-
សមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកម៉ោងជាង១០ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកកម្ពុជាវិញ។ ការចាប់ខ្លួននេះ គឺតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ AMS នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះថា “ពិតជាមានករណីឃាត់ខ្លួនមែន ខាងការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងព្រលាន បានធ្វើការឃាត់ខ្លួនឈ្មោះ ឈឹម ស៊ីថរ តាមដីកាឃាត់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងការគេចវេសមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ ពីព្រោះតុលាការបានចេញដីកាមួយឱ្យគាត់ (ឈឹម ស៊ីថរ) ស្ថិតនៅក្នុងដែន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ បើសិនជាគ្មានការអនុញ្ញាតពីតុលាការ គឺគាត់មិនមានសិទ្ធិចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ ករណីនេះ ដែលមានការចោទប្រកាន់កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ មួយចំនួនទាក់ទងនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមជាតិ ដោយផ្តោតលើក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និងមាត្រា ៤៩៥ ”។ គួររម្លឹកឱ្យដឹងថា ឈ្មោះ ឈឹម…
-
សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់សមាជិកគណបក្សទាំងអស់ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់ សមាជិក សមាជិកាគណបក្សទាំងអស់ ដែលមានតួនាទីនៅរាជរដ្ឋាភិបាល ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ការក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៣ពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ នៅវិមាន៧មករា នៅព្រឹកថ្ងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យសមាជិក សមាជិកា គណបក្សទាំងអស់ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈរួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធិភាព ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា។ ត្រូវរួមគ្នាបន្តការទប់ស្កាត់ជំងឺកូវីដ-១៩…
-
ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានគូសបញ្ជាក់ពីដំណើរផ្លូវដ៏វែងឆ្ងាយដែល ស.ស.យ.ក បានឆ្លងកាត់ ផ្តើមចេញពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានចាប់បដិសន្ធិនាថ្ងៃទី0២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយគិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៤៤កំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាខួបទី១០ នៃការប្តូរឈ្មោះពីសមាគមយុវជនកម្ពុជាមកជាសហភាពសហព័ន្ធយុវជនកម្ពុជា។ ការបញ្ជាក់នេះ ក្នុងមហាសន្និបាតវិសាមញ្ញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ នៅព្រឹកព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ មហាសន្និបាតនេះ មានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកា ប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានឆ្លុះបញ្ចាំងពីតួនាទីស្នូលរបស់ ស.ស.យ.ក. ក្នុងការពង្រឹងប៉ូលយុវជនឱ្យចូលរួមលើគ្រប់ការដ្ឋាននៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងមនុស្សធម៌ ដោយបញ្ជាក់ថា ស.ស.យ.ក. បានក្លាយជាវេទិកាទូលំទូលាយ និងជាឆ័ត្ររួម ដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជាបានចូលរួមក្នុងការជំរុញចក្ខុវិស័យរួមរបស់កម្ពុជាដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា…
-
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៨នាក់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៨នាក់។ នេះបើយោងតាមមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។សូមអានព្រះរាជក្រឹត្យដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
-
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងបន្តគាំទ្រជានិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព ទាំងការដាក់ ចេញនូវគោលនយោបាយ ការកែទម្រង់ បទប្បញ្ញត្តិ ការប្រើប្រាស់មធ្យោបាយថ្មីៗនៃបច្ចេកវិទ្យា ដើម្បីកាត់បន្ថយ និងលុបបំបាត់បាតុភាពអសកម្ម និងអំពើពុករលួយ ។ ការអប់រំ និងបង្ការ ទប់ស្កាត់នូវអំពើពុករលួយ ក៏ជាភារកិច្ច របស់គ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងព្រះរាជណាចក្រកម្ពុជាដែលកំពុង ផុលផុសតាមអភិក្រមងាយយល់ ” ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ អភិក្រម ៥ នេះ កំពុងត្រូវបានអនុវត្ត មិនត្រឹមតែលើការងារប្រឆាំង អំពើពុករលួយតែមួយមុខនោះទេគឺលើគ្រប់វិស័យនៃការងារ ទាំងអស់។ នេះបើយោងតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ជូនកិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយ អាស៊ានលើកទី១៨ រាជធានីភ្នំពេញ។ កិច្ចប្រជុំថ្នាក់ដឹកនាំភាគី ស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន (អាស៊ាន-ផេក ASEAN-PAC) លើកទី១៨ ដែលកម្ពុជាទទួលជាប្រធានប្តូរវេនពីខែវិច្ឆិកាឆ្នាំ២០២២នេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០២៣។កិច្ចប្រជុំបានប្រព្រឹត្តទៅថ្ងៃទី ២២-២៣ ខែវិច្ឆិកានៅរាជធានីភ្នំពេញ។ តាមរយៈសារលិខិតនេះ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីជូនភាគីអាមេរិកពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា

ភ្នំពេញ៖ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយតំណាងរាស្ត្រគឺឯកឧត្តម ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ខែវិច្ឆិកានៅវិមានសន្តិភាពក្នុងឱកាសដែលឯកឧត្តមតំណាងរាស្រ្តមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួម មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA)។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២២បានបង្ហាញថានៅក្នុងជំនួបពិភាក្សាភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរចំពោះសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកដែលបានក្លាយជាសភាសង្កេតការណ៍របស់AIPA។ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹករាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីពីជំហរម៉ឺងម៉ាត់របស់កម្ពុជាមិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាពក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដាច់ដោយឡែកពីគ្នាមកកាន់កម្ពុជានៅក្នុងរយៈពេលពីរសប្តាហ៍ នេះ របស់ ឯកឧត្តមប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ឯកឧត្តមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្ត ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក…
-
លោកបណ្ឌិត គិន ភា៖ អ្នកវិភាគមួយចំនួននិយាយគ្មានការពិតរឿងអវត្តមានសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ G20-APEC

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា ការលើកឡើងរបស់អ្នកវិភាគនៅក្រៅស្រុកម្នាក់ជាមួយសារព័ត៌មានឌឹខេមបូឌាដេលី ពាក់ព័ន្ធជាមួយនឹងអវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំប្រទេស G20 និងកិច្ចប្រជុំ APEC គឺជាការនិយាយបែបស្មានៗ ពីព្រោះមូលហេតុពិតប្រាកដពាក់ព័ន្ធជាមួយនឹងអវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានបញ្ជាក់ច្បាស់ហើយ គឺសម្តេចបានឆ្លងវីរុសកូវីដ-១៩ ដែលមិនអាចអនុញ្ញាតឱ្យសម្តេចចូលរួមក្នុងកិច្ចប្រជុំបាន។ ពាក់ព័ន្ធជាមួយនឹងការមិនចាត់តំណាងនោះ ពីព្រោះទី១.គណៈប្រតិភូទាំងអស់បានរួមដំណើរជាមួយសម្តេច សុទ្ធតែជាអ្នកពាក់ព័ន្ធដែលបង្កឱ្យមានការពិបាកសម្រាប់ឥណ្ឌូនេស៊ីដែលជាប្រទេសរៀបចំកិច្ចប្រជុំ G20។ ទី២.ត្រូវដឹងថា កិច្ចប្រជុំ G20 ក្តី និងកិច្ចប្រជុំ APEC ក្តី គេអញ្ជើញកម្ពុជា គឺក្នុងនាមប្រធានអាស៊ាន គេមិនមែនអញ្ជើញតំណាងប្រទេសកម្ពុជាទេ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន លោកច្បាស់ពីការងារការទូតនេះ ដែលមិនអាចចាត់តំណាងទៅចូលរួមកិច្ចប្រជុំបានទេ។ អ៊ីចឹងអ្វីៗ គឺវាច្បាស់លាស់អស់ហើយ។ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “យើងត្រូវដឹងថា កិច្ចប្រជុំធំបែបនេះ គឺមិនមែនគេធ្វើឡើងដោយខ្ជីខ្ជាតាមការនឹកឃើញទេ ទាំងការអញ្ជើញ ទាំងការគិតគូរទៅលើរបៀបវារៈ សូម្បីតែកន្លែងអង្គុយឡើងទៅ…
-
គ.ជ.ប ៖ រយៈពេល ៣៤ថ្ងៃ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៥៣.៩៥០ នាក់

ភ្នំពេញ៖ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ៣៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែតុលា ដល់ត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មាន៖ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានដូចខាងក្រោម៖ គ.ជ.ប បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋខ្មែរ៖
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប។ ថ្លែងក្នុងកិច្ចជំនួបនេះ ឯកឧត្តម រចនា ស៊ីង បានលើកទ្បើងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ កម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ហើយបន្តទៅមុខទៀត ទំនាក់ទំនងដ៏ល្អជិតស្និទ្ធនេះ ក៏នឹងត្រូវបានបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជាក្នុងកាលៈទេសៈលំបាកចាប់តាំងពីក្រោយសម័យរបបប៉ុលពត និងដំណាក់កាលស្វែងរកសន្តិភាពរហូតក្លាយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស…
-
ប្រធានរដ្ឋសភាម៉ារ៉ុកអបអរសាទរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី ប្រធានរដ្ឋសភាប្រទេសម៉ារ៉ុក បានអបអរសាទរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាម៉ារ៉ុក បានធ្វើជាសភាប្រទេសសង្កេតការណ៍ AIPA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាម៉ារ៉ុក។ ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុ នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា នៅក្នុងពេលដែលឯកឧត្តមប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី បានអបអរសាទរចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគំាទ្រដល់សភាម៉ារ៉ុក បានធ្វើជាសភាប្រទេសសង្កេតការណ៍ AIPA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាម៉ារ៉ុក។ ឯកឧត្តម រ៉ាឈីត តាលប៊ី អាឡាមី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងណាស់មកហើយ។ កម្ពុជា និងម៉ារ៉ុកជាប្រទេសរាជានិយមដូចគ្នា និងបានស្គាល់សុខទុក្ខគ្នាទៅវិញទៅមក។ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ឯកឧត្តមប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក នៅពេលវេលាសមស្របណាមួយ។…