Category: នយោបាយក្នុងប្រទេស

  • ប្រធាន គ.ជ.ប៖ ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

    ប្រធាន គ.ជ.ប៖ ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

    ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថា ការងារចាំបាច់ចំពោះមុខ គឺជាការធានាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ការបញ្ជក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ ប្រធាន គ.ជ.ប បានបន្តថា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលត្រូវបានបញ្ចប់នាពេលថ្មីៗនេះ ប្រកបដោយជោគជ័យ និងប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ.ជ.ប ត្រូវបន្តរៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កា របោះឆ្នោតជ្រើសតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ…

  • សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមចំណែកក្នុងការថែរក្សាសន្តិសុខដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមចំណែកក្នុងការថែរក្សាសន្តិសុខដើម្បីឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៏សម្រាប់ការបោះឆ្នោត (គ.ស.អ) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត ដើម្បីធ្វើឱ្យកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង សរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។ ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងយុទ្ធនាការការពារ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ពិតណាស់ថាស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែកិច្ចដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ…

  • គ.ជ.ប ជូនដំណឹងស្តីពីអំពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    គ.ជ.ប ជូនដំណឹងស្តីពីអំពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃពីអំពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។សូមជូនសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • ក្រសួងការបរទេសបង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤

    ក្រសួងការបរទេសបង្ហាញលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) លើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព“ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ព្រមទាំងដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាអំពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃទន្លេមេគង្គ ដែលជាប្រភពទ្រទ្រង់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ប្រកបដោយចីរភាព ព្រមទាំងសម្រាប់សុខមាលភាពនៃប្រជាជនក្នុងបណ្តាប្រទេសមេគង្គ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសមេគង្គ…

  • គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេសម្រាប់ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គ.ជ.ប ប្រចាំឆ្នាំ២០២២។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ គ.ជ.ប បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះរួមមាន៖១.សេចក្តីអំពាវនាវ ចំនួន៥ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន៖ ក្នុងសេចក្ដីព្រាងសេចក្តីសម្រេចនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និង ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបានកំណត់រយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ តាមសេចក្ដីសម្រេចនោះ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គឺត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ…

  • នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល

    នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល

    ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការរួមចំណែកមិនអាចខ្វះបានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសមោ្ពធអគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ដោយសារនយោបាយឈ្នះឈ្នះ ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន។ ទាំងនេះ គឺជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគី រួមទាំងអ៊ំពូមីងអតីតយុទ្ធជន ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាបន្តនូវបុព្វហេតុ និងស្មារតីស្មោះត្រង់ចំពោះជាតិ…

  • បណ្ឌិត សាម អ៊ីន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាលេខាធិការក្រសួងបរិស្ថាន

    បណ្ឌិត សាម អ៊ីន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងលោក សែម ហាក់ ជាអនុរដ្ឋលេខាលេខាធិការក្រសួងបរិស្ថាន

    ភ្នំពេញ៖ បណ្ឌិត សាម អ៊ីន អតីតប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាន។ ក្នុងព្រះរាជក្រឹត្យដដែលក៏បានតែងតាំងលោក សែម ហាក់ អតីតអគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ សូមជម្រាបថា បណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសលាលែងពីតំណែងប្រធានគណៈកម្មាធិការនាយកស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន,អគ្គលេខាគណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងសមាជិកភាពបក្សនេះហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា៕ដោយ៖ពលជ័យ

  • រដ្ឋមន្ត្រីផែនការ៖ លទ្ធផលដែលទទួលបានពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ គឺមានគុណភាពខ្ពស់ស្របតាមនិយាមអន្តរជាតិ

    រដ្ឋមន្ត្រីផែនការ៖ លទ្ធផលដែលទទួលបានពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ គឺមានគុណភាពខ្ពស់ស្របតាមនិយាមអន្តរជាតិ

    ភ្នំពេញ៖ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានបញ្ជាក់ថា លទ្ធផលដែលទទួលបានពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ គឺមានគុណភាពខ្ពស់ស្របតាមនិយាមអន្តរជាតិ បង្ហាញអំពីព័ត៌មានលំអិត និងអាចជឿទុកចិត្តបាន អំពីចរិតលក្ខណៈប្រជាសាស្ត្រ សង្គមសម្រាប់គ្រួសារ ការវាស់វែងពីសូចនាករប្រជាសាស្រ្ត និងសុខភាព ដែលឆ្លើយតបទៅនឹងតម្រូវការសម្រាប់រៀបចំផែនការ គោលនយោបាយ និងតាមដាន ត្រួតពិនិត្យ វាយតម្លៃនៃការខិតខំសម្រេចបានរបស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៏ លើផ្នែកសុខភាព ដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ អនុវត្តកម្មវិធីសុខាភិបាល ដូចជា ផែនការគ្របដណ្តប់ចាក់ថ្នាំបង្ការ កម្មវិធីសុខាភិបាល ផ្តល់សេវាសុខាភិបាល កម្មវិធីសុខភាពមាតា និងទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទា សម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានបន្តថា…

  • ឯកអគ្គរាជទូតអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា

    ឯកអគ្គរាជទូតអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរាជទូតអូស្ត្រាលីវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលជាង១៥ឆ្នាំកន្លងទៅនេះ លើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសកាអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ ការវាយតម្លៃនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣។ ក្នុងអំឡុងនៃរីករាយដាលនៃជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩បានយ៉ាងល្អ ដោយមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ៣ឆ្នាំឡើងទៅ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ថា ប្រទេសទាំងពីរមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងនោះក៏មានដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនានាពីសមាជិកសភាអូស្រ្តាលី មកកាន់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរាជទូត បានប្រសិទ្ធពរជូនប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេមលើកទី៣២ និងការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឲ្យទទួលបានជោគជ័យ។ ឯកឧត្តមឯកអគ្គរាជទូតមានជំនឿថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។…

  • យុវជនសង្គមស៊ីវិលសាទរចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់

    យុវជនសង្គមស៊ីវិលសាទរចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់

    ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានចំពោះការសម្រេចចិត្តរបស់លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានភ្ជាប់ជាមួយលិខិតចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ដែលបានផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក។ យុវជនសង្គមស៊ីវិល សូមចូលរួមគាំទ្រពេញទំហឹងចំពោះការសម្រេចចិត្តរដ៏ត្រឹមត្រូវរបស់លោកបណ្ឌិត សាម អ៊ុន និងលោក សែម ហាក់ ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើម។ កន្លងមកយុវជនសង្គមស៊ីវិលសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយ និងផ្តល់ឱកាសឱ្យសមាជិកគណបក្សផ្សេងៗ ដើម្បីចូលរួមជីវភាពនយោបាយ និងសកម្មជន NGO នានា ដើម្បីចូលរួមថែរក្សាសន្តិភាព ការពារសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសទាំងអស់គ្នា ស្របតាមគោលនយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាអគ្គមគ្គុទ្ទេសន៍ដ៏ឆ្នើមដែលបាននាំសន្តិភាពពិតប្រាកដមកឱ្យព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ យុវជនសង្គមស៊ីវិលអំពាវនាវដល់បណ្តាសកម្មជននយោបាយ និងសកម្មជន NGO នានា ចូលរួមជាមួយរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសយកចំណេះដឹងវិជ្ជាជីវៈអ្នកមកបម្រើសង្គមជាតិយើងទាំងអស់គ្នា៕ដោយ៖ពលជ័យ