-
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំអពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ កម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យដូចជាការលើកឡើងរបស់ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលមួយចំនួននោះទេ។ លោក សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានថ្លែងថា ទាក់ទងការលើកឡើងរបស់ក្រុមសង្គមស៊ីវិលមួយចំនួនដែលនិយាយដដែលៗអំពីការបើកលំហឱ្យមានប្រជាធិបតេយ្យ ហើយយើងចង់ចោទជាសំណួរថា តើលំហប្រជាធិបតេយ្យដែលពួកគេចង់បានហ្នឹងគឺបែបណា? ជាលំហប្រជាធិបតេយ្យមួយដែលរាជរដ្ឋាភិបាលត្រូវតែរណបតាមបរទេស ស្តាប់តាមបរទេស រហូតបាត់បង់នូវឯករាជ្យភាព និងជំហរនយោបាយរបស់ខ្លួន ដើម្បីធ្វើយ៉ាងម៉េច គឺថាតាមតែអ្វីដែលពួកគេអ្នកបញ្ជាចង់បាននោះឬយ៉ាងណា? ។ លំហប្រជាធិបតេយ្យចង់និយាយថា ទាល់តែឱ្យមានក្រុមបក្សនយោបាយ និងអ្នកនយោបាយ ដែលពួកគេគាំទ្រ ពួកគេឱ្យលុយនៅពីក្រោយ ហើយដែលពួកគេប្រើប្រាស់ជាក្រុមអ្នកនយោបាយដើម្បីញុះញង់បង្ក្យមានចលាចលនៅក្នុងប្រទេសកម្ពុជា ចូលរួមមកនៅក្នុងសង្វៀននយោបាយរប់សកម្ពុជាធ្វើឱ្យកម្ពុជាបាត់បង់ស្ថេរភាព បាត់បង់សន្តិភាព ធ្វើឱ្យកម្ពុជាលែងមានការអនុវត្តច្បាប់ត្រឹមត្រូវ ឬមួយយ៉ាងណា?។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលប្រកាន់ភ្ជាប់នូវរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយគឺជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ បើនិយាយពីលទ្ធិប្រជាធិបតេយ្យ យើងនិយាយអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចជ្រើសរើសអ្នកតំណាងរបស់ខ្លួនតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ការបោះឆ្នោតជ្រើសរើសតំណាងមូលដ្ឋាន គឺបានធ្វើរួចហើយ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ…
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្លាំងមហាសាមគ្គីភាពដ៏រឹងនឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោបានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្ស

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកម្សាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់…
-
បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក

ភ្នំពេញ៖ហ្វេសប៊ុកកុមារពេជ្រ បានទម្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនេះ ឃើញមានវត្តមានលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។ នៅលើហ្វេសប៊ុក កុមារពេជ្រ បានសរសេរបញ្ជាក់ថា «អេង ឆៃអ៊ាង និងឡុង រី លើកដៃស៊ីញ៉ូថា កុំថតប្រយ័ត្នបែកធ្លាយវីដេអូ»។ “ភ្លើងទៀនប្រហែលជិតរលត់ទៀតហើយ បើធ្វើបែបនេះដោយភ្ជាប់ខ្លួនជាមួយសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ”។ វត្តភ្នំសេរីជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួរ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។ វត្តភ្នំសេរីរបស់សង្ឃ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀនជាមួយទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ ដើម្បីពិភាក្សាការងារនិងរៀបចំយុទ្ធសាស្រ្ត។ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ…
-
ឯកឧត្តម សោម សូរីដា៖ ការអបអរសាទរបស់ប្រធាន គ.ជ.ប ចំពោះការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងត្រឹមត្រូវ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងក្រុមសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនថា ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោករបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ហើយការលើកឡើងរបស់ពួកគេគ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែការពិតពួកគេត្រូវតែទទួលស្គាល់ថា អ្វីៗទាំងអស់ បើសិនជាគ្មានសមិទ្ធផលដែលរាជរដ្ឋាភិបាលបង្កើតបានដោយថ្នាក់ដឹកនាំកំពូលរបស់យើងនោះទេ ការបោះឆ្នោតជាទៀងទាត់ក៏មិនអាចអនុវត្តទៅបានដែរ។ ការឆ្លើយតបនេះ បន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀន បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា បំពេញតួនាទីមិនឯករាជ្យទៅតាមច្បាប់ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះ បន្ទាប់ពី គ.ជ.ប បានផ្ញើលិខិតអបអរសាទរមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ប្រាប់ AMS កាលពីរសៀលថ្ងៃទី២៤ ខែធ្នូនេះថា ការអនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈការបោះឆ្នោត គឺមិនអាចកាត់ផ្តាច់ពីសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមកនេះទេ។ ការអបអរសាទរបស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះការទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះសមិទ្ធិផលដែលរាជរដ្ឋាភិបាលទទួលបាន…
-
រាជរដ្ឋាភិបាលសម្រេចបំបែកស្រុកឧដុង្គជាពីរ នៃខេត្តកំពង់ស្ពឺ

-
រាជរដ្ឋាភិបាលសម្រេចបង្កើត «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ

-
រាជរដ្ឋាភិបាល សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល

-
រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅលូន» នៃខេត្តកណ្តាល

-
កម្ពុជានឹងផ្តល់ការគាំទ្រដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ កម្ពុជានឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៣ និងប្រេសិតពិសេសរបស់ខ្លួនក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល។ ការបង្ហាញពីការគាំទ្រនេះ បានធ្វើឡើងននៅក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ានិងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា នៅទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ទទួលបន្ទុក កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច…
-
លោក សួន សេរីរដ្ឋា៖ក្រុមប្រឆាំង អ្នកវិភាគមួយចំនួនតែងតែប្រើ សតិចម្កួតនយោបាយវាយប្រហារគ្មានការពិតមកលើថ្នាក់ដឹកនាំរបស់កម្ពុជា

ភ្នំពេញ៖អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជាលោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS ថា អ្វីដែលក្រុមប្រឆាំង និងអ្នកវិភាគមួយចំនួនដែលបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានបង្កើនទំនាក់ទំនងជាមួយចិន និងបង្ហាញជំហរនយោបាយលម្អៀងទៅរកចិនជាបន្តបន្ទាប់មកនេះ ដោយសារតែជិតផុតអាណត្តិក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន គឺតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ ដែលតែងតែប្រើសតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់ដឹកនាំរបស់កម្ពុជា។ លោកបញ្ជាក់ថាវិទ្យុបរទេសលើកឡើងអំពីថា វិភាគ អ្នកតាមដានសង្គមនយោបាយ គឺប្រភពមកតែពីក្រុមតែមួយដែលជាអតីតតំណាងរាស្ត្ររបស់គេ ដែលជាអ្នកគាំទ្រផ្កាប់មុខទៅលើមេដឹកនាំរត់ចោលស្រុកតែម្តង។ អ្វីដែលពួកគេលើកឡើងចង្អុលបង្ហាញនឹងតាមតែគំនិតនយោបាយបង្អាប់លាបពណ៌របស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ ដែលតែងតែប្រើសតិចម្កួតនយោបាយមកវាយប្រហាររិះគន់ដោយគ្មានការពិតសំដៅមកលើថ្នាក់ដឹកនាំរបស់កម្ពុជា។ អាជំងឺចម្កួតនយោបាយនឹងវាបញ្ចេញនៅអាការៈទាំង ៩ចំណុច ដែលមេដឹកនាំនយោបាយរបស់ពួកគេកំពុងតែកើតមាន ហើយក្រុមផ្កាប់មុខរបស់ពួកគេនៅសល់ ២ ទៅ ៣ ដំបរស្វាយក៏ចាប់ផ្តើមឆ្លងនៅជំងឺចម្កួតនយោបាយដែលមានអាការៈប្រហាក់ប្រហែលគ្នានឹង វាជិតនឹងស្មើគ្នា ៩ចំណុចទៅហើយ។ លោកបន្តថា វាអត់ចម្លែកទេ ពីព្រោះយើងបានឃើញការពិតជាក់ស្តែងហើយ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺប្រកាន់នូវនយោបាយការទូត ទន់ភ្លន់តែរឹងប៉ឹង ច្បាស់លាស់ គឺមិនឲ្យបរទេស ឬមហាអំណាចណាមកបញ្ជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា លូកលាន់នឹងកិច្ចការនយោបាយការបរទេសរបស់កម្ពុជាទេ។អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានអះអាងថា វាអត់មានអ្វីដែលបង្ហាញថា កម្ពុជាមាននយោបាយលម្អៀងទៅចិនទេ ហើយរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាសជំហរ គឺទទួលយកជំនួយពីគ្រប់ភាគីទាំងអស់មិនថា មហាអំណាចកុម្មុយនីស្ត មហាអំណាចសេរី ទទួលយកអ្នកវិនិយោគមកពីគ្រប់បណ្តាប្រទេសទាំងអស់ដែលចង់វិនិយោគមករកស៊ីនៅក្នុងប្រទេសកម្ពុជា។ នៅកម្ពុជាមានអ្នកវិនិយោគអាមេរិក ចិន…