Category: នយោបាយក្នុងប្រទេស

  • រដ្ឋមន្ត្រីការបរទេសកម្ពុជាអបអរសាទរចំពោះលោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិ

    រដ្ឋមន្ត្រីការបរទេសកម្ពុជាអបអរសាទរចំពោះលោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិ

    នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចោទសួរថា តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ចាប់តាំងពីឆ្នាំ២០០៦មក? ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ពិសេសដែរនោះ គឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»នេះ។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អ អ្វីអាក្រក់។ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី

  • សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចូលចតរបស់នាវាស្វ័យការពារជប៉ុន បង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន 

    សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចូលចតរបស់នាវាស្វ័យការពារជប៉ុន បង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន 

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការចូលចតរបស់នាវាកងទ័ពស្វ័យការពារជប៉ុន ចំនួន ២គ្រឿង ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺបង្ហាញពីជាសក្ខីភាព បង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជាជាលើកដំបូង។

  • តំណាង​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍​ប្រាំ​បីនាក់ ត្រូវបាន​តុលាការ​សម្រេច​ឱ្យនៅក្រៅ​ឃុំ​បណ្ដោះអាសន្ន

    តំណាង​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍​ប្រាំ​បីនាក់ ត្រូវបាន​តុលាការ​សម្រេច​ឱ្យនៅក្រៅ​ឃុំ​បណ្ដោះអាសន្ន

    នៅ​យប់​ថ្ងៃទី១៤ ​ខែមីនា ​ឆ្នាំ​២០២២​នេះ ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​ដោះលែង​មនុស្ស​ប្រាំ​បីនាក់ ដែលជា​អ្នកដឹកនាំ​បាតុកម្ម​ដោយ​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុនណាហ្គា​វើ​លដ៍ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។ នេះ​បើតាម​ដីកា​បង្គាប់​ឱ្យ​ដោះលែង​របស់​សាលាដំបូង​។ មនុស្ស​ទាំង​ប្រាំ​បីនាក់ ​ដែល​ត្រូវបាន​ដោះលែង​នេះមាន​៖ ទី​១.​ឈ្មោះ ឈឹម ស៊ីថរ​ ទី​២.ឈ្មោះ រី សុវណ្ណ​ឌី​ ទី​៣.ឈ្មោះ ស៊ុន ស្រី​ពេជ្រ​ ទី​៤.​ឈ្មោះ ហៃ សុភាព​ ទី​៥.ឈ្មោះ ឃ្លាំង សុ​បិ​ន្ដ​ ទី​៦.​ឈ្មោះ ទូច សិរី​មាស​ ទី​៧. ឈ្មោះ សុខ ណា​រិ​ទ្ធ និង​ទី​៨.ឈ្មោះ ឈឹម សុខន​។

  • លោកបណ្ឌិត គិន ភា៖​ ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម គឺល្មមនឹងបិទបញ្ចប់នូវការចោទប្រកាន់ ការសង្ស័យរបស់អាម៉េរិក

    លោកបណ្ឌិត គិន ភា៖​ ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម គឺល្មមនឹងបិទបញ្ចប់នូវការចោទប្រកាន់ ការសង្ស័យរបស់អាម៉េរិក

    លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពារជប៉ុនទៅកាន់កំពង់ផែរាម គឺជាការបង្ហាញនូវការពិត បង្ហាញនូវតម្លាភាពមួយដែលកម្ពុជាមានចំពោះពិភពលោក និងចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងឡាយ។ វាគឺជាការបេសកកម្មមួយដែលល្មមនឹងបិទបញ្ចប់នូវការចោទប្រកាន់ ការសង្ស័យរបស់សហរដ្ឋអាម៉េរិក និងការចោទប្រកាន់របស់មជ្ឈិមប្រទេសមួយចំនួន ដែលតែងតែយកបញ្ហាកំពង់ផែរាមជាកម្មវត្ថុនយោបាយ ហើយមានការប្រឌិត ឬក៏មានការចោទប្រកាន់កម្ពុជាមិនចេះចប់មិនចេះហើយលើករណីនេះ។

  • មេដឹកនាំបាតុកម្មខុសច្បាប់ស្វែងរកការចរចាដោះស្រាយនិងអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រក្សាភាពស្ងប់ស្ងាត់

    មេដឹកនាំបាតុកម្មខុសច្បាប់ស្វែងរកការចរចាដោះស្រាយនិងអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រក្សាភាពស្ងប់ស្ងាត់

    នៅទីបំផុត មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងអតីតបុគ្គលិកសរុបចំនួន៨រូប ដែលកំពុងនៅក្នុងពន្ធនាគារព្រៃស បានធ្វើលិខិតស្នើសុំទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលលវិជ្ជាជីវៈ ដើម្បីស្វែងរកការចរចាដោះស្រាយទូទាត់សំណងតាមផ្លូវច្បាប់ផ្លូវច្បាប់ និងបានអំពាវនាវឱ្យបុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍សម្រាកនៅផ្ទះ និងរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសសម្រាប់ការចរចាជាមួយក្រុមហ៊ុន និងក្រសួងការងារ។

  • ឯកឧត្តម ហ៊ុន ម៉ានី៖ តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?

    ឯកឧត្តម ហ៊ុន ម៉ានី៖ តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?

    ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអគ្គលេខាធិការគណៈចលនាមហាជន បានថ្លែងបញ្ជាក់ថា អ្នករំដោះប្រជាជនចេញពីរបបខ្មែរក្រហមឱ្យមានជីវិតទី២ គឺគណបក្សប្រជាជនកម្ពុជា។ ការចរចាស្វែងរកសន្តិភាពក៏គណបក្សប្រជាជនកម្ពុជា។ ការនាំមកនូវសន្តិភាពពេញលេញក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងស្ថានការណ៍ពេលមានជម្លោះឈ្លានពានពីប្រទេសជិតខាងក៏គណបក្សប្រជាជនកម្ពុជា។ ការគ្រប់គ្រងជំងឺកូវីដ-១៩ក៏គណបក្សប្រជាជនកម្ពុជា។ ការចាក់វ៉ាក់សាំងការពារជីវិតប្រជាជនពីជំងឺកូវីដ-១៩ ក៏គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានចោទជាសំណួរថា តើមានពេលលំបាកណាមួយដែលគ្មានវត្តមានគណបក្សប្រជាជនកម្ពុជានៅជួយដោះស្រាយបញ្ហាជាមួយគ្នា?

  • សម្តេចក្រឡាហោម​ ស​ ខេង​ ទទួលស្គាល់សមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ 

    សម្តេចក្រឡាហោម​ ស​ ខេង​ ទទួលស្គាល់សមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ 

    សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានសម្រចទទួលសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ​របស់លោក ញឹក​ ប៊ុនឆៃ​ កាលពីថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២២​ ដោយបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការគាំទ្រ​៖ ១.)ជ្រេីសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ ២)ធ្វេីវិសោធនកម្មលក្ខន្តិក:គោលនយោបាយគណបក្ស​ និងទី៣)ជ្រេីសតាំងសហជីវិន​ ព្រំ​ ស៊ូ​ ជាប្រធានកិត្តិយស​ ស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិក:គណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ​ និងបទប្បញ្ញត្តិ​ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

  • អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធចំពោះការចោទប្រកាន់របស់សមាគមសារព័ត៌មានខេមបូចា

    អ្នកនាំពាក្យក្រសួងព័ត៌មាន បដិសេធចំពោះការចោទប្រកាន់របស់សមាគមសារព័ត៌មានខេមបូចា

    អ្នកនាំពាក្យក្រសួងព័ត៌មាន​ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ AMS ថា ពាក់ព័ន្ធទៅនឹងការថ្កោលទោសរបស់សមាគមសារព័ត៌មានខេមបូចា បានចោទប្រកាន់ថា អ្នកសារព័ត៌មាន VOD ពីររូប ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឱ្យថតរូប និងបង្ខំឱ្យលុបរូបភាព ក្នុងអំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍ ជារឿងមិនពិតដូចការចោទប្រកាន់នោះទេ។

  • អ្នកនាំពាក្យក្រសួងការបរទសកម្ពុជា បដិសេធពុំមានការជួញដូរសរីរាង្គនៅកម្ពុជាទេ

    អ្នកនាំពាក្យក្រសួងការបរទសកម្ពុជា បដិសេធពុំមានការជួញដូរសរីរាង្គនៅកម្ពុជាទេ

    ពាក់ព័ន្ធនឹងព័ត៌មានចុះផ្សាយក្នុង Thai Examiner ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី បានធ្វើការបំភ្លឺដូចខាងក្រោម៖ ១.អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។ ២.ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមីនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ។