-
គណបក្យកម្លាំងប្រជាធិបតេយ្យបដិសេធអំពីការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយប្រាំផ្សេងទៀត
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្យកម្លាំងប្រជាធិបតេយ្យបានបដិសេធចំពោះការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដែលបានបញ្ជាក់ពីគណបក្សនយោបាយចំនួនប្រាំមួយបានចងសម្ព័ន្ធ ភាពនឹងគ្នានោះ គឺពុំមានការពិតនោះឡើយ។
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែស្អិតរមួត
ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។
-
អំពីស្ថានភាពនៅមីយ៉ាន់ម៉ា៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ
អំពីស្ថានភាពនៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែស បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីកាត់បន្ថយវិបត្តិដ៏ស្មុគស្មាញនេះ ជាពិសេសតាមរយៈការពន្លឿនការអនុវត្តកិច្ចព្រៀមព្រៀងជាឯកច្ឆន្ទទាំងប្រាំចំណុច ដែលបានឯកភាពក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយបរិយាប័ន្នមួយ និងសន្តិភាព និងការបង្រួបបង្រួមជាតិយូរអង្វែង។
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសន័រវែសពិភាក្សាគ្នាពីការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ាន-ន័រវែស
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោកជំទាវ Anniken Huitfeldt រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រន័រវែស កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ រដ្ឋមន្រ្តី ការបរទេសទាំងពីរបានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង កម្ពុជា-ន័រវែស និងភាពជាដៃគូអាស៊ាន-ន័រវែស។
-
រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ
ឯកឧត្តម HAYASHI Yoshimasa បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣-៤ ដល់កងទ័ព គឺបានដំណើរការទៅដោយរលូន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS ថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ និងដូសទី៤ ដល់កងទ័ព គឺបានដំណើរការទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយចាក់ជូនដល់កងទ័ជារៀងរាល់ថ្ងៃ នឹងពង្រីកទៅតាមតំបន់ដែលនៅឆ្ងាយៗ តាមលទ្ធភាពដែលយើងមានឧបករណ៍ទុកដាក់យ៉ាងពេញលេញ។
-
សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលរងខេត្តចំនួន៣រូប និងតែងតាំងអភិបាលរង១រូប
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចលោក គីម រិទ្ធី ពីអភិបាលរង នៃគណ:អភិបាលខេត្តកណ្តាល ឱ្យកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតែងតាំងលោក ប្រាក់ សារ៉ាត ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តកណ្តល។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២។
-
ប៉ូលិសចាប់ខ្លួនឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរងក្រសួងមហាផ្ទៃ
សមត្ថកិច្ចបានចាប់ខ្លួនលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប អគ្គលេខាធិការរងក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ បន្ទាប់ពីចាប់ខ្លួលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានប្រាប់ AMS មុននេះបន្តិចថា ពិតជាមានការចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប ប្រាកដមែន តាមដីកាតុលាការ និងបានបញ្ជូន ទៅតុលាការហើយ។ មន្ត្រីដដែលបានបញ្ជាក់ថា “ពិតជាមានការអនុវត្តតាមដីកា ពិតជាបានឃាត់ខ្លួនលោកឧកញ៉ា ឌួង ងៀប តាមដីកាតុលាការ ហើយបានបញ្ជូនទៅតុលាការហើយ”។
-
រដ្ឋមន្រ្តីការបរទេសសិង្ហបុរី នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន
តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរីនឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។
-
រដ្ឋមន្រ្តីការបរទេសឡាវនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន
ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។