-
នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងគំនិតផ្តួចផ្តើមដែលសម្តេចតេជោ ហ៊ុន សែន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
ឯកឧត្តម ហ្វូមីអូ គីស៊ីដា (FUMIO Kishida )នាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កម្ពុជាដែលមានសម្តេចតេជោជាប្រមុខដឹកនាំ នឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀត ដែលអាស៊ានកំពុងមានកង្វល់។
-
ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបរដ្ឋមន្រ្តីការបរទេសិង្ហបុរី ផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ នេះជាជំនួបសាជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៧កន្លងទៅ។ ជំនួបនាពេលនោះ ក៏បានពិភាក្សាបន្តស្មារតីនៃទំនាក់ទំនងល្អដែលបានចាក់ឫសរឹងមាំរវាងមេដឹកនាំទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម លី ស៊ានឡុង ដើម្បីឱ្យទំនាក់ទំនងទ្វេភាគីកាន់តែរីកចម្រើនបន្តទៅដល់ជំនាន់ក្រោយ។
-
ប្រមុខការទូតកម្ពុជា និងឡាវ ជួបពិភាក្សាទ្វេភាគីដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា ក៏ដូចជាបញ្ហាតំបន់
ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគីនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ជំនួបពិភាក្សាការងារទ្វេភាគីនេះ ខណៈពេលដែលឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន
-
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ដើម្បីរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ
កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ កិច្ចប្រជុំនេះ រៀបចំដោយយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ហើយ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
-
រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត
ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិជប៉ុន និងឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានចូលរួមសម្តែងការអបអរសាទរចំពោះខួបលើកទី៣០ នៃការបញ្ជូនកងកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ UNTAC នៅកម្ពុជា និងស្របពេលដែលឆ្នាំ២០២២នេះ កម្ពុជាក៏កំពុងបំពេញតួនាទីជាប្រធានអាស៊ានផងដែរ។ ក្នុងស្មារតីនេះ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ ជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដូច្នេះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ នឹងជួយដល់ការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀតយ៉ាងពិតប្រាកដ
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយអគ្គមេបញ្ជាការនៃកងកម្លាំងស័្វយការពារជប៉ុន ដេីម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ YAMAZAKI Koji អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃជំនួបពិភាក្សារវាង ឯកឧត្តម និងឯកឧត្តម មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលទើបបានបញ្ចប់ និងបានរំលឹកអំពីការចូលរួមចំណែកមិនអាចខ្វះបានរបស់ប្រទេសជប៉ុន និងប្រជាជនជប៉ុននៅក្នុងដំណើរការសន្តិភាព និងដំណើរការស្តារកសាង និងអភិវឌ្ឍកម្ពុជាតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ក៏ដូចជាបន្តទៅអនាគត។
-
គណបក្យកម្លាំងប្រជាធិបតេយ្យបដិសេធអំពីការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយប្រាំផ្សេងទៀត
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យបានបដិសេធចំពោះការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលបានបញ្ជាក់ពីគណបក្សនយោបាយចំនួនប្រាំមួយបានចងសម្ព័ន្ធ ភាពនឹងគ្នានោះ គឺពុំមានការពិតនោះឡើយ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត
ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
-
អំពីស្ថានភាពនៅមីយ៉ាន់ម៉ា៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ
អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែសពិភាក្សាគ្នាពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ាន-ន័រវែស
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង កម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។