-
លោក ឆាំង យុ៖ មិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើច ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុត

យោធាថៃខឹងសម្បាររឿងបាត់ទង់ជាតិមួយ! អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីត្រី ប៉ារ៉ាច រតនាឆាយាផាន នាពេលថ្មីៗនេះ បាននិយាយថា កងទ័ពជើងទឹកភូមិន្ទថៃនឹងឆ្លើយតបដោយកម្លាំងយោធា ប្រសិនបើរកឃើញថាមានកងទ័ពកម្ពុជាបានឆ្លងចូលក្នុងទឹកដីថៃ បន្ទាប់ពីទង់ជាតិថៃមួយបានបាត់ពីដងទង់ជាតិ ក្នុងតំបន់ព្រំដែនយុទ្ធសាស្ត្ររាងក្រចកសេះ នៅភូមិផាកខាត។ សេចក្តីថ្លែងការណ៍ជាសាធារណៈដ៏ក្អេងក្អាងរបស់កងទ័ពថៃនេះ គឺមិនត្រឹមតែជារឿងដែលគួរឱ្យអស់សំណើចតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទង្វើពោរពេញទៅដោយពុតត្បុតថែមទៀតផង។ កងទ័ពថៃហាក់មើលមិនឃើញពីភាពពុតត្បុតរបស់ខ្លួន ក្នុងការទាមទារកាន់កាប់លើទីតាំងព្រំដែនជាទីសក្ការៈរបស់ប្រទេសដទៃខណៈពេលដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់លើដែនអធិបតេយ្យភាពរបស់ភាគីដែលខ្លួនកំពុងចោទប្រកាន់។ ស្ថានភាពដ៏គួរឱ្យអស់សំណើចនេះ មានសភាពកាន់តែហួសចិត្ត ដោយសារការពិតដែលថា កាលៈទេសៈបង្កទៅជាការខឹងសម្បាររបស់កងទ័ពថៃនេះ គឺគ្រាន់ផ្អែកទៅលើជំនឿរបស់ខ្លួនថាទង់ជាតិថៃមួយផ្ទាំងបានបាត់ទៅតែប៉ុណ្ណោះ។ នៅថ្ងៃនេះ កងទ័ពថៃកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង ដោយសារតែការបាត់ទង់ជាតិមួយ។ ថ្ងៃស្អែក ប្រហែលជាអាចមានការបាត់ដើមឈើមួយដើម ឬវត្ថុបុរាណប្លែកៗផ្សេងទៀត ចេញពីដែនអធិបតេយ្យភាពរបស់ថៃដែលអាចត្រូវប្រើប្រាស់ធ្វើជាលេសស្របច្បាប់ ដើម្បីបង្កឱ្យមានជម្លោះប្រដាប់អាវុធទ្រង់ ទ្រាយធំរវាងប្រទេសទាំងពីរ? ខណៈពេលដែលកងទ័ពថៃកំពុងស៊ើបអង្កេតលើកាលៈទេសៈគួរឱ្យសង្ស័យ ជុំវិញការបាត់ទង់ជាតិដ៏អាថ៌កំបាំងរបស់ខ្លួន និងកំពុងស្វែងរកលទ្ធភាពប្រើប្រាស់កម្លាំងយោធាជាការឆ្លើ តបនោះ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបង្ហាញនូវជំហរដ៏ម៉ឺងម៉ាត់ និងមានភាពចាស់ទុំជាងមុនក្នុងការដោះ ស្រាយវិវាទព្រំដែនតាមរយៈវិធានការទូតដោយសន្តិវិធី។ យើងមានតែសង្ឃឹមថាភាពម៉ឺងម៉ាត់ ភាពចាស់ទុំ និងសន្តិភាព នឹងទទួលបានជ័យជម្នះជាស្ថាពរលើការសម្តែងការខឹងសម្បារខុសរឿង ក្នុងកាលៈទេសៈទាំងនេះ។ ដោយ៖ ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦
-
អាជ្ញាធររាជធានីភ្នំពេញ ឃាត់ខ្លួនជនបរទេសជាង៥០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងOnline Scam នៅខុនដូរ ZHUOYUFENG ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣

រាជធានីភ្នំពេញ៖ ជនបរទេសសរុបចំនួន៥៥នាក់ មាន៧សញ្ជាតិផ្សេងគ្នា ត្រូវបានកម្លាំងនៃគណៈអភិបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងនោះមាន ៤៤នាក់ ត្រូវបានរកឃើញថា គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការ និងជនជាតិវៀតណាម ១១នាក់ (ស្រី្ត ៣នាក់) មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់ខ្លួនជនបរទេសខាងលើនេះធ្វើឡើងនៅថ្ងៃទី២១ ខែមេសាឆ្នាំ ២០២៦ នៅខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក សេង ហៀង និង លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោករួមមានៈ កុំព្យូទ័រយួរដៃ១៤ គ្រឿង, ទូរសព្ទដៃ៦គ្រឿង និងគ្រឿងញៀនចម្រុះមានទម្ងន់សរុបប្រហែល១០គីឡូក្រាម។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅប្រទេសវៀតណាម ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ក្នុង…
-
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។ ជាការឆ្លើយតប,…
-
សម្តេចតេជោ ហ៊ុន សែន៖ ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះសម្តេចកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយសម្តេចតេជោបញ្ជាក់ថា ការវះកាត់របស់គ្រូពេទ្យចិនថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២៦នេះ។ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានផ្ញើសារថ្វាយព្រះពរចំពោព្រះអង្គ។សម្តេចសូមយកឱកាសនេះអរគុណប្រធាធិបតី ស៊ី ជីនភីង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា។សូមអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្តិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រជាជនកម្ពុជា។ សម្តេចតេជោបានបញ្ជាក់ថា សម្រាប់ខ្ញុំព្រះករុណា និងកូនប្រុសពីរនាក់ ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី បានមកដល់ប៉េកាំងតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦មកម្ល៉េះ ដែលមានគោលដៅតែមួយគត់ គឺកំដរព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងពេលវេលាដ៏លំបាកនេះ ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ គឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល ក្នុងករណីព្រះរាជសុខភាពព្រះមហាក្សត្របានប្រសើរ ខ្ញុំព្រះករុណានឹងត្រឡប់ទៅប្រទេសវិញនៅថ្ងៃ២២ ខែមេសា ឆ្នាំ២០២៦៕ដោយ៖ពលជ័យ
-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅបារាំងឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុលនិយមមួយចំនួន

ឆ្លើយតបនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងការបកស្រាយខុសពីការពិតរបស់បុគ្គលជ្រុល និយមមួយចំនួនកាលពីពេលថ្មីៗនេះ ដែលបានលើកឡើងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរ នោះស្ថានឯកអគ្គរាជទូតសូមធ្វើការស្រាយបំភ្លឺជូនសាធារណជនដូចតទៅ៖ ១.អំពីបេសកកម្មស្នូលរបស់ស្ថានទូត៖ ស្ថានឯកអគ្គរាជទូតកម្ពុជា គឺជាស្ថាប័នរដ្ឋផ្លូវការដែលតំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ ជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅ និងធ្វើការនៅប្រទេសបារាំង ដោយគ្មាន ការរើសអើងលើនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។ ២.ការបដិសេធមិនផ្សារភ្ជាប់ជាមួយទណ្ឌិត និងក្រុមខុសច្បាប់ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋបារាំង តែងតែផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនានាដែលរៀបចំដោយភាគីបារាំង ឬ សមាគមខ្មែរផ្សេងៗ ដើម្បីលើកកម្ពស់មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងគាំទ្រ ចំពោះសហគមន៍ខ្មែរ ទោះបីជាពេលខ្លះ មានវត្តមានរបស់ក្រុមសកម្មជនប្រឆាំងក៏ដោយ។ ស្ថានឯកអគ្គរាជទូតសូមបញ្ជាក់យ៉ាងច្បាស់ថា ស្ថាប័នរដ្ឋផ្លូវការ និងបុគ្គលតំណាងរដ្ឋ មិនអាចធ្វើ ការសហការ ឬផ្តល់ការទទួលស្គាល់ដល់ «បុគ្គលជាទណ្ឌិត» ដែលត្រូវបានតុលាការកាត់ទោសពី បទល្មើសធ្ងន់ធ្ងរ រួមមាន៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះ មហាក្សត្រ ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរនោះឡើយ។ ការមិនអនុញ្ញាតឱ្យទណ្ឌិត សម រង្ស៊ី…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មានរំលឹកអំពីខួប៥១ឆ្នាំនៃថ្ងៃ១៧ មេសា ជាថ្ងៃដែលប្រវត្តិសាស្រ្តគួរចងចាំ

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦នេះ ជាមួយរូបថត៣សន្លឹក ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសំណេរមួយរំលឹកដល់ថ្ងៃ១៧មេសាដែលជាថ្ងៃប្រវត្តិសាស្រ្តមួយរបស់កម្ពុជា។ សំណេរមានខ្លឹមសារថា៖១៦ មេសា ឆ្នាំ១៩៧៥-១៧ មេសា ឆ្នាំ២០២៦៖ ថ្ងៃនេះជាខួប៥១ឆ្នាំ នៃថ្ងៃដែលរបបខ្មែរក្រហមបានឡើងកាន់អំណាច និងបាននាំមកនូវសោកនាដកម្មដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជាថ្ងៃដ៏ឈឺចាប់របស់ប្រជាជាតិខ្មែរទាំងមូល។ ប្រជាជនរាប់លាននាក់បានបាត់បង់ជីវិត បែកបាក់គ្រួសារ និងទទួលរងទុក្ខវេទនាយ៉ាងសាហាវឃោរឃៅ និងអ្នកដែលនៅរស់រានមានជីវិតត្រូវបានទទួលរងគ្រោះផ្លូវកាយនិងផ្លូវចិត្តដោយសារតែការធ្វើទារុណកម្ម បង្អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល…។ ការរំដោះប្រទេសនៅថ្ងៃទី ៧ មករា ១៩៧៩ ដឹកនាំដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម គឺជាចំណុចរបត់ប្រវត្តិសាស្ត្រដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ ការដាក់ចុះនូវនយោបាយឈ្នះឈ្នះដោយសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពនៅកម្ពុជា បានបំផ្លាញចោលទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជាដែលមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយរបស់ខ្លួន។ ឯកឧត្តមបន្តថាដោយធ្វើការបញ្ជាក់ថាការនាំយកមេខ្មែរក្រហមមកកាត់ទោសតាមរយៈការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលជាគំនិតផ្តួចផ្តួចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ជាជំហានដ៏សំខាន់មួយក្នុងការស្វែងរក និងនាំមកនូវយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម និងបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សាហាវបែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតឡើងម្តងទៀតឡើយ។ យើងចងចាំអតីតកាល ដើម្បីការពារសន្តិភាព ថែរក្សាយុត្តិធម៌ និងកសាងអនាគតមួយដែលគ្មានអំពើប្រល័យពូជសាសន៍។…
-
សម្តេចតេជោ៖ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះ ស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី១៤ ខែមេសានេះថា របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណពិការទាំងមូលនោះឡើយ។ តើហាមទេវតាមិនឲ្យចុះមកបានទេ? តើហាមប្រជាជនមិនឲ្យចូលឆ្នាំបានទេ?បើកម្ពុជាពេលនេះ មិនមានជម្ងឺឆ្លងកូវីដ១៩ ដូចឆ្នាំ២០២០ផងនោះ។ សម្តេចតេជោបានបន្តថា យើងទទួលស្គាល់ថា យើងនៅមានការលំបាកតាមព្រំដែនជាមួយថៃលើផ្នែកមួយនៃដែនដីនិងពេលវេលាដែលជាការលំបាករបស់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន និងប្រជាជនភៀសសឹកមួយចំនួនដែលយើងបានជួយឲ្យពួកគាត់មានឱកាសបានចូលឆ្នាំផងដែរ។ សម្រាប់ប្រជាជនជាង១៧លាននាក់ផ្សេងទៀត តើទុកឲ្យពួកគាត់នាំគ្នាស្រែកយំបញ្ឈប់សកម្មភាពជីវភាពសេដ្ឋកិច្ចសង្គមឬយ៉ាងណា?ដូចជាការបិទផ្សារ បិទការលក់ដូរ បិទធនាគារ បិទរោងចក្រ បិទកសិដ្ឋាន បិទសាលារៀន។ល។រហូតទៅបិទមិនឲ្យប្រជាជនសប្បាយរីករាយក្នុងពេលចូលឆ្នាំឬយ៉ាងណា? សម្តេចតេជោបានបន្តទៀតថា ពួកជ្រុលនិយមទិទៀនរាជរដ្ឋាភិបាល ដែលរៀបចំនគរសង្រ្កានដោយគេ ចោទរាជរដ្ឋាភិបាលថាមិនបានគិតដល់ការលំបាករបស់កងទ័ព និងប្រជាជនភៀសសឹកដែលជាចេតនាធ្វើឲ្យជាតិ ទាំងមូលធ្លាក់ចូលក្នុងស្ថានភាពពិការដែលគ្មានសកម្មភាពសេដ្ឋកិច្ចសង្គម ដែលខ្ញុំប្រៀបធៀបថា(របួសកូនដៃមួយមិនគួរធ្វើឲ្យខ្លួនប្រាណនោះឡើយ)។ សកម្មភាពសប្បាយរីករាយរបស់ប្រជាជននៅកន្លែងមួយចំនួនប៉ុន្មានថ្ងៃមកនេះ និងនៅគ្រប់ទីកន្លែងនៅពេលទទួលទេវតាឆ្នាំនេះវាស្មើនឹងការទះកំភ្លៀងចំពោះពួកប្រឆាំងនឹងការចូលឆ្នាំ។ សូមគោរពអញ្ជើញអ្នកប្រឆាំងនិងការចូលឆ្នាំមកសប្បាយរីករាយក្នុងពេលចូលឆ្នាំទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេស។ សូមកុំខ្មាស់អៀនអីគ្រាន់តែគិតខុសនិងសកម្មភាពខុសដែលនាំដល់ខ្លួនខាតប៉ុណ្ណោះព្រោះបើ ធ្វើប្រឆាំងហើយត្រូវប្រឆាំងគ្រប់មុខ ទាំងអស់៕ ដោយ៖ពលជ័យ
-
រដ្ឋមន្ត្រីកាបរទេសបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីពង្រឹងភាពធន់រួមគ្នា

នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេស អាស៊ានលើកទីពីរស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្នរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ហើយសង្ឃឹមថា ការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃ បទឈប់បាញ់នេះ នឹងរួមចំណែកដល់ការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងដំណោះស្រាយ ភាពខុសគ្នាតាមរយៈការទូត និងកិច្ចសន្ទនា។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើផលបច្ច័យនៃជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសផលប៉ះពាល់មកលើសន្តិសុខថាមពលនិងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវិធីសាស្ត្រជាក់ស្តែងសម្រាប់អាស៊ាន ដើម្បីពង្រឹងភាពធន់នៃថាមពល និងការធានាសន្តិសុខស្បៀង អាហារ ក្នុងគោលបំណងបង្កើនស្ថិរភាពក្នុងតំបន់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធផ្គត់ផ្គង់សំខាន់ៗ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតម្រូវការសម្រាប់អាស៊ាន ក្នុង ការបង្កើនប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីពង្រឹងការសម្របសម្រួល ថាមពល រួមមានការពន្លឿនកិច្ចព្រមព្រៀងបំពង់បង្ហូរឧស្ម័នអន្តរអាស៊ាន (Trans-ASEAN Gas Pipeline) និងកិចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន (ASEAN Petroleum Security Agreement) បង្កើនការចែករំលែកទិន្នន័យជាក់ស្តែង និងកែលម្អវិធានការបន្ទាន់ ដូចជា ការបម្រុងប្រេងឥន្ធនៈជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញបណ្តាញអគ្គិសនីអាស៊ាន រួមទាំងការធ្វើពិពិធកម្មថាមពល និងថាមពលកកើតឡើងវិញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា…
-
សម្តេចធិបតីបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និង សុខុមាលភាពសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរក ភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈម យ៉ាងណាក៏ដោយ។ យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះ ឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ ឱ្យទៅជាថាមពលដ៏រឹងមាំ, និងប្រែក្លាយឧបសគ្គ ឱ្យទៅជាឱកាស ដើម្បីជោគជ័យ”។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗ ជាច្រើនមិនធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង។ នេះបើយោងតាមសារសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ តាមរយៈសារដដែលនេះ សម្តេចធិបតីបានបញ្ជាក់ទៀតថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបាននិងកំពុងបន្តយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសុខសន្តិភាព, ការឯកភាពជាតិ និងសាមគ្គីភាពជាតិរឹងមាំ ដើម្បីបន្តរក្សាឱ្យបាននូវ…
-
អ្នកនាំពាក្យ៖ តើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋដូចម្តេចខ្លះក្នុងពេលបុណ្យចូលឆ្នាំថ្មី និងក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងឆ្លងកាត់?

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា តើរាជរដ្ឋាភិបាលជួយសម្រាលបន្ទុកជីវភាពប្រជាពលរដ្ឋដូចម្តេចខ្លះក្នុងពេលបុណ្យចូលឆ្នាំថ្មី និងក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងឆ្លងកាត់? អ្នកនាំពាក្យបន្តថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតស៊ូយ៉ាងខ្លាំងក្លានៅលើសមរភូមិការទូតដើម្បីការពារបូរណភាពទឹកដីដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់នៅតាមបណ្តោយព្រំដែន។ ស្របពេលជាមួយគ្នានេះ វិបត្តិថាមពលកំពុងកើតឡើងដោយសារតម្លៃប្រេងឥន្ធនៈឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ ក្នុងគ្រាដ៏លំបាកនេះ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជា បានចាត់វិធានការអន្តរាគមន៍ជាច្រើន ដោយបានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ។ វិធានការអន្តរាគមន៍ទាំងនោះមានដូចជា៖ទី១៖ ការបញ្ចុះតម្លៃប្រេងឥន្ធនៈដែលជាបន្ទុករបស់រដ្ឋ និងបញ្ចុះពន្ធអាករផ្សេងៗទៀតលើប្រេងឥន្ធនៈដើម្បីទប់តម្លៃប្រេងលើទីផ្សារ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តបញ្ចុះ ៦,៥ សេនដុល្លារ/លីត្រដោយរដ្ឋជាអ្នកទទួលបន្ទុកជំនួស។ បន្តបញ្ចុះ ១ សេនដុល្លារ/លីត្របន្ថែមទៀត ពេលថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស១០០ដុល្លារ/បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ (សូន្យ) ដុល្លារតែម្តង។ បន្ថែមពីលើនេះ ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ ក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងក៏កើនឡើងខ្ពស់ដោយសារហានិភ័យនៃការដឹកជញ្ជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមកដល់ ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី១០% មក៤% និងប្រេងម៉ាស៊ូតពី១០% មក០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន ៦%…