-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ធ្វើឱ្យក្រុមប្រទេសអឺរ៉ុបច្រាស់ច្រាល់របើកក្បាំងមុខពីរ ដែលគេពាក់តាំងពីក្រោយសង្រ្គាមលោកលើកទី២
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា បានបង្ហោះសារមួយនៅថ្ងៃនេះក្នុងន័យបង្ហាញមុខមាត់ពិតរបស់ក្រុមប្រទេសអឺរ៉ុប ដែលលាក់ក្នុងស្រោមដោយជ្រកក្រោមផ្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ទៅក្នុងគ្រប់ទិសតំបន់នៃពិភពលោក។
-
ប្រតិភូអន្តរក្រសួងកម្ពុជានឹងចូលរួមការពាររបាយការណ៍ជាតិនៅគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួងចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធ នឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនយោបាយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ក្នុង សម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកម្ពុជាបានដាក់របាយការណ៍ជាតិ លើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដើម្បីពង្រឹងទនាក់ទំនងកិច្ចសហប្រតិបត្តិការ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហៀន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការបរទេសអាស៊ានអំពាវនាវឱ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាងការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនទ្បើង។
-
កម្ពុជាសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍នៅអ៊ុយក្រែន
កម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី០៣ ខែមីនានេះ បានឱ្យដឹងថា នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។
-
អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិចអំពាវនាវដល់សមាជិកនិងអ្នកគាំទ្រជិត៤០ម៉ឺននាក់មករួបរួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិ
នៅក្នុងលិខិតចំហររបស់អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ “ខ.រ.ជ” ដែលបច្ចុប្បន្នដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាអតីតអ្នកតស៊ូ នៃចលនាហ៊្វុនស៊ិនប៉ិចតែងរិះរកមធ្យោបាយ ដើម្បីរួបរួមគ្នាក្នុងមហាគ្រួសារហ៊្វុនស៊ិនប៉ិច ស្របតាមព្រះបន្ទូល ដោយផ្ទាល់នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពីព្រះអង្គទ្រង់នៅមានព្រះជន្ម ។ ប៉ុន្តែការបង្រួបបង្រួមរវាងគណបក្សទាំងពីរដែលមានប្រភពឫសគល់តែមួយនេះ ត្រូវបានបុគ្គលមួយក្រុមតូចព្យាយាមរារាំងម្ដងហើយម្ដងទៀតធ្វើឲ្យការវិលត្រឡប់មករួមរស់ក្នុងមហាគ្រួសាររាជានិយមមួយនេះ ត្រូវទទួលបរាជ័យ។
-
គណបក្សបេះដូងជាតិ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបង្កើតគណបក្សនយោបាយ
នៅទីបំផុតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចលុបឈ្មោះ “គណបក្សបេះដូងជាតិ ” ចេញពីបញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើយោងតាមប្រកាសចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
-
ប្រេសិតពិសេសប្រធានអាស៊ាននឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៣ ខែមីនា
ប្រមុខការទូតកម្ពុជា ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសប្រធានអាស៊ាន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន
-
អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំសមាជិកមូលដ្ឋានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ
អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សរាជានិយមមួយនេះបានចុះខ្សោយ យ៉ាងខ្លាំងបន្ទាប់ពីសម្តេចក្រុមព្រះនរោត្តមរណឬទ្ធិចូលទិវង្គត ។ មានតែការបែកបាក់។ គ្មានការបង្រួបង្រួមគ្នា។។អ្នកថ្មីមិន ត្រូវការមនុស្សចាស់ទុំដែលជាអ្នករាជានិយម ។
-
ថ្ងៃដំបូងនៃយុទ្ធនាការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជា៖ រដ្ឋមន្ត្រីក្រសួងផែនការចុះត្រួតពិនិត្យការសម្ភាសន៍នៅមណ្ឌលជំរឿនផ្សារធំថ្មី
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ច គឺប្រទេសនានាទូទាំងពិភពលោក ធ្វើជំរឿនដូចគ្នា ហើយវាមានសារៈសំខានៈបំផុត ដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់បំពេញនូវទិន្នន័យក្នុងការត្រួតពិនិត្យ និងវាយតម្លៃ លើសូចនាករ គោលដៅ និងចំណុចដៅនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០។