-
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ពីថ្ងៃទី ២១-២៣ ខែមីនា
ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
-
គ.ជ.ប.បង្ហាញលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួនបីពាក់ព័ន្ធនឹងបញ្ជីបេក្ខជនដំបូង
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប. បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួនបី(សំណុំរឿងលេខ០០២ លេខ០០៣ និង លេខ០០៤)ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់ គណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែមីនាឆ្នាំ២០២២នៅសាលប្រជុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ប្រជាពលរដ្ឋកម្ពុជាមានភ័ព្វសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់
បំណងប្រាថ្នាដ៏ធំបំផុតរបស់សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ និងភាពចម្រុងចម្រើនទាំងផ្លូវកាយ ដែលសំដៅទៅលើការរីកធំធាត់លូតលាស់រាងកាយ សុខភាព និងសមត្ថភាពបញ្ញា ក៏ដូចជាសេចក្តីសុខស្ងប់ផ្នែកផ្លូវចិត្ត គឺសំដៅទៅលើការមិនព្រួយបារម្ភអំពីបញ្ហាសង្គ្រាម និងអសន្តិសុខនានា ។
-
តុលាការផ្តន្ទាទោស សម រង្ស៉ី និងមេខ្លោងផែនការផ្តួលរំលំរដ្ឋាភិបាល៦នាក់ ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ, កាត់ទោសអ្នករួមគំនិត១៤នាក់ ឱ្យជាប់ម្នាក់៥ឆ្នាំ តែព្យួរមួយចំនួន
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ និងមេខ្លោងក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ចំនួន៦រូបផ្សេងទៀត ឱ្យជាប់ពន្ធនាគារម្នាក់១០ឆ្នាំ ព្រមទាំងផ្តន្ទាទោសជនរួមគំនិត១៤នាក់ទៀត ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែពួកគេត្រូវបានអនុញ្ញាតឲ្យព្យួរទោសមួយចំនួន។
-
គ.ជ.ប បង្ហាញចំនួនអ្នកសង្កេតការណ៍ជាតិដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិចំនួន៤ ដែលបានដាក់ពាក្យស្នើសុំជាអ្នកសង្កេតការណ៍ សរុបចំនួន ៧.៤០០ រូប ក្នុងនោះស្ត្រី សរុបចំនួន ៤.២៤៥ រូប ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ នេះ បើយោតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ អាជីពជាយោធិន គឺបូជាសម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា អាជីពជាយោធិន ជាអាជីពដ៏ថ្លៃថ្នូរ និងជាអាជីពដែលមានការបូជាលះបង់ខ្ពស់បំផុត សម្រាប់បុព្វហេតុជាតិ មាតុភូមិ ជាពិសេសការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជនយើង។ ការបញ្ជាក់នេះ បានធ្វើឡើង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលដែលត្រូវបានកសាងក្នុងឆ្នាំ២០២០-២០២១ នៅក្នុងសាលានាយទាហានសកម្ម ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។
-
ជំនួបសម្តេចក្រឡាហោម ស ខេង ជាមួយអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។
-
រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្ដីថ្លែងការណ៍ស្តីពីវិវាទការងារ នៅក្រុមហ៊ុនណាហ្គាវើលដ៍
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ស្តីពីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។ នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការដោយមិនចេះនឿយហត់ ក្នុងការដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះ។
-
ដំណាក់កាលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់៖ បណ្តឹងភាគច្រើនប្តឹងបដិសេធមិនឈរឈ្មោះជាបេក្ខជន
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៥ ខែមីនានេះថា ផ្អែកតាមសេចក្តីរាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី ខេត្ត ដែលនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ទទួលបានពាក់ព័ន្ធនឹងការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានទទួលពាក្យបណ្តឹងសរុបចំនួន១៥២ បណ្តឹង។
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភដោយសារអត្រាចាក់វ៉ាក់សាំងមានកម្រិតខ្ពស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ទោះបីករណីឆ្លងជំងឺកូវីង-១៩ នៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី