-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងសករាជសន្តិភាពរបស់សម្ដេចតេជោ គឺជាព្រឹតិ្តការណ៍អស្ចារ្យសម្រាប់កម្ពុជា

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព នៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលបានប្រារព្ធធ្វើនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងសករាជសន្តិភាពភាពរបស់សម្ដេចតេជោនាពេលនេះ គឺជាព្រឹតិ្តការណ៍អស្ចារ្យសម្រាប់កម្ពុជារបស់យើង ហើយវាគឺជាមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើង ដែលបានរួមរស់នៅក្នុងម្លប់សន្តិភាព នៃការដឹកនាំដ៏ឆ្លាតវៃ និងយកចិត្តទុកដាក់ខ្ពស់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលក្នុងរយៈកាល២៥ឆ្នាំ ក្រោយពេលដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺនៅក្នុងសករាជសម្តេចតេជោនេះហើយ ដែលរាជរដ្ឋាភិបាលមានឱកាសរៀបចំប្រាព្ធនៅការប្រកួតស៊ីហ្គេមលើកទី៣២ ដែលយើងរកចាប់អស់រយៈពេល៦៤ឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍នេះ គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យ ជាពិសេស គឺយើងបានចូលរួមនៅក្នុងពេលបើកនៅឯពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានជាតិមួយដ៏ធំសម្បើមហើយបានបើកកម្មវិធីដ៏អស្ចារ្យបង្ហាញអំពីដំណើរនៃកំណើតនគរកម្ពុជា រួមជាមួយនឹងព្រឹតិ្តការណ៍ផ្សេងផ្សេងទៀតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នឹងរួមទាំងគោលការណ៍នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានកសាងវប្បធម៌ សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍលើគ្រប់វិស័យ។ លោក សេរីរដ្ឋា បានបន្តថា ស៊ីហ្គេមលើកទី៣២នេះ ដែលលោកហៅថាអស្ចារ្យ ពីព្រោះយើងឃើញថាទីមួយ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្ដិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាដែរ។ ពីព្រោះក្រុមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ដែលមានអត្តពលិករាប់រយនាក់បានបញ្ជូនមកប្រកួតស៊ីហ្គេមនៅកម្ពុជា ជាពិសេសគឺប្រទេសទីម័រ គឺជាប្រទេសសមាជិកអាស៊ានចុងក្រោយ ហើយបានចូលរួមប្រកួតស៊ីហ្គេមលើកដំបូងនៅប្រទេសកម្ពុជា ដែលកម្ពុជារៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមដំបូងដូចគ្នា។ ទីពីរ ជាមួយនឹងការចំណាយថវិកាជាង៣០០លានដុល្លារដែលរួមទាំងការចំណាយលើការសាងសង់ពហុកីឡាដ្ឋាន រៀបចំភូមិកីឡា ការរៀបចំទទួលកីឡាឱ្យមករួមរស់ហាត់សមហូបចុកដោយឥតគិតថ្លៃ។ ស៊ីហ្គេមលើកទី៣២នេះ…
-
ភ្ញាក់ខ្លួនចាញ់ឃោសនាទណ្ឌិត សម រង្ស៊ី និងបក្ខពួក៖ លោកស្រី ឃុត ណារឿន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោកស្រី ឃុត ណារឿន មន្ត្រីគណបក្សប្រឆាំងបានសម្រេចចិត្តសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមការអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកខ្លួនបានវ៉ៃប្រហាររិះគន់ មួកបង្កាច់ដោយគ្មានការពិត ដោយសារតែចាញ់បោកការឃោសនារបស់ទណ្ឌិតជនក្បត់ជាតិ៣ជំនាន់ និងក្រុមមេដឹកនាំបក្សប្រឆាំងនាពេលកន្លងមមកនេះ។ តាមរយៈវីដេអូឃ្លីប លោកស្រី ឃុត ណារឿន បានថ្លែងថា ដោយសារជឿលើការឃោសនារបស់គណបក្សប្រឆាំងអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សភ្លើងទៀន ខ្លួនបាននិយាយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបបស់សម្តេចតេជោ ហ៊ុន សែន។ សូមអភ័យទោសសម្តេច និងលើកលែងទោសដល់ខ្លួន។ លោកស្រី ឃុត ណារឿន ក៏បានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកស្រី ណារឿន បានបញ្ជាក់ថា “កូនល្ងិតល្ងង់នៅក្មេងធ្វើឲ្យកូន ចាញ់បោកលោកសម រង្ស៊ី ពីមុនមក ធ្វើឱ្យកូនដើរតាមផ្លូវសង្គ្រោះជាតិ រហូតដល់កូនទៅញុះញង់ប្រជាពលរដ្ឋឱ្យរកថវិកាចូលរួមជួយបើកទូរទស្សន៍សង្គ្រោះជាតិ ប៉ុន្តែផ្ទុយទៅវិញធ្វើឱ្យកូនខកចិត្តដោយសារតែទូរទស្សន៍សង្គ្រោះជាតិ អត់បានចេញទេ អត់បានចេញជារូបរាងទេ ហើយលុយកាក់ដែលកូនខំប្រមូលពីប្រជាពលរដ្ឋឱ្យសង្គ្រោះជាតិ បើកទូរទស្សន៍មិនដឹងថវិកាទាំងនោះ បាត់ទៅណាមកដល់បច្ចុប្បន្ន ធ្វើឱ្យកូនអស់ជំនឿចិត្តទៅលើគណបក្សប្រឆាំង មិនថាគណបក្សសង្គ្រោះជាតិពីមុន ឬមួយគណបក្សភ្លើងទៀនបច្ចុប្បន្ន។ កូនឃើញការដឹកនាំរបស់សម្តេចពុករហូតមកដល់បច្ចុប្បន្ននេះ ធ្វើឱ្យកូនភ្ញាក់ខ្លួនខ្លាំងមែនទែន ដោយសារទៅណាក៏ឃើញតែការអភិវឌ្ឍន៍”។ លោកស្រី ឃុត…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ សម្តេចតេជោបានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា សម្តេចតេជោ បានយកជីវិតរបស់ខ្លួនទៅប្តូរយកសន្តិភាព ដែលយើងកំពុងសោយសុខនឹងផ្លែផ្កាសន្តិភាពរហូតដល់ពេលនេះ។ ដូចនេះក្នុងនាមជាកងទ័ព កងកម្លាំងប្រដាប់អាវុធ យើងត្រូវបេ្តជ្ញា កសាងសមត្ថភាព បង្កើនឆន្ទៈ លះបង់ឱ្យអស់កម្លាំងកាយចិត្ត ពេលវេលា និងបូជាជីវិត ដើម្បីធានាការពារបូរណភាពទឹកដី សុខសន្តិភាព សន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាជនកម្ពុជា។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ។ ការចែកអាវភ្លៀង ជូនដល់កងកម្លាំង ខណៈរដូវវស្សាបានមកដល់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបញ្ជាក់ថា កម្មវិធីបែងចែកអាវភ្លៀង និងអាវរងា ជូនកងកម្លាំងប្រដាប់អាវុធ តែងតែធ្វើជាប្រចាំ ហើយនេះបានបង្ហាញពីការយកចិត្តទុកដាក់ គិតគូរជាប្រចាំនូវសុខទុក្ខបងប្អូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី…
-
លោក រ៉ុង ឈុន ដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល

ភ្នំពេញ៖ នៅទីបំផុតលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានសម្រេចដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជ្រើសតំណាងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ការដកខ្លួននេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាលឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដូចនេះគណបក្សភ្លើងទៀនត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល។ លោក រ៉ុង ឈុន បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១០ ឧសភា នេះថា ” …ខ្ញុំនឹងដកខ្លួនបើសិនជាយើងធ្វើការតវ៉ាទាមទារវាត្រូវ ប្រើពលវេលា ហើយមើលទៅពេលវេលាវាមិនគ្រប់គ្រាន់សម្រាប់ខ្ញុំធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ហើយប្រសិនបើធ្វើការតវ៉ាទាមទារជាមួយ គ.ជ.ប ពេលហ្នឹងវានឹងអាចធ្វើឱ្យខូចបញ្ជីឈ្មោះ។ អ៊ីចឹងយើងត្រូវគិតពីប្រយោជន៍បក្ស និងអ្នកគាំទ្រ។ ដូច្នេះបញ្ហាតួនាទីតំណែងឬមួយឈរឈ្មោះចំពោះខ្ញុំវាមិនជាបញ្ហាអ្វីទេ ខ្ញុំនឹងដកខ្លួនថយឲ្យអ្នកបន្តបន្ទាប់ឡើងមកជំនួសទៅ។” រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នៅក្រោមម្លប់នៃសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ខេត្តកំពង់ធំ បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាខេត្តដែលមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ដូច្នេះ សូមចូលរួមថែរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្ននេះ ហើយកុំឱ្យសង្គ្រាម និងជម្លោះបែកបាក់អាចត្រលប់មកវិញសាជាថ្មីឱ្យសោះនៅលើទឹកដីដ៏ពិសិដ្ឋរបស់យើង។ ការបញ្ជាក់នេះ ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តសន្ទុកក្រៅ ស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សម្តេចតេជោ តែងបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធសេរីភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនាផងដែរ ដូចដែលស្តែងឡើងតាមរយៈការអបអរសាទរការសម្ពោធឆ្លងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏ចំណាស់ដែលមានអាយុកាលប្រមាណជាង២សតវត្សរ៍នេះ ដែលកើតឡើងនៅក្រោមវប្បធម៌នៃការចែករំលែកពីសំណាក់ពុទ្ធបរិស័ទ្ទជិតឆ្ងាយ រួមជាមួយនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព ដែលបង្កលក្ខណៈដល់ការរួបរួមក្នុងធ្លុងសាមគ្គីជាតិខ្មែរដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី…
-
ដើរតាមមនោគមន៍វិជ្ជាដ៏ខ្មៅកខ្វក់របស់បក្សប្រឆាំងជាង១០ឆ្នាំ៖ លោក គង់ ម៉ាស់ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក គង់ ម៉ាស់ អតីតសមាជិកក្រុមការងារប្រចាំខេត្តស្វាយរៀង និងជាមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតុកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ បានសរសេរលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសារតែអស់ជំនឿលើក្រុមមេដឹកនាំក្រុមប្រឆាំងដែលតែងតែញុះញង់អុជអាលសមាជិក និងសកម្មជនបក្សប្រឆាំងឲ្យធ្វើសកម្មភាពខុសច្បាប់ បង្កចលាចល ក្នុងគោលបំណងបង្កើតបដិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោក គង់ ម៉ាស់ ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្នុងលិខិតរបស់លោក គង់ ម៉ាស់ គោរពជូនសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា “ក្រោយពីទទួលបានការលើកលែងទោសពីសម្តេចនាយក ឱ្យមានសេរីភាព ខ្ញុំសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយដឹងពីកំហុស ដោយដឹងពីកំហុសដើរតាមមនោគមន៍វិជ្ជាបក្សប្រឆាំងជាង១០ឆ្នាំមកនេះ ពុំបានជួយដល់សង្គម ក្រៅពីធ្វើឲ្យសង្គមវឹកវរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចនាយកមេត្តាឲ្យរូបខ្ញុំបាទ បានធ្វើការបម្រើជាតិ និងគណបក្សផងដោយក្តីអនុគ្រោះ”។…
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ផ្អែកតាមមូលដ្ឋានច្បាប់ និងដោយហេតុថាឈ្មោះ រ៉ុង ឈុន ទើបត្រូវបានផ្តន្ទាទោសស្ថាពរ ដោយសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ I ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល ដូចនេះឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ហើយឈ្មោះនេះ ក៏ពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ស្នើសុំឱ្យមាននីតិសម្បទាឡើងវិញតាមផ្លូវតុលាការ ស្របតាមមាត្រា៥៣៤ និងមាត្រា៥៣៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីប្រធាន គ.ជ.ប បានស្នើសុំបញ្ជាក់អំពីភាពមាន ឬមិនមាននីតិសម្បទាឡើងវិញរបស់ឈ្មោះ រ៉ុង ឈុន តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ ៣៥១ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ របស់តុលាការកំពូល។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានជម្រាបជូនប្រធាន គ.ជ.ប ថា ក្រសួងយុត្តិធម៌បានទទួលលិខិតលេខ ៤៤៧ គ.ជ.ប. ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣…
-
បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោមានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធារចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍន៍ខ្លួនឱ្យទទួលបានជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងសម្ពោធអគារសិក្សាថ្មី នៃសាកលវិទ្យាល័យអង្គរ ក្រុងសៀមរាប នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើន គឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើន ឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអបអរសាទរចំពោះសាកលវិទ្យាល័យអង្គរ ចំពោះការទទួលបានវិញ្ញាបនបត្រសម្រាប់ឆ្នាំ២០២២-២០២៦ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន…
-
គ.ជ.ប ប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួនអ្នកសង្កេតការណ៍ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធផ្សព្វផ្សាយស្តីពី បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដឹកនាំដោយឯកឧត្តម មាន សទិ សមាជិក គ.ជ.ប។ ឯកឧត្តម មាន សទិ បានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ (ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យស្នើសុំរបស់ខ្លួនមក គ.ជ.ប ក្នុងនោះមានគណបក្សនយោបាយចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងពាក្យសុំរបស់គណបក្សនយោបាយចំនួន៩ ផ្សេងទៀតកំពុងឋិតក្នុងការត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយ គ.ជ.ប។ គណបក្សនយោបាយទាំង១១ ដែល គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការ រួមមាន៖១.គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល២.គណបក្សយុវជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល៣.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ…
-
សម្តេចតេជោ ហ៊ុន សែន៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជានិងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលាក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់កម្ពុជា និងសហភាពអឺរ៉ុប ពិតជាធន់នឹងការសាកល្បងនៃពេលវេលា ក្នុងអំឡុងរយៈពេលបីទសវត្សកន្លងទៅ។ សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការអឺរ៉ុប រួមជាមួយបណ្តារដ្ឋសមាជិក ទាំងអស់នៃសហភាពអឺរ៉ុប ចំពោះការប្តេជ្ញាចិត្តដ៏យូរអង្វែង ក្នុងការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពដល់ប្រទេសកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ អើសូឡា វ៉ាន់ឌើលេន ប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាឱកាសនៃ “ទិវាអឺរ៉ុប” តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនលោកជំទាវ ព្រមទាំងប្រជាជនទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប សូមបានប្រកបនូវសុខភាពល្អបរិបូណ៌ សុភមង្គល និងវិបុលភាព។ នៅពេលសម្តេចគិតអំពីទ្វីបអឺរ៉ុប សម្តេចមិនត្រឹមតែមើលឃើញអំពីសហគមន៍នៃប្រទេសរដ្ឋសមាជិកប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមូលផ្តុំនៃប្រទេសជាច្រើនទៀតដែលជាមិត្ត និងដៃគូរបស់សហភាពអឺរ៉ុបផងដែរ។ ស្ថិតក្នុងស្មារតីនេះ ពួកយើងគួរតែចងចាំផងដែរថា ឆ្នាំក្រោយគឺជាខួបគម្រប់៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប។…