-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍របស់ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈការបង្កើតយន្តការជាច្រើនចុះបម្រើប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារផងដែរ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងកាលៈទេសៈសុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងដូចបច្ចុប្បន្ន ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់ថា សមិទ្ធផលទាំងអស់ដែលកើតមានឡើង នឹងនៅបន្តឋិតថេរគង់វង្សរាប់ជំនាន់តទៅ នៅក្រោមស្ថិរភាពរឹងមាំ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាការពារដាច់ខាតសម្រាប់ជាតិ និងប្រជាជន។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ក៏ដូចជានៅទូទាំងខេត្តព្រៃវែង ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើងក្នុងទីអារាមវត្តគ្រើលដ៏ចំណាស់ដែលរងការបំផ្លិចបំផ្លាញខ្លាំងក្នុងសម័យសង្គ្រាម ក្រោមកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់…
-
រយៈពេល៤ថ្ងៃ៖ គណបក្សចំនួន៨ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន៨ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ប្រាប់ AMS នៅល្ងាចថ្ងៃទី២៧ ខែមេសានេះថា នៅថ្ងៃទី៤ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ១ គឺគណបក្សខ្មែរអភិរក្ស បានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា សម្រាប់រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ គឺមានគណបក្សចំនួន៨ ដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។ គណបក្សនយោបាយទាំង៨ មានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សខ្មែររួមរួមជាតិ៣.គណបក្សយុវជនកម្ពុជា៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ៨.គណបក្ស ខ្មែរអភិរក្សឯកឧត្តម សោម សូរីដា បានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត…
-
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាទស្សនៈផ្ទាល់ខ្លួន កិច្ចការពារជាតិត្រូវតែបន្តពង្រឹងតាមរយៈការធ្វើការកែទម្រង់ និងធ្វើទំនើបកម្មជាប់ជាប្រចាំ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរភារកិច្ចចាំបាច់ជាក់ស្តែងចំពោះមុខ និងសម្រាប់ពេលអនាគត ហើយការធ្វើទំនើបកម្មនោះទៀតសោត ត្រូវផ្តោតលើកត្តាចម្បងចំនួន៣ គឺ៖ ទី១.ទំនើបកម្មរចនាសម្ព័ន្ធ សំដៅលើការរៀបរយក្របខ័ណ្ឌចាត់តាំងកម្លាំងដើម្បីត្រៀមឆ្លើយតបទៅនឹងហានិភ័យចំពោះមុខ មានជាអាទិ៍៖ អំពើភេរវកម្ម និងគ្រោះមហន្តរាយធម្មជាតិ ជាដើម ទី២.ទំនើបកម្មគ្រឿងបំពាក់ សំដៅទៅលើសមត្ថភាពម្ចាស់ការលើការធានាសម្ភារបច្ចេកទេស និងបរិក្ខារផ្សេងៗ និងទី៣ ទំនើបកម្មធនធានមនុស្ស ដោយផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធហ្វឹកហ្វឺន ដែលរួមមាន៖ សាលាហ្វឹកហ្វឺន យោធាចារ្យ កម្មវិធីសិក្សា និងការស្រាវជ្រាវចងក្រងខ្លឹមសារមេរៀន សំដៅធានាការលើកកម្ពស់គុណភាពហ្វឹកហ្វឺនឱ្យកាន់តែមានប្រសិទ្ធភាព។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយនាយទាហាន នាយទាហានរង ជាសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ កន្លងទៅ ហើយដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ។ ជាមួយគ្នា ក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២៣…
-
រយៈពេល៣ថ្ងៃ៖ គណបក្សចំនួន៧ បានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមេសា ឆ្នាំ២០២៣ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយចំនួន ០៧ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ប្រាប់ប្រាប់ AMS នៅល្ងាចថ្ងៃទី២៦ ខែមេសា នេះថា នៅថ្ងៃទី៣ (២៦មេសា) នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ០១ គឺគណបក្សខ្មែរតែមួយ ដោយដាក់បេក្ខជនឈរឈ្មោះ ២៥មណ្ឌល រាជធានី ខេត្ត។ អគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថា រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៥-២៦ ខែមេសា ឆ្នាំ២០២៣ គណបក្សដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ គឺមានចំនួន៧គណបក្សហើយ មានដូចជា៖១.គណបក្សប្រជាជនកម្ពុជា២.គណបក្សខ្មែររួមរួមជាតិ៣.គណបក្សយុវជនកម្ពុជា៤.គណបក្សធម្មាធិបតេយ្យ៥.គណបក្សកម្លាំងប្រជាធិបតេយ្យ៦.គណបក្សសញ្ជាតិកម្ពុជា៧.គណបក្សខ្មែរតែមួយ ឯកឧត្តម សោម សូរីដា…
-
សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈចំនួនបីនៅថ្ងៃទី២៨ ខែមេសា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីពិនិត្យនិង សម្រេចលើសំណើសំខាន់ៗចំនួនបី។យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកាលពីថ្ងៃទី ២៦ ខែមេសាបានឱ្យដឹងថា កិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យ និងសម្រេចលើមានរបៀបវារៈចំនួនបីមានដូចជាៈ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវន- កម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសារ ពើពន្ធ ទៅក្នុងរបៀបវារៈសម័យប្រជុំលើក ទី១០ ព្រឹទ្ធសភានីតិកាលទី៤ ។២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈ កម្ម ការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្ដីពីលទ្ធកម្មសាធារណៈ ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី ១០ ព្រឹទ្ធសភានីតិកាលទី៤ ។៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្ម ការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាម…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោនិងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងសកម្មភាព សង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជានៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបគឺការថែរក្សា អាយុជីវិតរបស់ខ្លួននិងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារនិងទំនុកបម្រុងឱ្យមាន អាយុជីវិតបន្តទៅទៀត។ ឯកឧត្តមបណ្ឌិតបន្តថាក្នុងបុព្វហេតុនេះសម្តេចតេជោនិងឥស្សរជនថ្នាក់ដឹកនាំជាច្រើនរូបបានចូលរួមក្នុងសកម្មភាពសង្គ្រោះ អាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍ការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងសមត្ថកិច្ចគ្រប់ជំនាញក្នុងខេត្តព្រះសីហនុ ដែលបានខិតខំបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ហើយក៏សូមអរគុណចំពោះប្រជាពលរដ្ឋអ្នកស្រុកព្រៃនប់ ក៏ដូចជាអ្នកខេត្តព្រះសីហនុទាំងមូលដែលតែងជឿទុកចិត្តលើ ការដឹកនាំរបស់ សម្តេចតេជោ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿងយូរអង្វែងតរៀងទៅ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងឃុំសំរុង ស្រុកពៃ្រនប់ ក៏ដូចជាទូទាំងខេត្តព្រះសីហនុ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅក្នុងវត្តព្រហ្មកេរ្តិ៍ ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានឋិតថេរគង់វង្ស។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានកត្តាបីយ៉ាងដែលញ៉ាំងឱ្យការកសាងសមិទ្ធផលនានាអាចប្រព្រឹត្ត ទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ ទី១. កត្តាសុខសន្តិភាព ដែលឱ្យខេត្តព្រះសីហនុក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ។ ទី២. កត្តាសិទ្ធិសេរីភាពដែលបង្កលក្ខណៈ…
-
តំណាង គ.ជ.ប ជួបជាមួយតំណាងក្រុមហ៊ុនហ្គូហ្គលដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងព័ត៌មានខុសច្បាប់

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ជួបពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ ដែលមានការិយាល័យនៅប្រទេសសិង្ហបុរីដើម្បីពិភាក្សាអំពី កិច្ចសហការជាមួយគ្នាលើការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គមនិងជាពិសេស ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់។ ជំនួបពិភាក្សានេះបានធ្វើឡើងកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ ប្រភពគ.ជ.ប បានឱ្យដឹងថា ក្នុងជំនួបនេះ លោក អ៊ីវ ហ្គោនស្ស៊ាឡេស តំណាងក្រុមហ៊ុនហ្គូហ្គលប្រចាំនៅអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឱ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយនិងព័ត៌មានខុសច្បាប់ក្នុង បណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបានសុំបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាងគ.ជ.បជាមួយនិងតំណាងក្រុមហ៊ុន ហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេល។ បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើនលើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានស្នើឱ្យក្រុមហ៊ុនហ្គូហ្គលសហការជាមួយ គ.ជ.ប លើការងារមួយចំនួនក្នុងនោះ ជាការឆ្លើយតប លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវាទេ។ឯកឧត្តម ហង្ស ពុទ្ធា មានប្រសាសន៍ថា ឯកឧត្តមនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះហើយការសុំបង្កើត…
-
ថ្ងៃទី២នៃការចុះបញ្ជី ៖ គណបក្សចំនួន ៦ បានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមេសានេះ គឺជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន ៦ បានចុះបញ្ជីនៅទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប)។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានប្រាប់AMSនៅល្ងាចថ្ងៃទី២៥ ខែមេសានេះថា សម្រាប់ការចុះបញ្ជីគណបក្សនយោបាយ និងចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅទី២ នៅថ្ងៃទី២៥ ខែមេសា នេះ គ.ជ.ប ទទួលបានការស្នើសុំការចុះបញ្ជីពីគណបក្សនបាយចំនួន ៦។ក្នុងនោះមានដូចជា ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សខ្មែររួមរួមជាតិ ៣. គណបក្សយុវជនកម្ពុជា ៤. គណបក្សធម្មាធិបតេយ្យ ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ និងទី៦. គណបក្សសញ្ជាតិកម្ពុជា។ ឯកឧត្តមបានបន្តថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា…
-
លោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃទី២៣ខែមេសាបានបអនុញ្ញាតឱ្យលោក ហ៊ុន កុសល ជួបសម្តែងការ គួរសម និងសម្តែងការដឹងគុណចំពោះក្តីអនុគ្រោះឱ្យរូបលោកចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជានៅគេហដ្ឋានសម្ដេចនាក្រុងតាខ្មៅ ខេត្តកណ្តាល។ ការអនុញ្ញាតនេះបន្ទាប់ពីលោក ហ៊ុ ន កុសល សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសា ។ គួរបញ្ជាក់ថា លោក ហ៊ុន កុសល គឺជាអតីតសកម្មជនគាំទ្រអតីតគណបក្សសង្គ្រោះ ជាតិ ហើយក៏ជាអ្នកតែងតែរិះគន់ និងវាយប្រហារលើគណបក្សប្រជាជនកម្ពុជា ផងដែរ។លោក ហ៊ុន កុសល ត្រូវបានសមត្ថកិច្ចឃាត់ និងឃុំខ្លួននៅពន្ធនាគារព្រៃស កាល ពី ថ្ងៃ ទី២១ ខែមីនា…
-
លោក ហ៊ុន កុសល សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់លោក

ភ្នំពេញ៖ លោក ហ៊ុន កុសល បានសូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយោគយល់ និងអនុគ្រោះដើម្បីសម្របសម្រួលដ៏សំខាន់ចំពោះរឿងក្តីរបស់លោក។ ឱកាសដែលលោកអាចនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារមានការសម្របសម្រួលដ៏សំខាន់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោក យី សុខតូច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោះលែងជនត្រូវចោទឈ្មោះ ហ៊ុន កុសល ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៨២ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតនៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ៤២ (បុរីគឹមធី) ផ្លូវលេខ១ ភូមិកាកាប សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីត្រូវបានដោះលែងចេញពីពន្ធនាគារ លោក ហ៊ុន កុសល បានសរសេរនៅលើបណ្តាញសង្គមថា “ខ្ញុំបាទ ហ៊ុន កុសល ដែលត្រូវបានតុលាការដំបូងរាជធានីភ្នំពេញបញ្ជូនមកឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែ(ម១) នាថ្ងៃទី២២ ខែមីនា…