-
សម្ដេចតេជោ ហ៊ុន សែន អបអរកុមារា អាយុ ១៣ឆ្នាំដែលប្រឡងជាប់បាក់ឌុប ថាជា”កុមារទេព”

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី២២ខែធ្នូនេះបានបង្ហោះសារអបអរសាទរកុមារា ហ៊ឺ ទៀងគីមហុង អាយុត្រឹម១៣ឆ្នាំដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ។សម្ដេចតេជោ បានហៅកុមារ ទៀងគីមហុង ថាជា”កុមារទេព”។សម្ដេចតេជោបានបង្ហាញមនោសញ្ចេតនាកោតសរសើរកុមារា ទៀងគឹមហុង បន្ទាប់ពីលទ្ធនៃការប្រឡង បាក់ឌុបត្រូវបានប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២២ខែធ្នូនេះ ហើយ កុមារាហ៊ី ទៀងគីមហុង បានប្រឡងជាប់ដោយទទួលនិទ្ទេស “C”។ កុមារា ទៀងគីមហុង ក៏ធ្លាប់បានទទួលការចាប់អារម្មណ៍ពីសម្ដេចតេជោ ហ៊ុន សែន ជាលើកទី១កាលពីឆ្នាំ២០១៧ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យលើការយល់ដឹងរបស់កុមាររូបនេះ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖”តាសូមចូលរួមអបអរសាទរដល់ចៅ គីមហុង ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស “C”។ តាសប្បាយរីករាយនិងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ចៅ”។ សម្ដេចតេជោ បានសរសេរដោយរំលឹកពីរឿងរ៉ាវរបស់កុមារាទៀងគីមហុងថា៖ ខ្ញុំសូមជម្រាបជូនប្រវត្តិកុមារា ហ៊ឺ ទៀងគីមហុង ដោយសង្ខេប។ គីម…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនៅថៃ៖ ពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃ ព្រះរាជាណាចក្រថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដែលផ្សព្វផ្សាយនៅថ្ងៃទី២២ ខែធ្នូនេះ។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលនៃកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការនេះ អ្នកចូលរួមរំពឹងថានឹងមានការពិភាក្សាដោយត្រង់ទៅត្រង់មក និងប្រកបដោយភាពស្មោះត្រង់ លើមធ្យោបាយដើម្បីពន្លឿនវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចស្តីពីមីយ៉ាន់ម៉ា។ សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពុំមានដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ ដោយសារតែពុំមានពេលវេលា និងពុំរំពឹងថានឹងមានលទ្ធផលផ្លែផ្កា។ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី៩ ខែធ្នូកន្លងទៅថា…
-
តុលាការនឹងប្រកាសសាលក្រមសំណុំរឿង លោក កឹម សុខា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖ តុលាការនឹងប្រកាសសាលក្រមផ្តន្ទាទោស លោក កឹម សុខា ក្នុងសំណុំរឿង «រួមគំនិតក្បត់ជាតិ ចង់ផ្ដួលរំលំរដ្ឋាភិបាល» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនះ។ ការកំណត់ថ្ងៃប្រកាសសាលក្រមនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុននឹងតុលាការឈានទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ តាំងពីវេលាម៉ោង៨:៣០ រហូតដល់ម៉ោងជាង៩យប់បានចប់។ សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់នីតិវិធី នៃការសួរដេញដោលគ្រប់អង្គហេតុក្នុងសំណុំរឿងលោក កឹម សុខា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានកំណត់យកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នេះ ជាថ្ងៃដែលគ្រប់ភាគីពាក់ព័ន្ធនៅក្នុងរឿងក្តីនេះ ត្រូវធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមុន នឹងតុលាការឈាន ទៅសម្រេចចោទប្រកាន់ ឬទម្លាក់បទចោទនេះ។ សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការ ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល កាលពីដើមខែមករា ឆ្នាំ២០២០។ តុលាការដំណើរការក្ដីនេះបានប្រមាណជា១ខែ…
-
លោក សួន សេរីរដ្ឋា៖ រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានលើកឡើងនូវរោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់មេក្លោងឧទ្ទាមក្រៅច្បាប់ និងជាជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី រវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ។ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា រោគសញ្ញាទាំង៩ នៃជំងឺចម្កួតនយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ មានដូចជា៖១- ខឹងឆេវឆាវ បាត់បង់ភាពម្ចាស់ការ ពេលឮគេនិយាយសរសើរពីភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួនឯង២- ចូលចិត្តចោទប្រកាន់លាបពណ៌លើអ្នកណាដែលលែងជឿ លែងស្តាប់ លែងដើរតាមខ្លួន និងលែងឱ្យលុយខ្លួនដោយប្រើពាក្យចោទថា «គេលក់ក្បាល» សូម្បីអតីតអ្នកគាំទ្រខ្លួនក៏ដោយ៣- មហិច្ឆតារវើរវាយដោយនឹកចង់ឱ្យតែប្រទេសជាតិខ្លួនកើតភាពច្របូកច្របល់ បាត់បង់ស្ថេរភាព លែងមានសន្តិភាព៤- ក្តៅក្រហាយ ឬអាឡែកហ្ស៊ីនឹងពាក្យ «អរគុណសន្តិភាព» ហើយស្អប់អ្នកស្រឡាញ់ការពារសន្តិភាពគ្រប់គ្នា៥- ចូលចិត្តដើរញុះញង់ឱ្យបរទេសផ្តាច់ជំនួយ ដាក់ទណ្ឌកម្មលើប្រទេសជាតិខ្លួនឯង បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋខ្លួនឯងដែលកំពុងទទួល៦- បាត់បង់សុភវិនិច្ឆ័យនៃភាពជាមនុស្ស ហើយកើតចេញជំនួសដោយសភាវគតិដែលទម្លាប់ដដែលៗរបស់សត្វតិរិច្ឆាន គឺតែងពោលពាក្យភូតភរ មិនពិត សម្អុយបង្កាច់បង្ខូចមេដឹកនាំ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ៧- កើតចេញអាការៈច្រណែន ឈ្នានីស ជាមួយអ្នកនយោបាយបន្តវេនជំនាន់ថ្មី…
-
គ.ជ.ប បង្ហាញលទ្ធផលជំនួបទ្វេភាគីជាមួយអង្គការខុមហ្វ្រែល

ភ្នំពេញ៖ តបតាមសំណើរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់តាំងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចំនួន៧រូប ដឹកនាំដោយឯកឧត្ដម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប ដើម្បីជួបពិភាក្សាជាមួយតំណាងអង្គការខុមហ្វ្រែល ដែលដឹកនាំដោយលោក សុក សំអឿន ប្រធានគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនេះ ឯកឧត្ដម សោម សូរីដា បានស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូអង្គការខុមហ្វ្រែល និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងនាមជាភាគីពាក់ព័ន្ធមួយដ៏សំខាន់ក្នុងការសង្កេតមើលដំណើរការបោះឆ្នោតនាពេលកន្លងមក ព្រមទាំងការផ្ញើរបាយការណ៍ជូន គ.ជ.ប កាលពីពេលថ្មីៗនេះ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីអង្គការខុមហ្វ្រែល ស្នើសុំ គ.ជ.ប ជួបពិភាក្សាបន្ថែមលើរបាយការណ៍ ស្ដីពីបញ្ហាប្រឈម និងអនុសាសន៍ទាក់ទងនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានដាក់ជូន គ.ជ.ប ធ្វើការពិនិត្យ។ ឯកឧត្ដម សោម សូរីដា បានជម្រាបភាគីអង្គការខុមហ្វ្រែល ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥…
-
សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍មួយចំនួនប្រាំចំណុច ដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំឡើង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះ។ក្លិបអ្នកកាសែតកម្ពុជា បានប្រារព្ធវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នេះក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ពុយ គាប្រធានក្លិបអ្នកកាសែត កម្ពុជានិងមានការចូលរួមអស់លោកជាចាងហ្វាង និពន្ធនាយកតំណាងសមាគមនិងជាអ្នកដឹកនាំ សារព័ត៌មានអង្គភាព។វេទិកានេះដើម្បីជជែកពិភាក្សានិងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី«ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអានដោយឯកឧត្តម កឹម គុណវឌ្ឍន៍ បានរំលេចថា ជាមួយការខិតខំប្រឹងប្រែងរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនធំដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ថែរក្សាសុខសន្តិភាព និង លើកស្ទួយវប្បធម៌ប្រពៃណីជាតិ ក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក៏នៅមានអ្នកសារព័ត៌មាន មួយចំនួនតូចបាន និងកំពុងបំពេញការងារដោយបំពានក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន បានធ្វើការផ្សព្វផ្សាយនូវព័ត៌មានមិនពិតបំពុលសង្គម ជេរប្រមាថ អុចអាល ដែលបង្កនូវអរិភាពនៅក្នុងសង្គម ធ្វើឱ្យកើតមានជម្លោះ ការបែកបាក់សាមគ្គីភាព បង្កអស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលធ្វើឱ្យប៉ះពាល់តមៃ្ល…
-
ឯកឧត្តម បណ្ឌិត ហ៊ុនម៉ាណែត៖តួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជននៅក្នុងការចូលរួមបណ្តុះបណ្តាលនិងបង្កើតធនធានមនុស្សកម្ពុជា

ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិស័យឯកជនមានតួនាទីមិនអាចអាចខ្វះបាននៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំដែលជាមូលដ្ឋាន គ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ការបញ្ជាក់នេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថាជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ,រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀត គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូរណ៍។ សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល និងជាកត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្ត្រាចារ្យ និងបុគ្គលិក គ្រប់ជាន់ថ្នាក់ ដែលបានជួយឱ្យសាកលវិទ្យាល័យមានការអភិវឌ្ឍរីកចម្រើនរហូតពង្រីកសាខាទៅតាមបណ្តាខេត្តដូចបច្ចុប្បន្ន ព្រមជាមួយនឹងការប្រកាន់ខ្ជាប់ និងអនុលោមតាមនិយាមកម្មវិធីសិក្សាថ្នាក់ជាតិ និងអន្តរជាតិ។ ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកលវិទ្យាល័យ បានពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និងឌីជីថលរូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស ។…
-
អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមប្រឆាំងធ្វើនយោបាយដើម្បីតែបុព្វហេតុស្រោមសំបុត្រ ល្បែងស្រីនិងល្បែងពាលា

រូបភាពជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ប្រមូលស្រោមសំបុត្រពីពលរដ្ឋមិនរើសមុខដាក់ក្នុងហោប៉ៅខ្លួនឯង, ការរៃ អង្គាសមូលនិធិដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ, កឹម សុខា ល្មោភកាម ទាក់ទងនារីជាច្រើននាក់រាប់ភ្លេច និងដីចម្ការជាច្រើនកន្លែង, រូបភាព អេង ឆៃអ៊ាង ថាច់ សេដ្ឋានិងមេដឹកនាំក្រុមប្រឆាំងផ្សេងទៀតក្នុងបនល្បែងកាស៊ីណូនៅកម្ពុជានិង នៅក្រៅប្រទេសគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាក្រុមបក្សប្រឆាំងនៅកម្ពុជាបានយកនយោបាយធ្វើជាមុខរបរកេងប្រវ័ញ្ច និងជំរិតប្រាក់ពីសកម្មជនបក្សខ្លួនក្រោមរូបភាពឃោសនានយោបាយផ្សេងៗ ឬធ្វើនយោបាយប្រជាភិថុតិ បង្កើតបញ្ហាដើម្បីប្រមូលលុយ។ ការយកនយោបាយធ្វើជាមុខរបរនេះត្រូវបានមេដឹកនាំក្រុមប្រឆាំងបន្តប្រើប្រាស់យ៉ាងមាន ប្រសិទ្ធភាពបំផុតហើយអ្នកដែលរងគ្រោះគឺអ្នកដែលជឿងុបងុលលើវោហាសាស្ត្រនៃអ្នកប្រជោបាយនិយម សម្តីជាទេវទត្តមាត់ជាទេវតាដូច សម រង្ស៊ី កឹម សុខា អេង ឆៃអ៊ាង ជាដើម។ សកម្មជនបក្ខប្រឆាំងខ្លះគិតថាខ្លួនលះបង់ដើម្បីបក្ស ប៉ុន្តែតាមពិត នៅពីក្រោយនៃការលះបង់ទាំងនេះគឺក្រុមមេដឹកនាំបក្ខខ្លួនបានយកទៅចាយវាយដើម្បីភាពសប្បាយហ៊ឺហារ ល្បែងស្រី ល្បែងកាស៊ីណូរបស់ខ្លួនទៅវិញទេ។ វប្បធម៌រៃអង្គាសលុយ ធ្វើបុណ្យផ្កាប្រាក់សាមគ្គី ការបង្កើតមូលនិធិនៅតែជាមធ្យោបាយពេញនិយមរបស់ក្រុមប្រឆាំង តាមរយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗដូចជារៀបចំផែនការវិលចូលប្រទេសរបស់ជនក្បត់ជាតិ និងបក្ខពួក និងការបង្កើតផែនការខ្យល់ផ្សេងៗទៀត។ ចំណែកនៅកៀកនឹងបោះឆ្នោត ម្តងៗ មេដឹកនាំក្រុមប្រឆាំងចាប់ផ្តើមដើរលក់តំណែងផ្សេងៗ រាប់ទាំងកៅអីបេក្ខភាពសម្រាប់តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ឬក្រុមប្រឹក្សាផ្សេងៗ។ ថ្មីៗនេះ ព័ត៌មានពីប្រទេសបារាំង និងសហរដ្ឋអាម៉េរិកបង្ហាញឱ្យដឹងថាជនក្បត់ជាតិ សម រង្ស៊ីនិងភរិយារបស់ខ្លួន ជូឡុង…
-
គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញៈ កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ (ប.ន.ត.រ) ដែលប្រព្រឹត្តទៅរយៈពេលពេញមួយព្រឹកនាថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២នៅទីស្ដីការគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានបិទបញ្ចប់ក្រោមអធិបតីភាពឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ ប្រភពគ.ជ.ប បានឱ្យដឹងថា ក្នុងឱកាសនោះឯកឧត្ដម ទេព នីថា បានថ្លែងថាកិច្ចប្រជុំពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ជាមួយភាគីពាក់ព័ន្ធដែលបានផ្ញើយោបល់លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ឆ្នាំ២០២៣មកគ.ជ.បវិញនិងប្រមូលយោបល់បន្ថែមដើម្បីកែលម្អបទបញ្ជានិងនីតិវិធីនេះឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយយល់ ងាយអនុវត្ត សមស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាព័ត៌មានវិទ្យាព្រមទាំងមានអនុលោមភាពតាមច្បាប់ជា ធរមាន មុននឹងដាក់ជូន គ.ជ.ប ពិនិត្យសម្រេចអនុម័តឱ្យប្រើជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខសំដៅធានាឱ្យការ បោះឆ្នោតនោះប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរជាងមុននិងដោយសេរីត្រឹមត្រូវយុត្តិធម៌មានតម្លាភាពស្របតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ឯកឧត្ដមអគ្គលេខាធិការ គ.ជ.ប បានមានប្រសាសន៍ថា សេចក្តីព្រាងបទបញ្ជានិងនីតិវីធីនេះត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋាន សំខាន់ៗជាអាទិ៍៖ សេចក្ដីព្រាង ប.ន.ត.រ នេះ ចែកចេញជា ១០ ជំពូក មាន ១៥៨ ប្រការ និងមាន ៩ ឧបសម្ព័ន្ធ ក្នុងនោះបទប្បញ្ញត្តិមួយចំនួនបានរក្សាខ្លឹមសារ និងគោលការណ៍ចាស់ដដែល លើកលែងតែចំណុចមួយចំនួនដែលត្រូវបានកែសម្រួល បន្ថែមថ្មី និងលុបចេញ។មុននឹងដាក់ឱ្យពិភាក្សាក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះ សេចក្ដីព្រាង…
-
គ.ជ.ប បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធជាលើកចុងក្រោយ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មុន គ.ជ.ប សម្រេចដាក់ជាផ្លូវការសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ គោលបំណងសំខាន់ នៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីទទួល និងស្តាប់ការបកស្រាយ និងលើអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ ការបកស្រាយលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសក្នុងករណីចាំបាច់។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចប់កិច្ចប្រជុំថា កិច្ចពិគ្រោះយោបល់រវាងគ.ជ.ប ជាមួយតំណាងក្រសួង ស្ថាប័នជាតិ តំណាងគណបក្សនយោបាយ និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលនៅថ្ងៃនេះ គឺជាកិច្ចពិភាក្សាមួយ និងជាដំណាក់កាលចុងក្រោយ នៃការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធទៅលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្នុងការអនុវត្តការងាររៀបចំការងារបោះឆ្នោតនេះ គឺក្រៅពីឯកសារគតិយុត្តិដែលជាច្បាប់ដូចជា រដ្ឋធម្មនុញ្ញ ច្បាប់ពីការរៀបចំការ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គ.ជ.ប តែងតែរៀបចំបទបញ្ជា…