Category: នយោបាយក្នុងប្រទេស

  • សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺពិតជាមានសារៈសំខាន់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេន

    សម្តេចពិជ័យសេនា ទៀ បាញ់៖ ការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺពិតជាមានសារៈសំខាន់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេន

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា ការបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងការបំពាក់ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯកជូនលោកជំទាវ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាពេលនេះ គឺពិតជាមានសារៈសំខាន់ដ៏ចាំបាច់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេនអនាគត ក៏ដូចជារៀបចំស្ត្រីក្នុងវិស័យការពារជាតិ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងបំពាក់ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯកជូនលោកជំទាវ ម៉ាលី សុជាតា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងក្នុងនាមសម្តេចផ្ទាល់មានសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទ។ សូមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅក្នុងឱកាសដែលឯកឧត្តមឧត្តមសេនីយ៍ឯក…

  • សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

    សម្តេចពិជ័យសេនា ទៀ បាញ់ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត

    ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ជូនឯកឧត្តម។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ សូមជម្រាបថា កាលពីថ្ងៃទី១៧…

  • រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនជាមួយប្រទេសវៀតណាម

    រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ លទ្ធកម្មសាធារណៈ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនជាមួយប្រទេសវៀតណាម

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីព្រាងច្បាប់ទាំងបីខាងលើ សុទ្ធសឹងមានសារៈសំខាន់នៅក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ លើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងសង្គម ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដែលមានព្រំដែនជាប់គ្នា។ សេចក្តីព្រាងច្បាប់ស្តីពីសារពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច។ សេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។ សេចក្តីព្រាងច្បាប់នេះ មាន២០ជំពូក និង២៥៥មាត្រា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គរដ្ឋសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់…

  • សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិពាក់ព័ន្ធការបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ-១៩

    ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងការលើកលែងតម្រូវឱ្យធ្វើតេស្តរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ៕ សូមស្តាប់សារសំឡេងពិសេសរបស់សម្តេចតេជោទាំងស្រុងដូចខាងក្រោម៖

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំសម័យប្រជុំរដ្ឋសភាដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនបី

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំសម័យប្រជុំរដ្ឋសភាដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនបី

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣។ កិច្ចប្រជុំរដ្ឋសភាមានសមាជិក សមាជិការដ្ឋសភាចូលរួមប្រជុំចំនួន៩៧រូប។ សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ បានលើកយករបៀបវារៈមានចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖១-សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ២-សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចឯកភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា ២០ជំពូក និង ២៥៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជា ១៥ជំពូក និង ៨៧មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ៖ រាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា បានខិតខំរៀបចំតាក់តែងនិងដាក់ឱ្យប្រើប្រាស់ ច្បាប់ស្តីពីសារពើពន្ធ ដោយព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧។…

  • ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពនៃកម្ពុជា៖ ប្រជាពលរដ្ឋជាង១៣លាននាក់នាំគ្នាចូលរួមព្រឹត្តិការណ៍សង្ក្រាន្ត​ទូទាំងប្រទេស​ដោយសប្បាយរីករាយក្រោមម្លប់សន្តិភាព

    ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពនៃកម្ពុជា៖ ប្រជាពលរដ្ឋជាង១៣លាននាក់នាំគ្នាចូលរួមព្រឹត្តិការណ៍សង្ក្រាន្ត​ទូទាំងប្រទេស​ដោយសប្បាយរីករាយក្រោមម្លប់សន្តិភាព

    ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានបញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង១៣លាននាក់ នាំគ្នាធ្វើដំណើរកម្សាន្ត និងចូលរួមព្រឹត្តិការណ៍សង្ក្រាន្តទូទាំងប្រទេសដោយសប្បាយរីករាយ។ ពិសេសបំផុតសម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត បាន​យកពេលពេលវេលាចូលរួមលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តជាមួយប្រជាពលរដ្ឋយ៉ាងសាមញ្ញ និង​ស្និទ្ធស្នាលជាមួយជន​រួមជាតិ​ដោយមិនប្រកាន់ឋានៈ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិនៃកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានធ្វើការកត់សម្គាល់ចំពោះភាពសប្បាយរីករាយនៅទូទាំងប្រទេសនេះថា បានកើតឡើងដោយសារកត្តាជាច្រើន ក្នុងនោះ ប្រទេសមានសុខ សន្តិភាព ប្រជាពលរដ្ឋរស់ក្រោមម្លប់សន្តិភាព បានក្រេបរសជាតិសន្តិភាពពិតប្រាកដ ភូមិ ស្រុកមានសុវត្ថិភាព។ ប្រជាពលរដ្ឋមានទំនុកចិត្តជឿជាក់លើវិធានការពារ សុខមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាល ដោយសារគោលនយោបាយវ៉ាក់សាំងកូវីដ-១៩។ ភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធល្អ មានស្ពាន ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវខេត្ត ផ្លូវជនបទតាមស្រុក ឃុំ ភ្ជាប់ទៅភូមិ ទៅវត្ត និងទី​កន្លែងកម្សាន្តរមណីយដ្ឋាននានា និងមានអ្នកធ្វើដំណើរក៏ដូចជាអ្នកលក់ដូរអាហារ មានមិនដាច់នៅតាមផ្លូវ។ ប្រព័ន្ធទូរគមនាគមន៍ សេវា​ទូរសព្ទ និងអ៊ីនធឺណិត មានគ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេស ពិសេសតាមទីវត្តអារ៉ាម កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ធ្វើឱ្យទេសចរ​ក្នុងស្រុកងាយស្រួលទំនាក់ទំនងគ្នា និងការតាមបណ្តាញសង្គម ទាំងនេះក៏ជាចំណែកមួយនៃវត្តមានដ៏កុះករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះដែរ។ លោក សេរីរដ្ឋា បានបញ្ជាក់បន្ថែមដោយកត់សម្គាល់លើ សេវាហូបចុក ថ្លៃម្ហូបអាហារ…

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ជួបប្រជុំប្រចាំឆ្នាំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម ជួបប្រជុំប្រចាំឆ្នាំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដោយសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនរាប់ចាប់តាំងពីឆ្នាំ២០០៤មក។ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយក្នុងរយៈកាលកន្លងមកនេះ អនុស្សារណៈនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងបន្ថែមទៀត និងលើកកម្ពស់ប្រសិទ្ធភាពនៃការងារសហការគ្រប់គ្រង និងការពារព្រំដែន ដើម្បីធានាការពារសន្តិសុខ សន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ជាក់ស្តែង ទំនាក់ទំនងរវាងការិយាល័យទី២ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងស្នងការស្រាវជ្រាវព័ត៌មានសន្ដិសុខ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន…

  • សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាត់លុបចោលការយកថ្លៃភាស៊ីចូលខេត្តកែបចាប់ពីថ្ងៃនេះតទៅ

    សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាដាច់ណាត់លុបចោលការយកថ្លៃភាស៊ីចូលខេត្តកែបចាប់ពីថ្ងៃនេះតទៅ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាដាច់ណាត់លុបចោលការយកថ្លៃភាស៊ីចូលខេត្តកែបចាប់ពីថ្ងៃនេះតទៅ៕ សូមស្តាប់ប្រសាសន៍សម្តេចតេជោទាំងស្រុងដូចខាងក្រោម៖

  • សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមេសាខាងមុខ

    សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែមេសាខាងមុខ

    ភ្នំពេញ៖ ប្រសិនជាពុំមានការប្រែប្រួលទេ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។ សូមជម្រាបថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣៕ដោយ៖ពលជ័យ

  • កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

    កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ មេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។ ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជា កំពុងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយព្រះរាជាណាចក្រកម្ពុជា ក៏នឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ បានថ្លែងអំណរគុណចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់នៃការចាប់ផ្តើមបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ នៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងការទូតផ្នែកយោធារវាងប្រទេសទាំងពីរ បន្ទាប់ពីមានការរអាក់រអួលមួយចំនួនដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។…