោបាយសន្តិសុខ ការពារជាតិក្នុងពេលដែលពិភពលោកកំពុងឆ្លងកាត់នៅដំណាក់កាលដ៏ស្មុគស្មាញ។ ការផ្លាស់ប្ដូរយោបល់កាលពីម្សិលមិញនេះ បានប្រព្រឹត្តទៅប្រកបដោយភាពទូលំទូលាយ ស៊ីជម្រៅនិងមានចក្ខុវិស័យវែងឆ្ងាយ។ ដូចគ្នាលើសារៈសំខាន់នៅការប្រកាន់ភ្ជាប់ នៅគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ កម្ពស់ពហុភាគីនិយម និងពង្រឹងអភិបាលកិច្ចសកល។ ហើយការផ្លាស់ប្ដូរយោបល់រវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា កាលពីម្សិលមិញបានបង្ហាញនៅទិដ្ឋភាព ច្បាស់លាស់មួយពាក់ព័ន្ធទៅនឹងការប្រឈម ទាំងខាងផ្នែកយោធាទាំងខាងផ្នែកសន្តិសុខ ដែលប្រទេសយើងទាំងពីរកំពុងតែប្រឈម ហើយក៏បើកផ្លូវទៅដល់ការពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាផងដែរ…

  • រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿន ការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស

    រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ ចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿន ការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស

    ក្នុងកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិននាល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ។ ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក…

  • កិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” បញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីកម្ពុជា-ចិន ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ យោធា ធ្វើឱ្យកាន់តែស៊ីជម្រៅ

    កិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” បញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីកម្ពុជា-ចិន ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ យោធា ធ្វើឱ្យកាន់តែស៊ីជម្រៅ

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិនៃកម្ពុជា និងចិន នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស។ កិច្ចសន្ទនានេះ បានបញ្ជាក់ពីការប្តេជ្ញារួមគ្នារបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការផ្នែកយោធា ធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស

  • កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តមនាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្នុងឱកាសដែលរដ្ឋមន្ត្រីទាំងពីរអញ្ជើញចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ “២+២” រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ក្នុងឱកាសនៃជំនួបពិភាក្សាការងារ, ឯកឧត្តម វ៉ាង យី (Wang Yi) និង ឯកឧត្តមនាយឧត្តមនាវី តុង ជុន (Dong Jun) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី…

  • ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

    ប្រមុខការទូតកម្ពុជា៖ កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេសកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ហើយមិនមែនត្រឹមតែជាយន្តការថ្មីប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការសម្រាប់ឆ្ពោះទៅមុខ និងបញ្ជាក់អំពីការជឿទុកចិត្តគ្នា និងភាពចាស់ទុំនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ ដោយមានការចូលរួមពីស្ថាប័នការបរទេស និងការពារជាតិ នៃប្រទេសទាំងពីរយន្តការនេះ និងពង្រឹងការសម្របសម្រួល បង្កើនការប្រាស្រ័យទាក់ទងគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែង ហើយជាដៃគូដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងទំនាក់ទំនងប្រវត្តិសាស្ត្រជាយូរអង្វែង បានវិវត្តន៍រីកចម្រើនទៅជាមិត្តភាពដែកថែប ដោយឈរលើការគោរពគ្នា ការជឿទុកចិត្តគ្នា ការគាំទ្រផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក។ ការបញ្ជាក់នេះ ក្នុងកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន បានចាប់ផ្តើមជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់ទៀតថា មិត្តចិន គឺជាដៃគូដ៏គួរឱ្យជឿទុកចិត្តបំផុតរបស់កម្ពុជា ដោយកិច្ចសហប្រតិបត្តិការរបស់យើងបាននាំមកនូវផលអត្ថប្រយោជន៍ជាក់ស្តែង ដល់ការអភិវឌ្ឍន៍សង្គម សុខមាលភាពរបស់ប្រជាជនកម្ពុជា។ កម្ពុជាសុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលបានបន្តការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ យើងនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា ចិន គ្រប់រដូវការក្នុងយុគសម័យថ្មី។ សូមជម្រាបថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន គឺដើម្បីពង្រឹងទៅលើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ…

  • អ្នកនាំពាក្យ៖ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម

    អ្នកនាំពាក្យ៖ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម

    ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំពិសេសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា កម្ពុជានិងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា កាលពីខែមេសា ឆ្នាំមុន ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ សន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន…

  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើលិខិតទៅកាន់ The Wall Street Journal លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើលិខិតទៅកាន់ The Wall Street Journal លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ការហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia” នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន ដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើង ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងកិត្តិយសប្រទេស និងប្រជាជនកម្ពុជា ជិត១៨លាននាក់ ដែលត្រូវបានធានាការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវ និងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល ដូចមានចែងក្នុងសេចក្ដីប្រកាជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ជាដើម។ ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍ តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេ ដែលការណ៍នេះ នឹងធ្វើឱ្យបាត់បង់ជំនឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។ សិទ្ធិមនុស្ស ជាពិសេស សិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងទទួលបាននូវការគោរព គឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយ តួយ៉ាងដូចជាការប្រើប្រាស់ពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មាន ឬសេចក្ដីរាយការណ៍ណាមួយ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តទៀតថា ដោយមើលឃើញពីការរំលោភ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយស និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា…