-
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ានទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមតំណាងប្រធានអន្តរសភាអាស៊ានលើកទី៤៣
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ នឹងដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ តាមការអញ្ជើញរបស់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភានៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
-
មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំពិភាក្សាការងារជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង អនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងប្រទេសវៀតណាម។
-
បណ្ឌិត គិន ភា៖ ជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា កម្ពុជាបានចូលជាសមាជិកអាស៊ានជាង២០មកហើយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ កម្ពុជាបានចាប់យកឱកាសច្រើនពីសមាជិកភាពរបស់ខ្លួននៅក្នុងអាស៊ាន។ កម្ពុជាក៏បានរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការកសាងសហគមន៍អាស៊ានចាប់តាំងពីពេល ដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩មក និងធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣លើករួចមក គឺលើកទី១.នៅឆ្នាំ២០០២ លើកទី២.នៅឆ្នាំ២០១២ និងលើកទី៣.នៅឆ្នាំ២០២២នេះ ដែលពេលនេះកម្ពុជាកំពុងតែដើរតួនាទីជាប្រធានអាស៊ាន។
-
ព្រះមហាក្សត្រ ឡាយព្រះហស្ដលេខាប្រកាសឱ្យច្បាប់រដ្ឋធម្មនុញ្ញវិសោធនកម្មលើកទី១០
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ខែសីហាឆ្នាំ២០២២នេះបានចេញព្រះរាជក្រមប្រកាសឱ្យបើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មីនៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជានិងមាត្រា៣ថ្មីនិងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នាសម័យប្រជុំរដ្ឋសភាលើកទី៧នីតិកាលទី៦ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៤ ។
-
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានអបអរសាទរកម្ពុជាសម្រាប់ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្ដមរដ្ឋមន្ត្រី Bilawal Bhutto Zardari បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យនយោបាយ និងសេដ្ឋកិច្ច ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ។
-
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២
អនុលោមតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងសេចក្តីសម្រេចលេខ ២៧៦ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ត្រូវចាប់ផ្ដើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ ដោយឡែក ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាពបួនសំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមក
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “យើងត្រូវមានមោទនភាពចំពោះទម្រង់សិល្បៈដែលខ្លួនយើងមាន និងឱ្យតម្លៃអ្វីដែលយើងបានខិតខំបង្កើត និងកសាងបាន។ ជារួម តម្លៃរបស់សិល្បៈវប្បធម៌មានទិដ្ឋភាព០៤ សំខាន់ៗដែលបំពេញឱ្យគ្នាទៅវិញទៅមកគឺ៖ (១). សោភ័ណភាព ដែលសំដៅលើទឹកដៃគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់សិល្បករ កវីនិពន្ធ (២). ខ្លឹមសារ ដែលសំដៅលើអត្ថន័យគុណធម៌ សីលធម៌ គតិធម៌ និងឧត្តមគតិដែលមានមូលដ្ឋានក្នុងព្រលឹង និងអត្តសញ្ញាណជាតិ (៣).ការបង្ហាញដែលសំដៅលើការបង្ហាញអត្តសញ្ញាណមួយដែលពិតប្រាកដ និងមានប្រវត្តិសាវតារត្រឹមត្រូវ និង(៤). ចំណង់ចំណូលចិត្ត ដែលសំដៅទៅដល់ការទាក់ទាញប្រជាប្រិយភាព និងការគាំទ្រពីមហាជន”។
-
អ្នកនាំពាក្យក្រសួងព័ត៌មាន ផ្ញើលិខិតចំហទៅអង្គភាពសារព័ត៌មាន និងសមាគមសារព័ត៌មានខេបូចាដែលសរសេរបំភ្លៃការពិត
អ្នកនាំពាក្យក្រសួងព័ត៌មានបាន ផ្ញើលិខិតចំហជូនទៅអង្គភាពសារព័ត៌មាន និងសមាគមគមសារព័ត៌មានខេបូចា ដែលតែងតែលើកតម្កើងខ្លួនឯងថា ជាអង្គការភាពសារព័ត៌មានឯករាជ្យ មានវិជ្ជាជីវៈ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលី
ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែជួយគាំទ្រដល់ដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ព្រមទាំងបានរំលឹកនូវចំណងមិត្តភាពដ៏យូរអង្វែងនៃប្រទេសទាំងពីរ កម្ពុជា-អូស្រា្តលី ដែលមានរយៈពេល ៧០ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៥២មក។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានរំលឹកផងដែរនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអូស្រ្តាលី សម្រាប់ដំណើរស្វែងរកសន្តិភាព និងការដើរតួនាទីនាំមុខក្នុងអំទ្បុងពេលបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា។