-
ឯកឧត្តម ប៉ែន បូណា ៖ គ្មានពលរដ្ឋខ្មែរណាចង់នាំកូនចៅរបស់ខ្លួនភ្លក់រសជាតិសង្គ្រាមនិងរបបប្រល័យពូជសាសន៍ទៀតឡើយ!
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់រូបទាំងអ្នកធ្លាប់ហែលឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ទាំងយុវជនកើតក្រោយសម័យសង្គ្រាម សុទ្ធតែបានដឹងពីអតីតកាលដ៏មហាសែនវេទនារកអ្វីប្រៀបផ្ទឹមពុំបានរបស់កម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានទាញប្រទេសចេញពីឋាននរកលោកិយនេះ។ ឯកឧត្តមបានបន្តថា ប្រជាពលរដ្ឋខ្មែរសុទ្ធតែបានដឹងច្បាស់ថា នៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ មិនដែលមានទេដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញនិងអាចថែរក្សាសុខសន្តិភាពបានរយៈពេលយូរដូចសម័យកាលបច្ចុប្បន្ន ហើយសន្តិភាពនិងការបង្រួបបង្រួមជាតិក្រោមនយោបាយឈ្នះឈ្នះដែលសម្រេចបានលទ្ធផលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាស្នាដៃគ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន។ អ្នកនាំពាក្យរូបនេះលើកឡើងថា ខ្មែរគ្រប់រូបសុទ្ធតែបានដឹងច្បាស់ថា អ្នកឈរជារបងការពារសុខសន្តិភាពនេះឱ្យបានគង់វង្ស គឺរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន រួមទាំងថ្នាក់ដឹកនាំដទៃទៀត ដោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋខ្មែរ។ សុខសន្តិភាពរយៈពេល ២៦ឆ្នាំ កន្លងទៅនេះគឺជាគ្រឹះនៃការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនមិនធ្លាប់មានពីអតីតកាល ហើយដែលខ្មែរគ្រប់គ្នាបាននិងកំពុងទទួលផលពីសុខសន្តិភាពជារៀងរាល់ថ្ងៃ។ នរណាក៏ដោយឱ្យតែមានឈាមជ័រជាខ្មែរសុទ្ធតែជាសាក្សីនៃការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយនៅកម្ពុជាទាំងនយោបាយ សង្គម សេដ្ឋកិច្ច ទាំងរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដែលមិនធ្លាប់មានពីមុន។ ប៉ុន្តែ នៅមានសភាវដ៏អាក្រក់មួយដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលដើរតួជាអ្នកគំរាមកំហែងសុខសន្តិភាពនិងចង់អូសទាញប្រទេសទៅរកអតីតកាលវិញតាមរយៈចលនាបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់។ កាលពីមុន ពួកគេប្រើមនោគមន៍វិជ្ជាបដិវត្តន៍ពណ៌ដោយមិនចេញមុខ ហើយតែងចោទប្រកាន់ចំណាត់ការប្រឆាំងបដិវត្តន៍ពណ៌ថាជាការលាបពណ៌។ ប៉ុន្តែ ពេលនេះ ពួកគេបានចេញមុខជាចំហដោយមានទាំងប្រព័ន្ធឃោសនាជ្រុលនិយមមួយចំនួនជួយបន្ទរផង។…
-
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ៖ មន្ត្រីទទួលបន្ទុកព័ត៌មានគ្រប់កម្រិត ត្រូវបង្កើនការប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីចូលរួមថែរក្សាសុខ សន្តិភាព និងស្ថិរភាពនយោបាយ!
ភ្នំពេញ ៖ ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជម្រុញមន្ត្រីទទួលបន្ទុកការងារព័ត៌មាននៃរដ្ឋបាលគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានស្ថិតស្ថេរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តកំពត។ មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន្នមានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង…
-
អតីតអង្គរក្សផ្ទាល់របស់ សម រង្ស៊ី ឈ្មោះ លី រតនរស្មី ត្រូវបានបញ្ចប់ភារកិច្ចជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន តាំងពីខែមីនា ឆ្នាំ២០២៤មកម៉្លេះ
អតីតអង្គរក្សផ្ទាល់ សម រង្ស៊ី ឈ្មោះ លី រតនរស្មី ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក លឹម គីមយ៉ា នៅទីក្រុងបាងកក ប្រទេសថៃ កន្លងមក លែងជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាទៀតហើយ។ បើតាមសេចក្តីសម្រេចស្តីពីការបញ្ចប់ភារកិច្ចមន្រ្តីគណបក្ស បានបញ្ជាក់ថា យោងសេចក្តីសម្រេចលេខ ០៣០/០១២៤/សស.គក ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ និងមតីរបស់សម្តេចអគ្គមហាសេនា បតីតេជោ ប្រធានគណបក្ស គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស បានសម្រេចបញ្ចប់ភារកិច្ចលោក លី រតនរស្មី ពីទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន តាំងពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មកម៉្លេះ ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយនឹងកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស។ យោងតាមការបញ្ចប់ភារកិច្ចនេះ បុគ្គល លី រតនរស្មី ធ្វើជាទីប្រឹក្សារបស់សម្តេចតេជោ បានតែរយៈពេលជាង២ខែប៉ុណ្ណោះ បន្ទាប់ពីមានការតែងតាំងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ និងត្រូវបានបញ្ចប់ភារកិច្ចទៅវិញនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ ដូច្នេះ រាល់សកម្មភាពរបស់បុគ្គល លី…
-
ប្រធានសភាម៉ាឡេស៊ីកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានកំពុងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃនីតិកាលទី៧ របស់រដ្ឋសភា។ ការកោតសរសើរ នេះ ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥នេះ។ ប្រធានរដ្ឋសភានៃប្រទេសទំាងពីរបាន បានជួបពិភាក្សាទ្វេភាគីជាមួយគ្នា ក្រោមបរិយាកាសរីករាយ ជិតស្និទ្ធ បើកចំហ និងសាមគ្គីភាព នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នសភា ប្រទេសទំាងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភាក៏ដូចជារដ្ឋសភាកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ីយ៉ាងកក់ក្តៅជាទីបំផុត។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនកម្ពុជា និងបានគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។ សម្តេចបានលើកឡើងថា…
-
លោក សួន សេរីរដ្ឋា៖ ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា
លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានលើកឡើង ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្របក្សប្រឆាំងនៅថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា ៦ចំណុច បូក១ ដែលបញ្ជាក់ថា មេដឹកនាំកម្ពុជា មិនពាក់ព័ន្ធលើការធ្វើឃាតលោក លិម គិមយ៉ា មានដូចជា៖១-លិម គិមយ៉ា មិនមែនជាបុគ្គលអ្នកនយោបាយល្បី ដែលលេចធ្លោ ឬជាឆ្អឹងទទឹងជាប់បំពងករបស់គណបក្សកាន់អំណាច ដែលធ្វើឱ្យមានឧបសគ្គនយោបាយអ្វីនោះទេ២-លិម គិមយ៉ា គឺជាសត្រូវមនោគមវិជ្ជានយោបាយរបស់ សម រង្ស៊ី តាំងពី លិម គិមយ៉ា នៅជាបុគ្គលិកស្ថាប័នហិរញ្ញវត្ថុបារាំង មុនចូលប្រឡូកនយោបាយក្នុងប្រទេសខ្មែរម្ល៉េះ៣-ឃាតករ ដែលធ្វើសកម្មភាពរួច បែជារត់ចូលដីខ្មែរ (?) មិនចេញទៅឡាវ ភូមា ឬម៉ាឡេស៊ី ! នេះជាគម្រោងរៀបចំជាមុន ដើម្បីទម្លាក់កំហុសលើមេដឹកនាំកម្ពុជា… ពីព្រោះថា គ្មាននណាល្ងង់ដែល ជួលមនុស្សឱ្យធ្វើរឿងឧក្រិដ្ឋហើយ ប្រាប់ឱ្យរត់មកចូលក្នុងផ្ទះខ្លួនឯងទេ៤-កម្ពុជា មិនបានបណ្តោយឱ្យឃាតករ…
-
មេប៉ូលិសថៃ៖ ករណីបាញ់សម្លាប់លោក លិម គិមយ៉ា ជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ
ក្រុមមេប៉ូលិសថៃបានកោះប្រជុំមួយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សប្រឆាំងនៅកម្ពុជា លោក លិម គិមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ ហើយបានបញ្ជាក់ថា ប៉ូលិសធ្វើការ មិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ។ ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លិម គិមយ៉ា អតីតសមាជិកសភាបក្សប្រឆាំងខ្មែរ នាយឧត្តមសេនីយ៍ គិទីរ៉ាត់ មានប្រសាសន៍ថា លោកបានទទួលរបាយការណ៍ថា ក្រោយកើតហេតុសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់បានក្នុងរយៈពេលប៉ុន្មានម៉ោង យើងអាចចាប់ជនបង្កបាន២នាក់ មកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្នកំពុងសម្របសម្រួលជាមួយភាគីកម្ពុជា ដើម្បីតាមចាប់ជនសង្ស័យ២នាក់ទៀត ដែលរត់គេចខ្លួន មកផ្តន្ទាទោសតាមច្បាប់។ ប៉ូលិសថៃលើកក្នុងអង្គប្រជុំថា យើងដឹង ហេតុការណ៍នេះកើតឡើង ចេញពីជម្លោះផ្ទាល់ខ្លួនរវាងនិយោជក និងអ្នកស្លាប់។ ទោះយ៉ាងណាត្រូវបានគេបញ្ជាក់ថា មិនត្រូវបានរកឃើញថាពាក់ព័ន្ធនឹងនយោបាយជាតិនោះទេ។ នាយឧត្តមសេនីយ៍ គិទីរ៉ាត់ បញ្ជាក់ថា “និយាយលើកនេះ ក្នុងនាមជាអគ្គស្នងការនគរបាលជាតិ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ ប៉ុន្តែវិធីស៊ើបអង្កេតបានចេញមកបែបនេះ» ។ ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ឱ្យដឹងថា ករណីឃាតកម្មលើលោក លិម…
-
សម្តេចតេជោ ហ៊ុន សែន៖ តើត្រូវរង់ចាំឱ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឱ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការណ៍លើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។ សម្តេចតេជោបានចោទសួរថា តើត្រូវរង់ចាំឱ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សិបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេ កុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។ សម្តេចតេជោបានបន្តទៀតថា ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការណ៍កាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។ បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង…
-
បណ្ឌិត គិន ភា លើកឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា
ភ្នំពេញ៖ បណ្ឌិត គិន ភា បានឱ្យដឹងថា ថ្ងៃនេះជាខួបទី៤០ឆ្នាំ (១៤ មករា ១៩៨៥ – ១៤ មករា ២០២៥) នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ បណ្ឌិត គិន ភា បានលើកឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជា៖ទី១- សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។ទី២- សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។ទី៣- សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាង ស្តារសេដ្ឋកិច្ច…
-
លោកជំទាវ ពោធិតី សាវត្ថី៖ ជនសង្ស័យដែលក្រុមប្រឆាំងថាជាអ្នកជួលឃាតករបាញ់សម្លាប់លោកលិម គឹមយ៉ា គឺជាមនុស្សរបស់ សម រង្ស៊ី
ភ្នំពេញ៖ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍បញ្ជាក់ថា ជនសង្ស័យឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត ដែលទណ្ឌិតសម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមលើកឡើងថា ជាជនជាតិខ្មែរឈ្មោះ លី រតនរស្មី ដែលជាអ្នកជួលឃាតករបាញ់សម្លាប់លោក លិម គឹមយ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅប្រទេសថៃ គឺជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី។ ដោយលោកជំទាវបានចោទសួរថា តើនរណានៅពីក្រោយខ្នង? តើអ្នកណាជាអ្នករៀបចំគម្រោង?។ ប៉ុន្តែហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយមចោទប្រកាន់ទាំងគ្មានមូលដ្ឋានមកលើរាជរដ្ឋាភិបាលកម្ពុជាទៅវិញ។ លោកជំទាវ ពោធិតី សាវត្ថី បានថ្លែងថា ៖ “… ខ្ញុំក៏ទទួលបានព័ត៌មានថា បើសិនជាឈ្មោះ លី រតនរស្មី ជាជនបង្កប់មែន គឺជារឿងត្រឹមត្រូវដែល សម រង្ស៊ី បានប្រកាសថានឹងមានចលនាផ្ការីកផ្ទុះនៅក្នុងប្រទេសចេញមក គឺជាគម្រោងការពិតប្រាកដរបស់ សម រង្ស៊ី , មូរ សុខហួរ និងក្រុមប្រឆាំងឬយ៉ាងណា? ពីព្រោះខ្ញុំអត់ដឹងថា ឈ្មោះ ស៊ុមវ៉ាំង បាមរុងគីត…
-
សម្តេចតេជោ ហ៊ុន សែន៖ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំ ដែលសភាបោះឆ្នោតឱ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទីពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ១៩៨៤។ សម្តេចតេជោបានបន្តថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ ដល់ខែមិថុនា១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ ក្នុងវ័យ២៩ឆ្នាំ ខ្ញុំកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។ សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០-២០២៥)។ សម្តេចតេជោបានបញ្ជាក់ថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។ ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤ មានទឹកជំនន់ផង និងរាំងស្ងួតផងដែលធ្វើឱ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជនដែលនេះ គឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំ និងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕ដោយ៖ពលជ័យ