-
អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី បកអាក្រាតអំពើខ្មៅកង្វក់របស់គណបក្សប្រឆាំង និងបក្ខពួក

ភ្នំពេញ៖ អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី ដែលគេស្គាល់ថា សកម្មជនអ្នកគាំទ្រគណបក្សប្រឆាំងបានអស់ជំនឿលើការដឹកនាំរបស់គណបក្សប្រឆាំង និងបានលាតត្រដាងអំពើខ្មៅកង្វក់របស់គណបក្សប្រឆាំងដែលគិតតែចង់បានអំណាចចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយធ្វើឱ្យអ្នកគាំទ្រខ្លួនបែកបាក់ក្រុមគ្រួសារ ខ្លះជាប់ពន្ធនាគារ និងរត់ចោលស្រុក ដោយមិនបានគិតគូតដល់អ្នកគាំទ្រ គិតតែពីបក្ខពួកក្រុមគ្រួសារខ្លួន។ តាមរយៈវីដេអូឃ្លីបជាង២១នាទី អ្នកស្រី ធី សុខា ឬ ប៉ីប៉ីលី បាននិយាយបកអាក្រាតអំពីអំពើអាក្រក់របស់គណបក្សប្រឆាំងថា មិនដែលគិតគូរពីអ្នកដែលគាំទ្រ និងបម្រើខ្លួននោះទេ។ “គេព្រាត់ពីឪពុក ម្តាយគេ ដោយសារយើងនឹងហើយ គេតស៊ូចង់ងាប់ចង់រស់ អ្នកណាមិនចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គេធ្វើបម្រើឯងហើយ គេជួយឯងហើយ ឱ្យឯងបម្រើប្រជាពលរដ្ឋដោយពិតប្រាកដ អ្នកឯងស្រឡាញ់តែអំណាច គិតគូរតែបក្ខពួកគ្នាឯង”។ ប៉ីប៉ីលី បានសង្កត់ធ្ងន់ថា “… នៅមានរឿងច្រើនទៀត វាមិនដែលនៅសុខៗគេនាំគ្នាចាកចេញទេ វាមិនដែលសុខៗគេបាត់បង់ជំនឿទេ។ អ្នកឯងជេរគេហ្នឹងបានធ្វើកិច្ចការបម្រើប្រជាពលរដ្ឋជាង១០លាននាក់ដែរទេ? ក្រោមការដឹកនាំរបស់សម្តេចពុក ទោះត្រូវព្យុះភ្លៀងគេវ៉ៃប្រហារ ពេលខ្លះសម្តេចអត់ដឹងទេ…។” សូមជម្រាបថា ដោយសារតែអស់ជំនឿលើការដឹកនាំគណបក្សប្រឆាំង បានធ្វើឱ្យមន្ត្រីជាន់ខ្ពស់ និងសកម្មជនគាំទ្រគណបក្សប្រឆាំងទាំងនៅក្នុងពន្ធនាគារ និងខាងក្រៅ បានធ្វើវីដេអូ និងធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ ដោយពួកគេបានចាញ់ល្បិចកលជឿតាមការញុះញង់របស់មេដឹកនាំគណបក្សប្រឆាំង និងបក្ខពួកដែលញុះញង់…
-
អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងចំនួន១០នាក់ បានចេញវីដេអូ និងលិខិតសុំទោសសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងចំនួន១០នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។ អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់ រួមមានដូចជា ១.លោក គង់ ម៉ាស់ ២.លោក វ៉ន សាវណ្ណ ៣.លោក ធុយ វី ៤.លោក ឆុន ប៊ុនឆាត ៥.លោក ឧ រឹម ៦.លោក ចាន់ សារ៉ាត់ ៧.លោក ណុប វ៉ុន ៨.លោក ប៉េង សុខា ៩.លោក វ៉ន ឡេង និង១០.លោក សាន សៅរី។ សូមជម្រាបថា អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់នេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀតជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៉ី និងបក្ខពួក។ បើតាមលិខិតសុំទោសរបស់លោក គង់ ម៉ាស់…
-
គ.ជ.ប នឹងបើកកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទស្តីពី៖-បច្ចុប្បន្នភាពនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ-បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ-ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ សូមជម្រាបថា គិតចាប់ពីថ្ងៃទី២៤ ខែមេសា មកដល់ត្រឹមល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១២គណបក្សហើយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣។ ក្នុងចំណោមគណបក្សនយោបាយចំនួន១២គណបក្ស គឺមានគណបក្សចំនួន៨ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន ៤ទៀត គ.ជ.ប កំពុងពិនិត្យ។ គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧…
-
ឯកអគ្គរាជទូតអូស្ត្រាលី៖ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត

ភ្នំពេញ៖ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ចាស្ទីន វ៉ាយអេត (H.E. Justin Whyatt) បានបញ្ជាក់ថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត ឯកអគ្គរាជទូតអូស្ត្រាលី ក៏បានសម្តែងការចាប់អារម្មណ៍អំពីការវិវឌ្ឍផ្នែកនយោបាយ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងបានវាយតម្លៃខ្ពស់អំពីតួនាទីយ៉ាងសំខាន់របស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោតតាមបែបលក្ខណៈប្រជាធិបតេយ្យ ដែលត្រូវធ្វើយ៉ាងណាឱ្យការបោះឆ្នោតមានភាពអព្យាក្រឹត ឥតលម្អៀង និងមានភាពជឿជាក់ពីម្ចាស់ឆ្នោត។ ការបញ្ជាក់នេះ ក្នុងជំនួសម្តែងការគួរសមជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានមតិស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលបានអញ្ជើញមកដល់ទីស្តីការ គ.ជ.ប ដើម្បីជួបពិភាក្សាការងារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ឯកឧត្តមប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជានាពេលកន្លងមក នូវថវិកាជាងមួយលានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តម ចាស្ទីន វ៉ាយអេត បានថ្លែងអំណរគុណដល់ឯកឧត្តមប្រធាន គ.ជ.ប ដែលបានចំណាយពេលវេលាទទួលជួប…
-
លោក តុ វ៉ាន់ចាន់ អតីតតំណាងរាស្ត្របក្សប្រឆាំងសូមចូលរួមជីវ ភាព នយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារ ប្រទេសជាតិ។ នេះបើយោងតាមលិខិតរបស់លោកតុ វ៉ាន់ចាន់ គោរពជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក តុ វ៉ាន់ចាន់ បានសន្យាថា នឹងដើរតាម គោល នយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដោយស្មោះត្រង់ឥតងាករេ ហើយបម្រើ និងការពារគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ៕ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ លោក រ៉ុង ឈុន កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តទោស, សមត្ថកិច្ចអាចនឹងចាប់ខ្លួន ប្រសិនបើមិនអនុវត្តតាមដីការបស់តុលាការ ហើយក៏មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា

ភ្នំពេញ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក រ៉ុង ឈុន បច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលបានចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយលោក និល ណុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ ក្នុងកាលៈទេសៈនេះលោក រ៉ុង ឈុន អាចនឹងត្រូវចាប់ខ្លួនតាមដីកា ប្រសិនបើមិនអនុវត្តតាមដីកា របស់តុលាការ ហើយក៏មិនអាចឈ្មោះឲ្យគេបោះឆ្នោតបានដែរ បើមិនទាន់បានស្តារនីតិសម្បទា។ នៅក្នុងសាលដីការបស់សាលាឧទ្ធរណ៍ ហើយក៏ត្រូវបានតុលាការកំពូល តម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ បានកំណត់ផ្ដន្ទាទោសលោក រ៉ុង ឈុន ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ត្រូវកែប្រែមកជាទោសនេះ ត្រូវអនុវត្តក្នុងពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ។ ទោសដែលនៅសល់ត្រូវព្យូរទោសសាកល្បងដោយកំណត់រយៈពេល៣ឆ្នាំ។ សាលដីកាបានបញ្ជាក់ទៀតថា ទណ្ឌិត រ៉ុង ឈុន ត្រូវអនុវត្តវិធានការត្រួតពិនិត្យដូចខាងក្រោម៖ សូមជំរាបថា ក្រោយសាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាសម្រេចបែបនេះ ទណ្ឌិត រ៉ុង ឈុន បានប្ដឹងសាទុក្ខទៅកាន់តុលាការកំពូល ហើយក៏ត្រូវបាន តុលាការកំពូល សម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌលេខ ១១០ ក្រV «រ» ចុះថ្ងៃទី១២ ខែវិច្ឆិកា…
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ និងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងសុំចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។ តាមរយៈសារសម្លេងពិសេសនៅយប់ថ្ងៃទី៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជាមានការពេញចិត្តជាមួយនឹងការលើកឡើងបំភ្លឺរបស់លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញាវន្ត ដែលជាសកម្មជនគណបក្សប្រឆាំង។ ដោយសម្តេចបានលើកឡើងថា ឥឡូវនេះ ទឹកកាន់តែថ្លាយើងមើលក្នុងទឹកឃើញនៅអ្វីដែលវាមាននៅក្នុងទឹក។ កាលពីមុនគេប្រឹងប្រែងដើម្បីកកូរទឹកឲ្យល្អក់។ ប៉ុន្តែពេលនេះតាមរយ:កូនៗដែលធ្លាប់ធ្វើសកម្មភាពបម្រើឲ្យការកកូរកកាយដោយជនបរទេសបាននឹងកំពុងបើកជាពន្លឺបន្ថែមទៀត។ អ្វីដែលរាជរដ្ឋាភិបាលបានប្រកាន់យកទប់ស្កាត់ជាមួយនឹងចលនាបដិវត្តន៍ពណ៌ ការផ្តួលរំលំតាម មធ្យោបាយមិនប្រជាធិបតេយ្យ គឺពិតជាត្រឹមត្រូវ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា បរទេសបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់មិនមែនជាបញ្ហាការមួលបង្កាច់ពីសំណាក់គណបក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវាជារឿងពិត ហើយកូនៗគឺជាសាក្សីរស់ពិតប្រាកដ។ ពុកអរគុណជាមួយ កូនៗ ដែលកូនៗ បានយល់សភាពការណ៍នេះ ហើយកូនៗនឹងក្លាយទៅជាធនធានមនុស្សដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិនាពេលខាងមុខ។ ពុកសង្ឃឹមថា កូនៗនឹងក្លាយទៅជាធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា របស់ជាតិ ក៏ដួចជារបស់ក្រុមគ្រួសារ ដែលធ្វើឲ្យប្រទេសយើងរីកចម្រើនទៅមុខ។…
-
ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យនិងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជនគណបក្សប្រឆាំងរបស់លោក កឹម សុខា សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក គោរម្យ ដាឡា ប្រធានគ្រប់គ្រងនិស្សិតតាមបណ្ដាញសាកលវិទ្យាល័យ រួមជាមួយនឹងក្រុមនិស្សិត បញ្ញវន្ត ដែលជាសកម្មជន គណបក្ស ប្រឆាំងរបស់លោក កឹម សុខា បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណ បក្ស ប្រជាជនកម្ពុជា។ នៅក្នុងលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ លោក គោរម្យ ដាឡា បានសរសេរថា ក្នុងនាម ជាប្រធានគ្រប់គ្រងនិស្សិតតាមបណ្តាញសាកលវិទ្យាល័យ ធ្លាប់បានធ្វើការជាអ្នកសម្របសម្រួល ហើយស្វែងរកធនធានមនុស្ស ក្រុមនិស្សិត បញ្ញវន្ត ដើម្បីចូលមកបំពេញការងារជួយគណបក្សប្រឆាំងរបស់លោក កឹម សុខា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ក្នុងរយៈ ពេល ចុងក្រោយនេះ ដោយលោកបានចូលរួមក្នុងសកម្មភាពនយោបាយជាច្រើន បានសង្កេតឃើញថា គណបក្សប្រឆាំង មិនមានភាពស្មោះត្រង់ ដើម្បីបម្រើជាតិមាតុភូមិនោះទេ ហើយគោលនយោបាយរបស់គណបក្សប្រឆាំង ផ្អែកទៅលើបរទេសនិយមដែលជាហេតុធ្វើ ឱ្យបាត់បង់ ឯកភាពជាតិ និងការបង្រួមបង្រួមជាតិ និងអាចនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។ លោកបន្តថាក្រោយពីបានគិតពិចារណាយ៉ាងហ្មត់ចត់ ទើបលោកបានយល់ឃើញថា មានតែសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន…
-
លោក ឌី គន្ធា ធ្វើលិខិតសុំទោសសម្តេចតេជោ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ លោក ឌី គន្ធា អតីតកាលជាមន្ត្រីក្របខ័ណ្ឌរដ្ឋនៅក្នុងនាយកដ្ឋានអភិវឌ្ឍន៍ខេត្ត រាជធានី ស្រុក ក្រុង ខ័ណ្ឌ ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលទូទៅ និងជាអតីតអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់អង្គការសង្គមស៊ីវិល និងទីប្រឹក្សា បច្ចេកទេសឱ្យគម្រោងរបស់ក្រសួងកសិកម្ម គម្រោង RACHAGIZ និងគម្រោងរបស់ NCDD នៃក្រសួងមហាផ្ទៃ បានចេញវីដេអូ និងលិខិតសូមទោសជាមួយសំណើរសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសរសេរលើប្រព័ន្ធតេឡេក្រាមថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍លោក ឌី គន្ធា ជាសមាជិកមួយរូបរបស់គណប្រជាជនកម្ពុជា។ ដោយលោក ឌី គន្ធា កំពុងរស់នៅខេត្តសៀមរាប សម្តេចសូមប្រគល់ជូនគណកម្មាធិបក្សខេត្តសៀមរាបរៀបចំបែបបទបញ្ចូលតាមនិតិវិធីរបស់គណបក្សដែលមានស្រាប់៕ដោយ៖ពលជ័យ
-
គណបក្សនយោបាយចំនួន១១ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤ ខែមេសា មកដល់ត្រឹមល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១១គណបក្សហើយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយចំនួន១១គណបក្ស គឺមានចំនួន៨គណបក្ស ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការមានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សយុវជនកម្ពុជា៣.គណបក្សខ្មែររួបរួមជាតិ៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្សអភិរក្ស ប្រភពដដែលបានបន្តថា ចំណែកគណបក្សចំនួន៣ទៀត គ.ជ.ប កំពុងតែពិនិត្យ រួមមានៈ ១.គណបក្សហ៊្វុនស៊ិនប៉ិច ២.គណបក្សបំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងទី៣. គណបក្សឯកភាពជាតិខ្មែរ។ សូមជម្រាបថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ