Category: នយោបាយក្នុងប្រទេស

  • អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​របាយការណ៍​របស់ CCIM

    អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​របាយការណ៍​របស់ CCIM

    អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ច្រានចោល​ចំពោះ​ការផ្សព្វផ្សាយ​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុ​ជា​ ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM)​ស្ដីពី​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២​នេះ​ថា សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ បាន​ធ្លាក់ចុះកាន់តែ​អាក្រក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​កន្លងទៅ​។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះ គឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ ជាក់ស្តែងបញ្ជាការដ្ឋានអង្គរក្ស គឺដូចនឹងបណ្តាកងឯកភាពផ្សេងទៀត មានភារកិច្ចស្នូលក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ដោយឡែក ក្នុងនាមជាអង្គភាពទ័ពជំនាញ បញ្ជាការដ្ឋានអង្គរក្ស ក៏ត្រូវបានប្រគល់ភារកិច្ចពិសេសបន្ថែមមួយទៀត គឺការពារប្រមុខរាជរដ្ឋាភិបាល ដែលជាក់ស្តែងដូចជា សម្តេចតេជោ ហ៊ុន សែន ព្រោះលោកជានាយករដ្ឋមន្ត្រី កើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។

  • គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន 

    គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន 

    គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានាដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិនៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងលើកជាសំណួរដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែមពាក់ព័ន្ធនឹងវិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគម និងការជួបប្រជុំលំហប្រជាធិបតេយ្យនិងសង្គមស៊ីវិល សិទ្ធិបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហា យុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចជាដើម។

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលលេចធ្លោជាងគេប្រកបដោយបទ ពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ 

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដែលលេចធ្លោជាងគេប្រកបដោយបទ ពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ 

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា នៅក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលរបស់ប្រទេសដែលជាបុគ្គលសំខាន់នៅក្នុងការកំណត់ទិសដៅអនាគត ធានារក្សាការពារសុខសន្តិភាព និងភាពសុខសាន្តសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។ យើងអាចមើលឃើញថា សម្តេចតេជោ គឺជាឥស្សរជនដែលលេចធ្លោជាងគេក្នុងនាមជាអ្នកនយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ដែលបានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗ នៃប្រវត្តិសាស្ត្រកម្ពុជា

  • មិនមែនជារឿងសម្ងាត់! សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីកងទ័ពស្វ័យការពារជប៉ុននឹងទៅទស្សនាកំពង់ផែរាម

    មិនមែនជារឿងសម្ងាត់! សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីកងទ័ពស្វ័យការពារជប៉ុននឹងទៅទស្សនាកំពង់ផែរាម

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី១១ ខែមីនានេះថា កងទ័ពស្វ័យការពារជប៉ុន គឺមកតាមនាវាដោយចូលសុំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ ក្នុងអំឡុងពេលនោះ កងទ័ពស្វ័យការពារជប៉ុនក៏នឹងទៅមើលកំពង់ផែរាមផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំណុចសំខាន់បំផុត គឺកងទ័ពស្វ័យការពារជប៉ុនមកចូលរួមរម្លឹកខួបអបអរសាទរខួប៣០ឆ្នាំ ដែលកងទ័ពស្វ័យការពារជប៉ុនបានបញ្ជូនកម្លាំងចេញទៅក្រៅប្រទេស។ គឺប្រតិបត្តិការរក្សា សន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាជាលើកទី១។

  • ប្រធាន គ.ជ.ប. បកស្រាយប្រាំចំណុចជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    ប្រធាន គ.ជ.ប. បកស្រាយប្រាំចំណុចជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

    ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានទទួលជួបប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក វិទិត មុនតាប៊ន(Mr. Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំគ.ជ.ប។

  • សហភាព​អឺរ៉ុប​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ នៅ​ឆ្នាំ​២០២២  

    សហភាព​អឺរ៉ុប​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ នៅ​ឆ្នាំ​២០២២  

    សហភាព​អឺរ៉ុប​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ានរបស់​កម្ពុជា ​នៅ​ឆ្នាំ​២០២២ ក៏ដូចជា​ការតែងតាំងឯកឧត្ដម ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​ សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។ សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់​បន្ថែមថា​ ការតែងតាំងឯកឧត្តម Igor Drlesmans ជា​ប្រេសិត​ពិសេស​របស់សហភាព​អឺរ៉ុប​(EU) សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា សរ​បញ្ជាក់​ឱ្យឃើញ​ពី​ការគាំទ្រ យ៉ាងខ្លាំង​ក្លា​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​អាស៊ាន និង​ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​។​

  • ទូតថ្មីអ៊ីស្លាមប៉ាគីស្ថានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន 

    ទូតថ្មីអ៊ីស្លាមប៉ាគីស្ថានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន 

    ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានអបអរសាទរកម្ពុជា ចំពោះតួនាទីជាប្រធានអាស៊ាន និងបានសម្តែងក្តីសង្ឃឹមថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់​ សុខុន​ នឹងសម្រេចបានជោគជ័យក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ជាពិសេស ក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិមីយ៉ាន់ម៉ា។

  • អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

    អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឆ្លើយតបទៅនឹងការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនពាក់ព័ន្ធការរារាំង បំភិតបំភ័យបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ពីសំណាក់បុគ្គលមួយចំនួន គឺគណបក្សនយោបាយមានសិទ្ធិប្តឹងទៅនឹងមន្ត្រីបោះឆ្នោត ដើម្បីឱ្យផ្តន្ទាទោសតាមជំពូក១៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

  • មេបញ្ជាការកងទ័ពជើងគោក៖ សាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជាគឺមានប្រជាជនចម្រុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយដោយភាពសុខដុមរមនា

    មេបញ្ជាការកងទ័ពជើងគោក៖ សាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជាគឺមានប្រជាជនចម្រុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយដោយភាពសុខដុមរមនា

    អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍លើកឡើងថា សាមគ្គីភាពរឹងមាំនៃសង្គមកម្ពុជា គឺមានប្រជាជនចម្រុះជាតិសាសន៍ និងសាសនា អាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា គ្មានការរើសអើង និងក្រោមម្លប់ដ៏សុខសាន្តនៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលជាបំណងប្រាថ្នាធំរបស់ប្រជាជនកម្ពុជា និងជាផ្លែផ្កានៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។