-
គ.ជ.ប បើកកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើឯកសារសម្រាប់ប្រើប្រាស់ និងផ្សព្វផ្សាយក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការ គ.ជ.ប។
-
សម្តេចប្រធានព្រឹទ្ធសភាទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម ដាតូ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងនាមប្រជាជនកម្ពុជា និងព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
-
រដ្ឋមន្ត្រីការបរទេសម្ពុជា៖ កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ !
ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ក្នុងកិច្ចប្រជុំតុមូល ស្ដីពី «សន្ដិសុខ និងការការពារជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ថា”កម្ពុជាប្រកាន់នូវនយោបាយអព្យាក្រឹត្យអចិន្ដ្រៃយ៍។ រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនអនុញ្ញាតឱ្យកម្ពុជាបញ្ជូនកងទ័ពរបស់ខ្លួនទៅក្រៅប្រទេសនោះដែរ លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះគឺបេសសកកម្មរក្សាសន្ដិភាព។ ចំណែក រាម គឺជាមូលដ្ឋានជើងទឹកដ៏តូចមួយ ហ៊ុមព័ទ្ធទៅដោយសណ្ឋាគារ និងតំបន់ទេស។
-
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជាហើយ
ដូចអ្វីដែលបានគ្រោងទុក ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់កម្ពុជាហើយនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ដាតុ ស៊្រី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២២។
-
ប្រមុខការទូតកម្ពុជា៖ការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកឡើងវិញនូវគោលជំហររបស់កម្ពុជាក្នុងការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងគោលបំណងការពារជាតិ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ។
-
ប្រមុខការទូតកម្ពុជា៖ ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ
នៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងប៉ារីស ប្រទេសបារាំង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមសមាជិកមួយរូបនៃកិច្ចប្រជុំពេញអង្គ និងក្នុងតួនាទីជាប្រធានអាស៊ាន បានយល់ឃើញថា ទាំងសហភាពអឺរ៉ុប និងអាស៊ាន មើលឃើញពហុភាគីនិយមជាយន្តការសម្រាប់សន្តិភាព និងការអភិវឌ្ឍ ដោយមើលឃើញពីទិដ្ឋភាពពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស រួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងចំណុចក្តៅក្នុងតំបន់ដ៏ស្មុគស្មាញផ្សេងទៀត ព្រមទាំងការរីករាលដាលនៃកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ។
-
អ្នកនាំពាក្យក្រសួងព័ត៌មានច្រានចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយក្តាប់តូច
អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលចំពោះការចោទប្រកាន់របស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយក្តាប់តូច អំពីការរឹតត្បិតលំហសេរីភាពសារព័ត៌មាននៅកម្ពុជា គឺគ្រាន់តែដើម្បីកេងចំណេញនយោបាយ និងទាក់ទាញយកប្រជាប្រិយភាពសម្រាប់បម្រើតែផលប្រយោជន៍របស់ក្រុមពួកគេតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាយ៉ាងគត់មុតដោយច្បាប់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការគំរាមកំហែង ឬរឹតត្បិតដូចដែលក្រុមមួយក្តាប់តូចនេះចោទប្រកាន់ឡើយ។
-
ក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បំភ្លឺចំពោះអត្ថបទរបស់គេហទំព័រ NK News ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជននូវសេចក្តីបំភ្លឺចំពោះអត្ថបទរបស់គេហទំព័រ NK News មានចំណងជើងថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើឡើងដោយក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ១៨៧៤ (២០០៩) តាមរយៈស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក
-
ឯកឧត្តម ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩»
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធ សាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩» នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា។
-
សម្តេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ថា ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការជ្រើសតាំង៖ ១.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស ២.សហជីវិន ឆឹង ចំរើន ជាអនុប្រធានគណបក្ស ៣.សហជីវិន ប៉ោ ប៊ុនស្រ៊ឺ ជាអនុប្រធានគណបក្ស និង៤.សហជីវិន ពៅ អៀងគ្រី ជាអនុប្រធានគណបក្ស និងសមាសភាពគណៈកម្មាធិការនាយក ព្រមទាំងការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិកៈគណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ