-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួប សន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាម

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាមកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២២ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជានិងចូលរួមមហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី៤៣ នៅរាជធានីភ្នំពេញ ។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុក ចិត្តគ្នា បន្តពូនជ្រំនូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់ វិស័យ រវាងប្រទេស ប្រជាជន និងជា ពិសេស យុវជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានសម្តែងនូវការ អបអរ សាទរចំពោះការរីកចម្រើន ឥតឈប់ ឈរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ…
-
គ.ជ.ប ៖ រយៈពេល ៣៣ថ្ងៃមានប្រជាពលរដ្ឋ ចុះ ឈ្មោះបោះឆ្នោតថ្មីជាង ៤៤០.០០០នាក់

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា រយៈពេល ៣៣ថ្ងៃ គិត ចាប់ពីថ្ងៃទី២០ ខែតុលាដល់ត្រឹម ថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២លទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៤៤៤.៨៤៥ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៩០.៦៧៦ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៤៣.២៥៥ នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ១២៣.៩៩៩ នាក់។ គ.ជ.ប បានបន្តថា លទ្ធផលបណ្ដោះអាសន្ននៃ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះ បោះឆ្នោតថ្មី មានចំនួន ១០.៩៧០ នាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៤.៥៣៤ នាក់។ អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១.៦១០ នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៥៥៦ នាក់។…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Wei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែល ឯកឧត្តម រដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។ ក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ ឯកឧត្តម Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤ នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩…
-
លទ្ធផលនៃកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស

ភ្នំពេញ៖ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានដោយជោគជ័យ ក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០២១មក គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចសន្ទនាមួយទៀត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងការបរទេសឥណ្ឌូណេស៊ី។ ការរៀបចំកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានឆ្នាំនេះ គឺស្របនឹងការប្រារព្ធកម្មវិធីអបអរសាទរខួប១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលបានអនុម័តនៅឆ្នាំ២០១២។ កិច្ចសន្ទនានេះ មានការចូលរួមពីរដ្ឋសមាជិកអាស៊ានទាំងដប់ និងស្ថាប័នជាតិសិទ្ធិមនុស្សមួយ ចំនួនក្នុងតំបន់អាស៊ាន ក្នុងគោលបំណងផ្តល់ជាវេទិកាថ្នាក់តំបន់មួយ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងចែករំលែកនូវឧត្តមានុវត្តន៍ និងបទពិសោធន៍ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសសមាជិកនីមួយៗ។ នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម Sidharto Reza Suryodipuro អគ្គនាយកនៃអគ្គនាយកដ្ឋាន កិច្ចសហប្រតិបត្តិការអាស៊ាន និងជាប្រធាននៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន នៃក្រសួងការបរទេសសាធារណៈរដ្ឋឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ថា សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានកាន់តែមានសារៈសំខាន់ជាងពេលមុន ក្នុងការដោះស្រាយបញ្ហានាពេលបច្ចុប្បន្នដែលតំបន់អាស៊ានកំពុងប្រឈម ដូចជា ភាពលំបាកផ្នែកសេដ្ឋកិច្ចដែលជាលទ្ធផលនៃជំងឺរាតត្បាត វិបត្តិស្បៀងអាហារនិងថាមពល និងការ ផ្លាស់ប្តូរទិដ្ឋភាពនយោបាយក្នុងស្រុក និងក្នុងតំបន់។ សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដោយស្មោះត្រង់ តំណាងរងកម្ពុជា និងជាប្រធានអាយឆា ឯកឧត្តម ជិន ម៉ាលីន…
-
លោក សួន សេរីរដ្ឋា៖ ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី គឺជាអ្នកនយោបាយចង្រៃបំផុត

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានហៅជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី រត់ចោលស្រុក គឺជាអ្នកនយោបាយចង្រៃបំផុត ដែលចូលចិត្តនិយាយប្រឌិតរឿងឆ្កឹះឆ្កៀល ប្រឌិតរឿងមិនពិត បែកបាក់សាមគ្គីជាតិ បែកបាក់ភាតរភាពរបស់ជាតិ ដែលកំពុងតែរីកចម្រើនលូតលាស់ គឺមានន័យថា អ្នកនយោបាយនោះ គឺជាអ្នកនយោបាយចង្រៃបំផុត។ ជំពូកអ្នកនយោបាយចង្រៃបំផុតដែលថោកទាប និយាយប្រើភាសាបាតផ្សារយូកូមបែបនេះ គឺយើងអត់ចង់ឱ្យមានជំពូកអ្នកនយោបាយបែបនេះនៅក្នុងសង្វៀននយោបាយកម្ពុជា ដើម្បីប្រកួតប្រជែងធ្វើជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាទេ។ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានថ្លែងប្រាប់ AMS នៅថ្ងៃទី១៩ ខែវិច្ឆិកាថា គេនិយាយថា សំដីសជាតិ មាយាទសពូជ ដូច្នេះអ្វីដែលជាប្រតិកម្មដ៏ថោកទាបបំផុតរបស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះ គឺបានសបញ្ជាក់អំពីពូជដ៏ថោកទាប និងក្បត់ជាតិ ដែលមានតាំងពីជំនាន់ជីតា ជំនាន់ឪពុក រហូតមកដល់ជំនាន់ខ្លួន ដែលសម្តេចតេជោ ហ៊ុន សែន ហៅថា ពូជក្បត់ជាតិ៣ជំនាន់។ ការធ្វើនយោបាយតាមលក្ខណៈដែលប្រឌិតរឿងគ្រប់បែបយ៉ាង ដើម្បីឱ្យខ្លួនឯងមានការចាប់អារម្មណ៍ពីអ្នកដទៃ ពីសាធារណៈជន និងដើម្បីឱ្យបណ្តាញផ្សព្វផ្សាយសារព័ត៌មានដែលគាំទ្រនៅគំនិតភូតភរបោកប្រាស់របស់ខ្លួនយកទៅផ្សព្វផ្សាយ ដើម្បីជាចេតនាយកទៅចាក់រុកឱ្យប្រជាពលរដ្ឋខ្មែរស្អប់អ្នកដឹកនាំកម្ពុជាបច្ចុប្បន្ន ជាពិសេសសំដៅទៅលើក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាក្នុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសវនាការ និងពិភាក្សាការងារ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា។ បន្ទាប់មកថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាកម្ពុជា-វៀតណាម និងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា និងខុទ្ទកាល័យរដ្ឋសភាវៀតណាម នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយឆ្លើយតបបរិបទជាក់ស្តែងផងដែរ។ គួររម្លឹកឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វឿង ឌីញ ហ្វេ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មក ឯកឧត្តមនឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀត។ រដ្ឋសភាកម្ពុជាបានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា វៀតណាម ដឹកនាំដោយ ឯកឧត្តម វឿង ឌីញ ហ្វេ នាព្រឹកថ្ងៃទី១៩…
-
អ្នកនាំពាក្យ៖ គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាពរបស់គណបក្សនយោបាយមួយចំនួនទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានការព្រួយបារម្ភចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយទៅគណបក្សមួយ ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះទេ ហើយលើកទឹកចិត្តឱ្យអ្នកនយោបាយអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដោយទូលំទូលាយ ដោយឆន្ទៈ និងគ្មានការភ័យខ្លាច។ ការអះអាងនេះ បានធ្វើឡើងស្របពេលដែលគណបក្សឆន្ទៈខ្មែរ នឹងធ្វើសមាជនៅថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះ បង្ហាញអំពីគោលជំហររបស់ខ្លួនក្នុងការចូលរួមជាមួយគណបក្សភ្លើងទៀន។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ចំពោះការចងសម្ព័ន្ធភាព ឬចូលពីគណបក្សមួយទៅគណបក្សមួយ គឺជាសិទ្ធិនយោបាយរបស់អ្នកនយោបាយ និងគណបណក្សនយោបាយ ដោយឡែកសម្រាប់គណបក្សប្រជាជនកម្ពុជា អត់មានយល់ទាស់ អត់មានរារាំង ថ្នាំងថ្នាក់អ្វីទេ គឺលើកទឹកចិត្តឱ្យអ្នកនយោបាយអនុវត្តនូវសិទ្ធិនយោបាយរបស់ខ្លួនដោយទូលំទូលាយ ដោយគ្មានការភ័យខ្លាច ដោយឆន្ទៈរបស់ខ្លួន។ ឯកឧត្តម សុខ ឥសាន បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនមានការភ័យព្រួយចំពោះការប្រកួតប្រជែងជាមួយគណបក្សនយោបាយទាំងនោះទេ ហើយជាការធមម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស គឺវាតែងតែមានការប្រកួតប្រជែងហើយ និងជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យសេរី។ ដោយឡែក លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានថ្លែងប្រាប់ AMS…
-
គ.ជ.ប បំភ្លឺលើកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣

ភ្នំពេញ៖ ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កត់សម្គាល់ឃើញមានប្រតិកម្ម និងកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏សូមជម្រាបជូនភាគីពាក់ព័ន្ធទាំងអស់ថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗ៖ទី១-ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះទី២-បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ទី៣-គោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួនទៀត ដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ជារួម សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក ដែលរួមមានជាអាទិ៍៖-ជំពូកទី១ បានកែសម្រួល និងធ្វើបច្ចុប្បន្នភាពខ្លឹមសារពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស»

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបោសសម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ កម្ពុជាបានរកឃើញ និងបំផ្លាញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់លានគ្រាប់។ ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ យើងបានប្រែក្លាយ «ដីមីន» ទៅជា «ដីមាស» ។ ជាក់ស្តែង តំបន់អតីតសមរភូមិជាច្រើន បានប្រែក្លាយទៅជាដីកសិកម្មដ៏មានជីជាតិ ទៅជាដីភូមិឋានដ៏មានសុភមង្គល ជាដីតំបន់អភិវឌ្ឍរោងចក្រ និងជាដីតំបន់ឧស្សាហកម្មដ៏មានសក្តានុពលដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ក៏បានអនុញ្ញាតឱ្យបុត្រាបុត្រី ក្មួយៗរាប់ម៉ឺននាក់ អាចចូលសាលារៀន ដោយក្តីសប្បាយរីករាយ មិនមានក្តីកង្វល់ពីសុវត្ថិភាព មិនខ្វល់ខ្វាយពីអាយុជីវិត ឬការឈឺចាប់ពីគ្រាប់មីន។ ទោះជាមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏កម្ពុជានៃយើងនៅសល់ផ្ទៃដីប្រមាណ ២.០០០ គីឡូម៉ែត្រក្រឡា ដែលមិនទាន់បានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងស្រុង។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេចបាននូវសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ចំនួនរោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោងចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដោយសារសមិទ្ធផលពីវិស័យកាត់ដេរទាំងអស់នេះហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ និងបានកាត់បន្ថយភាពក្រីក្រក្នុងអត្រាមួយគួរជាទីមោទនៈ។ ការបញ្ជាក់នេះ ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងការប្រមូលថវិកាជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបានប្តូរថ្មីទៅជា សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ…